ថ្ងៃបុណ្យវិសាខបូជា
ដោយកែវ ឈុន
វិសាខបូជា**********************************************
ដោយកែវ ឈុន
វិសាខបូជា**********************************************
ខ្ញុំមានជំនឿថា ថ្ងៃបុណ្យវិសាខបូជា ពុទ្ធសាសនិកទាំងអស់ ទាំងគ្រហស្ថ ទាំងព្រះសង្ឃ គង់ធ្លាប់បានដឹង បានលឺជារឿយៗ មកហើយគ្រប់ៗ គ្នា ថ្ងៃនេះ យើងនាំគ្នាមកនិយាយម្ដងទៀត អំពីសារសំខាន់ៗ ទាំងឡាយ ដែលទាក់ទងនឹងផលប្រយោជន៍នៃថ្ងៃបុណ្យនេះ នឹងបានរួបរួមគ្នាអនុ មោទនាកុសលផលបុណ្យតទៅ។
វិសាខ គឺជាឈ្មោះខែពិសាខ វិសាខបូជា កើតចេញពីពាក្យថា ពិសាខបុណ្ណមី ប្រែថា ការបូជាព្រះ នៃថ្ងៃពេញបូណ៌មីខែពិសាខ គឺជាថ្ងៃ បុណ្យដ៏សំខាន់មួយ នៃថ្ងៃបុណ្យក្នុងព្រះពុទ្ធសាសនា ព្រោះនៅថ្ងៃពេញបូណមីខែពិសាខនេះ ជាថ្ងែដ៏អស្ចារ្យ ដែលទាក់ទងនឹងប្រវត្ដិរបស់ សម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង បីយ៉ាងគឺ៖
ថ្ងៃវិសាខបូជា ជាថ្ងៃដែលព្រះពុទ្ធទ្រង់ប្រសូត
ពេលដែលព្រះនាងសិរិមហាមយា ព្រះមហេសីនៃព្រះបាទសុទ្ធោទន នៃនគរកបិលពស្ដ ទ្រង់ព្រះគភ៌ ដល់កំណត់គ្រប់ថ្ងៃនឹងប្រសូត ព្រះនាងក៏ទ្រង់ធ្វើដំណើរយាងទៅកាន់ព្រះរាជ នគរទេវទហៈ ដើម្បីប្រសូតបុត្រ តាមទំនៀមទម្លាប់នៃព្រះរាជានាសម័យនោះ ភរិយាត្រូវ ទៅប្រសូត្របុត្រ នៅនគរ ឬផ្ទះខាងភរិយា។ ព្រះនាងទ្រង់ធ្វើព្រះរាជដំណើរ មកដល់ព្រំ ដែននៃនគរទាំងពីរ ក្នុងព្រៃលុម្ពិនី ទ្រង់ក៏ប្រសូតបុត្រ នៅក្រោមសាលព្រឹក្ស។ ព្រះពុទ្ធទ្រង់ ប្រសូតនៅ ថ្ងៃសុក្រ ១៥កើត ពេញបូណមី ខែពិសាខ ឆ្នាំច ៨០ឆ្នាំមុនពុទ្ធសករាជ។
ប្រសូតបាន ៥ថ្ងៃ មានពិធីរៀបចំថ្វាយព្រះនាមថា សិទ្ធត្ថ ប្រែថា អ្នកសំរេចប្រយោជន៍ គ្រប់យ៉ាង។ ព្រាហ្មណ៍៧ម្នាក់លើម្រាមដៃពីរទាយថា បើព្រះរាជកុមារស្ថិត នៅជាក្សត្រ ព្រះអង្គ នឹង បានជាស្តេចចក្រពត្តិ បើព្រះអង្គចេញសាងផ្នួស នឹង បានត្រាស់ជាព្រះពុទ្ធ។ ព្រាហ្មណ៍ម្នាក់នៅក្មេងជាងគេឈ្មោះ កោណ្ឌញ្ញព្រាហ្មណ៍ លើកម្រាមដៃតែមួយទាយថា ព្រះរាជកុមារនឹងបានត្រាស់ជាព្រះពុទ្ធ។ ប្រសូតបាន ៧ថ្ងៃព្រះមាតា ព្រះនាងសិរិមហាមយាទ្រង់សោយទីវង្គត់ ព្រះរាជកុមារសិទ្ធត្ថ ត្រូវបានព្រះមាតុច្ឆាព្រះនាម មហាបជាបតីគោតមី បីបាច់រក្សា តមក។
ថ្ងៃវិសាខបូជា ជាថ្ងៃដែលសម្ដេចព្រះសម្មាសម្ពុទ្ធទ្រង់ត្រាស់ដឹង
ក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសិទ្ធត្ថ គោតម មានការនឿយណាយ ធុញធប់ខ្ពើម រអើម រូបសង្ខារ លោកសន្និវាសនេះយ៉ាងខ្លាំង ហើយព្រះអង្គ សព្វព្រះហរទ័យ ដោះស្រាយបញ្ហាជិវិត ដោយការចេញសាងផ្នួស ដើម្បីស្វែងរក នូវព្រះសម្មា សម្ពោធិញាណធម៌។
បន្ទាប់ពីចេញសាងផ្នួសបាន ៦ឆ្នាំ ក្នុងព្រះជន្មាយុ ៣៥ព្រះវស្សា ព្រះអង្គទ្រង់ យាងទៅកាន់ រដ្នមគធ ក្នុងស្រុកពោធិគយា ទ្រង់យាងទៅដល់មាត់ស្ទឹងនរញ្ជរ ដ៏មានទឹកថ្លាគួរជាទីស្នាក់អាស្រ័យនៅនៃសមណទាំងឡាយ ទ្រង់គង់នៅក្រោម ដើមពោធិព្រឹក្សមួយខាងលិចស្ទឹង បែរព្រះភក្តទៅទិសបូព៌ ទ្រង់យកស្បូវភ្លាំង ដែលសាត្ថីយកុមារប្រគេននៅតាមផ្លូវ ក្រាលធ្វើជាកំរាល មានសេចក្តីដំណាលថា បល័្លង្គមួយកំពស់១៤ហត្ថ ផុសទ្រព្រះអង្គពីក្រោម ព្រះ សិទ្ធត្ថទ្រង់គង់ភ្នែន ពែនព្រះបាទលើរតនបល្ល័ង្គដោយសុខស្រួល ហើយតាំងអារម្មណ៍អធិដ្ឋានដោយអង្គឯង។ ព្រះអង្គទ្រង់ត្រាស់ដឹងនូវ អរិយសច្ចៈ ៤ ឬការពិត៤យ៉ាង ដ៏ប្រសើបំផុតក្នុងលោក។ ព្រះសមណសិទ្ធត្ថ គោតម បានត្រាស់ជាព្រះពុទ្ធនៅថ្ងៃពុធ ១៥កើត ពេញបូណ៌មី ខែពិសាខ ឆ្នាំរកា ក្នុងព្រះជន្ម ៣៥វស្សា ៤៥ឆ្នាំមុនពុទ្ធសករាជ។
ថ្ងៃវិសាខបូជា ជាថ្ងៃដែលព្រះអង្គទ្រង់ចូលបរិនិពា្វន (រលត់សង្ខាមិនត្រលប់កើត សាងជាតិ សាងភពទៀតឡើយ)
បន្ទាប់ពីបានត្រាស់ដឹងជាព្រះពុទ្ធ ហើយទ្រង់បានសំដែងធម៌ទេសនាប្រៀន ប្រដៅសត្វលោកអស់រយពេល ៤៥ព្រះវស្សា ក្នុងជន្មាយុ ៨០ឆ្នាំ ព្រះអង្គទ្រង់ ដាក់ជន្មាយុ ដោយប្រាប់មារថា ព្រះអង្គនឹងចូលបរិនិព្វាន ក្នុងរយពេល ៣ខែ ទៀត។ ក្រោយពេលដាក់ព្រះជន្មរួចហើយ ព្រះអង្គទ្រង់និមន្តទៅបិណ្ឌបាតគ្រប់ ទិសទី ហើយនៅទីបំផុត ព្រះអង្គទ្រង់យាងទៅដល់នគរកុសិនារា ព្រះអង្គទ្រង់ ប្រឈួនយ៉ាងខ្លាំង ក្រោយពីបានសោយសាច់ជ្រូកដែលប្រគេនដោយ នាយចុន្ទៈ ទ្រង់យាងចូលទៅដល់ ព្រៃសាលវន្តហើយទ្រង់ ត្រាស់អោយអានន្ទ រៀបកន្លែង ថ្វាយព្រះអង្គផ្ទុំ ព្រះអង្គទ្រង់ផ្ទុំផ្អៀងទៅខាងស្តាំ ព្រះបាទឆ្វេងត្រួតលើព្រះបាទស្តាំ ពេលបច្ឆឹមរាត្រីព្រះអង្គទ្រង់ ត្រាស់ដល់ភិក្ខុទាំងឡាយថា «អ្វីៗដែលកើតមានហើយ ផ្តុំឡើងហើយ តែងមានសភាវៈធម៌ និង រលត់ទៅវិញជា ធម្មតា អ្នកទាំងឡាយចូរញ៉ាំង ប្រយោជន៍អោយសំរេចដោយកិរិយាមិនប្រមាថចុះ» ព្រះពុទ្ធទ្រង់មានពុទ្ធដិការតែប៉ុណ្ណាះ ព្រះអង្គក៏ទ្រង់រលត់ ខន្ធក្នុងពេលនោះទៅ។ព្រះពុទ្ធ ចូលបរិនិពា្វននៅ ថ្ងៃអង្គារ ១៥កើតពេញបូណមី ខែពិសាខ ឆ្នាំម្សាញ់ ៥៤៣ មុនគស ក្នុងព្រះជន្ម ៨០ឆ្នាំ។
កំណត់សំគាល់
តាមការសិក្សាក្នុងពុទ្ធប្រវត្ដិ យើងកត់អាចកត់សំគាល់ឃើញថា សម្ដេចព្រះបរមសាស្ដ្រាចារ្យរបស់យើង ទ្រង់ប្រសូត ត្រាស់ដឹងនិង បរិនិព្វាន សុទ្ធតែក្នុងថ្ងៃពេញបូណ៌មី ខែពិសាខទាំងអស់ ប្លែកគ្នាតែឆ្នាំប៉ុណ្ណោះ។ ដូច្នេះហើយ ថ្ងៃពេញបូណមីខែវិសាខ ជាថ្ងៃបូជាដ៏សំខាន់ មួយចំពោះបពុទ្ធសានិកអ្នកកាន់ព្រះពុទ្ធសាសនា ព្រោះជាការបូជារំលឹកដល់ថ្ងៃដ៏អស្ចារ្យទាំងបី របស់ព្រះពុទ្ធសម្ដេចព្រះបរមគ្រូរបស់យើង។ បុណ្យវិសាខបូជា គេតែងនាំគ្នាប្រារព្ធធ្វើក្នុងវេលារាត្រី ព្រោះជាការបើកឱកាសអោយពុទ្ធបរិសទ្ធប្រុស ស្រីបានជួបជុំគ្នាដ៏ច្រើន សប្បាយរីក រាយក្រោមពន្លឺព្រះចន្ទពេញវង់ផង ហើយនិងបានអុជគ្រឿងប្រទីបជ្វាលា អោយភ្លឺរន្ទាលច្រាល ហើយម្យ៉ាងទៀតពេលយប់ជាវេលាទំនេរ មានឱកាយ៉ាងល្អទៀតផង។
No comments:
Post a Comment