អង្គនៃនិច្ចសីល
បាណាតិបាត មានអង្គ ៥
- ១ - បាណោ សត្វមានជីវិត
- ២ - បាណសញ្ញិតា សេចក្តីដឹងថាសត្វមានជីវិត
- ៣ -វធកចិត្តំ គិតនឹងសម្លាប់
- ៤ -ឧបក្កមោ ព្យាយាមនឹងសម្លាប់
- ៥ - តេន មរណំ សត្វស្លាប់ដោយព្យាយាម
អទិន្នាទាន មានអង្គ ៥
- ១ - បរបរិគ្គហិតំ ទ្រព្យដែលមានម្ចាស់គេហួងហែងរក្សា។
- ២ - បរបរិគ្គហិសញ្ញិតា សេចក្តីដឹងថាទ្រព្យមានម្ចាស់គេហួងហែងរក្សា។
- ៣ - ថេយ្យចិត្តំ គិតនឹងលួច។
- ៤ - ឧបក្កមោ ព្យាយាមនឹងលួច។
- ៥ - តេន ហរណំ លួចបានមកដោយព្យាយាមនោះ
កាមេសុមិច្ឆាចារ មានអង្គ ៤
- ១ - អគមនីយដ្ឋានំ ស្រ្តីដែលមិនគួរគប់រកគឺស្រ្តីដែលមានគេហួងហែងរក្សា
- ២ - តស្មឹ សេវនចិត្តំ គិតនឹងសេពមេថុនធម្មនឹងស្រ្តីនោះ
- ៣ - ឧបក្កមោ ព្យាយាមនឹងសេពនូវមេថុនធម្ម
- ៤ - មគ្កេន មគ្គប្បដិបាទនំ ញ៉ាំងមគ្គ និងមគ្គឲ្យដល់គ្នា។
មុសាវាទ មានអង្គ ៤
- ១ - អតថំវត្ថុ វត្ថុមិនពិត។
- ២ - វិសំវាទនចិត្តំ គិតនឹងពោលឲ្យខុស។
- ៣ - តជ្ជោ វាយាមោ ព្យាយាមនឹងពោលឲ្យខុស។
- ៤ - បរស្ស តទត្ថវិជាននំ ញ៉ាំងអ្នកដទៃឲ្យដឹងច្បាស់នូវសេចក្តីនោះ។
សុរាមេរយ មានអង្គ ៤
- ១ - មជ្ជនីយវត្ថុ វត្ថុជាទីតាំងនៃសេចក្តីស្រវឹង គឺសុរានិងមេរ័យ។
- ២ - បាតុកម្យតាចិត្តំ គិតបម្រុងនឹងផឹក
- ៣ -តជ្ជោ វាយាមោ ព្យាយាមនឹងផឹកនូវទឹកស្រវឹងនោះ។
- ៤ - តស្ស បានំ បានផឹកទឹកស្រវឹងនោះឲ្យកន្លងបំពង់កចូលទៅ។
អង្គនៃឧបោសថសីល
អង្គនៃសិក្ខាបទ បាណាតិបាត អទិន្នាទាន មុសាវាទ និងសុរាមេរយ មានដូចនៅក្នុងនិច្ចសីលដែរ។
អព្រហ្មចរិយា មានអង្គ ៤
- ១ - ភេទនវត្ថុ វត្ថុជាទីទម្លាយនូវសីល គឺទ្វារទាំង ៣០ ចំពោះត្រង់ទ្វារណាមួយ។
- ២ - សេវនចិត្តំ គិតនឹងសេព។
- ៣ - តជ្ជោ វាយាមោ ព្យាយាមនឹងសេពនូវមេថុនធម្មនោះ។
- ៤ - មគ្គេន មគ្គប្បដិបាទនំ ញ៉ាំងមគ្គ និងមគ្គឲ្យដល់គ្នា។
វិកាលភោជន មានអង្គ ៣
- ១ - វិកាលោ កាលខុស គឺព្រះអាទិត្យជ្រេទៅហើយដរាបទល់អរុណរះ។
- ២ -យាវកាលិកំ របស់ដែលគួរបរិភោគបានក្នុងកាល គឺតាំងពីអរុណរះឡើងដរាបដល់ថៃ្ងត្រង់។
- ៣ -អជ្ឈោហរណំ បានលេបចូលទៅក្នុងបំពង់ក។
នច្ចគីតព្រមទាំង មាលារួមជាសិក្ខាបទមួយ មានអង្គ ៦
- ១-នច្ចគីតាទិ ការលែ្បងមានរាំ និងច្រៀងជាដើម។
- ២ -កត្តុកម្យតាចិត្តំ គិតបម្រុងនឹងធ្វើ ។
- ៣ -សុតទស្សនត្ថាយគមនំ ទៅដើម្បីស្តាប់ ឬមើល ហើយបានស្តាប់រឺមើល។
- ៤ - មាលាទិ វត្ថុសម្រាប់ប្រដាប់កាយមានកម្រងផ្កាជាដើម ។
- ៥ -ធារណច្ឆន្ទតា សេចក្តីប្រាថ្នា នឹងប្រដាប់តាក់តែង។
- ៦ - តស្ស ធារណំ បានប្រដាប់តាក់តែងនូវវត្ថុសម្រាប់ប្រដាប់កាយមានផ្កាកម្រងជាដើមនោះ។
ឧច្ចាសយន មានអង្គ ៣
- ១-ឧច្ចាសយនមហាសយនំ ទីដេកទីអង្គុយដ៏ខ្ពស់ដ៏ប្រសើរហួសប្រមាណ។
- ២-បរិភោគចិត្តំ គិតនឹងដេកឬអង្គុយ។
- ៣ - បរិភោគករណំ បានដេកឬអង្គុយ។
កាលបើឧបាសកឧបាសិកាប្រព្រឹត្តឲ្យកន្លងនូវសិក្ខាបទណាៗ លុះតែព្រមដោយ អង្គក្នុងសិក្ខាបទ នោះៗ ទើបបានឈ្មោះថាកន្លង បើមិនទាន់ព្រមដោយអង្គនោះ ក៏មិនបានឈ្មោះថាកន្លងនូវសិក្ខាបទនោះ ទេ។
No comments:
Post a Comment