Sunday, April 28, 2013


យ៉ាងហោចណាស់ មានមនុស្ស៣៦នាក់ បានស្លាប់ក្នុងអគ្គិភ័យ នៅមន្ទីរពេទ្យ វិកល់ចរិកមួយ នាទីក្រុងមូស្កូ

E-mailPrintPDF
មូស្កូ៖ យោងតាមទូរទស្សន៍ RC បានរាយការណ៍ឲ្យដឹងថា គណៈកម្មាធិការ ស៊ើបអង្កេតរុស្ស៊ី បានចាប់ ផ្តើមស៊ើបអង្កេត ក្នុងហេតុការណ៍នោះ បានរាយការណ៍ថា មនុស្ស៣៦នាក់ បានស្លាប់ ក្នុងនោះមាន គិលានុបដ្ឋាយិកា ពីរនាក់ផងដែរ ។ ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ក្រសួងគ្រាមានអាសន្ន របស់រុស្ស៊ី បាននិយាយថា មានមនុស្ស៣៦នាក់ បានស្លាប់ក្នុង អគ្គិភ័យនោះ។
អាជ្ញាធរបានបញ្ជាក់ថា ការទុរស្សេខ្សែភ្លើង អាចជាមូលហេតុមួយ នៃការឆាបឆេះនោះ ។
ក៏ប៉ុន្តែក្រុមអ្នកស៊ើបអង្កេត ក៏កំពុងតែបន្តស្វែងរកមូលហេតុ ផ្សេងៗទៀតផងដែរ ដែលបណ្តាល ឲ្យកើតមាន អគ្គិភ័យនោះ ។
អគ្គិភ័យនោះបានឆាបឆេះប្រហែល នៅ២និង៣០នាទីរំលងអាធ្រាត្រ ម៉ោងនៅទីក្រុងមូស្កូ ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

ក្នុងត្រីមាសទី១ អត្រាអ្នកគ្មាន ការងារធ្វើនៅបារាំង និងអេស្ប៉ាញ កើនឡើងខ្ពស់

E-mailPrintPDF
ប៉េកាំង៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួ ចុះផ្សាយនៅថ្ងៃ ទី២៦ ខែមេសា ឆ្នាំ២០១៣នេះថា អត្រា អ្នកគ្មានការ ងារធ្វើ នៅក្នុងប្រទេសបារាំង និងអេស្ប៉ាញ បានកើនឡើងខ្ពស់ បើគិតក្នុងត្រីមាសទី១ ឆ្នាំ២០១៣នេះ ។
នៅក្នុងប្រទេសអេស្ប៉ាញ អត្រាអ្នកគ្មានការងារធ្វើបានកើនឡើង៦លាននាក់ គិតក្នុងអំឡុងពេល ៣ខែកន្លងមក នេះ ខណៈដែលនៅក្នុងប្រទេសបារាំងវិញ ក៏បានកើនឡើង៣,២លាននាក់ ផងដែរ ។
ការិយាល័យស្ថិតិ ជាតិអេស្ប៉ាញ បានឲ្យកាលពីថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះថា ចំនួនពលរដ្ឋដែលគ្មាន ការងារ ធ្វើបានកើនឡើង ៦លាននាក់ហើយ តួលេខនេះស្មើនឹង ជាង២៧ភាគរយធៀប នឹងពលរដ្ឋដែលរស់នៅក្នុង ប្រទេសអេស្ប៉ាញ នាពេលបច្ចុប្បន្ននេះ ។
ដោយឡែក ស្ថិតិដែលបង្ហាញឲ្យដឹងនៅក្នុងប្រទេសបារាំង គិតត្រឹមខែមីនា ឆ្នាំ២០១៣ (ក្នុងត្រីមាសទី ១មករា-មីនា) ពលរដ្ឋបារាំងជាង ៣,២លាននាក់ដែលមិនមាន ការងារធ្វើ ហើយតួ លេខនេះ បានកើនឡើង ខ្ពស់ គិតចាប់តាំងពី ខែមករា ឆ្នាំ១៩៩៧មកម្ល៉េះ ។
យោងតាមក្រសួងការងារបារាំងបានឲ្យថា អ្នកដែលស្វែងរកការងារធ្វើ ជារៀងរាល់ខែ មិនតិចជាង ៣៦,៩០០ នាក់ឡើយ ។ តួលេខនៃអត្រា ការងារក្នុងខែមីនាបាន កើនឡើង១,២ភាគរយ ដែរធៀបនឹងខែកុម្ភៈ ៕
Photo by DAP-News

កូរ៉េ​ខាង​ជើង បដិ​សេធ​កា​រអំពាវ​នាវ ពិភាក្សា​បញ្ហា​ឧស្សាហ​កម្ម គែរ​សង របស់​កូរ៉េ​ខាង​ត្បូង

E-mailPrintPDF
ព្យុងយ៉ាង៖ ទីភ្នាក់ងារព័ត៌មាន រដ្ឋកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃសុក្រនេះថា សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជានិត្យកូរ៉េ ឬកូរ៉េខាងជើង បានបដិសេធការអំពាវនាវ ពិភាក្សាជាផ្លូវការរបស់ប្រទេស កូរ៉េខាងត្បូង ក្នុងការបន្តឲ្យមានដំណើរការឡើងវិញ នៃតំបន់ឧស្សាហកម្មរួមគ្នា គែរសង។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៣ថា ការបដិសេធរបស់កូរ៉េខាងជើង ពាក់ព័ន្ធនឹងការអំពាវនាវ សុំពិភាក្សាឲ្យមានការបន្តដំណើរការ តំបន់ឧស្សាហកម្មរួមគ្នានេះ បានកើតឡើង បន្ទាប់ពីរដ្ឋាភិបាលទីក្រុង សេអ៊ូល កាលពីប៉ុន្មានថ្ងៃមុន បានស្នើសុំពិភាក្សាជាផ្លូវការ ពាក់ព័ន្ធនឹងតំបន់ឧស្សាហកម្មរួមគ្នា គែរសង។
គួរបញ្ជាក់ផងដែរថា ប្រតិបត្តិការទំាងអស់នៅ តំបន់ឧស្សាហកម្មរួមគ្នា គែរសង បានបញ្ឈប់ដំណើរការ កាលពីថ្ងៃទី០៩ ខែមេសា នៅពេលដែលរដ្ឋាភិបាលទីក្រុង ព្យុងយ៉ាង បានដកពលកររបស់ខ្លួនចំនួន ៥៣.០០០នាក់ ដែលធ្វើការនៅក្រុមហ៊ុន របស់កូរ៉េខាងត្បូង ចំនួន ១២៣ក្រុមហ៊ុន ហើយ ០៦ថ្ងៃក្រោយមក កូរ៉េខាងជើង បានហាមឃាត់ បុគ្គលិកកូរ៉េខាងត្បូង និងហាមមិនឲ្យនាំចូលសម្ភារៈកម្ម ចូលទៅតំបន់ឧស្សាហកម្ម នោះទៀតផង៕

គ្រោះថ្នាក់ ចរាចរណ៍ នៅអាហ្វហ្គានីស្ថាន, ស្លាប់ជិត ៤០នាក់

E-mailPrintPDF
កាន់ដាហារ៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ ២០១៣ នេះថា មនុស្ស ៣០នាក់បានស្លាប់ និង ១០នាក់ទៀតរង របួសធ្ងន់ បន្ទាប់ពីរថយន្តក្រុង ដឹកអ្នកដំណើរមួយគ្រឿង បានបុកជាមួយនឹង រថយន្ត ដឹកទំនិញ ក្នុងខេត្តកាន់ដាហា កាលពីព្រឹកថ្ងៃសុក្រ នេះ។
អ្នកនាំពាក្យរដ្ឋបាលខេត្តលោក ចវ៉េដ ហ្វេសល បាននិយាយថា “រថយន្តក្រុងដឹកអ្នក ដំណើរដ៏ចាស់ទ្រុឌទ្រោម មួយគ្រឿង បានធ្វើដំណើរពីខេត្ត ហែលមេន ឆ្ពោះទៅកាន់ រដ្ឋធានីកាប៊ុល នៅវេលាព្រឹកថ្ងៃសុក្រ នេះ ហើយ វាបានជុលជាមួយនឹងរថយន្តដឹក ទំនិញមួយគ្រឿងដែលធ្វើដំណើរបញ្ច្រាសទិសគ្នាតែម្តង ដោយក្នុងនោះ បានបណ្តាល ឲ្យអ្នកដំណើរ ៣០នាក់ស្លាប់ និង ១០នាក់ទៀតរងរបួស។”
ចំពោះមូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់កើតឡើង ត្រូវបានមន្ត្រីខេត្តស្តីបន្ទោសទៅ លើអ្នកបើកបររថយន្ត ដែលមិនមានការប្រុងប្រយ័ត្ន។ ដោយឡែកខាងមន្ត្រីប៉ូលិសខេត្ត កាន់ដាហា វិញបានអះអាងខុសគ្នាថា មានមនុស្ស ៣៥នាក់បានស្លាប់ និង ២០នាក់ ទៀតទទួលរងរបួសធ្ងន់ធ្ងរបំផុតក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នោះ។
គួរបញ្ជាក់តាមសាក្សីនៅកន្លែងកើតហេតុឲ្យដឹងថាជនរងគ្រោះមួយចំនួនបានឆេះក្លាយ ជាផេះដោយសារតែ រថយន្តទាំងពីរខាងលើបានបុកគ្នាពេញមួយទំហឹង បណ្តាលឲ្យផ្ទុះ ឆេះយ៉ាងសន្ធោសន្ធៅផងដែរ៕

ចិន និងបារំាង បន្ត​កិច្ច​សហ​ប្រតិ​បត្តិ​ការ ថាម​ពល​នុយ​ក្លេ​អ៊ែរ

E-mailPrintPDF
ស៊ិនស៊ិន៖ ប្រទេសចិន និងបារំាង បានចូលទៅកាន់ទំព័រថ្មីមួយ ក្នុងកិច្ចសហប្រតិបត្តិការ ថាមពលនុយក្លេអ៊ែរ ជាមួយនឹងការចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍ និងអនុស្សារណៈយោគយល់គ្នា (MoU) រវាងសមភាគីនៃប្រទេសទំាងពីរ កាលពីថ្ងៃព្រសហ្បតិ៍។
យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៣ថា សាក្សីគឺមានលោកប្រធានាធិបតីចិន ស៊ី ជិនពីង និងប្រធានាធិបតីបារំាង ហ្វ្រង់ស្វ័រ ហូឡង់ ក្រុមហ៊ុន បានភា្ជប់នូវការព្រមព្រៀង លើការស្រាវជ្រាវ និងអភិវឌ្ឍន៍កម្រិតខ្ពស់រ៉េអាក់ទ័រ ការចែករំលែកឥន្ធនៈនុយក្លេអ៊ែរ ប្រតិបត្តិការ និងការធ្វើឲ្យប្រសើរឡើង នៃស្ថានីយថាមពលនុយក្លេអ៊ែរ។
ប្រទេសបារំាង ជាអ្នកប្រើប្រាស់ថាមពលនុយក្លេអ៊ែរធំមួយ ក្នុងការទាញយកថាមពលអគ្គីសនីជាង ៧៥ភាគរយ ពីថាមពលនុយក្លេអ៊ែរ ខណៈការកសាងសមត្ថភាព នុយក្លេអ៊ែររបស់ចិន គឺក៏ធំជាងគេមួយដែរក្នុងពិភពលោក។
កិច្ចសហប្រតិបត្តិការ ថាមពលនុយក្លេអ៊ែរ រវាងប្រទំាងពីរ បានត្រឡប់មកវិញ កាលពីប្រហែល ៣០មុន នៅពេលដែលភាគីទំាងពីរ បានចាប់ផ្តើមចូលរួម កសាងសា្ថនីយថាមពលនុយក្លេអ៊ែរ នៅទីក្រុង ស៊ិនស៊ិន ខេត្ត ហ្គាងដុង ភាគខាងត្បូងប្រទេសចិន។
គួរបញ្ជាក់ផងដែរថា ស្ថានីយថាមពលនុយក្លេអ៊ែរ ដាយ៉ា បៃយ៍ ជាស្ថានីយធំជាងគេមួយរបស់ចិន ក្នុងការផ្គត់ផ្គង់ ថាមពលអគ្គីសនី ទៅឲ្យទីក្រុង ហុងកុង និងប្រទេសផ្សេងទៀត។ រ៉េអាក់ទ័រ ត្រូវបានគេរៀបចំ និងកសាងតាមបច្ចេកវិទ្យា ថាមពលនុយក្លេអ៊ែរ ពីអគ្គីសនីរបស់បារំាងផងដែរ៕

ជនសង្ស័យ ដាក់គ្រាប់បែក នៅបូស្តុន មានគោលដៅ បន្តទៅក្រុង ញូយ៉ក

E-mailPrintPDF
ញូយ៉ក៖ យោងតាមទីភ្នាក់ងារ សាព័ត៌មានចិនស៊ិនហួ បានឲ្យដឹងនៅថ្ងៃសុក្រ ទី២៦ ខែមេសាឆ្នាំ២០១៣នេះ ថា ការបំផ្ទុះគ្រាប់បែកចំនួន ពីរលើកដែលសង្ស័យ ថាមានការ ប៉ុនប៉ង បំផ្ទុះនៅក្រុងញូយ៉ក។ នេះបើតាម អភិបាលក្រុងញូយ៉ក លោក មៃឃឺល ប្លូមប៊ឺក បាននិយាយនៅក្នុងការ ធ្វើសន្និសីទយ៉ាងដូច្នេះ។
ក្នុងការចូលរួមធ្វើសន្និសិទជាមួយមន្រ្តីស្នងការប៉ូលីសប្រចាំក្រុងលោក រេម៉ុន ឃេលី លោកអភិបាល ក្រុងបាននិយាយថាញូយ៉កអាចជាគោលដៅបន្ទាប់ ហើយតាមពិត ញួយ៉ក នៅតែជាគោលដៅទី១ចំពោះ អ្នកដែលស្អប់អាមេរិកនិងចង់សម្លាប់ប្រជាជន អាមេរិក។
ចំពោះការវាយប្រហារនៅក្នុងទីក្រុងបូស្តុន ដោយសារព័ត៌មានបង្ហាញថា ញូយ៉កនឹង ជាគោលដៅ បន្ទាប់នៅក្នុង បញ្ជីក្រុមភេរវករ គ្រាន់តែបង្ហាញពីរបៀបដ៏សំខាន់សម្រាប់ រដ្ឋាភិបាលសហព័ន្ធបរិច្ចាគធនធានទៅតំបន់ខ្ពស់ ហានិភ័យ Bloomberg បានកត់ សម្គាល់ដូច្នេះ។ ឃេលី បាននិយាយដោយ យោងតាមព័ត៌មានពីការសួរចម្លើយ បាន ឲ្យដឹងថាជនសង្ស័យពីរមានគំរោងបើកទៅកាន់ក្រុងញូយ៉កបន្ទាប់ពីពួកគេបានលួច រថយន្តនៅក្រុងបូស្តុន និងបំផ្ទុះគ្រាប់បែកក្នុងចន្លោះពេល។ ពួកគេបានសម្រេចចិត្ត ទៅកាន់ញូយ៉កតាមរថយន្ត ហើយវាគឺជា ការស្ម័គ្រចិត្ត ។
ដោយយោងទៅតាមសម្តីរបស់ឃេលីបានឲ្យដឹងថា ជនសង្ស័យ Dzhokhar Tsarnaev ដែលមានអាយុ១៩ឆ្នាំបានប្រាប់អ្នកសួរចម្លើយពីមន្ទីរពេទ្យដែលគេកំពុងស្នាក់ព្យាបាលនៅទីក្រុងបូស្តុនថាគេ និងបងប្រុសរបស់គេ Tamerlan Tsarnaev បានស្ម័គ្រចិត្ត នៅ យប់ថ្ងៃព្រហស្បតិ៍ មុនបើកឡានទៅក្រុងញូយ៉ក ដើម្បី បំផ្ទុះគ្រាប់របស់ពួកគេដែល នៅសល់ រូមមានគ្រាប់បែក pressure cooker មួយនិងគ្រាប់បែកបំពង់៥ទៀត នៅ ទីលាន Time Square ។
គំរោងរបស់ពួកគេត្រូវជាប់គាំ បន្ទាប់ពីឡានដែលពួកគេបានលួចត្រូវអស់ហ្គាសហើយ តម្រូវឲ្យអ្នកបើកបរ ឈប់ចូលស្ថានីយ៍ហ្គាស។ ម្ចាស់ឡានបានគេចខ្លួន និងបានទូរស័ព្ទ ទៅ៩១១ និងឡានរបស់ពួក គេត្រូវស្ទាក់ចាប់ដោយប៉ូលីស ជនសង្ស័យទាំងពីរបាន វាយប្រហារដោយកាំភ្លើងជាមួយប៉ូលីស ហើយបងប្រុសរបស់គេត្រូវបានសម្លាប់។
លោកបានបន្ថែមទៀតថា ស្នងការប៉ូលីសស៊ើបអង្កេតកងពលធំរបស់ក្រុងញូយ៉ក សកម្មភាពស៊ើប អង្កេតពីសកម្មភាព Dzhokhar នៅក្នុងទីក្រុងញូយ៉ក ។ Dzhokhar ដែលបានរងរបួសនៅក្នុងការបាញ់ ប្រហារគ្នាដោយកាំភ្លើង ត្រូវបានចាប់ទាំងរស់ នៅ ថ្ងៃសុក្រ សប្តាហ៍មុនពីក្រុង Watertown បូស្តុន។ គេទទួលបន្ទុកខាងយកគ្រាប់បែក ទៅបំផ្ទុះនៅកម្មវិធីរត់កីឡាម៉ារ៉ាតុន បូស្តុនដែលបានសម្លាប់មនុស្ស៣នាក់ និង ជាង ២៦០ នាក់ទៀតរងរបួសនៅរសៀលថ្ងៃចន្ទ៕

សេចក្តី​រាយ​ការណ៍ៈ អូស្ត្រាលី នឹង​ដាក់​ពង្រាយ​នាវា​ចម្បំាង ដើម្បី​ចូល​រួម​ជាមួយ​អាមេរិក នៅ​ជប៉ុន

E-mailPrintPDF
កង់បេរ៉ា៖ កាសែត ឌឹ អូស្ត្រាលី ដែលបានចេញផ្សាយ នៅថ្ងៃសុក្រនេះថា ប្រទេស អូស្រ្តាលី នឹងដាក់ពង្រាយនាវាចម្បំាង បំពាក់មីស៊ីលសម័យបុរាណ នាវា HMAS ស៊ីដនី ដើម្បីចូលរួមជាមួយ កងនាវារបស់អាមេរិក ក្នុងអំឡុងពេលតានតឹង នៅឧបទ្វីបកូរ៉េ និងនៅប្រទេស កូរ៉េខាងត្បូង។
យោងតាមទីភ្នាក់ងារ ព័ត៌មានចិន ស៊ិនហួ បានឲ្យដឹងនៅថ្ងៃសុក្រ ទី២៦ ខែមេសា ដោយផ្អែកតាមការផ្សាយរបស់ ឌឹ អូស្រ្តាលីថា នាវាចម្បំាងនឹងត្រូវចូលរួម ជាមួយក្រុមប្រតិបត្តិការយន្តហោះ ជាមួយអាមេរិក នៅទីក្រុង យូកូស៊ូកា ប្រទេសជប៉ុន ប៉ុន្តែក្រសួងការពារជាតិអូស្រ្តាលី មិនបានបញ្ជាក់ព័ត៌មានលម្អិត ស្តីពីការដាក់ពង្រាយនោះទេ។
នាវាចម្បំាង HMAS ស៊ីដនី ជានាវាចម្បំាងបំពាក់មីស៊ីល រដ្ឋ អាឌីឡែត គឺបានចាប់ប្រតិបត្តិការ របស់ខ្លួនតំាងពីឆ្នាំ១៩៨០។ នាវានេះ បានបញ្ជូនទៅកាន់សមុទ្រពែក្ស ចំនួន ០៥ដង ដើម្បីគាំទ្រប្រតិបត្តិការរបស់អាមេរិក អំឡុងពេលសម័យ សង្គ្រាមឈូងសមុទ្រ និងនៅក្នុងប្រទេស អាហ្វហ្គានីស្ថាន រួមទំាងនៅប្រទេស អ៊ីរ៉ាក់ផងដែរ។
យោងតាមការផ្សាយនោះ បានឲ្យដឹងទៀតថា បេសកកម្មនេះ ជាផែនការណ៍រយៈពេលយូរ ដើម្បីបង្កើនបទពិសោធន៍ កងនាវាជើងទឹក របស់អូស្រ្តាលី ក្នុងការការពារដែនអាកាស របស់កងនាវា ក្នុងការរៀបចំការមកដល់នៃការ ចូលចតដ៏ធំសម្បើមមួយ របស់នាវាធំពីរ និងនាវាពិឃាតបាញ់ទម្លាក់ យន្តហោះចំនួនបីគ្រឿង។
រដ្ឋមន្រ្តីការពារជាតិអូស្រា្តលី ត្រូវបានគេដកស្រង់សម្តីថា «អូស្រា្តលី បានធ្វើការសម្រេចចិត្ត យ៉ាងច្បាស់លាស់មួយថា ជំហររបស់យើង គឺប្រកៀកស្មារគ្នាជាមួយ សាធារណរដ្ឋកូរ៉េ ហើយក៏ជាមួយជប៉ុនផងដែរ»៕

ក្រុមប្រឹក្សាយូអិន បង្កើតបេសកកម្ម រក្សាសន្តិភាព ថ្មីនៅ ម៉ាលី

E-mailPrintPDF
យូអិន៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៣ នេះថា ក្រុមប្រឹក្សា សន្តិសុខនៃអង្គការ សហប្រជាជាតិបាន សម្រេចបង្កើតកងកម្លាំង រក្សាសន្តិភាពថ្មី របស់ខ្លួនហើយទៅកាន់ ប្រទេសម៉ាលី ដើម្បី ជួយគាំទ្រការរក្សាស្ថិរភាពនៅ ភាគខាងជើងប្រទេស អាហ្វ្រិកខាងលិចមួយនេះ។
នៅក្នុងការសម្រេចដំណោះស្រាយជាឯកឆន្ទ ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិក ១៥ ប្រទេស បានយល់ព្រមឲ្យមានការបង្កើត បេសកកម្មរក្សាស្ថិរភាព រួមសហការណ៍ ដែលមានការរៀបចំត្រឹម ត្រូវពីសំណាក់អង្គការសហប្រជាជាតិហៅកាត់ថា MINUSMA និង មានរយៈពេល ១២ខែទៅកាន់ប្រទេសម៉ាលី។
យោងលើដំណោះស្រាយថ្មីដែលចេញនៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា នោះថាកង កម្លាំងរក្សាសន្តិភាពថ្មី នឹងចំណុះដោយយោធា ១១.២០០នាក់ និង ប៉ូលិសអន្តរជាតិ ១.៤០០នាក់ ហើយពួកគេទាំងនេះនឹង ទៅជំនួសបេសកកម្មដែលដឹកនាំដោយ សហគមន៍អាហ្វ្រិកក្នុងប្រទេសម៉ាលី នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ ប៉ុន្តែកាលបរិច្ឆេទនេះ មិនទាន់ច្បាស់លាស់នៅឡើយទេ។
គួរបញ្ជាក់ផងដែរថា ក្រុមប្រឹក្សាសន្តិសុខនៃអង្គការសហប្រជាជាតិបានសម្រេចឲ្យកង កម្លាំងមួកពណ៌ខៀវ ប្រើប្រាស់នូវមធ្យោបាយគ្រប់រូបភាពទាំងអស់ដើម្បីបំពេញ បេសកកម្មរក្សាស្ថិរភាពទាំងឡាយដែល ជាប់ពាក់ព័ន្ធគ្នា ក្នុងគោលដៅការពារជន ស៊ីវិល, បុគ្គលិកយូអិន និង ទីតាំងវប្បធម៌បុរាណ, និង ដើម្បីបង្កើតលក្ខខណ្ឌសម្រាប់ ការបែងចែកជំនួយសប្បុរសធម៌ទៅតាមតំបន់ផងដែរ៕

រលំអគារនៅ បង់ក្លាដែស, ស្លាប់កើនដល់ ២៧១នាក់

E-mailPrintPDF
ដាកា៖ យោងតាម ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៣ នេះ ថា ចំនួនមនុស្សស្លាប់ ដែលបង្ក ឡើងដោយការ រលំបាក់ អគារ នៅសង្កាត់សាវា នៃទីក្រុងដាកា ប្រទេស បង់ក្លាដែសនោះ បានកើនឡើងដល់ ២៧១ នាក់ហើយ ស្របពេលដែល មនុស្សជិត ២.២០០នាក់ទៀត ត្រូវបានជួយសង្គ្រោះ និងមួយចំនួនធំ ទទួលរងរបួស។ នេះបើតាមការអះអាង ពីប៉ូលិស ក្នុងតំបន់នៅព្រឹក ថ្ងៃសុក្រ នេះ ។
អគារកម្ពស់ ៨ជាន់ខាងលើមានឈ្មោះថា រ៉ាណា ផ្លាហ្សា បានរលំបាក់ចុះមក កាលពី ព្រឹកថ្ងៃពុធ កន្លងទៅនេះ នៅសង្កាត់សាវា ជាយរដ្ឋធានី ដាកា ហើយបើតាមការ បញ្ជាក់ពីមន្ត្រីក្នុង តំបន់ឲ្យដឹងថា នេះជាការរលំអគារ ដ៏អាក្រក់បំផុត ដែលមិនធ្លាប់ មាននោះទេ ដោយអ្នករងរបួស ទាំងឡាយបានសម្រុក ទៅកាន់មន្ទីរពេទ្យ ដើម្បី ទទួល ការព្យាបាលជាបន្ទាន់។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ក្រុមសង្គ្រោះកំពុង តែបន្តជីក កកាយគំនរ អគារដែល បាក់នោះ នៅ ឡើយទេ ដើម្បីស្វែងរកជនរងគ្រោះ ជាបន្តទៀត ដោយគេ អះអាងថាអាចនឹងមាន មនុស្សស្លាប់ និង របួសបន្ថែម ទៀត ស្របពេលដែលអ្នករង របួសមួយចំនួនក៏មាន សភាពធ្ងន់ធ្ងរបំផុតដែរ។ សម្រាប់ព្រឹកថ្ងៃសុក្រនេះ ក្រុម សង្គ្រោះ បានរំដោះបានមនុស្ស ៤១នាក់ដោយសុវត្ថិភាព ពីគំនរអគារបាក់។
ចំពោះមូលហេតុនៃការរលំអគារនោះ នៅមិនទាន់មានការ បញ្ជាក់ឲ្យបាន ច្បាស់លាស់ នោះទេ គ្រាន់តែគេ សង្ស័យ ចំពោះភាពចាស់ ទ្រុឌទ្រោមនៃអគារ ព្រមទាំងការសាង សង់ខុសបច្ចេកទេស។ ដោយឡែកសេចក្តី រាយការណ៍បន្ថែមទៀត បានអះអាងថា ជាន់ ទីមួយនៃអគារកម្ពស់ ៨ជាន់នេះមិនបាន ទទួលរងការ ខូចខាត នោះទេ៕
Photo by DAP-News

No comments:

Post a Comment