Thursday, May 9, 2013


បរិត្ដភាសនាយាចនគាថា

ពាក្យអារាធនាព្រះភិក្ខុសង្ឃសូមឲ្យចម្រើនព្រះបរិត្ដ
វិបត្តិប្បដិពាហាយ សព្វសម្បត្តិសិទ្ធិយា សព្វទុក្ខវិនាសាយ បរិត្តំព្រូថមង្គលំ។
វិបត្តិប្បដិពាហាយ សព្វសម្បត្តិសិទ្ធិយា សព្វភយ វិនាសាយ បរិត្តំព្រូថមង្គលំ។
វិបត្តិប្បដិពាហាយ សព្វសម្បត្តិសិទ្ធិយា សព្វរោគវិនាសាយ បរិត្តំព្រូថមង្គលំ។
   ប្រែថា:សូមព្រះករុណាទាំងឡាយ ចំរើននូវព្រះបរិត្តជាជ័យមង្គល ដើម្បីនឹងការពារ បញ្ចៀសនូវវិបត្តគឺ សេចក្តីអន្តរាយទាំងពួង ដើម្បី នឹង ឲ្យសំរេចនូវសម្បត្តិគ្រប់យ៉ាង ដើម្បី នឹងញ៉ាំងទុក្ខ ភ័យ រោគ ទាំង អស់ឲ្យវិនាសបាត់ទៅ។
   លុះលោកអាចារ្យអារាធនាដូច្នេះហើយ លោកសង្ឃអ្នកចំរើនព្រះបរិត្តនោះ ត្រូវសូត្រធម៌ សគ្គេ កាមេ ។ល។ អយម្ភទន្តា ប្រកាស អញ្ញើញ ទេវតារួចហើយ ទើបចំរើន ព្រះបរិត្តជាពុទ្ធមន្តតាមគួរដល់ពុទ្ធានុញ្ញាត្តិ ក្នុងខុទ្ធកវត្ថុខន្ធកៈក្នុងព្រះវិន័យ។
ទេវតាបកាសនគាថា
ពាក្យប្រកាសអញ្ជើញពួកទេវតា
សគ្គេ កាមេ ច រូបេ គរិសិខរតដេ ចន្តលិក្ខេ វិមានេ ទីបេ រដ្ឋេ ចគាមេ ត
រុវនគហនេ គេហវត្ថុម្ហិ ខេត្តេ ភុម្មា ចយន្តុ ទេវា ជលថលវិសមេយក្ខគន្ធព្វ
នាគា តិដ្ឋន្តា សន្តិកេ យំ មុ និវរចនំ សាធវោ មេ សុណន្តុ។ ធម្មស្សវនកាលោ
អយម្ភទន្តា ធម្មស្សវនកាលោ អយម្ភទន្តា ធម្មស្សវនកាលោ អយម្ភទន្តា។
   ប្រែថា :ទេវតាទាំងឡាយដែលស្ថិតនៅក្នុងស្ថានសួគ៌ ដែលជាកាមភព និងរូបភពក្តី ភុម្មទេវតាទាំងឡាយដែលស្ថិតនៅក្នុងទិព្វវិមាន គឺលើ កំពូលភ្នំ ឬភ្នំដែលដែលដាច់ក្តី ឰដ៏អាកាសក្តី នៅនាកោះ និងដែន និង ស្រុកក្តី នៅនាដើមព្រឹក្ស និងពៃ្រញាតស្បាត ឬទីសែ្រចំការក្តី យក្ខ និងគន្ធព្វ និងនាគទាំងឡាយ ដែលស្ថិតនៅនាទីទឹកគោក ឬទីមិនរាបស្មើ ដែលនៅក្នុងទីជិតនេះក្តី សូមអញ្ញើញប្រជុំគ្នា ក្នុងទីនេះ ពាក្យឯណា ដែលជាពាក្យព្រះសាក្យមុនីដ៏ប្រសើរ ដែលយើង នឹងសូត្រឥឡូវនេះ លោកអ្នកសប្បុរសទាំងឡាយ ចូរស្តាប់នូវពាក្យនោះ ដោយគោរព ។ ធម្មស្សវនកាលោ អយម្ភទន្តា បពិតលោកអ្នកដ៏ចំរើនទាំងឡាយ ពេលនេះជាវេលាគួរនឹងស្តាប់នូវព្រះធម៌។
ធម្មទេសនាយាចនគាថា
ពាក្យសូត្រអារាធនាលោកអ្នកសំដែងធម៌
 ព្រហ្មា ច លោកាធិបតី សហម្បតី កតពា្ជលី អន្ធិវរំ អាយា ចថសន្តីថ សត្តាប្បរជក្ខ ជាតិកា ទេសេតុ ធម្មំ អនុកម្បិមំ បជំ។ សទ្ធម្មភេរឹ វិនយពា្ច កាយំ សុតពា្ច ពន្ធំ អភិ ធម្មចម្មំ អាកោដយន្តោ ចតុសច្ចទណ្ឌំ បពោ្វធ នេយ្យេ បរិសាយ មជ្ឈេ។ អេវំ ស ហម្បតីព្រហ្មា ភគវន្តំ អាយាចថ តុណ្ហីភាវេន តំ ពុទ្ធោ ការុពោ្ញនាធិវាសយ តម្ហាវុដ្ឋា យ បាទេនមិគទាយំ តតោ គតោបពា្ចវគ្យាទយោ នេយ្យេ អមំ បាយេសិ ធម្មតោ ត តោ បភូតិសម្ពុទ្ធោ អនូនា ធម្មទេសនំមាឃវស្សានិ ទសេសិ សត្តានំ អត្ថសិទ្ធកំ។តេន សាធុអយ្យោភន្តេ ទេសេតុ ធម្មទេសនំ សព្វាយិធ បរិសាយអនុកម្បម្បិ កាតវេ។
   គ្រានោះសហម្បតី ព្រហ្មជាឥសូរលោកា ចូរគាល់ព្រះសស្តា លើកហត្ថសិរោរាប។ ហើយពោលពាក្យទូលថា សូមករុណាស្តេចទ្រង់ជ្រាប ត្បិតសត្វអន់ទន់ទាប ទុព្វលភាពបាបកៃ្រក្រាស់។ ទន្ទឹងព្រះធម៌ថៃ ជានិស្ស័យបច្ច័យច្បាស់ អីលូវទ្រង់បានត្រាស់ ត្រេកអរណាស់ពុំកន្តើយ។ សត្វខ្លះក្រាស់ដោយកាម មិនយល់តាមត្រៃលក្សណ៍ឡើយ ឥឡូវយល់ខ្លះហើយ ដោយអំណាចព្រះមានបុណ្យ។ បើបានស្តាប់ទេសនា បញ្ញាក្លាខ្លាំងលើសមុន សូមព្រះដ៏មានបុណ្យ ទ្រង់និមន្តត្រាស់ទេសនា។ ប្រោសសត្វបំបាត់សោក ទាំងរាគរោគរូបតណ្ហា ងងឹតប្រែជ្រះថ្លា កើតបញ្ញាភិយ្យោ យល់។ ត្រៃលោកគោកត្រៃលក្សណ៍ សង្សារចក្រវិលមិនដល់ អវិជ្ជាជារិសគល់ ជាបច្ច័យនៃសង្ខារ។ នាំសត្វឲ្យ សោកសៅ លិចលង់នៅក្នុងសង្សារ បញ្ចមារមោហន្ធការ រិតរុំហ៊ុមជុំជាប់នៅ។ ហេតុនោះសូមព្រះអង្គប្រោសស្រោចស្រង់ដាក់សំពៅ ចម្លង សត្វឆ្ពោះទៅ កាន់ត្រើយត្រាននិព្វាននាយ។ ដូចកលប្រទីបធំ សាយត្រសុំភ្លឺព្រោងព្រាយ បំភ្លឺសត្វទាំងឡាយ ឲ្យសប្បាយក្សាន្តភិរម្យ។ ព្រះសទ្ធម្មជាស្គរជ័យ ព្រះវិន័យជារាងធំ ព្រះសូត្រជាខែ្សរុំ ព្រះអភិធម្មជាសែ្បកដាស។ អរិយសច្ចជាអន្លូង សំរាប់ទូងឲ្យលឺច្បាស់ សត្វលោកងោកងុយណាស់ លឺល្គរដាស់ក្រោកឡើងបាន។ បរិស័ទ៤ចំពួក ដូចផ្កាឈូកក្នុងជលដ្ឋាន ខ្លះផុសចាំសូរ្យឆាន រះនិងរីកដោយរស្មី។ ព្រះធម៌ជាសូសែង រះឡើងចែងចាំងរង្សី បំភ្លឺលោកទាំងបី ឲ្យយល់ផ្លូវឋានសុខា។
   សហម្បតីព្រហ្ម ឱនបង្គំអារាធនា សម្ដេចព្រះភគវា ដោយគាថាយ៉ាងនេះឯង។ ព្រះពុទ្ធទ្រង់អនុកូល ព្រមទទួល នឹងសម្ដែង ដោយតុណ្ហី ភាពថែ្លង តាមភាវគុណករុណា។ ទើបក្រោកចាកទីនោះ ភក្រ្តាឆ្ពោះពៃ្រមិគទា យាងចេញចរលីលា ពីទីនោះដោយព្រះបាទ។ ញ៉ាំងសត្វចូល ពុទ្ធចក្រ មានបពា្ចវគ្គីជាអាទិ ឲ្យផឹកអម្រិតជាតិ រសនិព្វានជាធម្មតា។ ចាប់ដើមពីនោះឯង ទ្រង់សំដែងធម៌ទេសនា ធ្វើពុទ្ធក្រឹត្យា អស់វស្សា សែសិបប្រាំ។ ពុំថយពុំបន្ធូរ ប្រយោជន៍យូរអងែ្វងឆ្នាំ សំរេចបុញ្ញកម្ម ដល់សព្វសត្វទាំងភពត្រៃ។
   ហេតុនោះឥឡូវនេះ យើងខ្ញុំនេះសាទរកៃ្រ បពិតព្រះគុណថៃ្ល សូមនិមន្តប្រោសទេសនា។ អនុគ្រោះពួកបរិស័ទ ដែលជាប់ខាត់ដោយមោហា ឲ្យកើតមានបញ្ញា ប្រាកដនាទីនេះហោង។ Counter

No comments:

Post a Comment