តាមន័យទូទៅ សីលធម៌សំគាល់នូវទ្រឹស្តី
និងពាក្យទូន្មានទាំងឡាយណាដែលដឹកនាំទៅរកផ្លូវល្អ
និងជៀសវាងផ្លូវអាក្រក់សម្រាប់ការរស់នៅ ។ តាមន័យពិសេស សីលធម៌សំគាល់ការអប់រំតាមផ្លូវចិត្តឲ្យបាន ប្រសើរ
ក្នុងការរស់នៅសីលធម៌មានច្រើនយ៉ាងៈ
១.
សីលធម៌ផ្ទាល់ខ្លួន
- ដឹងខុសត្រូវ
- ស្គាល់ល្អស្គាល់អាក្រក់
- តាំងខ្លួនជាម្ចាស់ចិត្តរបស់ខ្លួន
- ទទួលខុសត្រូវនឹងអំពើរបស់ខ្លួន
- ក្លាហានក្នុងផ្លូវត្រូវ
២.
សីលធម៌ក្នុងគ្រួសារ
- ឪពុកម្តាយចិញ្ចឹមកូនដោយពុំនឹកគិតដល់ការសងគុណតបមកវិញព្រោះជាមុខងាររបស់ឪពុកម្តាយ
- ធ្វើឲ្យមានភាពសុខដុម
- ស្រឡាញ់កូនស្មើគ្នា
- រៀបចំកូនឲ្យបានទៅជាពលរដ្ឋពេញលេញ
៣.
សីលធម៌ក្នុងវិជ្ជាជីវៈ
- មនសិការការងារ
- រកស៊ីតាមសមត្ថភាព
- រកស៊ីតាមសម្មាជីវោ
- មិនរំលោភលើអ្នកតូចជាងខ្លួន
- មិនធ្វើការហួសកម្លាំងដែលនាំឲ្យឈឺឥតប្រយោជន៍
៤.
សីលធម៌ក្នុងសង្គម
- មិនបែកបាក់គ្នា
- មិនមើលងាយមនុស្សផងគ្នា
- ស្រឡាញ់យុត្តិធម៌
- រាប់អានមនុស្សទូទៅ
- ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ
- មិនឈ្លានពានអ្នកដទៃ
៥.
សីលធម៌ក្នុងពិភពលោក
រួមរស់ដោយសន្តិភាពជាមួយប្រទេសដទៃ។
No comments:
Post a Comment