Tuesday, April 30, 2013

​ អរិយមគ្គប្រកបដោយអង្គ ៨ប្រការ

អរិយមគ្គប្រកបដោយអង្គប្រាំបីប្រការដែលព្រះសម្មាសម្ពុទ្ធព្រះអង្គទ្រង់ត្រាស់សម្តែងដើម្បីឲ្យសព្វសត្វទាំងឡាយប្រព្រឹត្តនិងបដិបត្តិធ្វើតាមនូវផ្លូវដ៏ល្អប្រសើរទាំង ប្រាំបីនេះ គោលបំណងចង់ឲ្យ​សត្វ
រួចចាកពីសេចក្តីទុក្ខទាំងឡាយ។ ជីវិតប្រចាំថ្ងៃរបស់មនុស្សយើងគ្រប់រូប​មិនអាចរស់នៅ​ឃ្លៀតឆ្ងាយ​ពីវិធីសាស្រ្តដ៏ល្អទាំង ៨នេះបានឡើយ ក្នុងនាមខ្ញុំជាអ្នកកាន់នូវព្រះពុទ្ធសាសនាមួយរូប ខ្ញុំសូម​អំពាវ​នាវ​ដល់បងប្អូនទាំងអស់ប្រព្រឹត្តនូវធម៌នេះដើម្បីបាននូវសេចក្តីសុខគ្រប់យ៉ាង។
វិធីសាស្រ្តទាំងប្រាំបីនោះគឺៈ
១.សម្មាទិដ្ឋិ ការយល់ត្រូវ
២.សម្មាសង្កប្បៈ ការត្រិះរិះត្រូវ
៣.សម្មាវាចា ធ្វើវាចាឲ្យល្អប្រពៃ
៤.សម្មាកម្មន្តៈ ការងារត្រូវ
៥.សម្មាអាជីវៈ ការចិញ្ចឹមជីវិតត្រូវ
៦.សម្មាវាយាមៈ ការព្យាយាមត្រូវ
៧.សម្មាសតិ ការរលឹកត្រូវ
៨.សម្មាសមាធិ ការតម្កល់ចិត្តត្រូវ ។ ទាំងនេះឯងជាវិធីសាស្រ្តដ៏ល្អបំផុតក្នុងការនាំសត្វទាំងឡាយ ចេញចាកពីសេចក្តីទុក្ខ។

No comments:

Post a Comment