តូក្យូ៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅ ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣នេះថា ក្រុមហ៊ុន Canon រំពឹង ទុកថា នឹងទទួលបានប្រាក់ ចំណេញកើនឡើង ២៩ភាគរយ នៅក្នុងឆ្នាំ២០១៣ ។
ក្រុមហ៊ុនផលិត និងចែកចាយគ្រឿង អេឡិចត្រូនិចដ៏ល្បីល្បាញ ឈ្មោះថា (Canon Inc. ) បានរំពឹង ថា នៅក្នុង ឆ្នាំនេះ ក្រុមហ៊ុននឹងទទួលបាន ប្រាក់ចំណេញកើនឡើង ប្រមាណ២៩,១ភាគរយ ស្មើ នឹង ទឹក ប្រាក់ប្រមាណ ២៩០ពាន់លានយ៉េន ។
ក្រុមហ៊ុនជប៉ុនមួយនេះ បានបញ្ជាក់ថា សម្រាប់ផលិតផលមួយ ចំនួនដូចជា ម៉ាស៊ីនបោះពុម្ព ម៉ាស៊ីនថតរូប បាន ធ្វើឲ្យប្រាក់ចំណេញ ពីប្រតិបត្តិការទំាងនេះកើនឡើង ប្រមាណ៣៩ភាគរយ គិតក្នុងឆ្នាំ២០១២ គិតជាទឹកប្រាក់ ស្មើនឹង ៤៥០ពាន់លានយ៉េន ។
នៅក្នុងអំឡុងពេល៣ (មករា-មីនា) ក្រុមហ៊ុនបានបញ្ជាក់ា ប្រាក់ចំណេញសុទ្ធ បានធ្លាក់ចុះនៅត្រឹម ៣៣,៥ ភាគរយធៀប នឹងឆ្នាំមុនស្មើនឹងទឹកប្រាក់ ចំនួន៤០,៩១ពាន់លានយ៉េន ហើយមូលហេតុនៃការ ថយចុះនេះដែរ គឺដោយសារតែពិភពលោក ប្រឈមនឹងវិបត្តិនៅឡើយ ៕
No comments:
Post a Comment