ការចល័តអាវុធនិងកម្លាំងយោធា ដោយមិនក្រែងញញើតរបស់កូរ៉េខាងជើង ជាទម្ងន់សម្រាប់ការចរចា ឬជាសញ្ញានៃការផ្ទុះសង្គ្រាម ?
http://bit.ly/11NyDKM
ក្រុងព្យុងយ៉ាង ៖ កូរ៉េខាងជើងបានរៀបចំបញ្ជូនកាំជ្រូចពីរ បន្ថែមទៀតទៅកាន់ឆ្នេរសមុទ្រភាគខាងកើត ដែលបង្ហាញពីការប្រកាន់ជំហសាកល្បងនៅពេលឆាប់ៗខាងមុខនេះ ទន្ទឹមពេលដែលកូរ៉េខាងត្បូង និងប្រទេសសម្ព័ន្ធមិត្តរំពឹងថាកូរ៉េខាងជើង នឹងចាប់ផ្តើមសាកល្បងអាវុធនៅឆ្នេរភាគខាងកើតនៅក្នុងកំឡុងសប្តាហ៍ក្រោយនេះ ដោយនាំឲ្យមានភាពតានតឹងកើនឡើងខ្ពស់ ឈានដល់ផ្ទុះអាវុធកើតឡើង។
បើតាមមន្ត្រីយោធាកូរ៉េខាងត្បូង ដែលមិនប្រាប់អត្តសញ្ញាណ បានឲ្យដឹងថា ផ្កាយរណបចាប់បានសកម្មភាពរបស់យោធាកូរ៉េខាងជើង ក្នុងការផ្លាស់ប្តូរកាំជ្រូចពីរ ទៅដាក់ជិតខេត្ត ហាមហ្គីយ៉ុង របស់កូរ៉េខាងត្បូង។ ការចល័តកាំជ្រូចចំនួនពីរនេះ ស្របពេលដែលអាវុធនៅតំបន់ផ្សេងក៏ចល័តបន្តបន្ទាប់ដែរដែលបង្ហាញថា កូរ៉េខាងជើងមានកម្លាំងយោធាគ្រប់គ្រាន់ សម្រាប់ប្រើពេល មានសង្គ្រាមកើតឡើង។
ពាក់ព័ន្ធបញ្ហាតានតឹងនៅឧបទ្វីបកូរ៉េ នោះផងដែរ សារព័ត៌មានរដ្ឋ របស់កូរ៉េខាងជើង បានផ្សព្វផ្សាយថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៣ថា គណកម្មាធិការការពារជាតិរបស់ទីក្រុងព្យុងយ៉ាង បានយល់ព្រមឈានដល់ការចរចាដើម្បីដោះ ស្រាយបញ្ហា ប៉ុន្ដែក្រុងវ៉ាស៊ីនតោន និងក្រុងសេអ៊ូលត្រូវបញ្ឈប់រាល់សកម្មភាព បង្កហេតុរបស់ពួកគេជាមុនសិន ពោលគឺអាមេរិក និងកូរ៉េខាងត្បូងត្រូវទទួលស្គាល់ភាពគឃ្លើន របស់ពួកគេ ហើយធានាអះអាងថា នឹងមិនជ្រើសយកល្បែងសង្គ្រាមនុយក្លេអ៊ែរ ប្រឆាំងជាមួយកូរ៉េខាងជើងនោះទេ ៕

No comments:
Post a Comment