កូរ៉េខាងជើងកោះប្រជុំជាមួយកូរ៉េខាងត្បូង បើកតំបន់ឧស្សាហម្មរួមវិញ Trackback
យោងតាមសារព័ត៌មានChannelnewsasia បានឲ្យដឹងថា កូរ៉េខាងជើងបានបើកកិច្ចប្រជុំជាផ្លូវការមួយជាមួយនឹងកូរ៉េខាងត្បូងដើម្បីបើកឲ្យដំណើរការ តំបន់សេដ្ឋកិច្ចរួម Kaesong ឡើងវិញ បន្ទាប់ពីផ្អាកដំណើរការជាង ៣ខែមកនេះ។
នេះអាចចាត់ទុកថា ជាការបន្ទន់ឥរិយាបថជាថ្មីរបស់រដ្ឋាភិបាលលោក គីម ចុងអ៊ុន បន្ទាប់ពីរបបកុម្មុយនិស្តមួយនេះ ត្រូវបានអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចម្ដងទៀត លើការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនកាលពីខែកុម្ភៈ កន្លងទៅ។
កិច្ចប្រជុំនៅពេលនេះ ត្រូវបានប្រមុខរដ្ឋាភិបាលកូរ៉េខាងត្បូងចាត់ទុកថា គឺជាសញ្ញាណវិជ្ជមានមួយក្នុងការធ្វើឲ្យប្រសើរឡើងវិញនៃការទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងបងប្អូនទាំងពីរជាពិសេសការបើកតំបន់ឧស្សាហកម្មរួម Kaesong ។
បើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងថា ទីក្រុងសេអ៊ូលចង់បង្កើតកិច្ចព្រមព្រៀងមួយទៀត ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិបន្ទាប់ពីកិច្ចប្រជុំនៅពេលនេះ។ កិច្ចព្រមព្រៀងដែលកូរ៉េខាងត្បូងចង់បាននោះគឺ ការប្រែក្លាយតំបន់ឧស្សាហកម្មKaesong ទៅជាតំបន់អព្យាក្រិតផ្នែកនយោបាយ សម្រាប់ផ្ដល់ទំនុកចិត្តខ្ពស់ និងធានាសន្តិសុខសុវត្ថិភាពដល់បណ្ដាអ្នកវិនិយោគក្នុងតំបន់មួយនេះនាពេលខាងមុខ។
កិច្ចប្រជុំរបស់បងប្អូនទាំងពីរនៅពេលនេះ ធ្វើឡើងបន្ទាប់ពីការចរចាទ្វេភាគីរបស់កូរ៉េខាងជើងជាមួយនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននាកន្លងមកបានបង្ហាញច្រកមួយលើដំណោះស្រាយបញ្ហាជម្លោះនៅឧបទ្វីបកូរ៉េ និង បញ្ហាដំណើរការកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង៕
តំបន់ឧស្សាហកម្មKaesong
កិច្ចប្រជុំនេះ រៀបចំឡើងនៅព្រឹកនេះ នៅជាប់ព្រំដែនរវាងបងប្អូនទាំងពីរក្នុងតំបន់ឧស្សាហកម្ម Kaesongធ្វើឡើងតាមការឲ្យសញ្ញាភ្លើងខៀវពីរដ្ឋាភិបាលក្រុងព្យុងយ៉ាង ដើម្បីអនុញ្ញាតឲ្យបណ្ដាម្ចាស់ក្រុមហ៊ុនដែលបានបិទនៅក្នុងតំបន់សេដ្ឋកិច្ចរួមខាងលើអាចចូលត្រួតពិនិត្យ និងដំណើរការសកម្មភាពរបស់ខ្លួនឡើងវិញ។នេះអាចចាត់ទុកថា ជាការបន្ទន់ឥរិយាបថជាថ្មីរបស់រដ្ឋាភិបាលលោក គីម ចុងអ៊ុន បន្ទាប់ពីរបបកុម្មុយនិស្តមួយនេះ ត្រូវបានអង្គការសហប្រជាជាតិដាក់ទណ្ឌកម្មសេដ្ឋកិច្ចម្ដងទៀត លើការធ្វើតេស្តសាកល្បងអាវុធនុយក្លេអ៊ែររបស់ខ្លួនកាលពីខែកុម្ភៈ កន្លងទៅ។
កិច្ចប្រជុំនៅពេលនេះ ត្រូវបានប្រមុខរដ្ឋាភិបាលកូរ៉េខាងត្បូងចាត់ទុកថា គឺជាសញ្ញាណវិជ្ជមានមួយក្នុងការធ្វើឲ្យប្រសើរឡើងវិញនៃការទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងបងប្អូនទាំងពីរជាពិសេសការបើកតំបន់ឧស្សាហកម្មរួម Kaesong ។
បើយោងតាមអ្នកនាំពាក្យរដ្ឋាភិបាលកូរ៉េខាងត្បូង បានឲ្យដឹងថា ទីក្រុងសេអ៊ូលចង់បង្កើតកិច្ចព្រមព្រៀងមួយទៀត ដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិបន្ទាប់ពីកិច្ចប្រជុំនៅពេលនេះ។ កិច្ចព្រមព្រៀងដែលកូរ៉េខាងត្បូងចង់បាននោះគឺ ការប្រែក្លាយតំបន់ឧស្សាហកម្មKaesong ទៅជាតំបន់អព្យាក្រិតផ្នែកនយោបាយ សម្រាប់ផ្ដល់ទំនុកចិត្តខ្ពស់ និងធានាសន្តិសុខសុវត្ថិភាពដល់បណ្ដាអ្នកវិនិយោគក្នុងតំបន់មួយនេះនាពេលខាងមុខ។
កិច្ចប្រជុំរបស់បងប្អូនទាំងពីរនៅពេលនេះ ធ្វើឡើងបន្ទាប់ពីការចរចាទ្វេភាគីរបស់កូរ៉េខាងជើងជាមួយនឹងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននាកន្លងមកបានបង្ហាញច្រកមួយលើដំណោះស្រាយបញ្ហាជម្លោះនៅឧបទ្វីបកូរ៉េ និង បញ្ហាដំណើរការកម្មវិធីអាវុធនុយក្លេអ៊ែររបស់ទីក្រុងព្យុងយ៉ាង៕
No comments:
Post a Comment