Friday, July 5, 2013

ការអភិវឌ្ឍយុវជន

ការអភិវឌ្ឍយុវជន

១. វត្ថុបំណង

យុវជន​កម្ពុជា​ទាំងពីរ​ភេទ​ស្គាល់​អត្តសញ្ញាណ​ខ្លួន​ និង​ជាតិ​និង​សារៈសំខាន់​នៃ​ចំណេះដឹង​ដោយ​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​លើគ្រប់ផ្នែក​ប្រកប​ដោយ​គតិបណ្ឌិត​ស្មារតី​ទទួល​ខុសត្រូវ​មាន​សីលធម៌​ល្អ​ចេះជួយ​​គ្នា​ទៅវិញ​ទៅមក​មាន​បំណិន​វិជ្ជាជីវៈ​មាន​សមត្ថភាព​ផ្នែក​វិទ្យាសាស្ត្រ​បច្ចេកវិទ្យាព័ត៌មាន​មានឥរិយាបថវិជ្ជមាន​មាន​ភាព​ជា​គំរូ​ចំពោះ​ការងារ និង​សង្គម មាន​ការ​យល់​ដឹង​ជ្រៅជ្រះ​អំពី ការវិវត្ត​ និង​ប្រព័ន្ធ​គ្រប់គ្រង​ច្បាប់​ទម្លាប់​របស់​សង្គម​ហើយចូលរួម​ដោយ​ស្មើភាព​ក្នុង​កិច្ចការ​អភិវឌ្ឍ​ប្រទេសជាតិ។

២. ការឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្រ្តក្នុងផែនការយុទ្ធសាស្រ្តវិស័យអប់រំ

គោលនយោបាយទី ១ ៖ ធានាលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌
  • ពង្រីកការទទួលបានសេវាពីកម្មវិធីអភិវឌ្ឍយុវជន ដល់យុវជនបាត់បង់ឱកាស។
  • គោលនយោបាយជាតិយុវជនកម្ពុជា រៀបចំបាននៅឆ្នាំ ២០១០។
  • ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន រៀបចំបាននៅឆ្នាំ ២០១១។
  • ផែនការពង្រីកមជ្ឈមណ្ឌលយុវជននៅតាមរាជធានី ខេត្ត កសាងបាននៅឆ្នាំ ២០១២។
  • គោលការណ៍ស្តីពី ការបង្កើតមូលនិធិអប់រំសមធម៌ជាតិ សម្រាប់យុវជនក្រីក្របំផុត (កម្មវិធី អាហារូបត្ថម្ភ និងអន្តេវាសិកដ្ឋាន) រៀបចំបាននៅឆ្នាំ ២០១៣។
គោលនយោបាយទី ២ ៖ លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពសេវាអប់រំ
  • បង្កើនគុណភាពនិងប្រសិទ្ធភាពនៃកម្មវិធីអភិវឌ្ឍយុវជន តម្រង់ទៅរកការអភិវឌ្ឍសង្គម សេដ្ឋកិច្ច។
  • ឯកសារគាំទ្រស្តីពី ការអនុវត្តក្រុមប្រឹក្សាយុវជន រៀបចំបាននៅឆ្នាំ ២០១១។
  • ស្តង់ដាសម្រាប់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនៅតាមមជ្ឈមណ្ឌលយុវជន កសាងបាន នៅឆ្នាំ ២០១២។
  • គោលនយោបាយទី៣ ៖ អភិវឌ្ឍស្ថាប័ន និង អភិវឌ្ឍសមត្ថភាពមន្ត្រីអប់រំសម្រាប់ធ្វើវិមជ្ឈការ
  • ពង្រឹងសមត្ថភាពគ្រប់គ្រងរបស់កម្មវិធីអភិវឌ្ឍយុវជន ដើម្បីដោះស្រាយតម្រូវការរបស់យុវជន ក្នុងតំបន់។
  • លិខិតបទដ្ឋានក្នុងការបង្កើត ព្រឹត្តិបត្តិយុវជននិងកុមារ រៀបចំបាននៅឆ្នាំ២០១១។

៣. សូចនាករ និងចំណុចដៅ

  • ចំនួនក្រុមប្រឹក្សាយុវជន ៩២% នៃសាលាមធ្យមសិក្សានៅឆ្នាំសិក្សា ២០០៩-២០១០ កើនដល់ ១០០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • ចំនួនក្រុមប្រឹក្សាកុមារ ៧៨% នៃសាលាបឋមសិក្សានៅឆ្នាំសិក្សា ២០០៩-២០១០ កើនដល់ ១០០% នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • យុវជនបានយល់ដឹងអំពីមេរោគនិងជំងឺអេដស៍កើនពីចំនួន ៥៨០០ នាក់នៅឆ្នាំសិក្សា ២០០៩-២០១០ ទៅដល់ ៩០០០នាក់ នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • ចំនួនសិក្ខាកាមឆ្លងកាត់ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈកើនពី ៨៥០ នាក់ដល់ ៣៥៦០នាក់ នៅឆ្នាំសិក្សា ២០១៣-២០១៤។
  • ចំនួនយុវជនស្ម័គ្រចិត្ត ៤៨០០ នាក់នៅឆ្នាំសិក្សា ២០១៣-២០១៤។

៤. សកម្មភាព និងកម្មវិធីចម្បងៗ

៤.១ កម្មវិធីចរន្ត (ថវិកាកម្មវិធី និងថវិកាផេ្សងៗទៀត)
  • ថវិកាដំណើរកម្មវិធីអភិវឌ្ឍយុវជន
  • សិក្ខាសាលាផ្សព្វផ្សាយអំពីការយល់ដឹងជំងឺអេដស៍
  • ការពង្រឹងក្រុមប្រឹក្សាយុវជន និងកុមារ
  • ការអប់រំយុវជន និងកុមារ តាមរយៈប្រព័ន្ធផ្សព្វផ្សាយ
  • ការផ្លាស់ប្តូរបទពិសោធន៍ តាមរយៈទស្សនៈកិច្ចសិក្សាបោះជំរំក្នុងប្រទេស និងការប្រជុំ ផ្សេងៗ
  • ផ្តល់ការបណ្តុះបណ្តាលអំពីការងារស្ម័គ្រចិត្ត និងជំនាញវិជ្ជាជីវៈខ្លីៗដល់យុវជន
  • ការគាំទ្រអង្គភាព និង អភិវឌ្ឍ មជ្ឈមណ្ឌលយុវជន
  • សិក្ខាសាលាផ្សព្វផ្សាយ
  • ការគាំទ្រដំណើរការ
  • ការពង្រឹងសមត្ថភាព
  • វគ្គបំប៉នសមត្ថភាពស្តីពីការងារដឹកនាំគ្រប់គ្រង ដល់មន្ត្រីគ្រប់គ្រងយុវជន
  • ពិនិត្យតាមដាន និងវាយតម្លៃ
  • ការពិនិត្យតាមដាន និងវាយតម្លៃលើកម្មវិធីអភិវឌ្ឍយុវជន
៤.២ កម្មវិធីមូលធន
ការវិនិយោគ៖
  • សាងសង់ និងបំពាក់បរិក្ខារដល់មជ្ឈមណ្ឌលយុវជនចំនួន ០៩
  • ជួសជុល និងបំពាក់បរិក្ខារដល់មជ្ឈមណ្ឌលយុវជនចំនួន ០៤
កិច្ចសហប្រតិបត្តិការបច្ចេកទេស ៖
  • រៀបចំគោលនយោបាយយុវជនជាតិកម្ពុជា
  • វគ្គបំប៉នសមត្ថភាពស្តីពីការបណ្តុះបណ្តាលវិជ្ជាជីវៈដល់មន្ត្រីគ្រប់គ្រងយុវជន។

៥. ការពិនិត្យតាមដាន និងការគ្រប់គ្រងកម្មវិធី

កម្មវិធី​យុវជន​ត្រូវ​គ្រប់គ្រង និង​ពិនិត្យ​តាមដាន​តាមរយៈ​អគ្គនាយកដ្ឋាន​យុវជន​ដែល​បាន​បង្កើត​ក្នុងអគ្គនាយកដ្ឋាន​យុវជន​ដែល​មាន​នាយកដ្ឋាន​យុវជន​ និង​នាយក​ដ្ឋាន​គ្រប់គ្រង​មជ្ឈមណ្ឌល​យុវជន។ ការងារ​នេះ​នឹង​មាន​ការ​សម្របសម្រួល​យ៉ាង​ជិតស្និទ្ធ​រវាង​នាយកដ្ឋាន​ទាំងពីរ និង​នាយកដ្ឋាន​ដទៃទៀត​ ដើម្បី​ធានា​ឱ្យ​ការធ្វើ​សមាហរណកម្ម​យុទ្ធសាស្ត្រ និង​កម្មវិធី​មាន​ប្រសិទ្ធភាព​ស្ថិត​នៅ​ក្នុង​ក្របខណ្ឌ​នៃ​អាណត្តិ​របស់​ក្រសួង។ ការ​ពិនិត្យ​តាមដាន​កម្មវិធី នឹង​រួមបញ្ចូល​ទាំង​សហប្រតិបត្តិការ​ជាមួយ ស្ថាប័ន​យុវជន និង​ស្ថាប័ន​ពាក់ព័ន្ធ ហើយ​នឹង​ប្រើប្រាស់​លទ្ធផល​អង្កេត​ពី​មាតាបិតា យុវជន និង​សហគមន៍ ​និង​ធ្វើ​ការ​វិភាគ​លើ​ផល​ប៉ះពាល់​នៃ​ការអភិវឌ្ឍ​សង្គម​ទៅ​លើ​យុវជន។ អាទិភាព​ចម្បង​មួយ​គឺ ការអភិវឌ្ឍ​ក្របខណ្ឌ​ពិនិត្យ​តាម​ដាន​ រួម​មាន​ចំណុចដៅ​ប្រព័ន្ធ​ផ្សេងៗ និង​ការ​ទទួល​ខុសត្រូវ ។

No comments:

Post a Comment