ទានចិព្ចឹាមបុត្របរិសុទ្ធក្នុងផ្ទៃ
រហូតដល់ថ្ងៃបុត្រថ្លៃចាកគភ៌
ទានចិព្ចឹាមស្មោះទឹកដោះបបរ
កូនរស់បានល្អព្រោះធម៌សប្បុរស ។
ទានថ្វាយដល់សង្ឃផ្ចង់ឧទ្ទិសទាន
ប្រេតរួចពីឃ្លានព្រោះទានរំដោះ
ទានជាទេវធម៌លម្អសប្បុរស
ទានមានចិត្តស្មោះសង្រ្គោះជីវិត
។
ទានគឺជាទ្រព្យជាប់តាមសង្តាន
ជាមិត្តរួមប្រាណឆ្លងភពងងឹត
ទានកាច់បំបាក់មោហៈក្នុងចិត្ត
បានត្រាស់ដឹងពិតត្បិតទានបារមី ។
ហៃកូនប្រុសស្រីគប្បីចាំទុក
គុណម្តាយឱពុកទានាធិបតី
កូនដឹងមង្គលសាមសិបប្រាំបី
ចៀសកម្មអប្រីយ៍ផុតភ័យអបាយ
។អគ្គបណ្ឌិត ប៊ុត សាវង្ស
No comments:
Post a Comment