តើព្រីម លីហ្សា មានប្រាក់មកពីណាទិញសំលៀកបំពាក់ខ្ទង់ម៉ឺនដុល្លារ? Trackback
នៅពេលនឹកដល់ឈ្មោះ ព្រីម លីហ្សា តារាសម្ដែងSexy នៅក្នុងពិភពសិល្បៈ គឺគេច្បាស់ណាស់ថា នាងជាអ្នកលេងសម្ភារៈនិយមដាច់គេក្នុងចំណោមតារាស្រីល្បីៗ ក្នុងព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែមានមនុស្សតិចតួចណាស់ដែលបានស្គាល់ប្រវត្តិរបស់នាងឲ្យបានស៊ីជម្រៅ។ តើព្រីម លីហ្សា គឺជានរណា? លីហ្សា មានប្រាក់មកពីណាទិញសំលៀកបំពាក់ក្បែរម៉ឺនដុល្លារនោះ?
កញ្ញា ព្រីម លីហ្សា កើតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៣។ នាងកើតនៅប្រទេសសិង្ហបុរី ជាកូនទី៥ ក្នុងចំណោមបងប្អូន៦នាក់។ ព្រីម លីហ្សា ជាកូនកំព្រាឪពុក តែនាងមានម្ដាយឈ្មោះ កែវ កល្យាណបច្ចុប្បន្នវ័យ៦៣ឆ្នាំ ដែលជាកូនខ្មែរកាត់ចិន ដោយលោកតាព្រីម លីហ្សា ជាជនជាតិខ្មែរ និងជីដូនជនជាតិចិនទាជីវ នៅសិង្ហបុរី។ ឪពុកព្រីម លីហ្សា ឈ្មោះ ស្ទីវ វិនហ៊ី ជនជាតិចិនរស់នៅប្រទេសសិង្ហបុរីដែលលោកគឺជាអ្នកជំនួញនាំផលិតផលគ្រឿងសមុទ្ររវាងកម្ពុជានិងសិង្ហបុរី។
នៅឆ្នាំ១៩៩៩ ព្រីម លីហ្សា បានចាកចេញពីប្រទេសសិង្ហបុរី មករស់នៅទីក្រុងភ្នំពេញ ដែលមកតាមម្ដាយ ដោយមករកស៊ីនៅប្រទេសកម្ពុជា បន្ទាប់ពីឪពុកព្រីម លីហ្សា ស្លាប់ដោយសារជំងឺ។ លីហ្សាបានរៀននៅសាលាមត្តេយ្យ មួយក្នុងប្រទេសសិង្ហបុរី។កុមារីព្រីម លីហ្សានៅអាយុ៦ឆ្នាំបានចូលរៀននៅសាលាឯកជនញ៉ូវតុនធីឡាយនិងបានចូលរៀននៅសាលាវិចិត្រសិល្បៈរហូតដល់ថ្នាក់ទី១០។
អាយុ១៣ ឆ្នាំ ព្រីម លីហ្សា បានហក់ចូលក្នុងពិភពសិល្បៈលើកដំបូងក្នុងឆ្នាំ២០០៦ ដោយរៀនផងចូលសម្ដែងសិល្បៈផង។ “ខ្ញុំស្រឡាញ់សិល្បៈ ហើយស្របនឹងម៉ាក់គាត់ចូលចិត្តដែរ គាត់ក៏ជំរុញខ្ញុំឲ្យចូលសិល្បៈ។ មួយទៀតកាលខ្ញុំរៀននៅសាលាវិចិត្រសិល្បៈ ខ្ញុំចេះសិល្បៈច្រើន ជាពិសេសរបាំប្រពៃណី ហើយខ្ញុំក៏ចាប់អាជីពសិល្បៈនេះទៅ។ ព្រីម លីហ្សា និយាយ។
គេនៅចាំបានថា ផលិតកម្មដំបូងគេ ដែលនាងបានថត គឺផលិតកម្មឆ្លងដែន, ប៊្លូដាយមីន, និងផលិតកម្ម បុប្ផា។ ជាបន្តបន្ទាប់ នាងបានថតសម្ដែងខារ៉ាអូខេ និងដើរតួសម្ដែង ឲ្យផលិតកម្ម FCI, SSB, ហង្សមាស, និង Sunday ជាដើម។
បន្ទាប់ពីនាងចូលក្នុងពិភពសិល្បៈ ព្រីម លីហ្សា ត្រូវបានគេទទួលស្គាល់ថា ជាតារាស៊ីវិល័យ ដែលហ៊ានចំណាយប្រាក់លើសម្ភារៈថ្លៃៗ មិនចាញ់តារាល្បីបរទេស ឡើយ។ នាងបានចំណាយប្រាក់ទិញសំលៀកបំពាក់ក្នុង១ឈុតអាចពី៨ពាន់ដុល្លារដល់១ម៉ឺនដុល្លារ។ កញ្ញា ព្រីមលីហ្សា និយមប្រើប្រាស់ផលិតផលម៉ាកល្បីៗថ្លៃៗ ដូចជា គ្រឿងផាត់មុខ ទឹកអប់ ម៉ាក MAC, CHANEL, YSL, រ៉ូបLouis Vuitton និង Versace។
ដោយសារតែនាងបានចំណាយប្រាក់ក្បែរម៉ឺនដុល្លារ លើការទិញសំលៀកបំពាក់ ដើម្បីចូលរួមកម្មវិធីធំៗ ជាពិសេសកម្មវិធីអាណាចក្រតារាឆ្នាំ២០១២ និងនាងបានត្រៀមសំលៀកពាក់រួចរាល់ហើយ ចូលរួមកម្មវិធីអាណាចក្រតារា២០១៣នៅពេលខាងមុខនេះទៀត ត្រូវបានមជ្ឈដ្ឋាននានា ចោទសួរថា តើនាងបានប្រាក់មកពីណាដើម្បីទិញសម្ភារៈថ្លៃៗបែបនេះ បើនាងគ្រាន់តែជាតារាដែលគេមិនសូវស្គាល់ក្នុងស្រុក តែមានទីផ្សារក្រៅស្រុកប៉ុណ្ណោះនោះ។
ព្រីម លីហ្សា៖ ដើមឡើយខ្ញុំគឺប្រឡូកជាមួយផលិតកម្មក្រៅស្រុក ដូច្នេះហើយ ខ្ញុំត្រូវបានគេស្គាល់ច្រើន។ ម្យ៉ាងគឺចង់មិនចង់ តម្លៃខ្លួននៅក្រៅស្រុកថ្លៃជាងក្នុងស្រុក ដូច្នេះហើយទើបផលិតកម្មក្នុងស្រុកមិនហ៊ានហៅថត ឬសម្ដែងផ្សេងៗ។ បន្ថែមលើហេតុផលនេះ គឺលីហ្សាមានអ្នកជំនួយការនៅប្រទេសសិង្ហបុរី ដោយលីហ្សាឲ្យប្រាក់ខែគេក្នុង១ខែ៣០០០ពាន់ដុល្លារ ដូច្នេះហើយលីហ្សាមិនខ្វះទីផ្សារក្រៅស្រុកនោះទេ។
Sabay ៖ នរណាៗក៏និយាយដែរថា រាល់ពេលដែលអ្នកនាងទៅសម្ដែងនៅខាងក្រៅប្រទេសគឺទំនងជាកញ្ញានឹងកើបប្រាក់ច្រើនហើយតើអ្នកនាងបានតម្លៃខ្លួនទៅសម្ដែងនៅទីនោះប៉ុន្មានដែរ?
ព្រីម លីហ្សា៖ ចាស៎! មែនហើយបង គឺខ្ញុំចេញទៅម្ដងៗអាចសល់ប្រាក់ខ្ទង់ពាន់ ហើយពេលខ្លះខ្ទង់ម៉ឺនក៏មានដែរ។ ខ្ញុំចំណាយពេលទៅសម្ដែងពេលខ្លះពីមួយអាទិត្យ ទៅ១ខែ តាមការអញ្ជើញរបស់ក្រុមហ៊ុនមួយចំនួនឲ្យចូលរួមសម្ពោធហាងខោអាវ ដែលមានម៉ាកល្បីៗនៅក្រៅប្រទេស។
Sabay ៖ រហូតមកទល់នឹងពេលនេះ តើកញ្ញាបានទៅប៉ុន្មានប្រទេសហើយ?
ព្រីម លីហ្សា ៖ ប្រទេស ដែលខ្ញុំបានទៅចូលរួមកម្មវិធី និងថតម៉ូដែល ឲ្យផលិតផល របស់ក្រុមហ៊ុននោះរួមមានប្រទេសវៀតណាម សិង្ហបុរី និងថៃ។ ដោយឡែកប្រទេសដែលខ្ញុំធ្លាប់ដើរលេងរួមមានសហរដ្ឋអាមេរិកជាដើម។
Sabay ៖ សំណួរមួយដែលខ្ញុំមិនអាចអត់សួរបាននោះ គឺអ្នកនាងតែងតែប្រកាសប្រាប់សាធារណៈជន តាមបណ្ដាញសារព័ត៌មានថា សំលៀកបំពាក់ដែលអ្នកនាងប្រើនោះ គឺមានតម្លៃថ្លៃរាប់ពាន់ដុល្លារ ចាប់ពី៤ពាន់ដុល្លារ ទៅដល់៩ពាន់ដុល្លារ ហើយស្ទើរតែតារាមួយចំនួនមិនហ៊ានទិញប្រើនោះទេ តើកញ្ញាមានប្រាក់មកពីណាដើម្បីចំណាយលើសម្ភារៈនិយមនេះ?
ព្រីម លីហ្សា ៖ ការពិតបង! ខ្ញុំចូលចិត្តទិញរបស់ថ្លៃៗមកប្រើ ព្រោះតាំងពីតូចមកខ្ញុំចូលចិត្តធ្វើអ្វីឲ្យប្លែកពីគេ ហើយនៅលើពិភពសិល្បៈខ្ញុំចង់បង្ហាញរបស់ថ្លៃដូចតារាបរទេសដែរ ពួកគេប្រើរបស់ថ្លៃ ខ្ញុំក៏ចង់ដូចពួកគេដែរ។ និយាយពីថា ខ្ញុំបានប្រាក់មកពីណានោះ គឺខ្ញុំបានមកពីពេលខ្ញុំចូលរួមកម្មវិធីរបស់ក្រុមហ៊ុននៅឯក្រៅប្រទេស ដែលទៅម្ដងអាចសល់ប្រាក់បានខ្ទង់ពាន់ឯណោះ ដូច្នេះហើយខ្ញុំក៏ដកប្រាក់ខ្លះទិញផលិតផលរបស់ក្រុមហ៊ុននោះទៅ ទី១ដើម្បីទំនាក់ទំនង ទី២បង្ហាញថា តារាខ្មែរក៏មានលទ្ធភាពទិញសម្ភារៈថ្លៃៗដែរ។
Sabay ៖ នៅក្នុងពិភពសិល្បៈពាក្យចចាមអារ៉ាម តែងតែលើកឡើងថា កញ្ញាមានអ្នកជំនួញតាមស្នេហ៍ និងមានអ្នកចិញ្ចឹមតើរឿងនេះពិតទេ?
ព្រីម លីហ្សា ៖ រឿងអ្នកតាមស្រឡាញ់ គឺមិនខ្វះទេបង ប៉ុន្តែរឿងថា មានអ្នកចិញ្ចឹម គឺខ្ញុំមិនអាចទទួលយកបាននោះទេ។ រហូតមកទល់នឹងពេលនេះ គឺគ្មានទេអ្នកចិញ្ចឹម គឺអ្វីៗខ្ញុំប្រឹងដោយខ្លួនឯង និងបានរបស់ពីការងារសិល្បៈតាមរយៈទៅចូលរួមកម្មវិធី ហើយខ្ញុំនិយាយដដែល គឺចង់បញ្ជាក់ថា ខ្ញុំបានប្រាក់ពីកម្មវិធី មិនមែនបានមកពីអ្នកចិញ្ចឹមនោះទេ។
Sabay ៖ នៅក្នុងពិភពសិល្បៈរំរឹតដោយពាក្យចចាមអារ៉ាមបែបនេះ តើកញ្ញា គិតថា វាអាចធ្វើឲ្យប៉ះពាល់ដល់ជីវិតឯកជនយ៉ាងម៉េចដែរទេ?
ព្រីម លីហ្សា ៖ ថ្វីបើអ្នកសារព័ត៌មានបានសរសេររិះគន់ខ្ញុំពីរឿងថា ខ្ញុំកូនកាត់វៀតណាម ឬខ្ញុំមានស្នេហារញ៉េរញ៉ៃក្ដី ក៏ខ្ញុំមិនខឹងអ្នកសារព័ត៌មានដែរ គឺខ្ញុំរង់ចាំបកស្រាយជានិច្ច។ “ធ្វើម៉េចបើខ្ញុំជាសិល្បៈ អ្នកសិល្បៈគឺត្រូវតែរងសម្ពាធពាក្យចចាមអារ៉ាមមិនខាន”។ ប៉ុន្តែឥទ្ធិពលព័ត៌មាននោះមិនជះដល់ជីវិតឯកជន ឬការងារសិល្បៈអ្វីនោះទេ។ ប្រសិនបើយើងស្អាតស្អំ គឺយើងមិនខ្លាចអ្វីទាំងអស់។
Sabay ៖ តើកញ្ញានៅមានអ្វីចង់លើកឡើងបន្ថែមនូវអ្វីដែលខ្ញុំអត់បានសួរដែរទេ?
ព្រីម លីហ្សា ៖ ខ្ញុំសប្បាយចិត្តឃើញថា មានអ្នកគាំទ្រខ្ញុំច្រើននាពេលបច្ចុប្បន្ននេះ។ មួយទៀតបើទោះខ្ញុំប្រើសម្ភារៈថ្លៃៗ និងSexy បន្តិចក្ដី ប៉ុន្តែខ្ញុំមិនដែលភ្លេចឡើយវប្បធម៌ ប្រពៃណីខ្មែរ ដែលផូរផង់ហើយនេះ គឺជាតួនាទីរបស់អ្នកសិល្បៈ ដែលត្រូវបង្ហាញដល់សាធារណៈជន ក៏ដូចជា បរទេសឲ្យស្គាល់នូវវប្បធម៌ប្រពៃណីរបស់ខ្មែរ
កញ្ញា ព្រីម លីហ្សា កើតនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ១៩៩៣។ នាងកើតនៅប្រទេសសិង្ហបុរី ជាកូនទី៥ ក្នុងចំណោមបងប្អូន៦នាក់។ ព្រីម លីហ្សា ជាកូនកំព្រាឪពុក តែនាងមានម្ដាយឈ្មោះ កែវ កល្យាណបច្ចុប្បន្នវ័យ៦៣ឆ្នាំ ដែលជាកូនខ្មែរកាត់ចិន ដោយលោកតាព្រីម លីហ្សា ជាជនជាតិខ្មែរ និងជីដូនជនជាតិចិនទាជីវ នៅសិង្ហបុរី។ ឪពុកព្រីម លីហ្សា ឈ្មោះ ស្ទីវ វិនហ៊ី ជនជាតិចិនរស់នៅប្រទេសសិង្ហបុរីដែលលោកគឺជាអ្នកជំនួញនាំផលិតផលគ្រឿងសមុទ្ររវាងកម្ពុជានិងសិង្ហបុរី។
នៅឆ្នាំ១៩៩៩ ព្រីម លីហ្សា បានចាកចេញពីប្រទេសសិង្ហបុរី មករស់នៅទីក្រុងភ្នំពេញ ដែលមកតាមម្ដាយ ដោយមករកស៊ីនៅប្រទេសកម្ពុជា បន្ទាប់ពីឪពុកព្រីម លីហ្សា ស្លាប់ដោយសារជំងឺ។ លីហ្សាបានរៀននៅសាលាមត្តេយ្យ មួយក្នុងប្រទេសសិង្ហបុរី។កុមារីព្រីម លីហ្សានៅអាយុ៦ឆ្នាំបានចូលរៀននៅសាលាឯកជនញ៉ូវតុនធីឡាយនិងបានចូលរៀននៅសាលាវិចិត្រសិល្បៈរហូតដល់ថ្នាក់ទី១០។
អាយុ១៣ ឆ្នាំ ព្រីម លីហ្សា បានហក់ចូលក្នុងពិភពសិល្បៈលើកដំបូងក្នុងឆ្នាំ២០០៦ ដោយរៀនផងចូលសម្ដែងសិល្បៈផង។ “ខ្ញុំស្រឡាញ់សិល្បៈ ហើយស្របនឹងម៉ាក់គាត់ចូលចិត្តដែរ គាត់ក៏ជំរុញខ្ញុំឲ្យចូលសិល្បៈ។ មួយទៀតកាលខ្ញុំរៀននៅសាលាវិចិត្រសិល្បៈ ខ្ញុំចេះសិល្បៈច្រើន ជាពិសេសរបាំប្រពៃណី ហើយខ្ញុំក៏ចាប់អាជីពសិល្បៈនេះទៅ។ ព្រីម លីហ្សា និយាយ។
គេនៅចាំបានថា ផលិតកម្មដំបូងគេ ដែលនាងបានថត គឺផលិតកម្មឆ្លងដែន, ប៊្លូដាយមីន, និងផលិតកម្ម បុប្ផា។ ជាបន្តបន្ទាប់ នាងបានថតសម្ដែងខារ៉ាអូខេ និងដើរតួសម្ដែង ឲ្យផលិតកម្ម FCI, SSB, ហង្សមាស, និង Sunday ជាដើម។
បន្ទាប់ពីនាងចូលក្នុងពិភពសិល្បៈ ព្រីម លីហ្សា ត្រូវបានគេទទួលស្គាល់ថា ជាតារាស៊ីវិល័យ ដែលហ៊ានចំណាយប្រាក់លើសម្ភារៈថ្លៃៗ មិនចាញ់តារាល្បីបរទេស ឡើយ។ នាងបានចំណាយប្រាក់ទិញសំលៀកបំពាក់ក្នុង១ឈុតអាចពី៨ពាន់ដុល្លារដល់១ម៉ឺនដុល្លារ។ កញ្ញា ព្រីមលីហ្សា និយមប្រើប្រាស់ផលិតផលម៉ាកល្បីៗថ្លៃៗ ដូចជា គ្រឿងផាត់មុខ ទឹកអប់ ម៉ាក MAC, CHANEL, YSL, រ៉ូបLouis Vuitton និង Versace។
ដោយសារតែនាងបានចំណាយប្រាក់ក្បែរម៉ឺនដុល្លារ លើការទិញសំលៀកបំពាក់ ដើម្បីចូលរួមកម្មវិធីធំៗ ជាពិសេសកម្មវិធីអាណាចក្រតារាឆ្នាំ២០១២ និងនាងបានត្រៀមសំលៀកពាក់រួចរាល់ហើយ ចូលរួមកម្មវិធីអាណាចក្រតារា២០១៣នៅពេលខាងមុខនេះទៀត ត្រូវបានមជ្ឈដ្ឋាននានា ចោទសួរថា តើនាងបានប្រាក់មកពីណាដើម្បីទិញសម្ភារៈថ្លៃៗបែបនេះ បើនាងគ្រាន់តែជាតារាដែលគេមិនសូវស្គាល់ក្នុងស្រុក តែមានទីផ្សារក្រៅស្រុកប៉ុណ្ណោះនោះ។
ព្រីម លីហ្សា ពេលចូលរួមកម្មវិធីអាណាចក្រតារា២០១២
នៅថ្ងៃនេះ កញ្ញាព្រីម លីហ្សា បានស្ម័គ្រចិត្តផ្ដល់កិច្ច សម្ភាសន៍ជាមួយ Sabay ដើម្បីស្រាយចម្ងល់មួយចំនួនដែលទាក់ទងនឹងបញ្ហានេះ។ ខាងក្រោមនេះ គឺជាកិច្ចសម្ភាសន៍ទាំងស្រុងរវាងSabayនិងនាងកញ្ញា ព្រីម លីហ្សា ៖ - សំណួរ៖
ព្រីម លីហ្សា៖ ដើមឡើយខ្ញុំគឺប្រឡូកជាមួយផលិតកម្មក្រៅស្រុក ដូច្នេះហើយ ខ្ញុំត្រូវបានគេស្គាល់ច្រើន។ ម្យ៉ាងគឺចង់មិនចង់ តម្លៃខ្លួននៅក្រៅស្រុកថ្លៃជាងក្នុងស្រុក ដូច្នេះហើយទើបផលិតកម្មក្នុងស្រុកមិនហ៊ានហៅថត ឬសម្ដែងផ្សេងៗ។ បន្ថែមលើហេតុផលនេះ គឺលីហ្សាមានអ្នកជំនួយការនៅប្រទេសសិង្ហបុរី ដោយលីហ្សាឲ្យប្រាក់ខែគេក្នុង១ខែ៣០០០ពាន់ដុល្លារ ដូច្នេះហើយលីហ្សាមិនខ្វះទីផ្សារក្រៅស្រុកនោះទេ។
Sabay ៖ នរណាៗក៏និយាយដែរថា រាល់ពេលដែលអ្នកនាងទៅសម្ដែងនៅខាងក្រៅប្រទេសគឺទំនងជាកញ្ញានឹងកើបប្រាក់ច្រើនហើយតើអ្នកនាងបានតម្លៃខ្លួនទៅសម្ដែងនៅទីនោះប៉ុន្មានដែរ?
ព្រីម លីហ្សា៖ ចាស៎! មែនហើយបង គឺខ្ញុំចេញទៅម្ដងៗអាចសល់ប្រាក់ខ្ទង់ពាន់ ហើយពេលខ្លះខ្ទង់ម៉ឺនក៏មានដែរ។ ខ្ញុំចំណាយពេលទៅសម្ដែងពេលខ្លះពីមួយអាទិត្យ ទៅ១ខែ តាមការអញ្ជើញរបស់ក្រុមហ៊ុនមួយចំនួនឲ្យចូលរួមសម្ពោធហាងខោអាវ ដែលមានម៉ាកល្បីៗនៅក្រៅប្រទេស។
Sabay ៖ រហូតមកទល់នឹងពេលនេះ តើកញ្ញាបានទៅប៉ុន្មានប្រទេសហើយ?
ព្រីម លីហ្សា ៖ ប្រទេស ដែលខ្ញុំបានទៅចូលរួមកម្មវិធី និងថតម៉ូដែល ឲ្យផលិតផល របស់ក្រុមហ៊ុននោះរួមមានប្រទេសវៀតណាម សិង្ហបុរី និងថៃ។ ដោយឡែកប្រទេសដែលខ្ញុំធ្លាប់ដើរលេងរួមមានសហរដ្ឋអាមេរិកជាដើម។
ព្រីម លីហ្សា ៖ ការពិតបង! ខ្ញុំចូលចិត្តទិញរបស់ថ្លៃៗមកប្រើ ព្រោះតាំងពីតូចមកខ្ញុំចូលចិត្តធ្វើអ្វីឲ្យប្លែកពីគេ ហើយនៅលើពិភពសិល្បៈខ្ញុំចង់បង្ហាញរបស់ថ្លៃដូចតារាបរទេសដែរ ពួកគេប្រើរបស់ថ្លៃ ខ្ញុំក៏ចង់ដូចពួកគេដែរ។ និយាយពីថា ខ្ញុំបានប្រាក់មកពីណានោះ គឺខ្ញុំបានមកពីពេលខ្ញុំចូលរួមកម្មវិធីរបស់ក្រុមហ៊ុននៅឯក្រៅប្រទេស ដែលទៅម្ដងអាចសល់ប្រាក់បានខ្ទង់ពាន់ឯណោះ ដូច្នេះហើយខ្ញុំក៏ដកប្រាក់ខ្លះទិញផលិតផលរបស់ក្រុមហ៊ុននោះទៅ ទី១ដើម្បីទំនាក់ទំនង ទី២បង្ហាញថា តារាខ្មែរក៏មានលទ្ធភាពទិញសម្ភារៈថ្លៃៗដែរ។
ព្រីម លីហ្សា ៖ រឿងអ្នកតាមស្រឡាញ់ គឺមិនខ្វះទេបង ប៉ុន្តែរឿងថា មានអ្នកចិញ្ចឹម គឺខ្ញុំមិនអាចទទួលយកបាននោះទេ។ រហូតមកទល់នឹងពេលនេះ គឺគ្មានទេអ្នកចិញ្ចឹម គឺអ្វីៗខ្ញុំប្រឹងដោយខ្លួនឯង និងបានរបស់ពីការងារសិល្បៈតាមរយៈទៅចូលរួមកម្មវិធី ហើយខ្ញុំនិយាយដដែល គឺចង់បញ្ជាក់ថា ខ្ញុំបានប្រាក់ពីកម្មវិធី មិនមែនបានមកពីអ្នកចិញ្ចឹមនោះទេ។
Sabay ៖ នៅក្នុងពិភពសិល្បៈរំរឹតដោយពាក្យចចាមអារ៉ាមបែបនេះ តើកញ្ញា គិតថា វាអាចធ្វើឲ្យប៉ះពាល់ដល់ជីវិតឯកជនយ៉ាងម៉េចដែរទេ?
ព្រីម លីហ្សា ៖ ថ្វីបើអ្នកសារព័ត៌មានបានសរសេររិះគន់ខ្ញុំពីរឿងថា ខ្ញុំកូនកាត់វៀតណាម ឬខ្ញុំមានស្នេហារញ៉េរញ៉ៃក្ដី ក៏ខ្ញុំមិនខឹងអ្នកសារព័ត៌មានដែរ គឺខ្ញុំរង់ចាំបកស្រាយជានិច្ច។ “ធ្វើម៉េចបើខ្ញុំជាសិល្បៈ អ្នកសិល្បៈគឺត្រូវតែរងសម្ពាធពាក្យចចាមអារ៉ាមមិនខាន”។ ប៉ុន្តែឥទ្ធិពលព័ត៌មាននោះមិនជះដល់ជីវិតឯកជន ឬការងារសិល្បៈអ្វីនោះទេ។ ប្រសិនបើយើងស្អាតស្អំ គឺយើងមិនខ្លាចអ្វីទាំងអស់។
ព្រីម លីហ្សា ៖ ខ្ញុំសប្បាយចិត្តឃើញថា មានអ្នកគាំទ្រខ្ញុំច្រើននាពេលបច្ចុប្បន្ននេះ។ មួយទៀតបើទោះខ្ញុំប្រើសម្ភារៈថ្លៃៗ និងSexy បន្តិចក្ដី ប៉ុន្តែខ្ញុំមិនដែលភ្លេចឡើយវប្បធម៌ ប្រពៃណីខ្មែរ ដែលផូរផង់ហើយនេះ គឺជាតួនាទីរបស់អ្នកសិល្បៈ ដែលត្រូវបង្ហាញដល់សាធារណៈជន ក៏ដូចជា បរទេសឲ្យស្គាល់នូវវប្បធម៌ប្រពៃណីរបស់ខ្មែរ
No comments:
Post a Comment