ការស្រាវជ្រាវរកឃើញថា ទារករៀនយំតាំងពីក្នុងពោះម្ដាយ Trackback
ទារកមិនទាន់កើត គឺចេះយំតាំងពីក្នុងពោះម្ដាយមកម្ល៉េះ។ នេះបើតាមការសិក្សារបស់ក្រុមស្រាវជ្រាវមកពីសាកលវិទ្យាល័យ Durham និងLancaster។
ក្រុមអ្នកស្រាវជ្រាវជឿជាក់ថា ទារកមិនទាន់កើតរៀនពីទំនាក់ទំនងក្រោយពេលកើត តាមរយៈការយំ ឬការពេបមាត់តាំងពីក្នុងពោះមក។
ការសិក្សាលើរូបភាពស្កេន Ultrasound បានបង្ហាញពី ការវិវឌ្ឍនៃចលនានានាលើមុខទារកក្នុងផ្ទៃរាប់ចាប់ពីការញញឹមធម្មតា រហូតដល់ការធ្វើទឹកមុខស្មុគស្មាញដទៃទៀតដូចជា ជ្រួញចិញ្ចើម និងច្រមុះជាដើម។
រូបភាពស្កេន 4D ដែលបង្ហាញពីការបញ្ចេញទឹកមុខរបស់ទារកក្នុងផ្ទៃ
សាស្ត្រាចារ្យដឹកនាំការស្រាវជ្រាវនេះគឺអ្នកស្រីវេជ្ជបណ្ឌិត Nadja Reissland បាននិយាយថា ការយល់ដឹងពី “ការវិវឌ្ឍធម្មតា” អាចជួយឲ្យវេជ្ជបណ្ឌិតមានភាពងាយស្រួលក្នុងការកំណត់បញ្ហា។ អ្នកស្រី Nadja គូសបញ្ជាក់ដូច្នេះថា៖ “វាមិនទាន់ច្បាស់នៅឡើយថា តើទារកក្នុងផ្ទៃពិតជាមានអារម្មណ៍ឈឺចាប់ ហើយក៏មិនច្បាស់ដែរថា ការបញ្ចេញទឹកមុខនោះពាក់ព័ន្ធនឹងអារម្មណ៍របស់ទារក”។ អ្នកស្រាវជ្រាវដដែលបន្តថា ការធ្វើចលនាទឹកមុខគឺ ពាក់ព័ន្ធទៅនឹងភាពដឹងក្ដីនៃខួរក្បាលជាជាងអារម្មណ៍។
ការសិក្សានេះគឺ មើលទៅវីដេអូស្កេន 4D នៃទារិកាក្នុងផ្ទៃ ៨ នាក់ និងទារកក្នុងផ្ទៃ ៧ នាក់។ ការស្រាវជ្រាវនេះធ្វើឡើងបន្តពីការសិក្សាមុនដែលបានលើកឡើងថា ការបញ្ចេញទឹកមុខរបស់ទារកក្នុងផ្ទៃដែលមានសុខភាពល្អគឺ វិវឌ្ឍកាន់តែស្មុគស្មាញអំឡុងពេលមានគភ៌។
លោកវេជ្ជបណ្ឌិត Reissland សាស្ត្រាចារ្យជាន់ខ្ពស់នៃសាកលវិទ្យាល័យ Durham លើកឡើងថា “វាជារឿងសំខាន់សម្រាប់ទារកដែលអាចបង្ហាញពីភាពឈឺចាប់ភ្លាមៗបន្ទាប់ពីកើត ដូច្នេះពួកគេអាចបង្ហាញពីអារម្មណ៍មួរហ្មង ឬឈឺចាប់ចំពោះអ្នកមើលថែពួកគេបាន”៕
No comments:
Post a Comment