គេងមិនលក់ធ្វើយ៉ាងម៉េចទៅ? Trackback
គេងមិនលក់ជារឿងមួយ ដែលមនុស្សភាគច្រើនធ្លាប់ជួបប្រទះ។ តើមានវិធីអ្វី ដើម្បីបំបាត់បញ្ហានេះទេ? ខាងក្រោមនេះ ជាវិធីសាស្ត្រងាយៗមួយចំនួន ដើម្បីជួយព្យាបាលអាការៈគេងមិនលក់។
-ក្រោកពីគេង និងចូលគេងឱ្យបានទៀងទាត់
-កុំពន្យារពេល ចូលគេងក្នុងពេលដែលងងួយ
-ហាត់ប្រាណ មុនពេលចូលគេង យ៉ាងហោចណាស់ក៏ ៤ម៉ោងដែរ
-គេងអានសៀវភៅ
-ត្រូវរៀបចំគ្រែគេងឱ្យមានសណ្ដាប់ និងផាសុកភាព
-អាចញុំាអាហារសម្រន់មុនពេលចូលគេង ធ្វើដូច្នេះអាចធ្វើឱ្យអ្នកគេងលក់បានស្កប់ស្កល់
-មិនគួរញ៉ាំអាហារមានសារធាតុ កាហ្វេអ៊ីន នីកូទីន ៤ទៅ៦ម៉ោងមុនពេលចូលគេង
-កុំយកគ្រែធ្វើជាកន្លែងធ្វើការ ឬមើលទូរទស្សន៍
-ស្ដាប់ចម្រៀងមុនពេលចូលគេង
-បើអ្នកគេងពី ១០ទៅ ២០នាទីហើយនៅតែមិនលក់ទៀត អ្នកគួរតែក្រោកទៅធ្វើការងារ ណាដែលធ្វើឱ្យធុញទ្រាន់ នោះអ្នកនឹងមានអារម្មណ៍ថា ងងុយគេងជាក់ជាមិនខាន
- កុំគេងថ្ងៃយូរពេក (គួរគេងមិនឱ្យលើស ១៥នាទី)
-កុំញ៉ាំអាហារជ្រុលពេល ហើយច្រើនហួសកំណត់នៅពេលល្ងាច
-អាចងូតទឹកក្ដៅឧណ្ហៗ មុនពេលចូលគេង
-បើគេងមិនលក់រាល់ថ្ងៃ គួរទៅពិគ្រោះជាមួយវេជ្ជបណ្ឌិត៕

No comments:
Post a Comment