អំពីអង្គការ
អង្គការក្តីសង្ឃឹមនៃពលរដ្ឋកម្ពុជា
ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០១៣ ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
តាមរយៈក្រសួងមហាផ្ទៃ ដែលមានលិខិតលេខ ១៨៩៨ សជណ ចុះថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០១៣ ដែលមានអាសយដ្ឋាននៃទីស្នាក់កណ្តាលនៅផ្ទះលេខ
៦៤២ ភូមិចំការសំរោង២ ឃុំចំការសំរោង ក្រុងនិងខេត្តបាត់ដំបង
ដោយព្រះសង្ឃស្ម័គ្រចិត្តមួយក្រុមមានចំនួន៣ព្រះអង្គជាស្ថាបនិក ។ គោលបំណងដ៏ចម្បងនៃការបង្កើតអង្គការនេះរួមមានដូចខាងក្រោមៈ
ទស្សនវិស័យ បេសកកម្ម និងគោលដៅ
ទស្សនវិស័យ
-ចង់ឃើញពលរដ្ឋគ្រប់រូបរស់នៅក្រោមម្លប់នៃការអប់រំ
និងក្រមសីលធម៌ ព្រមទាំងចេះខិតខំប្រឹងប្រែង តស៊ូ ព្យាយាម
ដើម្បីសម្រេចបាននូវជោគវាសនាដោយខ្លួនឯង ។
បេសកកម្ម
-ផ្តល់ការអប់រំល្អៗដល់កុមារ យុវជននិង ពលរដ្ឋគ្រប់រូប
-សង្គហៈ
អភិបាល ដល់កុមារ យុវជន ពលរដ្ឋទូទៅ ដូនចាស់ជរាដែលគ្មានទីពឹង
-បណ្តុះបណ្តាលពលរដ្ឋឲ្យចិញ្ចឹមជីវិតទៅតាមកម្លាំងកាយ កម្លាំងបញ្ញា
និងប្រកដដោយភាពសុចរិត បរិសុទ្ធ ភាពវៃឆ្លាត សេចក្តីស្មោះត្រង់ ព្យាយាម
ទឹកចិត្តមុះមុត ប្តូរផ្តាច់ ក្នុងការងាររបស់ខ្លួន
-តម្រង់ទិសដៅពលរដ្ឋឆ្ពោះទៅរក សន្តិភាព សុភមង្គល និងភាពជោគជ័យ
-ចូលរួមលប់បំបាត់ចោលនូវវប្បធម៌ ប្រកាន់
រើសអើងពូជសាសន៍ សាសនា វណ្ណៈ ភេទ ៕
គោលដៅ
-ចិញ្ចឹម ថែរក្សា ការពារ អប់រំ បណ្តុះបណ្តាល កុមារ យុវជន ពលរដ្ឋដែលគ្មានទីពឹង
មានជនពិការ ជនក្រីក្រ និងដូនចាស់ជរាឲ្យទទួលបាននូវទីពឹងដ៏ប្រសើរក្នុងជីវិត
។
No comments:
Post a Comment