Sunday, April 28, 2013


ប៉េកាំង៖ ប្រទេសចិន កាលពីថ្ងៃសុក្រ ទី២៦ ខែ មេសា ឆ្នាំ២០១៣ បានបង្ហាញការថ្កោលទោស ទៅលើប្រទេស ហ្វី លីពីន ដែលមានគោលបំណង ស្វែងរកសេចក្តីសម្រេចពីសាលក្រម ចំពោះកោះជម្លោះ ក្នុងដែនសមុទ្រចិនខាង ត្បូង ដោយបានបញ្ជាក់ថា ប្រទេសចិន នឹងមិនចុះចាញ់ងាយៗឡើយ។
គេហទំព័រ Channel News Asia ចេញផ្សាយនៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៣ ថា ទីក្រុងម៉ានីល កំពុងស្វែងរក ការសម្រេចសាលក្រមពីសំណាក់អង្គការសហប្រជាជាតិ ទាក់ទងនឹងសុពលភាព នៃសេចក្តីប្រកាសរបស់ប្រទេសចិន លើការស្រូបយកប្រភពធនធានពីដែនសមុទ្រក្នុងតំបន់ជម្លោះ។
រដ្ឋមន្ត្រីការបរទេសចិន បានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយក្នុងគេហទំព័ររបស់ខ្លួនថា ប្រទេសហ្វី លីពីន កំពុងព្យាយាមបិទបាំងកំហុស ដែលខ្លួនកំពុងរំលោភបំពានលើផ្លូវច្បាប់ ដោយការឈ្លានពានលើដីកោះរបស់ប្រទេសចិន។
ភាគីចិន បានទាមទារប្រទេសហ្វីលីពីន ដកកងកម្លាំងរបស់ខ្លួនចេញពីដីកោះ ដែលចិនគិតថា ជាកម្មសិទ្ធរបស់ ខ្លួន។ ប្រភពដដែលបានបន្ថែមថា បន្ទាត់ព្រំដែន ដែលកំណត់ដោយភាគីចិន នឹងមិនកែប្រែឡើយ។
ដោយឡែកភាគីហ្វីលីពីន បានចោទប្រកាន់ប្រទេសចិនថា បានរំលោភបំពានលើដែនទឹករាក់ក្បែរកោះរបស់ខ្លួន កាលពីឆ្នាំមុន។ ជាមួយគ្នានេះដែរ ហ្វីលីពីន កំពុងស្វែងរកការបង្រួបបង្រួមកម្លាំងជាមួយបណ្តាប្រទេសអាស៊ាន ផ្សេងទៀត ដើម្បីប្រឆាំងសេចក្តីប្រកាសរបស់ចិន។
ទោះបីជាយ៉ាងនេះក្តី ប្រទេសចិន នៅតែបន្តបដិសេធម្តងហើយម្តងទៀត ចំពោះកិច្ចចរចាដោយមានការចូលរួមជា ច្រើនភាគី ដោយបញ្ជាក់ថា ការពិភាក្សាគួរតែធ្វើឡើងដោយផ្ទាល់ ពីភាគីទាំងពីរតែប៉ុណ្ណោះ។
គួរបញ្ជាក់ថា សេចក្តីថ្លែងការណ៍របស់ភាគីចិន ត្រូវបានធ្វើឡើង បន្ទាប់ពីមេដឹកនាំទាំងដប់ ដែលជាសមាជិករបស់ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន បានអំពាវនាវឲ្យមានការធ្វើកិច្ចចរចា ជាបន្ទាន់ជាមួយប្រ ទេសចិន ដើម្បីស្វែងរកមធ្យោបាយឆ្លើយតបបញ្ហា ដែលកំពុងមានភាពតានតឹងខ្លាំង៕
Photo by DAP-NEWS

No comments:

Post a Comment