កូរ៉េខាងជើងទាមទារឲ្យដកទណ្ឌកម្មសេដ្ឋកិច្ច និងព្រមានគូជម្លោះឲ្យបញ្ឈប់ ល្បែងសង្គ្រាមនុយក្លេអ៊ែរhttp://bit.ly/11NyDKM
ក្រុងព្យុងយ៉ាង ៖ ប្រទេសកូរ៉េខាងជើង បានប្រកាសច្រានចោលភ្លាមៗ ចំពោះសំណើររបស់លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលសុំឲ្យក្រុងព្យុងយ៉ាង វិលត្រឡប់រកតុចរចាអំពីកម្មវិធីនុយគ្លេអ៊ែរ ឡើងវិញ ដោយដាក់លក្ខខណ្ឌ ចំនួនពីរចំណុចគឺទី១- ត្រូវដកចេញការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងទី២- ត្រូវធានាថា លែងមានការធ្វើសមយុទ្ធយោធារួមរវាងកូរ៉េខាងត្បូង និង អាមេរិកនៅឧបទ្វីបកូរ៉េ។
អ្នកសង្កេតការណ៍បានវាយតម្លៃថា លក្ខខណ្ឌរបស់ក្រុងព្យុងយ៉ាង នឹងត្រូវច្រានចោលទាំងកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក។ លោកបាន គីមូន បានជំរុញកាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣ឱ្យកូរ៉េខាងជើង ពិចារណាដោយភាពស្មោះត្រង់មួយទៅ លើសំណើសុំចរចារបស់កូរ៉េខាងត្បូង ទាក់ទងទៅនឹងផែនការក្នុងពេលខាងមុខដែលបានលើកឡើងថា នឹងបិទសួនឧស្សាហកម្មរួមកែស៊ុង។ កូរ៉េខាងជើងបានបិទច្រកចេញចូល ទៅកាន់តំបន់សួនឧស្សាហកម្មកែស៊ុង ដែលលាតសន្ធឹង១០គីឡូម៉ែត្រ ស្ថិតក្នុងព្រំដែនរបស់ប្រទេសនេះ តាំងពីថ្ងៃទី៣ ខែមេសាកន្លងមក បន្ទាប់ពីភាពតានតឹងខាងយោធា នៅឧបទ្វីបកូរ៉េកាន់តែពុះកញ្ជ្រោលកាន់តែខ្លាំងឡើង ។
លោក បាន គីមូន បានថ្លែងថា “ខ្ញុំមានជំនឿមុតមាំថា ការផ្ដល់ឱ្យមានផ្លូវ ចរចារបស់សាធារណរដ្ឋកូរ៉េនាពេលនេះ ជារឿងពិតប្រាកដ ហើយសង្ឃឹមថា សាធារណរដ្ឋប្រជាជនប្រជាធិបតេយ្យកូរ៉េ នឹងទទួលដោយភាព ស្មោះត្រង់បំផុត” ។ ទីក្រុងសេអ៊ូលបានស្នើឱ្យ មានការ ពិភាក្សាគ្នាជាមួយកូរ៉េខាងដើងដើម្បី ស្វែងរកដំណោះស្រាយភាពជាប់គាំងក្នុង បញ្ហាខាងលើនេះ ដោយសារតែកូរ៉េខាងជើងភ័យខ្លាច អំពីកលល្បិច ។ រហូតមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៣នេះ បុគ្គលិកកូរ៉េខាងត្បូងសរុប២០០នាក់ប៉ុណ្ណោះដែល កំពុងស្ថិតនៅសួនឧស្សាហកម្មកែស៊ុង ។
កូរ៉េខាងជើងបានដកបុគ្គលិក កម្មកររបស់ខ្លួនសរុប៥៣.០០០នាក់ ព្រមទាំងបញ្ឈប់សហប្រតិបត្ដិការ នៅក្នុងសួនឧស្សាហកម្មរួមនេះតាំងពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៣ ។ ពាក់ព័ន្ធបញ្ហាតានតឹងនៅឧបទ្វីបកូរ៉េ នោះផងដែរ សារព័ត៌មានរដ្ឋ របស់កូរ៉េខាងជើង បានផ្សព្វផ្សាយថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ថា គណកម្មាធិការការពារជាតិរបស់ទីក្រុងព្យុងយ៉ាង បានយល់ព្រមឈានដល់ការចរចាដើម្បីដោះ ស្រាយបញ្ហា ប៉ុន្ដែក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូលត្រូវបញ្ឈប់រាល់សកម្មភាព បង្កហេតុរបស់ពួកគេជាមុនសិន ពោលគឺអាមេរិក និងកូរ៉េខាងត្បូងត្រូវទទួលស្គាល់ភាពគឃ្លើន របស់ពួកគេ ហើយធានាអះអាងថា នឹងមិនជ្រើសយកល្បែងសង្គ្រាមនុយក្លេអ៊ែរ ប្រឆាំងជាមួយកូរ៉េខាងជើងនោះទេ ៕

No comments:
Post a Comment