ទៅលេងបុណ្យចូលឆ្នាំ
ដោយ កែវ ឈុន
**********************
ថ្ងៃចូលឆ្នាំមកដល់
នៅប្រទេសកម្ពុជា ខែមេសាគឺ ជាខែដែលមានអាកាសធាតុក្ដៅខ្លាំង រដូវប្រាំងក្ដៅហែង នៅប្រទេសស្វីស ខែមេសាគឺជាខែផ្លាស់ប្ដូរ នៃ រដូវរងាធ្លាក់ទឹកកក ចូលមកដល់រដូវផ្ការីក។ រុក្ខជាតិព្រៃព្រឹក្សាទាំងឡាយ ដែលស្ថិតនៅក្នុងរដូវរងាក្រៀមក្រោះខ្មៅក្រញង់ ហាក់កំពុងប្រឹង ប្រែងរៀបចំខ្លួន មកបង្ហាញពិភពលោកជាថ្មី ដោយចាប់ផ្ដើមរើមប្រែពណ៌ ពីខ្មៅៗ ទៅជាបៃតងស្រស់ លាស់ត្រួយខ្ចី និងមានផ្ការីកព្រោង ព្រាត លឿង ស ក្រហម ចំរុះពណ៌គ្នាគួរជាទីទស្សនាសប្បាយរីករាយក្រៃពេក។
រដូវក្ដៅហែង នៅកម្ពុជា ត្រូវនឹងរដូវផ្ការីកនៅប្រទេសស្វីសនេះ គឺជាសញ្ញាប្រាប់អោយដឹងថា «ពិធីបុណ្យចូលឆ្នាំថ្មី» ប្រពៃណីខ្មែរ រំកិល ខ្លួនចូលមកដល់ហើយ។ ឆ្នាំចាស់ផ្លាស់ជំនួសឆ្នាំថ្មី អ្វីៗថ្មី គំនិតថ្មី ចិត្ដថ្មី ថ្មី!!...គឺអ្វីដែលល្អ ដែលបរិសុទ្ធគ្មានប្រលាក់ គ្មានមន្ទិលដោយប្រការ ណាមួយឡើយ។ «ចូលឆ្នាំថ្មី» ជនជាតិខ្មែរប្រុសស្រី គ្រប់ស្រទាប់ គ្រប់រូបមន្រ្ដី រាជការ កម្មករ កសិករ ទាំងស្ថិតនៅក្រៅ ឬក្នុងប្រទេស មិន ភ្លេចទេទំនៀមទំលាប់បុណ្យចូលឆ្នាំ ហើយ តែងតែនឹករំពៃគិតទុកជាមុនថា នឹងរៀបចំទទួលទេវតាឆ្នាំថ្មី អោយបានអធឹកអធម្មយ៉ាងណា? ដើម្បីអោយទទួលបាននូវជោគជ័យសេរីសួស្ដីក្នុងឆ្នាំថ្មីតទៅ។
ប្រពៃណីចូលឆ្នាំខែ្មរ
មនុស្សគ្រប់ជាតិសាសន៍ នៅលើពិភពលោក តែងនាំគ្នាប្រារព្ធពិធីចូលឆ្នាំរបស់ជាតិសាសន៍ខ្លួនរៀងៗខ្លួន។ គ្រាន់តែការប្រារព្ឋពីធីចូលឆ្នាំ មិនដូចគ្នាទេទាំងអស់នោះទេ ថ្ងៃចូលឆ្នាំសកល ត្រូវចំទី ៣១ ខែធ្នូ ម៉ោងសូន្យ ចូលឆ្នាំចិនច្រើនធ្លាក់ចំខែកុម្ភៈ ហើយចូលឆ្នាំខ្មែរយើង ជា រឿយៗតែងតែធ្លាក់ត្រូវថ្ងៃ ១៣ ឬ ១៤ ខែមេសា ហៅថា ថ្ងៃសង្ក្រាន្ដ។ សង្ក្រាន្ដមាន ៣ថ្ងៃ គឺ៖
- ថ្ងៃទី១ ជាថ្ងៃចូលឆ្នាំ
- ថ្ងៃទី២ ជាថ្ងៃកណ្ដាល ថ្ងៃខ្វាក់ ហៅថាថ្ងៃ វនបត
- ថ្ងៃទី៣ ជាថ្ងៃឡើងស័ក។
ទាក់ទ នឹង ពីធីបុណ្យចូលឆ្នាំខ្មែរយើង ចាស់ទុំបាននិទាន រឿងធម្មបាលកុមារ តៗ គ្នាមកថា៖
នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេសរៀន ចេះចប់ត្រៃវេទតាំង ពីអាយុ បាន ៧ឆ្នាំ។ សេដ្ឋីបិតាបានសាង ប្រាសាទឲ្យនៅទៀបដើមជ្រៃមួយធំ នៅឆេ្នរទនេ្ល ដែលជាទីនៅនៃបក្សីទាំងឡាយ។ ធម្មបាលកុមារជាអាចារ្យ សំដែងមង្គល ផេ្សងៗដល់មនុស្សទាំងពួងផង ហើយថែមទាំងចេះស្ដាប់ភាសាបក្សី ទាំងពួងផង។
នៅដើមនៃភទ្ទកប្បមាន សេដ្ឋីម្នាក់មានបុត្រមួយ ឈ្មោះធម្មបាលកុមារ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេសរៀន ចេះចប់ត្រៃវេទតាំង ពីអាយុ បាន ៧ឆ្នាំ។ សេដ្ឋីបិតាបានសាង ប្រាសាទឲ្យនៅទៀបដើមជ្រៃមួយធំ នៅឆេ្នរទនេ្ល ដែលជាទីនៅនៃបក្សីទាំងឡាយ។ ធម្មបាលកុមារជាអាចារ្យ សំដែងមង្គល ផេ្សងៗដល់មនុស្សទាំងពួងផង ហើយថែមទាំងចេះស្ដាប់ភាសាបក្សី ទាំងពួងផង។
គ្រានោះមនុស្សលោករមែងរាប់អានព្រះមហាព្រហ្ម និង កុបិលមហាព្រហ្ម ១អង្គទៀត ដែលជាអ្នកសំដែងមង្គល ដល់មនុស្សទាំងពួង។ ពេលនោះកុបិលមហាព្រហ្ម បានជ្រាបព័ត៌មាន ក៏ចុះមកសួរបញ្ហា និងធម្មបាលកុមារ ៣ "ខ" ដោយសន្យាទុកថា បើដោះប្រស្នាបាននឹងកាត់ ក្បាលបូជា ធម្មបាលកុមារតែបើដោះមិនរួចនឹងកាត់ក្បាលធម្មបាលកុមារវិញ។
ធម្មបាលកុមារ សុំឲ្យពន្យារពេលចំនួន ៧ថៃ្ងសិន ដើម្បីគិតប្រស្នា។ លុះកន្លងទៅ ៦ថៃ្ងហើយក៏នៅតែគិតមិនឃើញ ដឹងខ្លួនថាព្រឹកនេះនឹង ត្រូវស្លាប់ ដោយអាជ្ញាកុបិលមហាព្រហ្មជាប្រាកដហើយ។ ដូចេ្នះ គួរតែរត់ទៅលាក់ខ្លួនពួនអាត្មាឲ្យស្លាប់ដោយ ខ្លួនឯងប្រសើរជាង ទើបចុះពី ប្រាសាទទៅដេកពួននៅក្រោមដើមត្នោតមួយគូ ដើមត្នោតនោះសត្វ ឥន្រី្ទញីឈ្មោល ធ្វើសំបុកអាស្រ័យនៅ វេលាយប់ឥន្រី្ទញី សួរឥន្រ្ទី ឈ្មោលថា ព្រឹកនេះយើងបានអាហារពីណាស៊ី? ឥន្រី្ទឈ្មោលឆ្លើយថា យើងនឹងស៊ីសាច់ធម្មបាលកុមារ ដែលត្រូវកុបិលមហាព្រហ្មសំលាប់ ព្រោះដោះប្រស្នាមិនរួច។ ឥន្រី្ទញីសួរថា ប្រស្នានោះដូចមេ្តច ? ឥន្រី្ទឈ្មោលឆ្លើយថា៖
- ខទី១ វេលាព្រឹកសិរីសួសី្តស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅមុខ ហេតុនេះទើបមនុស្សទាំងឡាយត្រូវយកទឹកលប់មុខ
- ខទី២ សួរថា ថៃ្ងត្រង់សិរីស្ថិតនៅត្រង់ណា ? ត្រូវឆ្លើយថា នៅទ្រូង ហេតុនោះទើបមនុស្សត្រូវយកទឹកលាងទ្រូង
- ខទី៣ សួរថា វេលាល្ងាចសិរីស្ថិតនៅទីណា ? ត្រូវឆ្លើយថា នៅជើងហេតុនេះ ទើប មនុស្ស ទាំងឡាយត្រូវយកទឹកលាងជើង។
ធម្មបាលកុមារបានស្ដាប់លឺសត្វឥន្ទ្រីឈ្មោលញី ជជែកគ្នាដូច្នេះ អរណាស់ ក៏ប្រញាប់ត្រលប់ទៅប្រាសាទវិញ ត្រៀមឆ្លើយ នឹង សំនួរកបិល មហាព្រហ្ម។ ព្រឹកឡើងកុបិលមហាព្រហ្មក៏មកសួរប្រស្នា ធម្មបាលកុមារ ឆ្លើយដោះស្រាយ តាមដែលបានលឺមក។ កុបិលមហាព្រហ្ម ហៅ ទេពធីតាទាំង ៧នាក់ដែលជា បាទបរិចាវិកាព្រះឥន្រ្ទ មកប្រាប់ថា៖
ឥលូវបិតា ត្រូវកាត់ក្បាលបូជាធម្មបាលកុមារ តែបើដាក់ក្បាលនោះលើផែនដី ក៏នឹងកើតជាភ្លើងឆេះទាំងលោកធាតុ បើបោះទៅលើ អាកាស ភ្លៀងក៏រាំង បើចោលក្នុងមហាសមុទ្រ ទឹកក៏រីងស្ងួតហួតអស់ ដូចេ្នះសូមឲ្យកូនទាំង ៧នាក់ យកពានមកទទួលក្បាល ថាហើយ ក៏កាត់ក្បាលហុច ទៅឲ្យ នាងទុង្សាជាកូនច្បង នាងទុង្សាទើបយកពានទៅទទួលក្បាលបិតា ហើយហែប្រទក្សិណភំ្នព្រះសុមេរុ ៦០នាទី ហើយក៏ អញ្ជើញទៅប្រតិស្ឋានទុកនៅក្នុងគុហាគន្ធមាលី ភំ្នកៃលាស បូជាគឿ្រងទិព្វផេ្សងៗ ព្រះ វិស្សកម្មទេវបុត្រ ក៏និមិត្តរោងទព្វដ៏ ហើយ ដោយកែវ ៧ប្រការ ឈ្មោះថា "ភគវតីសភា" ឲ្យជាទីប្រជុំនៃទេវតាលុះដល់គំរប់ ១ឆ្នាំជា សង្រ្កាន្ត នាងទេពធីតាទាំង ៧ក៏ផ្លាស់វេនគ្នា មក អញ្ជើញ ក្បាលកុបិលមហាព្រហ្ម ចេញមកហែប្រទក្សិណ ភំ្នព្រះសុមេរុរាល់ៗឆ្នាំ ហើយត្រលប់ទៅស្ថានទេវលោកវិញ។
ដោយមានរឿងនិទានដូច្នេះហើយ ទើបប្រជាជនយើងតែនាំគ្នាប្រារព្វពិធីបុណ្យចូលឆ្នាំថ្មជាប់ជាប្រពៃណី រហូតដល់សព្វថ្ងៃនេះ។
ដោយមានរឿងនិទានដូច្នេះហើយ ទើបប្រជាជនយើងតែនាំគ្នាប្រារព្វពិធីបុណ្យចូលឆ្នាំថ្មជាប់ជាប្រពៃណី រហូតដល់សព្វថ្ងៃនេះ។
ទៅលេងបុណ្យចូលឆ្នាំនៅឯណា?
ជាទូទៅ និងជាទំនៀមទំលាប់ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រជាជនខ្មែរ តែងធ្វើពិធីរៀបចំទទួលទេវតាឆ្នាំថ្មី រៀបចំធ្វើម្ហូបអាហារ ចង្ហាន់ យកទៅវត្ដ និង ស្វែងរកជួបជុំបងប្អូនកូនចៅ អ្នកខ្លះធ្វើដំណើរទៅកាន់ភូមិកំណើត ហើយខ្លះទៀតដើរកំសាន្ដលេងតាមរមណីយដ្នានជិតឆ្ងាយ ទៅតាមចំណង់ចំណូលចិត្ដរៀងៗខ្លួន។
នៅក្នុងប្រទេសកម្ពុជាយើង មានរមណីយដ្នានកំសាន្ដសប្បាយជាច្រើនដូចជា នៅជិតៗទីក្រុងភ្នំពេញមាន ភ្នំអដ្ឋរស្សកោះដាច់ អំពែភ្នំ កៀនស្វាយ ទន្លេបាទី ភ្នំតាម៉ៅ ឆ្ងាយពីទីក្រុងភ្នំពេញ មានភ្នំជីសូរ កែប ទឹកឈូ ក្រុងព្រះសីហនុ ភ្នំប្រុស ភ្នំស្រី ភ្នំបាណន់ ភ្នំសំពៅ វត្ដឯក សេកសក រហូតភ្នំគូលេន ប្រសាទអង្គរវត្ដ ... ជាដើម។ សំរាប់ប្រជាជនខ្មែរនៅស្វីសនេះវិញ គេនាំគ្នាប្រារព្វធ្វើពីធីបុណ្យចូលឆ្នាំខ្មែរនៅ ថ្ងៃសៅរ៍ណាមួយក្នុងរដូចកាលចូលឆ្នាំ ហើយគេមិនបាននាំគ្នាទៅលេងកំសាន្ដនៅរមណីយដ្ឋានផ្សេងៗ ដូចប្រជាជននៅក្នុងប្រទេសកម្ពុជា យើងទេ គេតែងនាំគ្នាទៅប្រារព្ធពីធីបុណ្យចូលឆ្នាំខ្មែរ នៅសាលបុណ្យដ៏ធំមួយនៅ អុបហ្វែលដិន នៃទីក្រុងស៊ូរិក។
បុណ្យចូលឆ្នាំនៅវត្ដភ្នំ(កម្ពុជា) និង បុណ្យចូលឆ្នាំនៅអុបហ្វែលដិន(ស្វីស)
នៅរាជធានីក្រុងភ្នំពេញ ក៏មានកន្លែងសំរាប់កំសាន្ដសប្បាយជាច្រើន ដូចជា មាត់ទន្លេ មុខវាំង សួនឧទ្យានានា និងវត្ដភ្នំ ដែលមើលទៅ ហាក់ដូចជាស្ថិតនៅត្រង់ចំនុចកណ្ដាល នៃបេះដូងនៃរាជធានីនេះតែម្ដង ហើយក៏ដូចជាសាលបុណ្យ នៅអុបហ្វែលដិននៃប្រទេសស្វីសនេះ ផងដែរ។ ទីកន្លែងទាំងនេះវាហាក់ដូចជាមិនមានអ្វីចំលែកទេ សំរាប់អ្នករស់នៅទីនោះផ្ទាល់ «វត្ដភ្នំ សំរាប់អ្នកទីក្រុងភ្នំពេញ ឬ អុបហ្វែលដិន សំរាប់អ្នករស់នៅស្វីស» តែប្រការសំខាន់ សំរាប់ប្រជាជនរាជធានីភ្នំពេញ គេគ្រាន់តែចង់ ដើរលេងលំហែស្រូបយកខ្យល់អាកាសខ្លះៗ នៅ ពេលរាត្រី ដែលមានលំអទៅដោយពន្លឺភ្លើងពណ៌យ៉ាងចំលែកភ្នែក និងត្រជាក់ចិត្ដ ហើយសំរាប់ប្រជាជននៅស្វីសនេះវិញ គេធ្វើដំណើរទៅ លេងបុណ្យចូលឆ្នាំនៅអុបហ្វែលដិន គេចង់ទៅជួបជុំមិត្ដភក្ដិ ជជែកសំណេះសំណាលគ្នា សំដែងពីការរួបរួមសាមគ្គីគ្នា ក្នុងពីបុណ្យទំនៀម ទំលាប់ខ្មែរ ហើយជាពិសេស គឺបុណ្យចូលឆ្នាំថ្មីនេះឯង។ ជាធម្មតាថ្ងៃបុណ្យចូលឆ្នាំខ្មែរ នៅវត្ដភ្នំនៃរាជធានីភ្នំពេញ ចាប់ពីពេលរសៀលបន្ដិច ទៅនៃថ្ងៃចូលឆ្នាំ គេមានរៀបចំពិធីលេងល្បែង របាំ រាំច្រៀង ល្ខោន អាយ៉ៃចោលឈូង បោះអង្គញ់ ផ្សេងៗ។
នៅសាលបុណ្យអុបហ្វែលដិននៃប្រទេសស្វីសវិញ ប្រជានជនបានមកជួបជុំគ្នា តាំងពីព្រឹកព្រលឹម ម៉ោងប្រមាណជា ១០កន្លះព្រឹក មនុស្ស ចាស់ប្រុសស្រីមូលមីមកជួបជុំ ពេញសាលរោងបុណ្យ គេនាំគ្នាយកចង្ហាន់ទៅប្រគេនព្រះសង្ឃ រួចនាំគ្នាដុតធូប អធិដ្ឋានសូមសេរីសួស្ដីឆ្នាំថ្មី សូមពរ សូមជ័យ សូមបវរសួស្ដីគ្រប់ប្រការគ្រប់ៗគ្នា។
បន្ទាប់ពីធ្វើពិធីបូជារួច ពុទ្ធបរិសទ្ធទាំងឡាយនាំគ្នា មកអង្គុយជាជួរនៅតាម តុបង់ដែលដាក់រៀបចាំទទួល គេនាំគ្នាលាកញ្ចាប់បាយសំល ម្ហូមអាហារ នំ ចំណី បរិភោគអាហារថ្ងៃត្រង់យ៉ាងឆ្ងាញ់ពិសា ចាស់ៗ អ្នកមានគូស្រករ មានទឹកមុខរីករាយ ជជែកសាកសួរសុខទុក្ខគ្នាទៅវិញ ទៅមកយ៉ាងស្និទ្ធស្នាលក្រៃលែង។ ពួកក្មេងៗ ក្រមុំៗ កំលោះៗ នាំគ្នាលេងល្បែងប្រជាប្រិយតាមទំនៀមទំលាប់ខ្មែរផ្សេងៗ ជាក្រុមៗ មាន បោះអង្គញ់ ចោលឈូង ទាញព្រ័ត លាក់កន្សែង និងផ្សេងៗទៀតជាច្រើន។ បរិយាកាសដ៏បរិសុទ្ធ សុខរម្យនានេះហើយ ដែលជាធ្នាក់ទាក់ ទាញមួយ សំរាប់អ្នកដែលធ្លាប់ទៅលេងម្ដងហើយ អោយចង់ទៅលេងម្ដងទៀត ប៉ុន្ដែយើងក៏មានកត្ដាហេតុផលសំខាន់ៗ ជាច្រើនទៀត ដែល ទាក់ទង នឹងទំនៀមទំលាប់បុណ្យចូលឆ្នាំខ្មែរ ដែលធ្វើអោយពុទ្ធបរិសទ្ធខ្មែរយើងខកខានទៅមិនបានដែរ។
លោកអាចារ្យអ្នកនាំក្នុងពិធីបុណ្យ បាននែនាំពុទ្ធបរិសទ្ធក្មេងចាស់ប្រុសស្រី ពូនភ្នំខ្សាច់ តំណាងអោយវាលុកចេតីយ៍ ហើយបាននាំគ្នាធ្វើ ពិធីគោរពបូជាថ្វាយបង្គំទៅតាមសទ្ធាជ្រះថ្លារៀងៗខ្លួន ការហែឆ្លងប្រទក្សិណ៣ជុំ វាលុកចេតិយ ដែលមានហ្វូងជុំជនចូលរួមយ៉ាងច្រើនកុះករ អ៊ឹកធឹក បានញ៉ាំងអោយពិធីបុណ្យបូជារបស់យើងមានសភាពរស់រវើក បង្ហាញប្រាប់អោយដឹងថា យើងជាជាជនជាតិសាសន៍មួយដ៍មាន វប្បធម៌ តាំងពីយូររាប់សតវត្សមកហើយ។
រាំកំសាន្ដពេលបុណ្យចូលឆ្នាំ
ចំពោះរមណីយដ្ឋានវត្ដភ្នំ គេសង្កេឃើញមានភ្ញៀវទស្សនិកជន ចូលរួមរាំច្រៀងសប្បាយរហូត ក្នុងពីធីបុណ្យចូលឆ្នាំបីថ្ងៃ ភ្ញៀវទាំងឡាយ ក៏មិនភ្លេចទេ ក្រៅពីរាំលេងសប្បាយ និងដើរទស្សនាវត្ថុប្លែកនៅទីនោះហើយ គេក៏បានចូលទៅអុជទៀនធូបបួងសួងសុំសេចក្ដីសុខ សេរី សួស្ដីឆ្នាំថ្មី ពីព្រះពុទ្ធរូប ដូនពេញ និងមានចាក់គម្ពីរ ផ្សងសំនាងជោគជតាផ្សេងៗរៀងៗខ្លួនតាមការប្រាថ្នាផងដែរ។
នៅអុបហ្វែលដិន សំរាប់ប្រជាជនខ្មែរនៅស្វីស ចាប់ពីម៉ោង១៩ទៅ វង់តន្រ្ដីរបាំបូរាណខ្មែរ បានចាប់ផ្ដើមប្រគំ និង រាំ ច្រៀងជូនទស្សនិជន ទស្សនាមួយបទហើយ មួយបទទៀត មួយឆាកហើយ មួយឆាកទៀត យ៉ាងរស់រវើក មានដូចជារបាំជូនពរ របាំគោះត្រលោក របាំគោះអង្រែ របាំទន្សោងគោព្រៃជាដើម។
របាំតន្រ្ដីបូរាណបានចប់សព្វគ្រប់ វង់ភ្លេងសម័យ ដែលមានអ្នកចំរៀងសំលេងមាសពិរោះរន្ដំជាប់ចិត្ដ បានចូលមកប្រគំ ច្រៀងបំពេរដល់ ទស្សនិកអោយមានការរំភើបរីករាយឥតឧបមា កុមារាកុមារី ក្រមុំៗ កំលោះៗ អ្នកមានគូស្រករក្មេងចាស់ទាំងឡាយនាំគ្នាឡើងរាំកំសាន្ដ លេង តាមចង្វាក់រាំវង់ រាំក្បាច់ សារវាន់ និង រាំទំនើបៗថ្មីៗ ជាច្រើនទៀតយ៉ាងសែនសុខមនោរម្យ។ ពិធីរាំកំសាន្ដបានរាំកំដរពិធីបុណ្យចូល ឆ្នាំថ្មី រហូតរំលងអធ្រាតចប់កម្មវិធីបុណ្យ។
No comments:
Post a Comment