Tuesday, April 30, 2013

សេចក្តីត្រិះរិះរបស់នាងវិសាខា



សេចក្តីត្រិះរិះរបស់ខ្ញុំថា
តើនៅពេលណាខ្ញុំបានថ្វាយទាន
នូវប្រាសាទថ្មីតាមទ្រព្យដែលមាន
ជាវិហារទានថ្វាយចំពោះសង្ឃ ។
                          សេចក្តីត្រិះរិះរបស់ខ្ញុំថា
                          តើនៅពេលណាខ្ញុំបានឱនអង្គ
                          ថ្វាយគ្រែពូកខ្នើយដោយចិត្តផ្ចិតផ្ចង់
                          ចំពោះដល់សង្ឃដែលគង់ក្នុងវត្ត ។
សេចក្តីត្រិះរិះរបស់ខ្ញុំថា
តើនៅពេលណាខ្ញុំបានថ្វាយភត្ត
ផ្សំដោយមំសៈធ្វើដោយហ្មត់ចត់
សលាកភត្តជាអាហារទាន ។
                 សេចក្តីត្រិះរិះរបស់ខ្ញុំថា
                 តើនៅពេលណាជួបព្រះទ្រង់ញាណ
                          ព្រមទាំងព្រះសង្ឃសទ្ធាខ្ញុំមាន
                          ថ្វាយចីវរទានសំពត់សាច់ល្អ ។
សេចក្តីត្រិះរិះរបស់ខ្ញុំថា
តើនៅពេលណាជួបសង្ឃបវរ
ថ្វាយភេសជ្ជៈទឹកឃ្មុំប្រេងស្ករ
ទឹកដោះគោល្អនិងទឹកអំពៅ ។
                          មកដល់ឥឡូវខ្ញុំបានសម្រេច
                          គ្រប់មុខស្រាច់បាច់ឥតមានសល់នៅ
                          ខ្ញុំបានថ្វាយទានកប់ទុកយ៉ាងជ្រៅ
                          ក្នុងដំណើរទៅកាន់ព្រះនិព្វាន ។ អគ្គបណ្ឌិត ប៊ុត សាវង្ស

No comments:

Post a Comment