១. វត្ថុបំណង
វត្ថុបំណងនៃកម្មវិធីអភិវឌ្ឍវិស័យអប់រំកាយនិងកីឡា គឺអភិវឌ្ឍការងារអប់រំកាយនិងកីឡា ឱ្យទៅ ជាចំណុចស្នូលនៃកំណែទម្រង់ និងលើកកម្ពស់សុខភាព សមត្ថភាពជំនាញ បច្ចេកទេសអប់រំកាយនិង កីឡារបស់សិស្ស និស្សិត យុវជន និងមហាជន ប្រកបដោយគុណភាព និងសិទ្ធិផលខ្ពស់ក្នុងការប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិព្រមទាំងចូលរួមអភិវឌ្ឍសង្គម វប្បធម៌ និងសេដ្ឋកិច្ចជាតិ។
២. ការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ
គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
- ពង្រឹងនិងពង្រីកហេដ្ឋារចនាសម្ព័ន្ធកីឡាគ្រប់ប្រភេទនិងគ្រប់កម្រិត។
សកម្មភាពគោលនយោបាយ ៖
- ផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកីឡា រៀបចំបាននៅឆ្នាំ ២០១១។
- សេចក្តីណែនាំស្តីពីការរៀបចំទីលានកីឡាតាមគ្រឹះស្ថានសិក្សា កែលម្អបាននៅឆ្នាំ ២០១១។
- សារាចរស្តីពី ការចងក្រងក្លឹបឬសមាគមកីឡា រៀបចំបាននៅឆ្នាំ ២០១១។
- លិខិតបទដ្ឋានស្តីពី ការបង្កើតមជ្ឈមណ្ឌលពិគ្រោះយោបល់ហាត់បា្រណដើម្បីសុខភាព រៀបចំ បាននៅឆ្នាំ ២០១២។
- កម្មវិធីបណ្តុះបណ្តាលគ្រូអប់រំកាយនិងកីឡាកម្រិតមូលដ្ឋាន កែលម្អបាននៅឆ្នាំ ២០១២។
- កម្មវិធីសិក្សាអប់រំកាយនិងកីឡាសម្រាប់គ្រឹះស្ថានបឋមនិងមធ្យមសិក្សា រៀបចំបាននៅឆ្នាំ ២០១២
- សេចក្តីណែនាំការបង្កើតសមាគមកីឡានៅក្នុងគ្រឹះស្ថានបឋមនិងមធ្យមសិក្សា រៀបចំបាននៅ ឆ្នាំ ២០១២។
- ឯកសារស្តីពីអត្តសញ្ញាណក្បាច់គុនបុរាណខ្មែរ រៀបចំបាននៅឆ្នាំ ២០១៣។
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
- លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពកម្មវិធីអប់រំកាយនិងកីឡា
សកម្មភាពគោលនយោបាយ ៖
- កម្រិតរបបឧបត្ថម្ភនិងអាហារបំប៉នសម្រាប់កីឡាករជម្រើសជាតិ រៀបចំបាននៅឆ្នាំ ២០១២។
- កម្មវិធីហ្វឹកហាត់កីឡា កែលម្អបាននៅឆ្នាំ ២០១២។
- លិខិតបទដ្ឋានដើម្បីបង្កើតកម្មវិធីវេជ្ជសាស្រ្តកីឡា រៀបចំបាននៅឆ្នាំ ២០១៣។
- កំណែទម្រង់ប្រព័ន្ធនៃការប្រកួតកីឡាគ្រប់ប្រភេទនិងគ្រប់កម្រិត រៀបចំបាននៅឆ្នាំ ២០១៣។
- លើកកម្ពស់ការយល់ដឹងនិងគាំទ្រអំពីសារៈសំខាន់របស់ការងារអប់រំកាយនិងកីឡា។
សកម្មភាពគោលនយោបាយ ៖
- គោលនយោបាយជាតិស្តីពីកីឡា រៀបចំបាននៅឆ្នាំ ២០១១។
៣. សូចនាករ និងចំណុចដៅ
- សមាគម ឬ ក្លឹបកីឡាដែលត្រូវចូលរួមប្រកួតមានចំនួន ២៥០ ទៅ ៣០០ ក្នុងមួយឆ្នាំ។
- ទីលានកីឡាចំនួន ២០ ត្រូវបានកែលម្អ ត្រឹមឆ្នាំ ២០១៣។
- ទីលានកីឡានៅតាមគ្រឹះស្ថានសិក្សាបឋមសិក្សានិងមធ្យមសិក្សាចំនួន ១៦៥ ត្រូវបានកែលម្អ នៅឆ្នាំសិក្សា ២០១៣-២០១៤។
- អភិវឌ្ឍសមាគមកីឡាសិស្ស-និស្សិត ចំនួន ១២៥ នៅឆ្នាំសិក្សា ២០១៣-២០១៤។
- គ្រូអប់រំកាយ និងកីឡា ចំនួន ១៥០ នាក់ ត្រូវបានបណ្តុះបណ្តាលក្នុងមួយឆ្នាំ។
- កីឡាករជម្រើសជាតិ ចំនួន ៣៥០ នាក់ ត្រូវបានប្រមូលផ្តុំក្នុងមួយឆ្នាំ។
- ទស្សនាវដ្តីកីឡាត្រូវបានផ្សព្វផ្សាយជារៀងរាល់ខែ។
៤ សកម្មភាព និងកម្មវិធីចម្បង
៤.១ កម្មវិធីចរន្ត (ថវិកាកម្មវិធី និងថវិកាផេ្សងៗទៀត)
- ការអភិវឌ្ឍសមាគមកីឡាមហាជន។
- កែលម្អទីលានកីឡា។
- ត្រួតពិនិត្យតាមដានការកែលម្អទីលានកីឡា និងអភិវឌ្ឍសមាគមកីឡា។
- បណ្តុះបណ្តាលមន្ត្រីគ្រប់គ្រង គ្រូបង្វឹក ចៅក្រម អាជ្ញាកណ្តាលថ្នាក់ជាតិក្នុងមជ្ឈដ្ឋាន មហាជនក្នុងប្រទេស និងក្រៅប្រទេស។
- បំពាក់សម្ភារៈ និងឧបករណ៍កីឡានៅតាមសមាគម និងក្លឹបកីឡាមហាជន។
- អភិវឌ្ឍគោលនយោបាយកីឡាមហាជន។
- រៀបចំការប្រកួតកីឡាមហាជនជម្រើសជើងឯកភូមិភាគ និងជម្រើសជើងឯកថ្នាក់ជាតិ។
- ស្រាវជ្រាវ ចងក្រងឯកសារកីឡាទំនើប កីឡាប្រពៃណី និងទិន្នន័យអ្នកលេងកីឡា ដើម្បីទាំងអស់គ្នា “ដើម្បីសុខភាព”។
- ការអភិវឌ្ឍសមាគមកីឡាសិស្ស-និស្សិត។
- ជួសជុលទីលានកីឡាក្នុងគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សា។
- អភិវឌ្ឍសមាគមកីឡាក្នុងជួរសិស្ស-និស្សិត។
- បំប៉នសមត្ថភាពគ្រូអប់រំកាយ និងកីឡា និងគ្រូចំណេះទូទៅ ដែលទទួលបន្ទុកការងារ អប់រំកាយ និងកីឡានៅក្នុងគ្រឹះស្ថានមធ្យមសិក្សា និងសាលាគរុកោសល្យរាជធានី ខេត្ត និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ។
- ពិនិត្យតាមដាន និងវាយតម្លៃការជួសជុលទីលានកីឡា ការអភិវឌ្ឍសមាគមកីឡា និងការបំប៉នសមត្ថភាពគ្រូអប់រំកាយនិងកីឡា។
- អភិវឌ្ឍអង្គភាព សហព័ន្ធ សមាគម និងក្លឹបកីឡានៅក្នុងគ្រឹះស្ថានសិក្សា។
- អភិវឌ្ឍគោលនយោបាយកីឡានៅក្នុងគ្រឹះស្ថានសិក្សា។
- រៀបចំការប្រកួតកីឡាសិស្ស និស្សិតនៅគ្រប់កម្រិតសិក្សា។
- រៀបចំកម្មវិធីហ្វឹកហាត់ដល់អត្តពលិកដែលជាសិស្ស-និស្សិត (ក្នុង និងក្រៅប្រទេស)។
- បំពាក់សម្ភារៈ និងឧបករណ៍កីឡានៅតាមគ្រឹះស្ថានសិក្សា។
- ស្រាវជ្រាវតែសកាយសមស្របនៅគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សា។
- រៀបចំកម្មវិធីសិក្សាអប់រំកាយ និងកីឡាសម្រាប់បឋមសិក្សា និងមធ្យមសិក្សា។
- ការបណ្តុះបណ្តាល និងស្រាវជ្រាវអប់រំកាយ និងកីឡា។
- បំប៉នគ្រូទទួលបន្ទុកការងារអប់រំកាយនិងកីឡាតាមកម្រង សាលាគរុកោសល្យនិង វិក្រឹតការរាជធានី ខេត្ត និងមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ និងបំប៉នជំនាញ ចៅក្រម អាជ្ញាកណ្តាល។
- បណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡាកម្រិតមូលដ្ឋាន។
- ស្រាវជ្រាវ បកប្រែ ចងក្រង រក្សាឯកសារស្តីពី វិទ្យាសាស្ត្រអប់រំកាយ និងកីឡា។
- ត្រួតពិនិត្យ និងតាមដានលើវីធីសាស្ត្របង្ហាត់បង្រៀនអប់រំកាយ និងកីឡា។
- កែលម្អកម្មវិធីបណ្តុះបណ្តាលគ្រូអប់រំកាយ និងកីឡា។
- ការអភិវឌ្ឍកីឡាកម្រិតខ្ពស់។។
- ប្រមូលផ្តុំគ្រូបង្វឹក អនុរក្ស និងកីឡាករជម្រើសជាតិ ហាត់ហ្វឹកហ្វឺនត្រៀមចូលរួមការ ប្រកួតលក្ខណៈ អន្តរជាតិ។
- បំប៉នសមត្ថភាពគ្រូបង្វឹក អនុរក្ស និងកីឡាករជម្រើសជាតិ។
- បំពាក់សម្ភារៈ និងឧបករណ៍បច្ចេកទេសហាត់ជំនួយសាច់ដុំ ដើម្បីបង្កើនប្រសិទ្ធភាព កម្លាំងកាយ ថាមពលមាំមួន បច្ចេកទេសល្អ និងសិទ្ធិផលកើនឡើង។
- រៀបចំលិខិតបទដ្ឋាន ចងក្រងឯកសារកីឡាគ្រប់ប្រភេទតម្កល់ទុកក្នុងបណ្ណាល័យ។
- និពន្ធ រៀបរៀង និងបោះពុម្ពទស្សនាវដ្តីកីឡា ចែកជូនតាមបណ្តារាជធានី-ខេត្ត។
៤.២ កម្មវិធីចំណាយមូលធន
ការវិនិយោគ ៖
- សាងសង់សាលដំបូលទូកសម្រាប់ហ្វឹកហាត់កីឡាបាល់ទះ និង សាងសង់ទីលានកីឡាអត្តពលកម្មសិប្បនិម្មិតនៅក្នុងពហុកីឡាដ្ឋានជាតិ។
- សាងសង់អគារសិក្សា អន្តេវាសិកដ្ឋាន និងសាលសម្រាប់ហាត់កីឡា នៅវិទ្យាស្ថានជាតិអប់រំ កាយ និងកីឡា។
- កសាងទីលានកីឡាក្នុងគ្រឹះស្ថានសិក្សា (កីឡាបាល់បោះ និងបាល់ទាត់)។
- សាងសង់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាឱ្យបានត្រឹមត្រូវតាមនិយាមបច្ចេកទេស និងបង្កើត មជ្ឈមណ្ឌលភូមិភាគ។
៥ ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី
កម្មវិធីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡាត្រូវគ្រប់គ្រង និងពិនិត្យតាមដាន តាមរយៈប្រធាន អនុកម្មវិធីនីមួយៗ ដូចជា នាយកដ្ឋានអប់រំកាយនិងកីឡា នាយកដ្ឋានអប់រំកាយនិងកីឡាសិស្ស-និស្សិត វិទ្យាស្ថានជាតិអប់រំកាយនិងកីឡា និងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។ ការងារនេះមានការសម្របសម្រួលរវាងប្រធាន អនុកម្មវិធីនៃនាយកដ្ឋានពាក់ព័ន្ធ ដើម្បីធានាឱ្យការពិនិត្យតាមដានមានតម្លាភាព និងប្រសិទ្ធភាពខ្ពស់។ ការពិនិត្យតាមដានកម្មវិធីក៏មានកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នដែលពាក់ព័ន្ធការងារអប់រំកាយនិងកីឡានានាទាំងផ្នែកបច្ចេកទេសនិងថវិកា ដើម្បីរួមចំណែកអភិវឌ្ឍការងារអប់រំកាយ និងកីឡាគ្រប់ប្រភេទ និងគ្រប់លំដាប់ថ្នាក់។
៦. ផែនការហិរញ្ញវត្ថុ (គិតជាលានរៀល)
សកម្មភាព
|
2009
|
2010
|
2011
|
2012
|
2013
|
១- កម្មវិធីចរន្ត
|
1,243.0
|
1,315.4
|
1,446.2
|
1,530.1
|
1,673.8
|
ការអភិវឌ្ឍសមាគមកីឡាមហាជន
|
350.0
|
300.0
|
337.8
|
371.9
|
414.6
|
ការបណ្តុះបណ្តាល និងស្រាវជ្រាវអប់រំកាយនិងកីឡា
|
300.7
|
303.0
|
341.2
|
340.8
|
379.6
|
ការអភិវឌ្ឍសមាគមកីឡាសិស្ស-និស្សិត
|
298.0
|
420.0
|
473.0
|
521.0
|
581.0
|
ការអភិវឌ្ឍកីឡាកម្រិតខ្ពស់
|
294.3
|
292.4
|
294.2
|
296.4
|
298.6
|
សរុបធនធាន
|
1,243.0
|
1,315.4
|
1,446.2
|
1,530.1
|
1,673.8
|
No comments:
Post a Comment