Tuesday, April 30, 2013

ធម៌នមស្សការព្រះរតនៈត្រ័យ



បទសរភញ្ញ
    សូមថ្វាយបង្គំព្រះសម្ពុទ្ធ 
    ប្រសើរបំផុតក្នុងលោកា
    ជាគ្រូនៃមនុស្សនិងទេវតា          
    ទ្រង់ត្រាស់ទេសនាប្រដៅសត្វ ។
                                  ចង្អុលឱ្យដើរផ្លូវកណ្តាល  
                                  មាគ៌ាត្រកាលអាចកម្ចាត់
                                  ទុក្ខភ័យចង្រៃឱ្យខ្ចាយខ្ចាត់
                                  អាចកាត់សង្សារទុក្ខបាន ។
    សាសនាព្រះអង្គនៅសព្វថ្ងៃ       
    សត្វមាននិស្ស័យពីបូរាណ
    ប្រឹងរៀនប្រឹងស្តាប់ចេះចាំបាន
    កាន់តាមលំអានបានក្តីសុខ ។
                                  ឥតមានសុខណាស្មើក្តីស្ងប់ 
                                  បញ្ចប់ត្រឹមសុខឃ្លាតចាកទុក្ខ
                                  តាំងពីលោកនេះតទៅមុខ
                                  ក្តីសុខនឹងមានព្រោះធម៌ស្ងប់ ។
    ខ្ញុំសូមបង្គំឆ្ពោះព្រះធម៌
    ព្រះសង្ឃបវរទាំងគ្រប់សព្វ
    រួមជាត្រៃរត្ន័គួរគោរព
    ជាម្លប់ត្រជាក់នៃលោកា ។
                                  ព្រះរូបព្រះធាតុនៃព្រះពុទ្ធ
                                  វិសុទ្ធតាងអង្គព្រះសាស្តា
                                  សូមគុណត្រៃរត្ន័ជួយខេមរា
                                  ឱ្យបានសុខាតរៀងទៅ ។
និពន្ធដោយសម្តេចព្រះសង្ឃរាជ ជួន ណាត ជោតញ្ញាណោ ជាអគ្គមហាបណ្ឌិតបិតាអក្សរសាស្រ្តខ្មែរ

No comments:

Post a Comment