Sunday, April 28, 2013


ការចាប់ផ្តើមកម្មវិធីអាវុធនុយក្លេអ៊ែជាថ្មី របស់ក្រុងព្យុងយ៉ាង អាចនាំឲ្យឧបទ្វីបកូរ៉េឈានដល់ការផ្ទុះសង្គ្រាម


ក្រុងប៉េកាំង ៖ រដ្ឋាភិបាលចិន បានសំដែងការសោកស្តាយ ចំពោះប្រតិកម្មរបស់កូរ៉េខាងជើង ដែលប្រកាសចាប់ផ្តើមកម្មវិធីអាវុធនុយក្លេអ៊ែជាថ្មី នាំឲ្យឧបទ្វីបកូរ៉េទាំងមូល មានភាពតានតឹងដែលអាចឈានដល់ការផ្ទុះសង្គ្រាម។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក ហុង ឡី ថ្លែងដោយសង្ខេបថា ចិនមានការសោកស្តាយចំពោះប្រតិកម្មរបស់កូរ៉េខាងជើង។

អ្នកនាំពាក្យក្រសួងការបរទេសចិនរូបនេះ ក៏បានអំពាវនាវឲ្យបណ្តាប្រទេសភាគីពាក់ព័ន្ធ ក្នុងការរក្សាសន្តិភាពនៅឧបទ្វីកូរ៉េ ត្រូវបំពេញតួនាទីរបស់ខ្លួនដើម្បីរក្សាសន្តិភាព និង ស្ថិរភាពក្នុងតំបន់។ ចិនគឺជាដៃគូពាណិជ្ជកម្មដ៏ ធំ របស់កូរ៉េខាងជើង ក្នុងការផ្គត់ផ្គង់ថាមពល ដល់តំបន់ក្រីក្រដល់ប្រទេសនេះ។

ចិនតែងតែសំដែងការសោកស្តាយ ជាបន្តបន្ទាប់ ចាប់តាំងពីកូរ៉េខាងជើង បានសាកល្បងអាវុធក្លេអ៊ែកាលពីខែកុម្ភៈ។ ការសាកល្បងអាវុធនុយក្លេអ៊ែលើកទី៣នៅ ខែកុម្ភៈនេះ នាំឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រេចដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើ ប្រទេសកូរ៉េខាងជើង ដែលកាន់តែបង្កជាកំហឹង ៕

No comments:

Post a Comment