ខួបលើកទី៥បា្រសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ធ្វើនៅថ្ងៃស្អែកTrackback
នៅថ្ងៃស្អែកនេះ ឯពហុកីឡដ្ឋានជាតិអូឡាំពិក សាលារាជធានីភ្នំពេញនឹងប្រារព្ធពិធីរំឭកខួប៥ឆ្នាំដែលប្រាសាទព្រះវិហារត្រូវបានអង្គការ UNESCO ដាក់បញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលមានមនុស្សចូលរួមប្រមាណជា១២០០០នាក់។ នេះបើតាមការឲ្យដឹងពីសាលារាជធានីភ្នំពេញ។
ការរៀបចំនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង មិនត្រឹមតែរំឭកដល់ថ្ងៃដែលប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកទេ ថែមទាំងរំឭកពីភាពជោគជ័យដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការបេតិកណ្ឌពិភពលោកលើកទី៣៧ ដែលទើបនឹងបញ្ចប់ទៅកាលពីថ្ងៃទី២៧ ខែមិថុនា។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា កម្មវិធីនេះនឹងមានការអញ្ញើញចូលរួមពីសំណាក់មន្ត្រីរាជាការ លោកគ្រូអ្នកគ្រូ សិស្សនិសិត្សដែលមកពីមន្ទីរ គ្រឹះស្ថាននានាក្នុងរាជធានីភ្នំពេញ និងសិល្បករសិល្បការិនី។
ក្រៅពីនេះទៅទៀតនោះ នឹងមានការសម្តែងសិល្បៈ ការច្រៀងបទពង្សាវតាខ្មែរ ការបាញ់កាំជ្រួច ការលើកបដា ពាក្យស្លោក ការលើកទង់ជាតិ និងទង់ UNESCO និងការបាញ់កាំជ្រួចយ៉ាងកងរំពង អបអរពិធីឲ្យកាន់តែអធិកអធម។
កម្មវីធីនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង៣ កន្លះល្ងាចតទៅ រហូតដល់ម៉ោង៩យប់។
គួរបញ្ជាក់ផងដែរថា ប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានអង្គការ UNESCO សម្រេចអនុញ្ញាតដាក់ឲ្យចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៣២របស់ខ្លួន ក្នុងទីក្រុងកេបិក ប្រទេសកាណាដា កាលពីថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០០៨៕
ការរៀបចំនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះឡើង មិនត្រឹមតែរំឭកដល់ថ្ងៃដែលប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកទេ ថែមទាំងរំឭកពីភាពជោគជ័យដែលកម្ពុជាជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំគណៈកម្មាធិការបេតិកណ្ឌពិភពលោកលើកទី៣៧ ដែលទើបនឹងបញ្ចប់ទៅកាលពីថ្ងៃទី២៧ ខែមិថុនា។
ក្រៅពីនេះទៅទៀតនោះ នឹងមានការសម្តែងសិល្បៈ ការច្រៀងបទពង្សាវតាខ្មែរ ការបាញ់កាំជ្រួច ការលើកបដា ពាក្យស្លោក ការលើកទង់ជាតិ និងទង់ UNESCO និងការបាញ់កាំជ្រួចយ៉ាងកងរំពង អបអរពិធីឲ្យកាន់តែអធិកអធម។
កម្មវីធីនេះនឹងប្រព្រឹត្តទៅចាប់ពីម៉ោង៣ កន្លះល្ងាចតទៅ រហូតដល់ម៉ោង៩យប់។
គួរបញ្ជាក់ផងដែរថា ប្រាសាទព្រះវិហាររបស់កម្ពុជា ត្រូវបានអង្គការ UNESCO សម្រេចអនុញ្ញាតដាក់ឲ្យចូលក្នុងបញ្ជី បេតិកភណ្ឌពិភពលោក នាសម័យប្រជុំលើកទី៣២របស់ខ្លួន ក្នុងទីក្រុងកេបិក ប្រទេសកាណាដា កាលពីថ្ងៃទី៧ ខែ កក្កដា ឆ្នាំ ២០០៨៕
No comments:
Post a Comment