Friday, July 5, 2013

ប្រព័ន្ធអប់រំនៅកម្ពុជា

ការអប់រំ


ប្រព័ន្ធអប់រំនៅកម្ពុជា
ដើម្បី​ធានា​សង្គតិភាព​នៃ​ឋានានុក្រម តួនាទី ខ្លឹមសារ និង​លំដាប់​លំដោយ​នៃ​ការ​អនុវត្ត​រវាង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់​កាល​ទី ​២ ជាមួយ​នឹង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​បច្ចុប្បន្ន​កម្ម​ឆ្នាំ​២០០៩ ​-​២០១៣​ ផែនការ​យុទ្ធសាស្ត្រវិស័យ​អប់រំ​ឆ្នាំ​ ២០០៩​-​២០១៣ ត្រូវ​បាន​ពិនិត្យ​ឡើង​វិញ សំដៅ​កែលម្អ​សេវា​អប់រំ​ឱ្យ​កាន់​តែ​ប្រសើរ​ថែម​ទៀត​។
        ការ​ពិនិត្យ​ឡើងវិញ​ផែនការ​ យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ឆ្នាំ​ ២០០៩​-​២០១៣​ នេះ ​បាន​បង្ហាញ​អំពី​ បម្រែបម្រួល​ និង​ បង្ហាញ​ពី​ដំណាក់​កាល​ការងារ​ដ៏​សំខាន់​មួយ​របស់​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ ក្នុង​ការបន្ត​អនុវត្ត​កំណែ​ទម្រង់​វិស័យ​អប់រំ​ យុវជន​ និង​កីឡា​នៅ​កម្ពុជា ស្របតាម​កំណែ​ទម្រង់​នានា ​របស់​រាជរដ្ឋាភិបាល​។ ​ក្នុង​រយៈ​ពេល​ ៥​ ឆ្នាំ​នៃ​ការ​អនុវត្ត​ផែន​ការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​កន្លង​មក​នេះ ​ក្រសួង​និង​ដៃគូ​អភិវឌ្ឍ​បាន​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​គួរ​ឲ្យ​កត់​ សម្គាល់​ ក្នុង​ការ​ផ្តល់​ការ​អប់រំ​ប្រកប​ដោយ​សមធម៌ ​ការ​កែលម្អ​គុណភាព​និង​ប្រសិទ្ធភាព​សេវា​អប់រំ ​និង​ការ​គ្រប់គ្រង​សេវា​អប់រំ ​។ 
         ផែនការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ ឆ្នាំ ​២០០៩​-​២០១៣ ​ត្រូវ​បាន​រៀប​រៀង​ឡើង​ ដើម្បី​ផ្សារ​ភ្ជាប់ ទំនាក់​ទំនង​រវាង​គោល​នយោបាយ​និង​យុទ្ធសាស្ត្រ​អប់រំ​​ជា​មួយ​នឹង​កម្ម​វិធី ​និង​សកម្មភាព​អភិវឌ្ឍ​នានា​ ​ព្រមទាំង​ការ​ផ្សារ​ភ្ជាប់​ផែនការ​ទៅ​នឹង​ថវិកា​។ នៅ​ក្នុង​ដំណាក់​កាល​នេះ ​ក្រសួង​នៅ​តែ​បន្ត​ផ្តល់ អាទិភាព​ខ្ពស់​លើការ​ចូល​រៀន​ប្រកប​ដោយ​សមធម៌​និង​មាន​គុណភាព​ខ្ពស់​ ជាពិសេស​ការ​អប់រំ​កម្រិត មូល​ដ្ឋាន​ ដែល​នឹង​ឈាន​ទៅ​សម្រេច​ផែនការ​ជាតិ​អប់រំ​សម្រាប់​ទាំង​អស់គ្នា​នៅឆ្នាំ​ ២០១៥ ។ ផែនការ ​យុទ្ធសាស្ត្រ​វិស័យ​​អប់រំ​ឆ្នាំ ​២០០៩-១៣ ​ក៏​បាន​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ផង​ដែរ​លើការ​ពង្រីក ការ​អប់រំ​កុមារ​តូច ការ​ពង្រីក​ការងារ​អប់រំ​ក្រៅប្រព័ន្ធ​ ការអប់រំ​បច្ចេកទេស​វិជ្ជាជីវៈ ការពង្រីក​ឱកាស​ទទួល​សេវា​អប់រំ​មធ្យមសិក្សា​ និង​ក្រោយ​មធ្យមសិក្សា​ តាម​រយៈ​បន្ត​អនុវត្ត​គោលការណ៍​ភាព​ជា​ដៃ​គូ ឱ្យ​បាន​កាន់​តែ​ប្រសើរ​រវាង​រាជរដ្ឋាភិបាល ដៃគូអភិវឌ្ឍ ផ្នែកឯកជន អង្គការ​មិនមែន​រដ្ឋាភិបាល និង​សហគមន៍ មាតាបិតាសិស្ស​។ លើស​ពី​នេះ​ទៀត​ត្រូវ​ធានា​ថា ការ​ចំណាយ​លើវិស័យ​អប់រំ​ពិត​ជា​ទទួល​បាន​នូវ ផល​ប៉ះ​ពាល់​ជា​អតិបរមា ជាពិសេស​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​អប់រំ​សម្រាប់​កុមារ​និង​ យុវជន បាត់បង់​ឱកាស តាមរយៈ​ការរៀបចំ​ឲ្យ​មាន​វិធាន​ការ​ច្បាស់លាស់ ​ដែលធានា​ដល់​ប្រសិទ្ធភាព​នៃ​ការ ចំណាយ​ថវិកា​អប់រំ ។ ការ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​ស្តីពីការ​អប់រំ ក្រម​សីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន ​និង​ អភិបាល​កិច្ច​ល្អ ក៏​ជា​កិច្ចការ​មួយ​ដែល​ត្រូវ​យកចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្លាំង​ក្លា​។ ស្រប​ពេល​ជាមួយ​គ្នា​នេះ ការ​លើក​ទឹកចិត្ត ​និង​ការ​អភិវឌ្ឍ​សមត្ថភាព​បុគ្គលិក​អប់រំ​នៅ​គ្រប់​កម្រិត​សម្រាប់​អនុវត្ត ​វិមជ្ឈការ​អប់រំ​ ក៏​ជា​សមាស​ភាគ​ដ៏​សំខាន់​ផង​ដែរ​។

         ផែន​ការ​យុទ្ធសាស្ត្រ​វិស័យ​អប់រំ​ ឆ្នាំ​ ២០០៩-២០១៣​បាន​រៀប​ចំ​ឡើង​ដោយ​មាន​យន្តការ​ការងារ​ ច្បាស់លាស់​ ​ការសិក្សា ​ការ​ពិគ្រោះយោបល់ ​និង​ការ​ចូល​រួម​បាន​ទូលំទូលាយ​ពី​សំណាក់ ​អ្នក​ពាក់ព័ន្ធនានា ពិសេស​ក្រុម​ការងារ​វិស័យអប់រំ ។ ក្រសួង​សង្ឃឹម​យ៉ាង​​មុតមាំថា ផែនការ​យុទ្ធ​សាស្រ្ដវិស័យអប់រំឆ្នាំ ២០០៩-២០១៣ នឹង​កំណត់​ផែន​ទី​ចង្អុល​សម្រាប់​ការ​អនុវត្ដ​ប្រកប​ដោយ​ប្រ​សិទ្ធិភាព​សំដៅ ​ជម្រុញ​វិស័យអប់រំ​ឱ្យ​លឿន​ទៅ​មុខ ដើម្បី​ជា​គុណ​ប្រយោជន៍​ដល់​ប្រជា​ជន​កម្ពុជា​គ្រប់​រូប​ ។
ការពង្រីកការអប់រំកុមារតូចៗ នៅមតេយ្យសិក្សា

១. វត្ថុបំណង

វត្ថុបំណងនៃកម្មវិធីនេះគឺ ពង្រីកសេវាអប់រំកុមារតូចតាមគ្រប់រូបភាពសម្រាប់កុមារអាយុពី ០ ទៅក្រោម ៦ឆ្នាំ ពិសេស​កុមារ​ក្រី​ក្រ​ កុមារ​ជនជាតិ​ និង​កុមារ​ពិការ​  និង​ផ្តល់អាទិភាពដល់សេវា មត្តេយ្យសិក្សាសហគមន៍ និង​កម្មវិធី​អប់​រំកុមារ​តូចតាមផ្ទះ។ វត្ថុ​បំណង​មួយ​ទៀត​គឺ​​ផ្តល់​ឱ្យ​មាន​ការ​ ប្រែប្រួល​លើ​ផ្នែក​គុណ​ភាព​ក្នុង​ការ​ទទួល​បាន​នូវ​សេវា​អប់រំ​ប្រកប​ដោយ​ សមធម៌​ ។

២. ការឆ្លើយតបទៅនឹងគោលនយោបាយ​ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ

គោលនយោបាយទី ១​ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
* ពង្រីកកម្មវិធីអប់រំកុមារតូចសម្រាប់កុមារអាយុពី​ ០៣ ​ទៅ​ក្រោម​ ៦ ​ឆ្នាំ ដោយ​ផ្តោត​មុខសញ្ញា​ទៅ​​លើ​ឃុំ​ដែល​មាន​អត្រា​ចូល​រៀន​ថ្មី​ទាប​ និង​មាន​អត្រា​ត្រួត​ថ្នាក់​ខ្ពស់​នៅ​បឋមសិក្សា​។
សកម្មភាពគោលនយោបាយៈ
  • សេចក្តីណែនាំស្តីពី ការបង្កើតមត្តេយ្យសិក្សាសហគមន៍តាមរយៈការលើកទឹកចិត្តឱ្យមានការ ប្រើ​ប្រាស់​ថវិកា​សម្រាប់​សេវា​អប់រំ​កុមារ​តូច​ដោយ​សហការ​ជា​មួយ​ក្រសួង​ មហាផ្ទៃ​ រៀបចំ​បាន​នៅ​ឆ្នាំ ២០១០​។
  • ផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយជាតិ ស្តីពីការគាំពារនិងអភិវឌ្ឍកុមារ​តូច​​​កសាង​បាន​នៅ​ឆ្នាំ​២០១១​។
  • ផែនការសកម្មភាពពង្រីកថ្នាក់មត្តេយ្យសិក្សាសហគមន៍ និងការអប់រំកុមារតូចតាមផ្ទះ និងក្រុម ខ្នងផ្ទះ កសាង​បាន​នៅ​ឆ្នាំ ​២០១១​​។
  • ផែនការ​សកម្មភាព​សម្រាប់​បង្កើន​ថ្នាក់​មត្តេយ្យសិក្សានៅក្នុងសាលាបឋមសិក្សាកសាងបាននៅឆ្នាំ២០១១។
  • សេចក្តីណែនាំស្តីពី ការគ្រប់គ្រងមត្តេយ្យសិក្សាឯកជន រៀបចំបានឆ្នាំ ២០១១។
  • ដំណើការ​នៃ​វិមជ្ឈការ​ក្នុង​ការ​កែលម្អ​សេវាកម្ម​និង​គោល​នយោបាយ​គាំពារ​និង​អភិវឌ្ឍ​កុមារ​តូច​បាន​សិក្សា​នៅ​ឆ្នាំ​២០១១​។
  • កម្មវិធីអប់រំបញ្ចូលគ្នានិងអប់រំពីរភាសានៅសាលាមត្តេយ្យសិក្សា សាកល្បងអនុវត្តនៅឆ្នាំ ២០១២ ។
* ពង្រីកលទ្ធភាពចូលរួមរបស់ផ្នែកឯកជន និងសហគមន៍នៅគ្រប់កម្រិតសិក្សា ជាពិសេស ក្រុមប្រឹក្សាឃុំ-សង្កាត់ ។
សកម្មភាពគោលនយោបាយ​៖
  • យុទ្ធនាការផ្សព្វផ្សាយការចុះនិងស្រង់ឈ្មោះកុមារឲ្យទទួលសេវាអប់រំ​កុមារតូច​ចាប់​អនុវត្ត​ពី​​ឆ្នាំ ​២០១១​។
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
* កែលម្អគុណភាពនៃការបង្រៀន ការរៀន និងការស្រាវជ្រាវនៅគ្រប់កម្រិតទូទាំងប្រទេស។
សកម្មភាពគោលនយោបាយ​៖
  • សេចក្តី​ណែនាំ​ស្តីពី​ការ​គ្រប់គ្រង​កម្មវិធីអប់រំ​កុមារ​តូច​ឱ្យ​មាន​គុណភាព​និង​ប្រសិទ្ធ​ភាព​រៀបចំ​បាន​នៅ​ឆ្នាំ​២០១០។
  • កម្មវិធីសិក្សាសម្រាប់កុមារអាយុ ៣ និង ៤ ឆ្នាំ ផ្អែកលើស្តង់ដាសិក្សា កែលម្អរួចរាល់នៅឆ្នាំ ២០១១ ។
  • គោលការណ៍ស្តីពី ការលើកទឹកចិត្តដល់គ្រូមត្តេយ្យសិក្សារដ្ឋ​ គ្រូមត្តេយ្យសិក្សាសហគមន៍បណ្តាញ​ក្រុម​ការងារ​​អប់រំ​​​កុមារ​​តូច​​តាម​​ ផ្ទះ​​និង​​ក្រុម​​ខ្នង​​ផ្ទះ​​ដែល​មាន​ស្នាដៃ​ល្អ​រៀបចំ​បាន​នៅ​ឆ្នាំ​ ២០១២​ ។
គោលនយោបាយទី៣ ៖ ការអភិវឌ្ឍស្ថាប័ន និងអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ
* ពង្រឹងសមត្ថភាពមន្ត្រីគ្រប់គ្រងអប់រំ អំពីការងារគ្រប់គ្រង និងភាពជាអ្នកដឹកនាំនៅថ្នាក់ជាតិនិង ថ្នាក់ក្រោមជាតិ។
សកម្មភាពគោលនយោបាយៈ
  • ផែនការអភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំកុមារតូចគ្រប់លំដាប់ថ្នាក់និងគ្រប់កម្មវិធី ដោយ​​ឆ្លើយ​​​​គ្នា​ទៅ​នឹង​យុទ្ធ​សាស្ត្រ​​អភិវឌ្ឍ​​សមត្ថភាព​របស់​​ ក្រសួងអប់រំ យុវជន និងកីឡា រៀបចំបាននៅឆ្នាំ ២០១២។

៣. សូចនាករ និងចំណុចដៅ

  • ការចូលរៀនរបស់កុមារតូចអាយុ ៥ ឆ្នាំតាមគ្រប់រូបភាពកើនឡើងពី ៣៩.៨% នៅឆ្នាំសិក្សា ២០០៩-២០១០ ទៅ ៦០% នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
  • ការចូលរៀនរបស់កុមារតូចអាយុពី ៣ ទៅ ៤ ឆ្នាំ តាមគ្រប់រូបភាពកើនឡើងពី ១៥% នៅឆ្នាំ ២០០៩-២០១០ ទៅ ៣០% នៅឆ្នាំ ២០១៣-២០១៤ ។
  • ៧០%​ នៃគ្រូមត្តេយ្យសិក្សាបានទទួលនិងបញ្ចប់ការបណ្តុះបណ្តាល ដោយមានគុណភាពអំពី ការអភិវឌ្ឍកុមារតូចពេញលេញ នៅឆ្នាំសិក្សា ២០១៣-២០១៤ ។

៤. កម្មវិធី និងសកម្មភាពចម្បង

៤.១ កម្មវិធីចរន្ត (ថវិកាកម្មវិធី​ និងថវិកាផេ្សងៗទៀត)
  • ពង្រីក និងជំរុញការចូលរៀនចំពោះកុមារអាយុពី ៣ ទៅក្រោម ៦ ឆ្នាំ ពិសេស កុមារអាយុ ៥ ឆ្នាំ ឱ្យ​មាន​សមត្ថភាព​គ្រប់​គ្រាន់​ដើម្បី​ចូល​រៀន​ថ្នាក់​ទី ១​ ប្រកប​ដោយ​គុណភាព​និង​ប្រសិទ្ធភាព​ដោយ​ផ្តោត​លើ​ការ​បំប៉ន​គ្រូ​មត្តេយ្យ​ សិក្សា និង​រៀបចំ​កម្មវិធី​សិក្សា​ផ្អែក​លើ​ស្តង់​ដា​សិក្សា​ផ្នែក​អប់រំ​កុមារ​តូច ​។
  • ផ្តល់ថវិកាសម្រាប់ដំណើរការសាលាថ្នាក់កុមារមត្តេយ្យសិក្សាមិន​គ្រប់​កម្រិត និងកុមារអាយុ​ ៣ និង ៤ ឆ្នាំ ដើម្បី​​រក្សា​និរន្តភាព​។
  • ​​ពង្រីកកម្មវិធីគាំពារ និងអភិវឌ្ឍកុមារតូចតាមសហគមន៍​ដើម្បីអន្តរាគមន៍ទាំងស្រុងដល់​ការអប់រំ កុមារតូច ជា​ពិសេស​នៅ​ក្នុង​មជ្ឈដ្ឋាន​ដែល​មាន​ការ​លំបាក​តាម​រយៈ​មាតា​បិតា​ អាណាព្យាបាល កុមារ និងអ្នកគ្រប់គ្រងនិងថែទាំកុមារ ។
  • ផ្តល់ថវិកាប្រតិបត្តិការសម្រាប់មន្ត្រីថ្នាក់ជាតិនិង​ថ្នាក់​ក្រោម​ជាតិ ដើម្បីគាំទ្រដល់ការកសាង ផែនការ​ ការ​គ្រប់​គ្រង​និង​សកម្មភាព​ពិនិត្យ​តាមដាន​ ដោយ​បង្កើត​បញ្ជី​ឫ​តារាង​ពិនិត្យតាមដាន ដើម្បីធានាគុណភាពផ្នែកអប់រំកុមារតូច​។
  • ជំរុញឲ្យមានថវិកាលើកកម្ពស់សមត្ថភាពមន្ត្រីអប់រំកុមារតូចគ្រប់លំដាប់ថ្នាក់ និងគ្រូបឋម​ដែល​បង្រៀន​ថ្នាក់​មតេ្តយ្យ​សិក្សា​ ។
៤.២ កម្មវិធីមូលធន
ការវិនិយោគ ៖
  • ផ្តល់សម្ភារៈរូបវ័ន្តបានគ្រប់គ្រាន់សមស្របតាមវ័យ និងតម្រូវការរបស់កុមារ ជាពិសេសកុមារ ពិការនៅសាលាមត្តេយ្យសិក្សារដ្ឋ និង​មត្តេយ្យ​សិក្សា​សហគមន៍ ដោយមានការសហការពី អាជ្ញាធរដែនដី សប្បុរសជន ឬដៃគូអភិវឌ្ឍនានា ។
កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖
  • បំប៉នសមត្ថភាពមន្ត្រីជំនាញគ្រប់លំដាប់ថ្នាក់លើការងាររដ្ឋបាល ការងារបច្ចេកទេស របៀប​ទាក់​ទង​និង​កិច្ច​សហការ​ជា​មួយ​ថ្នាក់​ក្រោម​ជាតិ​ និង​បណ្តាញ​ក្រុម​ការងារ​អប់រំ​កុមារ​តូច​នៅ​តាម​សហគមន៍​។
  • គាំ​ទ្រ​មន្ត្រី​ទទួល​បន្ទុក​ការងារ​អប់រំ​ កុមារតូចនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ លើការបង្កើន គុណភាពតាមផ្នែក ឬ​តាម​​តំបន់​​នីមួយ​​ៗ​​ដែល​​ពាក់​ព័ន្ធ​ ​។

៥. ការគ្រប់គ្រង និងពិនិត្យតាមដានកម្មវិធី

នាយកដ្ឋានអប់រំកុមារតូចទទួលខុសត្រូវលើការគ្រប់គ្រង និងពិនិត្យតាមដានកម្មវិធីនេះ។ ក្រសួងអប់រំ យុវជន និងកីឡា នឹង​ពិនិត្យ​ឡើង​វិញ​លើ​ការ​រៀប​ចំ​ទទួល​ខុសត្រូវរបស់ថ្នាក់ក្រោមជាតិ ព្រមទាំងការសម្របសម្រួលផងដែរជាមួយស្ថាប័នពាក់ព័ន្ធផ្សេងទៀត រួម​មាន​គណៈ​កម្មាធិការ​ជាតិ​ និង​​លេខាធិការ​ដ្ឋានអប់រំសម្រាប់ទាំងអស់គ្នា និងគណៈកម្មាធិការជាតិ និងគណៈកម្មាធិការសម្របសម្រួល​បច្ចេកទេសគាំពារ និង​អភិវឌ្ឍ​កុមារ​តូច​។
ក្រសួងអប់រំ​ យុវជន​ និង​កីឡាសហការជាមួយក្រសួងកិច្ចការនារី និងក្រសួងសុខាភិបាល ដើម្បី​ពង្រឹង​គំនិត​ផ្តួច​ផ្តើម​អំពី​ការ​ចិញ្ចឹម​បី​បាច់​ ​និង​​អប់រំ​​កុមារ​​តូច​​ តាមរ​យៈ​​កម្មវិធី​​អប់រំ​កុមារ​តូច​តាម​ផ្ទះ​ កម្មវិធី​អប់រំ​ឪពុក​ម្តាយ​ និង​សហការ​ជា​មួយ​ ក្រសួងមហាផ្ទៃ និងក្រសួងកិច្ចការនារី ដើម្បី​ធ្វើ​វិមជ្ឈការ​ លើ​ការ​ពង្រីក​ថ្នាក់​មត្តេយ្យសិក្សាសហគមន៏នៅក្នុងវិស័យអប់រំ ។

៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)

សកម្មភាព20092010201120122013
១. កម្មវិធីចរន្ត45,038.143,775.444,330.954,269.560,456.2
-​ មត្តេយ្យសិក្សាសម្រាប់កុមារ អាយុ ៣ទៅ ៥ឆ្នាំ22,641.123,139.323,259.624,499.724,499.7
- ការអប់រំកុមារតូចផ្អែកលើ​សហគមន៍និងតាមខ្នងផ្ទះ18,128.217,666.216,944.718,411.418,411.4
- ពង្រឹងការគាំទ្រ និងការពិនិត្យ តាមដានកម្មវិធី4,268.82,969.94,126.611,358.417,545.1
២. កម្មវិធីមូលធន4,268.82,969.94,126.611,358.417,545.1
ការវិនិយោគ11.812.012.016.018.0
កិច្ចសហប្រតិបត្តិការបច្ចេកទេស4,257.02,957.94,114.611,342.417,527.1
ធនធានសរុប49,306.946,745.348,457.565,627.978,001.3

ការពង្រឹងគុណភាព​ និងប្រសិទ្ធភាពនៃការអប់រំនៅបឋមសិក្សា

១. វត្ថុបំណង

វត្ថុ​ បំណងនៃអនុកម្មវិធីនេះគឺ ១) ប្រមូលកុមារដល់និងក្នុងវ័យសិក្សាបានចូលរៀនទាំងអស់គ្នា។ ២) ផ្តល់​ការ​អប់រំ​បឋម​​សិក្សា​ប្រកប​ដោយ​គុណភាព​។ ​៣) រក្សា​កុមារ​ឲ្យ​រៀន​ចប់​ភូមិ​សិក្សា​និង​បាន​បន្ត​​ការ​សិក្សា​ទៅ​ភូមិ​ សិក្សា​បន្ទាប់​ទៀត​។

២. ការឆ្លើយតបទៅនឹងគោលនយោបាយ​ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ

គោលនយោបាយទី ១​ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
* ធានាឲ្យកុមារអាយុ ៦ ឆ្នាំបានចូលរៀនបឋមសិក្សា រួមបញ្ចូលទាំងក្រុមបាត់បង់ឱកាសដូចជា កុមារពិការ កុមារជនជាតិភាគតិច ពលករកុមារ ជាដើម។
សកម្មភាពគោលនយោបាយៈ
  • សេចក្តីណែនាំស្តីពី ការអនុវត្តការពន្លឿនការសិក្សា​សម្រាប់ក្រុមគោលដៅពិសេស រៀបចំបាន នៅឆ្នាំ ២០១០។
  • សេចក្តីណែនាំស្តីពី ការអនុវត្តការអប់រំពីរភាសាសម្រាប់កុមារជនជាតិភាគតិច រៀបចំបាននៅ ឆ្នាំ ២០១០។
  • សេចក្តីណែនាំស្តីពី ការធ្វើជំរឿនកុមារតាមភូមិចំណុះឱ្យសាលារៀននិងកសាងផែនទីខ្នងផ្ទះ​រៀបចំ​បាន​នៅ​ឆ្នាំ​​២០១១។
  • សេចក្តីណែនាំស្តីពី ការកសាងបរិស្ថានសិក្សាឆ្លើយតបទៅនឹងការការពារកុមារ សុខភាពសិក្សា​និង យេនឌ័រ រៀបចំ​បាន​នៅ​ឆ្នាំ​ ២០១២។
* កាត់​បន្ថយ​បន្ទុក​ចំណាយ​របស់​មាតា​បិតា​សិស្ស​គ្រប់​ទិដ្ឋភាព​ដូចជា​ចំណាយ​ក្រៅ​ផ្លូវ​ការ​ជាដើម។
សកម្មភាពគោលនយោបាយៈ
  • សេចក្តីណែនាំស្តីពី ការគ្រប់គ្រងនិងប្រើប្រាស់ថវិកាដំណើរការសាលារៀន និងប្រាក់វិភាគទាន ដែល​បាន​មក​ពី​សប្បុរស​ជន​ មាតាបិតាសិស្សប្រកបដោយតម្លាភាព រៀបចំបាននៅឆ្នាំ ២០១០។
  • ពង្រីកលទ្ធភាពចូលរួមរបស់ផ្នែកឯកជននិងសហគមន៍នៅគ្រប់កម្រិតសិក្សា  ជាពិសេសក្រុមប្រឹក្សា ឃុំ-សង្កាត់ ។
សកម្មភាពគោលនយោបាយៈ
  • សេចក្តីណែនាំនិងផែនការសកម្មភាពសម្រាប់ការចូលរួមរបស់សហគមន៍ ក្នុងការអភិវឌ្ឍវិស័យអប់រំរៀបចំ​បាន​នៅ​ក្នុង​ឆ្នាំ ​២០១១។
  • ការអនុវត្តអនុក្រឹត្យ​និងសារាចរ ស្តីពីការផ្តល់អាជ្ញាប័ណ្ណជូនគ្រឹះស្ថានបឋមសិក្សាឯកជន​បាន​ពិនិត្យឡើងវិញនិងពង្រឹង នៅ​ឆ្នាំ ​២០១២។
* បន្តសាងសង់សាលារៀនថ្មីនិងមជ្ឈមណ្ឌលសិក្សាសហគមន៍ឬផ្តល់​សម្ភារ​រូប​វ័ន្ត​បន្ថែម​ចំពោះ​សាលារៀន​បឋមសិក្សា​មិន​គ្រប់​កម្រិត​ថ្នាក់។
សកម្មភាពគោលនយោបាយៈ
  • សេចក្តីណែនាំស្តីពីការបង្កើតនិងប្រើប្រាស់សាលារៀន ជាពិសេសសាលារៀនមិនគ្រប់កម្រិត ថ្នាក់​ឲ្យ​មាន​ប្រសិទ្ធភាព​និង​និរន្តរ​​ភាព​ រៀប​ចំ​បាន​នៅ​ឆ្នាំ​ ២០១២ ។
  • តម្រូវការសាលារៀនថ្មីនៅតាមភូមិ ដែលពុំទាន់មានសាលារៀននិងតំបន់ដែលមានសាលារៀន នៅឆ្ងាយពីផ្ទះប្រជាជន បាន​សិក្សា​នៅឆ្នាំ ២០១២។
* បង្កើនចំនួនអាហារូបករណ៍ (ថវិកាឬស្បៀង) ដល់សិស្សមកពីគ្រួសារក្រីក្រ ជាពិសេសសិស្សស្រី ដើម្បី​ធានា​បាន​ការ​ចូល​រៀន​នៅ​​​សាលា​​បឋម​​​សិក្សា​​ ​និង​​មធ្យម​​សិក្សា​​។  ធានា​កំណត់​ឲ្យ​បាន លើ​មុខសញ្ញា​សិស្ស​បឋម​សិក្សា​ក្រី​ក្រ​ ​ឫ​​សុវត្ថិភាព​ស្បៀង​​សម្រាប់​កម្មវិធី​ផ្តល់​អាហារូបត្ថម្ភ​ ​និង​កម្មវិធី​អាហា​រូបករណ៍​សម្រាប់​សិស្ស​ថ្នាក់​​ទី ​៤-៦ ​។
សកម្មភាពគោលនយោបាយៈ
  • សេចក្តីណែនាំនិងផែនការសកម្មភាពផ្តល់អាហារូបត្ថម្ភដល់សិស្សក្រីក្រ និង​ក្រុមងាយ​រងគ្រោះ​ នៅបឋមសិក្សា​ រៀបចំ​បាន​នៅ​ឆ្នាំ​ ២០១២។
  • តម្រូវការសេវានានានៅតំបន់ព្រំដែនជាក់លាក់ក្នុងខេត្តចំនួន១៥​ បានសិក្សានៅឆ្នាំ២០១២។
  • គោលនយោបាយអាហារូបករណ៍ជាតិ ជាពិសេសសម្រាប់សិស្សក្រីក្រនិងក្រុមងាយរង​គ្រោះ​នៅ​បឋមសិក្សា កសាងបាន​នៅឆ្នាំ២០១៣ ។
  • សេចក្តីណែនាំស្តីពីការផ្តល់អាហារូបករណ៍ដល់សិស្សនៅថ្នាក់ទី៤ដល់ទី៦ នៅតាមតំបន់​ព្រំដែនក្នុងខេត្តចំនួន១៥​រៀបចំ​បាន​​​នៅ​​ឆ្នាំ​​២០១៣។
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
* កាត់បន្ថយអត្រាត្រួតថ្នាក់ និងបោះបង់ការសិក្សានៅគ្រប់កម្រិតថ្នាក់។
សកម្មភាពគោលនយោបាយៈ
  • សេចក្តីណែនាំ ដើម្បីជំរុញការអនុវត្តប្រកាសស្តីពី បទបញ្ជាផ្ទៃក្នុងសម្រាប់គ្រឹះស្ថានបឋមសិក្សាសាធារណៈ​ត្រង់​ប្រការទី១៦ ស្តីពីការធ្វើតែសទ្បើងថ្នាក់នៅដើមឆ្នាំនិងចុងឆ្នាំសិក្សា រៀបចំបាន នៅឆ្នាំ២០១០។
  • សេចក្តីណែនាំស្តីពីការពង្រឹងនិងធានាឲ្យបានការអនុវត្តម៉ោងបង្រៀនពី ៨៥០ ម៉ោង ទៅ ១០០០ ម៉ោង រៀបចំ​បាន​នៅ​ឆ្នាំ២០១១​។
* កែលម្អគុណភាពបង្រៀន និង រៀននៅគ្រប់កម្រិតទូទាំងប្រទេស ។
សកម្មភាពគោលនយោបាយៈ
  • សេចក្តី​ណែនាំ​អនុវត្ត​គោលការណ៍​ស្តី​ពី​ការកំណត់សាលាកុមារមេត្រីតាមកម្រិត រៀបចំបាន នៅឆ្នាំ២០១០។
  • ផែនការមេនៃកម្រងសាលារៀន បានពិនិត្យឡើងវិញនៅឆ្នាំ ២០១០។
  • សេចក្តីណែនាំ និងផ្សព្វផ្សាយការអនុវត្តក្រមសីលធម៌គ្រូបង្រៀន រៀបចំបាននៅឆ្នាំ២០១១។
  • គោលការណ៍ណែនាំពង្រឹងការអនុវត្តកម្មវិធីសាលាកុមារមេត្រី កម្មវិធីពន្លឿនការសិក្សា និង កម្មវិធីអប់រំពីរភាសា រៀបចំ​បាន​នៅ​ឆ្នាំ​ ២០១១។
  • ផែនការមេសាលាកុមារមេត្រីដោយបញ្ចូលខ្លឹមសារស្តីពីការអប់រំកុមារពិការ បានពិនិត្យឡើង វិញនៅឆ្នាំ ២០១២។
* បង្កើនគណនេយ្យភាពហិរញ្ញវត្ថុសាធារណៈ និង ការទទួលខុសត្រូវរបស់គ្រឹះស្ថានសិក្សា ក្នុងការ ប្រើប្រាស់ថវិកា និង​​ការ​​សម្រេច​​ចិត្ត​​លើ​កម្មវិធី​​នា​​នា​ ​។
សកម្មភាពគោលនយោបាយ៖
  • សេចក្តីណែនាំស្តីពីការអនុវត្ត កម្មវិធីអប់រំថ្នាក់ពីរភាសា អប់រំបញ្ចូលគ្នា ពន្លឿនការសិក្សា ការប្រើ ប្រាស់គ្រូសហគមន៍ និងការប្រើប្រាស់បញ្ជីពិនិត្យតាមដាននៅតាមសាលារៀន​​ឬ​គ្រឹះស្ថាន សិក្សា រៀបចំបាននៅឆ្នាំ ២០១១។
* បង្កើនតម្លាភាព និង កែលម្អការពិនិត្យតាមដានការបំពេញការងារ និងការទទួលខុសត្រូវរបស់គ្រូ បង្រៀន និងសាលារៀន។
សកម្មភាពគោលនយោបាយៈ
  • សេចក្តីណែនាំស្តីពី ការផ្សព្វផ្សាយលទ្ធផលសិក្សារបស់សិស្សសំដៅជំរុញការសិក្សា និងស្វ័យសិក្សារបស់សិស្ស រៀបចំ​បាន​​នៅ​​ឆ្នាំ​​២០១២។
  • លទ្ធផលនៃការបំពេញការងាររបស់ក្រុមបំប៉ននិងពិនិត្យតាមថ្នាក់ក្រុង ស្រុក ខណ្ឌ បានសិក្សា នៅឆ្នាំ ២០១២។
គោលនយោបាយទី៣ ៖ ការអភិវឌ្ឍស្ថាប័ន និង កសាងសមត្ថភាពមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ
* ពង្រឹងប្រព័ន្ធពិនិត្យតាមដានការបំពេញការងារវិស័យអប់រំ និង ផលប៉ះពាល់ ។
សកម្មភាពគោលនយោបាយៈ
  • សេចក្តីណែនាំដល់ក្រុមបំប៉ន និងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌលើការបំពេញការងារ​អប់រំបឋមសិក្សារៀបចំបាន​នៅឆ្នាំ ២០១២ ។

៣. សូចនាករ និងចំណុចដៅ

  • អត្រាពិតចូលរៀនថ្មីកើនពី ៩១.៩% នៅឆ្នាំសិក្សា ២០០៨-២០០៩ ទៅ ១០០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • អត្រា​ពិតនៃការសិក្សានៅបឋមសិក្សាកើនពី ៩៤.៤% នៅឆ្នាំសិក្សា ២០០៨-២០០៩ ដល់ ៩៨.០% នៅឆ្នាំ ២០១៣-២០១៤ ។
  • អត្រាបញ្ចប់ការសិក្សាកើនពី ៨៥.៥% នៅឆ្នាំសិក្សា ២០០៨-២០០៩ ដល់ ១០០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • អត្រាត្រួតថ្នាក់ថយចុះពី ៨.៩% នៅឆ្នាំសិក្សា ២០០៨-២០០៩ មកត្រឹម៥% នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • អត្រាបោះបង់ការសិក្សាថយចុះពី ៨.៣% នៅឆ្នាំសិក្សា ២០០៨-២០០៩ មកត្រឹម ៥% នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • យ៉ាងហោចណាស់ ៧៥% នៃសាលាបឋមសិក្សាទាំងអស់នឹងជាសាលាកុមារមេត្រីនៅឆ្នាំសិក្សា​២០១៣-២០១៤។

៤. សកម្មភាព និងកម្មវិធីចម្បងៗ

៤.១. កម្មវិធីចរន្ត (ថវិកាកម្មវិធី​ និងថវិកាផេ្សងៗទៀត)
  • ផ្តល់ថវិកាដំណើរការសាលារៀននៅទូទាំងប្រទេស ដោយផ្អែកលើការព្រមព្រៀងបង្កើន​​កញ្ចប់​ថវិកា​និង​រូបមន្ត​បែង​ចែក​ថវិកា​ សម្រាប់​សិស្ស​ម្នាក់ៗ​ជា​រៀង​រាល់​ឆ្នាំ​​ ពិសេស​សម្រាប់​សាលា​រៀន​ ​ជួប​ការ​លំបាក​ ។
  • ពង្រឹង និង ពង្រីក កម្មវិធីសាលាកុមារមេត្រីដែលមានសកម្មភាពបំប៉នសម​ត្ថភាពដល់ក្រុមបំប៉ន និងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌ និង​កម្មវិធី​បណ្ណាល័យ ។
  • លើកទឹកចិត្តគ្រូបង្រៀនល្អនិងសាលារៀនល្អ។។
  • ពិនិត្យតាមដានដំណើរការសាលារៀន។
៤.២. កម្មវិធីមូលធន
ការវិនិយោគ ៖
  • សាងសង់បង្គន់អនាម័យ អណ្តូងទឹក បន្ទប់ធនធាន បណ្ណាល័យ​នៅតាមសាលាបឋមសិក្សា ពិសេស នៅតំបន់ដាច់ស្រយាល។
  • សាងសង់កន្លែងស្នាក់នៅឲ្យគ្រូបង្រៀននៅតាមតំបន់ដាច់ស្រយាល។
  • ផ្តល់បន្ទប់រៀនបន្ថែមដល់សាលាមិនគ្រប់កម្រិត សាលាដែលមានសិស្សច្រើន និងសាលាដែល រៀន ៣ វេន។
  • ការផ្តល់ឧបករណ៍ជំនួយសម្រាប់កុមារពិការ ឱ្យសមស្របឆ្លើយតបទៅនឹងតម្រូវការការសិក្សា ដូចជា វ៉ែនតា រទេះ​រុញ កាសស្តាប់ ជាប់ត្រចៀក ​ចាប់ពីឆ្នាំ២០០៩។
កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖
ពង្រឹងសមត្ថភាពមន្ត្រីថ្នាក់កណ្តាល ថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់កម្រងសាលាដើម្បី​លើក កម្ពស់ការងារផែនការ ការគ្រប់គ្រង និងការពិនិត្យតាមដាននៃសកម្មភាព និងចំណាយ ប្រតិបត្តិការ ដើម្បីជំរុញការអនុវត្តកម្មវិធីសាលាកុមារមេត្រី។
គាំទ្រ​ដល់​ការបង្កើត និងពង្រឹងក្រុមបំប៉ននិងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌ ដែលនឹង ទទួលខុសត្រូវជួយកម្រងសាលារៀន នៅ​ក្នុង​ការអនុវត្តការ​ពិនិត្យ​តាមដាន​តាមបែបវិមជ្ឈការ លើការបំពេញការងាររបស់សាលារៀន។
ពង្រឹង​និង​ពង្រីកកម្មវិធីសាលាកុមារមេត្រី ដែលមាន​សកម្មភាពប្រសិទ្ធភាពការរៀននិងបង្រៀន ការសិក្សាចិត្តសង្គម ការអប់រំពិសេស ការអប់រំ​បញ្ចូល​គ្នា ការបង្រៀនថ្នាក់គួប ការអប់រំពីរភាសា ស្តង់ដា​​កម្មវិធីសិក្សាអប្បរមា កុមារក្រៅសាលា អាន-សរសេរថ្នាក់ទី១ កម្មវិធី​បណ្ណាល័យ​ ជំនាញ​បំណិនជីវិតតាម​តំបន់ ការការពារ​មេរោគអេដស៍/ជំងឺអេដស៍ បញ្ហាសុខភាពដ៏ទៃទៀត​ អាហារូបករណ៍ អាហារូបត្ថម្ភ និង​កញ្ចប់​ថវិកា​សម្រាប់កែលម្អសាលារៀន​ ជាពិសេស នៅតាមតំបន់ព្រំដែន និងតំបន់ត្រីកោណ។
លើក​​​កម្ពស់​​ និងផ្សព្វផ្សាយជារៀងរាល់ឆ្នាំពីសារៈសំខាន់នៃការអប់រំដល់សហគមន៍ និងអាជ្ញាធរ​ដែនដី ដើម្បី​ធានា​ការអភិវឌ្ឍ​ដែល​មាន​ការ​ចូល​រួម​នៅ​ថ្នាក់តំបន់ជាមួយនឹងចីរភាព​ និងភាព​ជាម្ចាស់។

៥. ការគ្រប់គ្រងកម្មវិធីនិងពិនិត្យតាមដាន

នាយក​ដ្ឋាន​ បឋមសិក្សាគ្រប់គ្រងនិងពិនិត្យតាមដានផលសម្រេចរបស់កម្មវិធីនេះ។ ការពិនិត្យ តាម​​ដាន​​វឌ្ឍនភាព​​របស់​​កម្មវិធី​​ជា​​ការ​​ទទួល​ខុស​​ត្រូវ​​របស់​​ ក្រុម​​គ្រូ​ឧទ្ទេស​បង្គោល​ថ្នាក់ជាតិ និងក្រុម បំប៉ននិងពិនិត្យតាមដានថ្នាក់ក្រុង ស្រុក ខណ្ឌស្របតាមផែនការការងារ និង​ផែនការ​អភិវឌ្ឍ​​សាលារៀន​​ ដែលបានឯកភាព។ ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌ ជាអ្នក​គ្រប់គ្រ​ង​ថវិការបស់ កម្មវិធីនេះ និង បើក​ផ្តល់​សាច់​ប្រាក់​ទៅ​ឱ្យ​សាលារៀន​។ ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌនីមួយៗ ត្រូវ​ធ្វើ​របាយការណ៍​ប្រចាំខែ​ជូន​ដល់​មន្ទីរអប់រំ​ យុវជន​ ​និង​​កីឡា​​រាជធានី​ ខេត្ត ​ស្តីពី​ សកម្មភាព​បច្ចេកទេស​ និង​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​កម្មវិធី​។
មន្ទីរអប់រំ​ យុវជន​ និងកីឡារាជធានី ខេត្ត ទទួល​ខុស​​ត្រូវ​ក្នុង​ការ​ពិនិត្យ​តាមដាន​ លទ្ធផល​និង​ការរីក​ចម្រើន​ទូទៅ​នៃ​សកម្មភាព​ផ្នែក​បច្ចេកទេស​ និង​​ការ​​ផ្តល់​​ហិរញ្ញ​ប្បទាន​របស់កម្មវិធីកែលម្អកំហុស ឆ្គងពេលចាំបាច់ និងធានាការបញ្ជូនរបាយការណ៍ប្រចាំខែទាន់ពេលវេលា។  មន្ទីរអប់រំ យុវជន​ និង កី​ឡារាជធានី-ខេត្ត ត្រូវធ្វើរបាយការណ៍ប្រចាំត្រីមាសជូននាយកដ្ឋានបឋមសិក្សា ទាំងផ្នែកបច្ចេកទេស និង ហិរញ្ញវត្ថុ។

៦.    ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)

សកម្មភាព20092010201120122013
១. កម្មវិធីចរន្ត45,038.143,775.444,330.954,269.560,456.2
- ថវិកាដំណើរការសាលារៀន22,641.123,139.323,259.624,499.724,499.7
- ការពង្រឹងសកម្មភាពរៀន និងបង្រៀន18,128.217,666.216,944.718,411.418,411.4
- ការពង្រឹងការពិនិត្យតាមដានកម្មវិធី ការកសាងសមត្ថភាពនិងលើកទឹកចិត្ត4,268.82,969.94,126.611,358.417,545.1
២. កម្មវិធីមូលធន4,268.82,969.94,126.611,358.417,545.1
ការវិនិយោគ11.812.012.016.018.0
កិច្ចសហប្រតិបត្តិការបច្ចេកទេស4,257.02,957.94,114.611,342.417,527.1
សរុបរួម49,306.946,745.348,457.565,627.978,001.3

ការពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការអប់រំនៅមធ្យមសិក្សា

១. វត្ថុបំណង

វត្ថុបំណងនៃកម្មវិធីនេះ គឺកាត់បន្ថយឧបសគ្គនៃការចូលរៀន និងកែលម្អគុណភាព និង ប្រសិទ្ធភាព ដើម្បី​បង្កើន​អត្រា​គង់​វង្ស​ពី​ថ្នាក់​ទី​ ៧ ដល់​ទី ៩ និងអត្រាឆ្លងភូមិសិក្សាពីថ្នាក់ទី ៩-១០ ។ វត្ថុបំណងទីពីរគឺ ធានាការចូលរៀនប្រកបដោយសមធម៌​នៅមធ្យមសិក្សាទុតិយភូមិក្រោយពី ប្រឡង​ជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ជាពិសេសនៅតំបន់ជនបទ និង​តំបន់​ដាច់​ស្រយាល​ ដែល​​​ជា​​​ប្រភព​​​ធនធាន​​​មនុស្ស​​​សម្រាប់​​​ចូលរៀន​​​នៅ​​​មធ្យម​​​ សិក្សា​​​បច្ចេកទេស​​វិជ្ជាជីវៈ​​ និង​ឧត្តម​សិក្សា​។

២. ការឆ្លើយតបទៅនឹងគោលនយោបាយ​ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ

គោលនយោបាយទី ១​ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
* ពង្រីកលទ្ធភាពចូលរួមរបស់ផ្នែកឯកជននិងសហគមន៍នៅគ្រប់កម្រិតសិក្សា ជាពិសេសក្រុមប្រឹក្សា ឃុំ-សង្កាត់។
សកម្មភាពគោលនយោបាយ ៖
  • សេចក្តីណែនាំអំពី​ការ​ចូល​រួម​របស់​សហគមន៍​ក្នុង​ការ​គ្រប់គ្រង​គ្រឹះស្ថាន​មធ្យម​សិក្សា​រៀបចំ​បាន​នៅ​ឆ្នាំ​​២០១១​។
* បន្តសាងសង់សាលារៀនថ្មី និងមជ្ឈមណ្ឌលសិក្សាសហគមន៍ឬផ្តល់សម្ភាររូបវ័ន្តបន្ថែមចំពោះ​សាលារៀន​បឋមសិក្សា​មិន​គ្រប់​កម្រិត​ថ្នាក់​។​​
សកម្មភាពគោលនយោបាយ ៖
  • លិខិតបទដ្ឋានស្តីពី តួនាទីនិងភារកិច្ចរបស់វិទ្យាល័យធនធាន រៀបចំបាននៅឆ្នាំ ២០១០។
  • លិខិតបទដ្ឋានស្តីពី ការគ្រប់គ្រងវិទ្យាល័យនិងអគារធនធាន រៀបចំបាននៅឆ្នាំ ២០១០។
  • ប្រកាសស្តីពី ការទទួលស្គាល់វិទ្យាល័យធនធាន រៀបចំបាននៅឆ្នាំ ២០១១។
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
* កែលម្អគុណភាពនៃការបង្រៀន ការរៀន និងការស្រាវជ្រាវនៅគ្រប់កម្រិតទូទាំងប្រទេស។
សកម្មភាពគោលនយោបាយ ៖
  • លិខិត​បទដ្ឋាន​​ការ​ប្រើប្រាស់​គ្រូ​ចូល​និវត្តន៍​ឱ្យ​មក​បម្រើ​ការ​ជា​របប​ប្រាក់​ម៉ោង​បន្ថែម​រៀបចំ​បាន​​ឆ្នាំ​២០១០
  • សេចក្តីណែនាំស្តីពីការអនុវត្តកម្មវិធីសិក្សាថ្មីនៅមធ្យមសិក្សា បានកែលម្អនៅឆ្នាំ២០១០
  • បទបញ្ជាផ្ទៃក្នុងនៃសាលាមធ្យមសិក្សាចំណេះទូទៅ បានកែលម្អនៅឆ្នាំ២០១០
  • លិខិតបទដ្ឋានក្នុងការបង្កើត និងគ្រប់គ្រងបណ្ណាល័យ រៀបចំបាននៅឆ្នាំ២០១៣
* អនុវត្តគោលនយោបាយកម្មវិធីសិក្សាថ្មីទាំងនៅបឋមសិក្សា និងមធ្យមសិក្សាបឋមភូមិដោយផ្តោតការ​យក​ចិត្ត​ទុកដាក់​លើ​ម៉ោង​បង្រៀន​។​
សកម្មភាពគោលនយោបាយ ៖
  • សេចក្តីណែនាំស្តីពីការផ្សព្វផ្សាយលទ្ធផលតែសស្តង់ដា ​របស់​សិស្សថ្នាក់​ទី៣ ទី៦ និង​ទី៩ ទៅ​អ្នក​ពាក់ព័ន្ធ​​​រៀប​​ចំ​​​​បាន​​​នៅ​ឆ្នាំ​​​​២០១២​​។

៣. សូចនាករ និងចំណុចដៅ

  • អត្រាពិតនៃការសិក្សានៅថ្នាក់ទី ៧-៩ កើនពី ៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៥១%  នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
  • អត្រាឆ្លងភូមិសិក្សានៅថ្នាក់ទី ៩-១០ កើនពី ៧៣% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៨៥% នៅឆ្នាំសិក្សា ២០១៣-២០១៤ ។
  • សិស្សសម្រេចបានស្តង់ដាកម្មវិធីសិក្សា មុខវិជ្ជាភាសាខ្មែរថ្នាក់ទី៩ កើនពី៦២% នៅឆ្នាំសិក្សា ២០០៩-២០១០​ ដល់ ៨០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • សិស្សសម្រេចបានស្តង់ដាកម្មវិធីសិក្សាមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី៩ កើនពី​៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៧០% ឆ្នាំសិក្សា២០១៣-២០១៤។
  • វិទ្យាល័យធនធានមានចំនួន​​ ៤៥ នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • អត្រារួមនៃការសិក្សានៅថ្នាក់ទី ១០-១២ កើនពី ៣២% នៅឆ្នាំសិក្សា ២០០៩-២០១០ ទៅ ៤០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • អត្រាបញ្ចប់ការសិក្សាថ្នាក់ទី ១០-១២ កើនពី ៧០% ក្នុងឆ្នាំសិក្សា ២០០៩-២០១០ ដល់ ៨០% នៅឆ្នាំសិក្សា ២០១៣-២០១៤។

៤. កម្មវិធី និងសកម្មភាពចម្បងៗ

៤.១. កម្មវិធីចរន្ត (ថវិកាកម្មវិធី​ និងថវិកាផេ្សងៗទៀត)
  • ផ្តល់ថវិកាដំណើរការសាលារៀននៅទូទាំងប្រទេស ដោយ​ផ្អែក​លើ​ការ​សម្រប​សម្រួល​កញ្ចប់​​ថវិកា​​ប្រចាំ​​ឆ្នាំ និង​រូបមន្ត​បែង​ចែក​ថវិកា​ឡើង​វិញ​តាម​ស្ថាន​ភាព​ជាក់​ស្តែង​ដែល​បាន​ឯកភាព ​ ។
  • ផ្តល់ថវិកាលើកទឹកចិត្តសិស្សពូកែប្រចាំឆ្នាំ។
  • ការពិនិត្យតាមដានការអនុវត្តកម្មវិធីសិក្សា​ ការរៀន និងបង្រៀន ការងារ​គ្រប់គ្រង ការ​កសាង​ផែនកា​រការងារ​ប្រឡង​លទ្ធផល​​សិក្សា​របស់​សិស្ស​។​
  • ការពង្រឹងសមត្ថភាពស្តីពីការរៀបចំផែនការអភិវឌ្ឍសាលារៀន ការ​គ្រប់គ្រង​បណ្ណាល័យ ​ការបង្រៀន​ ការ​គ្រប់គ្រង​ និង​ការប្រឡង​ ។
  • ការប្រឡងជ្រើសរើសសិស្សពូកែទូទាំងប្រទេសផ្នែកគណិតវិទ្យា ​អក្សរសាស្ត្រ​ និង​រូបវិទ្យា។
៤.២. កម្មវិធីមូលធន
ការវិនិយោគ ៖
  • ផ្តល់មធ្យោបាយទំនាក់ទំនងសម្រាប់ថ្នាក់ជាតិនិងថ្នាក់​ក្រោម​ជាតិ ដូច​ជា​ឧបករណ៍​អេឡិចត្រូនិច  ឧបករណ៍ និង​សម្ភារ​ពិសោធន៍​។
  • ផ្តល់ថវិកាដំណើរការវិទ្យាល័យធនធាន ក្នុងដំណាក់កាលពីរឆ្នាំដំបូង និងផ្ទេរការទទួលខុសត្រូវ ដល់​ក្រសួង​នៅ​ឆ្នាំ​បន្ត​បន្ទាប់​។
  • ផ្តល់​ថវិកា​ប្រតិបត្តិ​សម្រាប់​សាលា​កុមារ​មេត្រី​។
កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖
  • រៀបចំឯកសារបណ្តុះបណ្តាលស្តីពីការគ្រប់គ្រង និងការបង្រៀននៅវិទ្យាល័យធនធាន និងសាលា​មធ្យម​សិក្សា​បណ្តាញ​
  • សិក្សាផលប៉ះពាល់នៃការអនុវត្តកម្មវិធីសាលាកុមារមេត្រី។
  • ធ្វើតែសស្តង់ដាដើម្បីវាស់លទ្ធផលសិក្សារបស់សិស្សនៅ ថ្នាក់ទី៣ ទី៦ និងទី៩ នៅ​ទូទាំង​ប្រទេស​រៀងរាល់​ឆ្នាំ​តាម​ខួប​នៃ​កម្រិត​ថ្នាក់​ និង​តាម​វិធី​ជ្រើស​រើស​សំណាក​គំរូ​។

៥. ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី

នាយកដ្ឋានធម្យមសិក្សាចំណេះទូទៅគ្រប់គ្រងការអភិវឌ្ឍអនុវិស័យទាំងមូល ដោយផ្តោតលើ ការធ្វើផែនការ ការ​ពង្រឹង​ប្រព័ន្ធ​ពិនិត្យ​តាមដាន​ និងវា​យតម្លៃ​ ការ​ប្រើប្រាស់ធនធាន និងការកសាង សមត្ថភាព។ នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅផ្តល់ជំនួយ​ទាំង​បច្ចេកទេស​ និង​ការ​គ្រប់​គ្រង​ដល់ ​ថ្នាក់ក្រោមជាតិដើម្បីអនុវត្តនូវតួនាទី និងភារកិច្ចរបស់គេ។​ មន្ទីរអប់រំ ​យុវជន​ និង​កីឡារាជធានី-​ខេត្ត​ទទួល​ខុស​ត្រូវ​រៀបចំ​ផែនការ​ប្រតិបត្តិ​ ប្រចាំឆ្នាំសម្រាប់អនុវិស័យ អនុវត្តគ្រប់សេចក្តីណែនាំរបស់ ថ្នាក់ជាតិនិងជួយដល់សាលារៀន​ទាំង​ផ្នែក​បច្ចេកទេស​ រដ្ឋបាល និង​គ្រប់គ្រង ​រួម​ទាំង​កិច្ចការហិរញ្ញវត្ថុ។ ការិយាល័យអប់រំ យុវជន និងកីឡាក្រុង ស្រុក ខណ្ឌទាំង​ ១៩៣ ជួយសម្របសម្រួលផ្នែករដ្ឋបាល។ សាលាមធ្យម​សិក្សា​នីមួយៗ​ទទួល​ខុស​ត្រូវរៀបចំកសាង និងអនុវត្តផែនការអភិវឌ្ឍសាលារៀន ដោយ មានការចូលរួមពេញលេញ​ពីសហគមន៍ និង​ស្រប​តាម​គ្រប់​ការណែនាំពីថ្នាក់ជាតិ។ គ្រប់គ្រង និង អនុវត្តរាល់កម្មវិធីជាតិដែលថ្នាក់ជាតិបានកំណត់ឲ្យសាលារៀន។ ​ពង្រឹង​អភិបាល​កិច្ច និង​ការ​គ្រប់គ្រង​ សាលារៀន។ សុំការអនុញ្ញាត្តិពីថ្នាក់ជាតិរាល់ការអនុវត្តសកម្មភាពផ្សេងៗ​ដែល​អាច​មាន​កា ​រប៉ះពាល់ ដល់​ការសិក្សា​របស់​សិស្ស ពី​សំណាក់​អង្គការ ​មហាជន​នានា​។

៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)

សកម្មភាព20092009200920092009
១- កម្មវិធីចរន្ត23,900.026,660.036,139.040,247.045,076.0
- មធ្យមសិក្សាបឋមភូមិ15,700.016,960.022,147.024,822.027,959.0
ថវិកាដំណើរការសាលារៀន12,700.013,200.014,053.015,911.017,793.0
ថវិកាពង្រឹងសមត្ថភាពគ្រប់គ្រង2,500.03,010.04,047.04,456.04,901.0
ការពិនិត្យតាមដាន500.0750.01,094.01,204.01,325.0
- មធ្យមសិក្សាទុតិយភូមិ8,200.09,700.013,992.015,425.017,117.0
ថវិកាដំណើរការសាលារៀន7,100.08,500.09,618.010,609.011,820.0
រង្វាន់សិស្សពូកែ650.0700.01,249.01,375.01,512.0
ការពិនិត្យតាមដាន450.0500.03,126.03,441.03,785.0
ធនធានសរុប23,900.026,660.036,139.040,247.045,076.0

No comments:

Post a Comment