Sunday, April 28, 2013

ព័ត៌មានថ្មីៗល្អៗពិសេសៗទាក់ទងនិងកុមារ សូមកុំភ្លេចអានណា


កុមារ​ជាវ័យ​ដែលឆាប់​ទទួល​រងនូវ​បញ្ហា​ផ្លូវចិត្ដ​ណាស់។ ថ្វីត្បិត​តែកុមារ​មិនចេះ​ដោះស្រាយ​នូវរាល់​បញ្ហា​ទាំងឡាយ​ដែល កើតឡើង​ដូច​មនុស្ស​ធំមែន។ ប៉ុន្ដែ​កុមារ​ឆាប់មាន​ភាព​ស្រគត់​ស្រគំ យំសោក​សង្រេង ឆាប់តក់​ស្លុត ឬឆាប់​រំជួល​ចិត្ដ​នៅពេល ជួបរឿង​អ្វីមួយ​ពីមជ្ឈ​ដ្ឋាន​ខាងក្រៅ។ ជា​ពិសេស​កុមារ​ដែល​ទទួល​នូវ​បញ្ហា​ផ្លូវចិត្ដ​ច្រើនតែ​បណ្ដាល​មកពី​សង្គម​គ្រួសារ​ផ្ដល់ឱ្យ​កុមារ ច្រើនជាង​ទទួល​ឥទ្ធិពល​ពីសង្គម​ខាងក្រៅ។

រូបភាពទស្សនាវដ្ដីសុខភាពយើង
ប្រធាន​បទស្ដី​ពីវិធី​ថែរក្សា​ផ្លូវចិត្ដ​កុមារ ត្រូវបាន​លោក​សាស្ដ្រ​ចារ្យ ផាន់ ចាន់ពៅ​អនុ​បណ្ឌិត​និងអ្នក​ឯកទេស​ចិត្ដវិទ្យា​និងជា​ក្រុម​ស្រាវ​ជ្រាវ ភីស ថាយ ហ្គឺរ មានវត្ដ​មានបក​ស្រាយ​បំភ្លឺ​ជូនមិត្ដ​អ្នកអាន​ឱ្យបាន​យល់ តាមរយៈ​ទស្ស​នាវដ្ដី​សុខភាពយើង។
កត្ដា​ដែលធ្វើ​ឱ្យកុមារ​មាន​បញ្ហា​ផ្លូវចិត្ដ
មាន​មូលហេតុ​ជាច្រើន​យ៉ាង ដែលជះ​ឥទ្ធិពល​ទៅដល់​កុមារ ធ្វើឱ្យ​កុមារ​មាន​បញ្ហា​ផ្លូវចិត្ដ។
1 . កត្ដា​តំណ​ពូជ  ស្ដ្រី​កំពុង​មានផ្ទៃ​ពោះ ពុំបាន​គិតគូរ​ពី​សុខភាព​ផ្លូវចិត្ដ​ខ្លួនឯង​ទេ រមែង​តែងគិត​ច្រើន​ខ្វល់ខ្វាយ មិន សប្បាយ​ចិត្ដ ពិបាក​ចិត្ដច្រើន​ពីរឿង​ជីវភាព​គ្រួសារ ស្មុគ​ស្មាញ​រឿង​គ្រប់យ៉ាង​និង​សុខភាព​ផ្លូវ​កាយ​មិនមាំ​មួន។ ចំណុច​ទាំងនេះ ជា​ហេតុធ្វើ​ឱ្យជះ​ឥទ្ធិពល​អាក្រក់​ទៅដល់​កូននៅ​ក្នុងផ្ទៃ។ ព្រោះ​អារម្មណ៍​របស់​ម្ដាយ​គឺជា​អារម្មណ៍​របស់​កូន​ហើយ​នៅពេល​ដែលកូន កើតមក​កូននឹង​មាន​បញ្ហា​ខាង​សុខភាព​ផ្លូវចិត្ដ និង​សុខភាព​ផ្លូវកាយ​មិនបាន​ល្អដូច​ម្ដាយដែរ។
2 . របប​ចំណី​អាហារ  នៅពេល​កូនកើត​មកហើយ កូនមិន​សូវបាន​ទទួល​របប​ចំណី​អាហារ​ដែលមាន​ជាតិ​វីតាមីន ប្រូតេ​អ៊ីន​គ្រប់គ្រាន់ ដើម្បី​ជួយ​ទ្រទ្រង់​ដល់​រាងកាយ​ឱ្យបាន​រឹងមាំ និងឱ្យ​មាន​ថាមពល​ខ្លាំងក្លា​ទេ។ ជា​លទ្ធផល​អវិជ្ជ​មាន ធ្វើឱ្យ​កុមារ មាន​សុខភាព​រាងកាយ​មិនល្អ អាប់​បញ្ញា​គិតអ្វី​មិន​រហ័ស​រហួន​ដូចក្មេង​ទូទៅ​ដែល​ទទួល​បាន​របប​ចំណី​អាហារ​គ្រប់គ្រាន់។ កុមារ ប្រភេទ​នេះ ចេះតែ​គិតអំពី​ខ្លួនឯង​ថា ខ្លួនកើត​មកមាន​សុខភាព​មិនរឹង​មាំដូច​គេ ប្រាជ្ញា​មិនឆ្លាត​វៃ​គិតអ្វី​មិនបាន​លឿនដូច​គេ ហើយ តែងមាន​ការតូច​ចិត្ដនឹង​វាសនា​ខ្លួនឯង​ជាដើម។ ការដែល​ចេះតែ​គិតអំពី​ចំណុច​ទាំងនេះ​ពី១ថ្ងៃ​ទៅ១ថ្ងៃ វាបង្ក​ជា​ទំនាស់​ខាង​បញ្ហា​ផ្លូវ ចិត្ដ។
3 . ប្រព័ន្ធ​ផ្សព្វ​ផ្សាយ  ពេលស្ដ្រី​កំពុង​តែមាន​ផ្ទៃពោះ ចូលចិត្ដ​ចង់ដឹង​រឿងរ៉ាវ​ទាំងអស់ មិនថា​ជារឿង​អាក្រក់​ឬល្អ​ទេ។ ចំពោះ​ការផ្សព្វ​ផ្សាយ​ភាពយន្ដ​វិញ ចូលចិត្ដ​តែមើល​រឿង​បាញ់​សម្លាប់ ចង​គំនុំ​គំកួន ឬរឿង​កម្សត់​ចង​អាឃាត​ជាដើម។ ការមើល រឿង​បែបនេះ វាជា​កត្ដាដែល​ជះឥទ្ធិពល​អាក្រក់​ទៅដល់​កូននៅ​ក្នុងផ្ទៃ ព្រោះ​ទារក​ទទួល​យក​ព័ត៌មាន​ហើយ​រីក​លូតលាស់​ខាងភាសា លឿន​បំផុត​តាំងពី​ចាប់​កំណើត។ ពេលកូន​កើតមក កូននឹង​មាន​អត្ដ​ចរិត ឬឆេវ​ឆាវ ច្រណែន​កម្សត់ ដូចតួ​នៅក្នុង​សាច់រឿង ដែល​ម្ដាយ​ចូលចិត្ដ​មើល​តាំងពី​ពេលកូន​នៅក្នុង​ផ្ទៃ។
អាការ​កុមារ​មាន​បញ្ហា​ផ្លូវចិត្ដ
កុមារ​មាន​បញ្ហា​ខាង​សុខភាព​ផ្លូវចិត្ដ ស្ដែង​ចេញជា​រោគ​សញ្ញា​ច្រើនបែប ដែលគេ​អាច​សង្កេត​ដឹងបាន​ថា ក្មេងនោះ​មាន​បញ្ហា ខាង​សុខភាព​ផ្លូវចិត្ដ ឬក៏​មិនមាន។

រូបភាពទស្សនាវដ្ដីសុខភាពយើង
·          អាការ​សរីរៈ​រាងកាយ​របស់​កុមារ  រាងកាយ​របស់​កុមារ​ដែលមាន​បញ្ហា​សុខភាព​ផ្លូវចិត្ដ គឺមិន​ធម្មតា មានន័យ​ថា​រាងកាយ​របស់​កុមារ​មាន​បញ្ហា​មិនដូច​ក្មេង​ទូទៅ។ កុមារ​តែងវិល​មុខ ឈឺក្បាល ក្ដៅខ្លួន រាងកាយ​ស្គមស្គាំង​អស់​កម្លាំង​ល្ហិត​ល្ហៃ ស្រវាំង​ភ្នែក ទឹកមុខ​ដូចជា​ស្លេកស្លាំង​មិន​ស្រស់​បស់ មិន​ញ៉ាំ​ចំណី​អាហារ ឬអាច​ដក​ដង្ហើម​ថប់ៗ​បេះដូង​ដើរ​លឿន​ជាដើម។
·         អាការ​នៃការ​ប្រព្រឹត្ដ​របស់​កុមារ ៖ ប្រសិន​បើ​ក្មេង​​ម្នាក់មាន​បញ្ហាខាង​សុខភាព​ផ្លូវចិត្ដ​នោះការ​ប្រព្រឹត្ដ​សកម្ម​ភាព​អ្វីមួយ មានការ​ប្រែប្រួល កុមារ​តែងតែ​រពឹស ហើយ​បង្ក​ជម្លោះ​ជាមួយ​អ្នកដទៃ។ ឪពុក​ម្ដាយ​មួយ​ចំនួន​តែងគិត​ថា​ក្មេង​ដែល​រពឹស​ជាក្មេង ឆ្លាត។ ផ្ទុយ​ទៅវិញ ក្មេង​ដែល​រពឹស​ជាក្មេង​ដែល​កំពុងតែ​មាន​បញ្ហា​ផ្លូវចិត្ដ​ទៅវិញទេ។ ក្មេង​នេះ​មាន​សកម្ម​ភាព​ដូចជា​ចូលចិត្ដ​ឆាឆៅ រករឿង​គេ ដើរស្ដោះ​ទឹកមាត់​ដាក់គេ បោច​សក់គេ បោក​កម្ទេច​របស់​របរ​ចោល​ជាដើម។ ទង្វើ​ទាំងនេះ​បញ្ជាក់​ថា កុមារ​បាន​បង្ហាញពី ភាព​រំជួល​របស់ខ្លួន ហើយ​សម្ដែង​សកម្ម​ភាព​ចេញមក​យ៉ាង​ខ្លាំង​ដែល​លេច​ចេញជា​រោគ​សញ្ញា​ផ្លូវចិត្ដ។ ចំពោះ​ក្មេងខ្លះ​ទៀត មាន សកម្ម​ភាពផ្ទុយ​ពីសកម្ម​ភាពក្មេង​ខាងលើ ដូចជា​ចូលចិត្ដ​អង្គុយ​សម្ងំក្នុង​បន្ទប់តែ​ម្នាក់ឯង​ចូលចិត្ដ​ភាព​ឯកោ ស្រគត់​ស្រគំ ចូលចិត្ដ​កន្លែង ស្ងាត់ មិនចូល​ចិត្ដភាព​អ៊ូអរ និងមិន​ចូលចិត្ដ​និយាយ​ច្រើន​នេះក៏​ជារោគ​សញ្ញា​បញ្ជាក់​ថា ក្មេង​មាន​បញ្ហា​ផ្លូវចិត្ដ​ដែរ។
វិធី​ថែរក្សា​សុខភាព​ផ្លូវចិត្ដ​កុមារ
ក្នុងនាម​ជាឪពុក​ម្ដាយ ត្រូវយក​ចិត្ដទុក​ដាក់ទៅ​លើ​សុខភាព​ផ្លូវចិត្ដ​របស់ខ្លួន​ព្រោះ​ផ្លូវចិត្ដ​កុមារ​សំខាន់​ណាស់​មិនអាច​ធ្វេស ប្រហែស​បានឡើយ។ ដូចនេះ​មធ្យោ​បាយ​ដែលល្អ​ត្រូវ​ថែរក្សា​សុខភាព​ផ្លូវចិត្ដ​របស់​កុមារ​ចាប់តាំង​ពីស្ដ្រី​កំពុងតែ​មានផ្ទៃ​ពោះ ត្រូវ គិតគូរ​ចំពោះ​សុខភាព​រាងកាយ និង​សុខភាព​ផ្លូវចិត្ដ​ខ្លួនឯង។ មិនត្រូវ​ដឹងឮ​រឿង​អាក្រក់​ឬមើល​រូបភាព​ណាមួយ​មិនល្អ​ដក់ជាប់​នៅ ក្នុងខួរ​ក្បាលនោះ​ទេ។ មិនត្រូវ​បណ្ដោយ​ឱ្យមាន​សុខភាព​ទ្រុឌទ្រោម និងភាព​ទុក្ខ​សោក​សង្រេង គិតច្រើន​ធ្វើឱ្យ​អារម្មណ៍​ស្មុគ​ស្មាញ ឡើយ។ ព្រោះ​លោកអ្នក​ដឹងហើយ​ថា អារម្មណ៍​របស់​ម្ដាយគឺ​ជា​អារម្មណ៍​របស់​កូន។ ហេតុនេះ​បើ​សុខភាព​ម្ដាយ​មិនល្អ ជួបតែ រឿង​តត់ស្លុត ធ្វើឱ្យ​ផល​អាក្រក់​ទៅដល់​កូននៅ​ក្នុងផ្ទៃ​ពេលកូន​កើតមក​នឹងមាន​សភាព​រាងកាយ​មាន​បញ្ហា​ដូច​ម្ដាយ។ ម្យ៉ាង​ទៀត ប្រសិន​បើកូន​កើតមក​ហើយ​ក្លាយជា​កុមារ​មួយរូប​មិនល្អ​ឪពុក​ម្ដាយមិន​ត្រូវ​បណ្ដោយ​ឱ្យកូន​នៅតែ​ម្នាក់​ឯងទេ។ បើសិន​ជាកូន​រពឹស​វិញ ឪពុក​ម្ដាយ​ក៏មិន​ត្រូវជេរ ឬវាយ​ដំកូន​ដែរ​ព្រោះ​អាចឱ្យ​កូនមាន​បញ្ហា​ផ្លូវចិត្ដ​កាន់តែ​ធ្ងន់ធ្ងរ។
ផល​ប៉ះពាល់​ផ្លូវចិត្ដ​កុមារ
កុមារ​មាន​បញ្ហា​ផ្លូវចិត្ដ​ប្រាកដ​ជាធ្វើ​ឱ្យមាន​ផល​វិបាក​ច្រើនទៅ​ថ្ងៃ​អនាគត។ ជា​ពិសេស​មានផល​វិបាក​ទៅលើ​ខ្លួនឯង​ដោយ សារតែ​ទង្វើ​សកម្ម​ភាព​សង្គម​មិនឱ្យ​តម្លៃ ធ្វើឱ្យ​អ្នក​ដទៃ​មិនចូល​ចិត្ដរាប់​អាន​កុមារ​អាច​ក្លាយខ្លួន​ទៅជា​មនុស្ស​មិនល្អ​នៅក្នុង​សង្គម។ មិនតែ​ប៉ុណ្ណោះ ធ្វើឱ្យ​ឪពុក​ម្ដាយឬ​អាណា​ព្យាបាល​ដែលនូវ​ជុំវិញ​ខ្លួន​កុមារ​អាចធ្លាក់​ខ្លួនឈឺ​ដោយសារ​គិតច្រើន​ចំពោះ​កូនដែល​មាន បញ្ហា​ផ្លូវចិត្ដ​ទៀតផង។
ដំ​បូន្មាន​អ្នក​ឯកទេស
ឪពុក​ម្ដាយ​គ្រប់រូប សូមកុំ​យល់​ច្រឡំថា កូនដែល​រពឹស​ជាក្មេង​ឆ្លាត ហើយ​ក្មេង​ដែល​មិនសូវ​ចូលចិត្ដ​និយាយ​ច្រើន​ចូលចិត្ដ​តែ ភាព​ឯកោ អាកប្ប​កិរិយា​ស្លូតបូត ថាជា​ក្មេង​សុភាព​រាបសារ​ឱ្យសោះ។ សកម្ម​ភាព​រពឹស និង​សុភាព​រាបសារ​សុទ្ធតែ​ជារោគ​សញ្ញា បញ្ជាក់ពី​បញ្ហា​ផ្លូវចិត្ដ​ប្រក្រតី ឬមិន​ប្រក្រតី។ ដូចនេះ​ឪពុក​ម្ដាយ​បើមើល​ឃើញ​កូន​បង្ហាញ​នូវ​អាការ​មិន​ប្រក្រតី គួរ​ប្រញាប់​យកកូន ទៅជួប​អ្នក​ឯកទេស​ជំនាញ​ខាង​សុខភាព​ផ្លូវចិត្ដ។
កុមារ​នៅ​តែ​បន្ត​ធ្លាក់​ចូល​ទៅ​ក្នុង​ទម្រង់​ពលកម្ម​ធ្ងន់ធ្ងរ
របាយការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ក្នុង​សប្ដាហ៍​នេះ បាន​ឲ្យ​ដឹង​ថា កុមារ​ជាង ៣០០ ០០០​នាក់​នៅ​តែ​ត្រូវ​បាន​ធ្លាក់​ចូល​ទៅ​ក្នុង​ទម្រង់​ពលកម្ម​កុមារ ដែល​អាច​ទទួល​រងគ្រោះ​ថ្នាក់​បំផុត ក្នុង​ពិភពលោក ប៉ុន្តែ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ប្ដេជ្ញា​ចិត្ត​របស់​កុមារ ក្នុង​ការ​លុប​បំបាត់​ពលកម្ម​កុមារ​នៅ​ឆ្នាំ​២០១៦ ប្រហែល​ជា​អាច​សម្រេច​បាន។
ប្រទេស​កម្ពុជា​បាន​បង្ហាញ​ផែនទី​បង្ហាញ​ផ្លូវ ក្នុង​ការ​លុប​បំបាត់​ទម្រង់​ពលកម្ម​កុមារ​អាក្រក់​បំផុត (WCFL) នៅ​ឆ្នាំ​២០១៦ ក្នុង​អំឡុង​សន្និសីទ​ស្ដី​ពី​ពលកម្ម​កុមារ​ពិភពលោក​ក្នុង​ទីក្រុង​សើនែល ប្រទេស​ហូឡង់ នៅ​ក្នុង​សប្ដាហ៍​នេះ។ ការ​ចាប់​ផ្ដើម​ការ​អនុវត្ត​នេះ គឺ​មិន​ដល់​មួយ​ឆ្នាំ​ផង​ក្រោយ​ពី​កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដំបូងៗ​ដែល​ប្រកាស​អំពី​គោលដៅ​នេះ។
ឯកសារ​បាន​បង្ហាញ​ពី​បញ្ហា​ប្រឈម​ដែល​ប្រទេស​កម្ពុជា កំពុង​ប្រឈម​មុខ​ក្នុង​ការ​លុប​បំបាត់​ពលកម្ម​កុមារ​ចំនួន​ប្រមាណ ៣០០ ០០០​នាក់ ដែល​កំពុង​ធ្វើ​ការ​ក្នុង​កន្លែង​ផ្សេងៗ ដែល​ត្រូវ​បាន​ចាត់​ទុក​ថា ស្ថិត​ក្នុង​ចំណោម​ទម្រង់​គ្រោះថ្នាក់​បំផុត ហើយ​ដែល​តួលេខ​នេះ គឺ​ជា​ចំនួន​តួលេខ​ដែល​អ្នក​ជំនាញ​គិត​ថា មិន​ទាន់​បង្ហាញ​អស់។ ប៉ុន្តែ​របាយការណ៍​នោះ ក៏​បាន​បង្ហាញ​ផង​ដែរ​ថា ប្រទេស​កម្ពុជា​បាន​អនុវត្ត​ជំហាន​មួយ​ចំនួន​ក្នុង​ចំណោម​ជំហាន​វែង​ដំបូង​របស់​ខ្លួន។
របាយការណ៍​បាន​ថ្លែង​ថា ការ​សិក្សា​កាល​ពី​ពេល​មុន បាន​កត់សម្គាល់​ថា ប្រទេស​កម្ពុជា​នឹង​ចំណាយ​ប្រាក់​ប្រហែល ៩០​លាន​ដុល្លារ​ក្នុង​អំឡុង​រយៈ​ពេល​៦​ឆ្នាំ​ខាង​មុខ ដើម្បី​ចំណាយ​ទៅ​លើ​កិច្ច​ខិតខំ​ប្រឹងប្រែង​លុប​បំបាត់​ទម្រង់​ពលកម្ម​កុមារ​អាក្រក់​បំផុត (WCFL) នៅ​ឆ្នាំ​២០១៦។
របាយការណ៍​បាន​ថ្លែង​បន្ត​ថា៖ "តែ​ទោះជា​យ៉ាង​ណា​ក៏​ដោយ ការ​សិក្សា​បាន​បង្ហាញ​ថា គោលដៅ​ឆ្នាំ​២០១៦ គឺ​ជា​គោលដៅ​ដែល​អាច​សម្រេច និង​ប្រាកដ​និយម​សម្រាប់​កម្ពុជា ដោយ​សារ​តែ​មាន​អន្តរាគមន៍​សមស្រប និង​ភាព​ជា​ដៃគូ​ខ្លាំងក្លា"។
លោក MP Joseph ប្រធាន​ទីប្រឹក្សា​បច្ចេកទេស សម្រាប់​កម្មវិធី​អន្តរជាតិ ស្ដី​ពី​ការ​លុប​បំបាត់​ពលកម្ម​កុមារ នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​ក្នុង​រាជធានី​ភ្នំពេញ បាន​ថ្លែង​ថា អាជ្ញាធរ​កម្ពុជា​ប្រហែល​ជា​បាន​ចាប់​ផ្ដើម​មុន​ផែនការ​បន្តិច​ហើយ​នៅ​ពេល​និយាយ​អំពី​ការ​កាត់​បន្ថយ​ទម្រង់​ពលកម្ម​កុមារ​អាក្រក់​បំផុត (WCFL)
របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​ជំរុញ​ឲ្យ​ប្រទេស​ជា​ច្រើន និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ឡើង​វិញ ចំពោះ​ការ​លុប​បំបាត់​ទម្រង់​ពលកម្ម​កុមារ​អាក្រក់​បំផុត (WCFL)។ លោក Joseph បាន​ថ្លែង​ថា តាម​រយៈ​ការ​បង្ហាញ​ពី​ផែនទី​បង្ហាញ​ផ្លូវ នៅ​ក្នុង​សប្ដាហ៍​នេះ ក្នុង​ទីក្រុង​សើនែល (ហូឡង់) ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​ជំហាន​ដំបូង​របស់​ខ្លួន​រួច​ទៅ​ហើយ។ "ប្រសិនបើ​ពិនិត្យ​មើល​ទៅ​លើ​អនុសាសន៍​ពិភពលោក លើ​របាយការណ៍​នោះ និង​អ្វី​ដែល​បាន​ធ្វើ​នៅ​ទីនេះ អ្នក​នឹង​ឃើញ​ថា ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​អនុសាសន៍​ទាំង​នោះ​ក្នុង​លក្ខណៈ​ដ៏​ល្អ"។ "ឥឡូវ​យើង​មិន​ទាន់​ឈាន​ដល់​ការ​ជោគជ័យ​នោះ​ទេ ប៉ុន្តែ​យើង​បាន​ចាប់​ផ្ដើម​ដំណើរ​យ៉ាង​ល្អ​ហើយ។ នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ពិភពលោក។ ចំពោះ​ប្រទេស​ភាគ​ច្រើន​បំផុត​វិញ ពួកគេ​មិន​ទាន់​ចាប់​ផ្ដើម​ដំណើរការ​នៅ​ឡើយ​ទេ"។
តែ​ទោះបី​ជា​យ៉ាង​ណា​ក៏​ដោយ របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) បាន​ដាស់​តឿន​ដល់​សហគមន៍​ពិភពលោក។ របាយការណ៍​បាន​ថ្លែង​ថា ពលកម្ម​កុមារ​បាន​បន្ត​ធ្លាក់​ចុះ​ជា​អន្តរជាតិ ប៉ុន្តែ​ទំហំ​នៃ​ការ​កាត់​បន្ថយ​នៅ​មាន​លក្ខណៈ​យឺត ប្រសិនបើ​ប្រៀបធៀប​ទៅ​នឹង​ការ​សិក្សា កាល​ពី​ពេល​មុន។
របាយការណ៍​បាន​កត់សម្គាល់​ផង​ដែរ​ថា មាន​កុមារ​ប្រហែល ២១៥​លាន​នាក់​ក្នុង​ពិភពលោក នៅ​តែ​កំពុង​បន្ត​ធ្លាក់​ចូល​ក្នុង​ទម្រង់​ពលកម្ម​កុមារ ហើយ​ក្នុង​នោះ​មាន​កុមារ​ចំនួន ១១៥​លាន​នាក់ កំពុង​ធ្វើ​ការ​ក្នុង​កន្លែង​ដែល​អាច​ទទួល​រងគ្រោះ​ថ្នាក់៕
កុមារ​ជាង​២៥​ម៉ឺន​នាក់​ កំពុង​រងគ្រោះ​ ដោយ​ការ​កេងពលកម្ម
  • កុមារ​កម្ពុជា​ ទាំង​ជាង​​២៥​ម៉ឺន​នាក់​ ដែល​មាន​អាយុ​ពី​១២​ដល់​១៧​ឆ្នាំ​កំពុង​រងគ្រោះ​ ក្រោម​ទម្រង់​នៃ​​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ធ្ងន់ធ្ងរ​ នៅ​ក្នុង​​វិស័យ​កសិកម្ម ឧស្សាហកម្ម​ និង​វិស័យ​ផ្សេងៗ​ទៀត។ មន្ត្រី​បាន​អះអាង​ថា​ រដ្ឋាភិបាល​កំពុង​​ធ្វើការ​ដោះស្រាយ​លើ​បញ្ហា​នេះ​
យោង​តាម​ការ​ប៉ាន់​​ប្រមាណ​របស់​ក្រសួង​មហាផ្ទៃ​ ដែល​បាន​បង្ហាញ​​នៅ​ក្នុង​កិច្ច​ពិភាក្សា​ ស្ដី​ពី​តួនាទី​នៃ​យុទ្ធសាស្ត្រ​គាំពារ​សង្គម​ កាល​ពី​ថ្ងៃ​ពុធ​ បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​មាន​កុមារ​ប្រមាណ​​២៥៣.៤៧៥នាក់​ គិត​ចាប់​ពី​អាយុ​១២-១៧​ឆ្នាំ​ កំពុង​​រងគ្រោះ​ក្រោម​ទម្រង់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ធ្ងន់ធ្ងរ​នៃ​ការ​កេងប្រវ័ញ្ច​កម្លាំង​ពលកម្ម​ក្នុង​វិស័យ​កសិកម្ម​ និង​កសិឧស្សាហកម្ម​ ព្រម​ទាំង​វិស័យ​ផ្សេងៗ​ទៀត​នៅ​កម្ពុជា។
លោក​ ងី​ ចន្ទ្រផល​ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ​ បាន​ប្រាប់​ភ្នំពេញ​​ប៉ុស្តិ៍​កាល​ពី​ចន្ទ​ថា​ បញ្ហា​ពលកម្ម​កុមារ​ បាន​ក្លាយ​​ជា​ប្រធានបទ​ ដែល​​រដ្ឋាភិបាល​ កំពុង​មាន​វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ ដើម្បី​ដោះស្រាយ​ និង​កាត់បន្ថយ​នូវ​ចំនួន​កុមារ​អាយុ​១៥-១៧​ឆ្នាំ​ កំពុង​ធ្វើការ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ​ ដែល​ច្បាប់​បាន​ហាមឃាត់។ លោក​ថ្លែង​ថា​ "យើង​ដឹង​ថា​ ថ្ងៃ​នេះ​​ស្ថាប័ន​ទាំងអស់​ នឹង​ខិតខំ​លើក​ឡើង​​នូវ​អនុសាសន៍​ល្អៗ​ដើម្បី​រក​ឫសគល់​ធ្វើ​យ៉ាង​ណា​ លើក​កម្ពស់​​សិទ្ធិ​កុមារ​តាមរយៈ​ការ​បង្កើន​ការ​អប់រំ​ និង​លុប​បំបាត់​ទម្រង់​ពលកម្ម​កុមារ"។
យោង​តាម​​លោក​ ងី​ ចន្ទ្រផល​ បាន​ឲ្យ​ដឹង​ថា​ មូលហេតុ​បណ្ដាល​ឲ្យ​កើត​មាន​ទម្រង់​​នៃ​ពលកម្ម​កុមារ​ គឺ​ដោយសារ​តែ​ឫសគល់​នៃ​ភាព​ក្រីក្រ​ ដែល​ក្រសួង​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ បាន​ផ្ដោត​ការ​យក​ចិត្ត​​ទុកដាក់​តាមរយៈ​ការ​ចាត់​វិធានការ​ធ្វើ​យ៉ាង​ណា​កាត់បន្ថយ​បញ្ហា​ភាព​ក្រីក្រ​ ដើម្បី​ឲ្យ​កុមារ​ បាន​​ទៅ​សាលារៀន​ ក្នុង​រយៈពេល​យូរ។ លោក​បន្ត​ថា "យើង​ត្រូវ​ជួយ​ដល់​គ្រួសារ​ ដែល​ក្រីក្រ​ដោយ​ធ្វើ​យ៉ាង​ណា​ឲ្យ​ពួក​គេ​​មាន​មុខរបរ​ច្បាស់លាស់"។
នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ​ដែរ​ ក្រសួង​​មហាផ្ទៃ​គ្រោង​នឹង​ដាក់​ចេញ​នូវ​វិធានការ​មួយ​ចំនួន​ ដែល​ជា​ចំណុច​គោល​ដោយ​ធ្វើ​យ៉ាង​ណា​ ឲ្យ​កុមារ​ដែល​កំពុង​រងគ្រោះ​ ច្រើន​ជាង​​២​សែន​​នាក់​នេះ​ បាន​ទទួល​ការ​រៀនសូត្រ​ និង​ជៀស​ឲ្យ​ផុត​ការ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ។
លោក​ អ៊ុក ស៊ីសុវណ្ណ​ មន្ត្រី​តំណាង​​អង្គការ​​ពលកម្ម​អន្តរជាតិ​ (ILO) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា​ អង្គការ​ ILO បាន​ខំ​ប្រឹងប្រែង​ជាមួយ​រដ្ឋាភិបាល​ក្នុង​ការ​លុបបំបាត់​ឲ្យ​​បាន​ នូវ​ទម្រង់​​កេងប្រវ័ញ្ច​គ្រប់​រូបភាព​លើ​កុមារ​ក្នុង​ឆ្នាំ​២០១៦​ខាង​មុខ​នេះ។ លោក​ថ្លែង​ថា​ "កន្លង​មក​នេះ​ យើង​​មាន​សកម្មភាព​អន្តរាគមន៍ លើ​កុមារ​ដែល​ត្រូវ​បាន​ទទួល​រង​ការ​កេងប្រវ័ញ្ច​ធ្ងន់ធ្ងរ​តែ​៧​ខេត្ត​ប៉ុណ្ណោះ​ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ យើង​បាន​​ធ្វើ​ការ​ពង្រីក​ទិសដៅ​របស់​យើង​ បាន​ដល់​ទៅ​១៥​ខេត្ត​ ​ដែល​មាន​ខេត្ត​ព្រះសីហនុ​ កែប​ ​កំពត ​ភ្នំពេញ​ សៀមរាប​ បន្ទាយមានជ័យ​ កំពង់ឆ្នាំង​ កំពង់ចាម​​ កោះកុង​ បាត់ដំបង​ កំពង់ធំ​ រតនគីរី ក្រចេះ​ ស្វាយរៀង​ និង​កណ្ដាល"។
បើ​តាម​មន្ត្រី​អង្គការ​ ILO ILO មាន​ទិសដៅ​ នៅ​ក្នុង​ការ​ជួយ​ដល់​កុមារ​ឲ្យ​មាន​សិទ្ធិ​សេរីភាព​​គ្រប់គ្រាន់​ មិន​ស្ថិត​នៅ​ក្រោម​ការ​កេងប្រវ័ញ្ច​ពលកម្ម​ផ្លូវ​កាយ​ និង​ផ្លូវ​ភេទ​​ រាល់​ទម្រង់​គ្រប់​រូបភាព​ ដែល​កើត​មាន​ចំពោះ​កុមារ​ ហើយ​ ILO កំពុង​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ ផ្ដោត​ខ្លាំង​ ទៅ​លើ​ស្ថានភាព​កុមារ​​​ ដែល​កំពុង​រងគ្រោះ​ ​ក្នុង​ពេល​បច្ចុប្បន្ន​ តាមរយៈ​ការ​ផ្សព្វផ្សាយ​ និង​ការ​តស៊ូ​មតិ​ ដើម្បី​ដកហូត​កុមារ​​ដែល​​ធ្លាក់​ខ្លួន​ឈឺ​មក​ទំនុកបំរុង​ ឲ្យ​ទទួល​បាន​ការ​អប់រំ​ និង​មាន​ជីវភាព​សមរម្យ​ផង​ដែរ។ លោក ​អ៊ុក​ ស៊ីសុវណ្ណ​ បាន​ឲ្យ​ដឹង​ថា​ "បើ​តាម​របាយការណ៍​របស់​ក្រសួង​ផែនការ​បាន​បង្ហាញ​ថា​ មាន​កុមារ​ប្រមាណ​១​លាន​៥សែននាក់​ កំពុង​ទទួល​បាន​ការងារ​ធ្វើ​ក្នុង​នោះ​មាន​៧​ម៉ឺន​នាក់​ កំពុង​ស្ថិត​នៅ​ក្នុង​ទម្រង់​កេងប្រវ័ញ្ច​ធ្ងន់ធ្ងរ​ និង​ច្រើន​ជាង​២៥​ម៉ឺន​នាក់​ មិន​ស្ថិត​នៅ​ក្នុង​ស្ថានភាព​ធ្ងន់ធ្ងរ"៕
អត្រា​ស្លាប់​របស់​កុមារ​​ក្នុង​ប្រទេស​កម្ពុជា ​កំពុង​មាន​និន្នាការ​ថយ​ចុះ

Description: http://women.open.org.kh/files/images/child-in-cambodia.gifកុមារ​កម្ពុជា​ម្នាក់​នេះ​ផឹក​ទឹក​ក្នុង​ធុង​មាន​តម្រង​ទឹក​សេរ៉ាមិក ច្រោះ​ចោល​​មេរោគ​បាន​៩៩​%ភ្នំពេញ៖ អត្រា​ស្លាប់​​របស់​កុមារ​​ក្នុង​ប្រទេស​កម្ពុជា​​បាន​និង​កំពុង​​បង្ហាញ​និន្នាការ​ថយ​ចុះ​ ដែល​សញ្ញា​ដ៏​ល្អ​​នេះ​បង្ហាញ​ថា​ កម្ពុជា​នឹង​អាច​ឈាន​ទៅ​សម្រេច​ជោគជ័យ​លើ​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្សរ៍​កម្ពុជា​។
នាយក​មន្ទីរពេទ្យ​នានា​នៅ​តាម​​បណ្ដា​ខេត្ត​ និង​រាជធានី​ភ្នំពេញ​សុទ្ធតែ​​អះអាង​ពី​ភាព​កាន់​​ប្រសើរ​ឡើង​នូវ​​ស្ថានភាព​​សុខភាព​​កុមារ​ក្នុង​ប្រទេស។
លោក​វេជ្ជបណ្ឌិត​ អ៊ូ​ ឃីឡាយ​ ប្រធាន​​មន្ទីរពេទ្យ​​បង្អែក​​ខេត្ត​ក្រចេះ ​បាន​​មាន​ប្រសាសន៍​ថា​ បើ​ទោះ​ជា​​ជំងឺ​​គ្រុន​ចាញ់​ និង​ជំងឺ​ផ្លូវ​​ដង្ហើម​កំពុង​​កើន​ខ្ពស់​នៅ​ក្នុង​ខេត្ត​ក្ដី​ ក៏​អត្រា​កុមារ​ស្លាប់​ដោយសារ​ជំងឺ​​​ទាំង​នេះ​ និង​ជំងឺ​​ឆ្លង​ផ្សេងៗ​ទៀត​មាន​ការ​ថយ​ចុះ​ច្រើន​ បើ​ធៀប​នឹង​ប៉ុន្មាន​​ឆ្នាំ​មុន។
លោក​បន្ត​ថា​ ចាប់​តាំង​ពី​ខេត្ត​ទទួល​បាន​មូលនិធិ​សមធម៌​ពី​រដ្ឋាភិបាល​​មក​ ដែល​មូលនិធិ​នេះ​ចេញ​ជំនួស​ប្រជាជន​ក្រីក្រ​ ដើម្បី​ទទួល​បាន​សេវា​សុខាភិបាល​ ប្រជាជន​​ដែល​មក​កាន់​មន្ទីរពេទ្យ​​មាន​ការ​កើន​ឡើង​ទាំង​កុមារ​ និង​មនុស្ស​ចាស់។
លោក​វេជ្ជបណ្ឌិត​ អ៊ាវ​ តារាវុធ​ ប្រធាន​មន្ទីរពេទ្យ​បង្អែក​សេរី​សោភ័ណ​ខេត្ត​បន្ទាយមានជ័យ ​បាន​មាន​ប្រសាសន៍​​ឲ្យ​ដឹង​​ផង​ដែរ​ថា​ អត្រា​កុមារ​ស្លាប់​មាន​​ការ​ថយ​ចុះ​ក្នុង​មន្ទីរពេទ្យ​ ដោយ​សារ​ការ​ពង្រឹង​គុណភាព​​ និង​ប្រសិទ្ធភាព​នៃ​​ការ​ព្យាបាល​ប្រសើរ​ជាង​មុន។ លោក​បន្ត​ថា​ ការ​ស្លាប់​របស់​កុមារ​ក្នុង​​មន្ទីរពេទ្យ​កើត​ឡើង​ដោយ​កម្រ​ ហើយ​កុមារ​ស្លាប់​ភាគ​ច្រើន​​បណ្ដាល​មក​ពី​ការ​បញ្ជូន​មក​ពេទ្យ​យឺត។
យោង​តាម​ការ​អង្កេត​ប្រជាសាស្ត្រ​ និង​សុខភាព​កម្ពុជា​​ បាន​ឲ្យ​ដឹង​ថា​ មរណភាព​កុមារ​ក្រោម​​អាយុ​១​ឆ្នាំ​មាន​៨៥​កាល​ពី​ឆ្នាំ​២០០៥​ ធ្លាក់​ចុះ​មក​នៅ​ត្រឹម​៦៦​ក្នុង​​១០០០​កំណើត​រស់។ កុមារ​អាយុ​៥​ឆ្នាំ​បាន​ធ្លាក់​ចុះ​ពី​១២៤​មក​នៅ​ត្រឹម​​៨៣​ក្នុង​១០០០​កំណើត​រស់​ចន្លោះ​ឆ្នាំ​២០០០​ និង​ឆ្នាំ​២០០៥។
លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ ឈួ​ អ៊ីម៉េង​​ នាយក​មន្ទីរពេទ្យ​កុមារ​ជាតិ​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាល​ពី​ថ្ងៃ​សៅរ៍​ម្សិលមិញ​ថា​ នៅ​ពេល​ដែល​យើង​មិន​មាន​ជំងឺ​​រាតត្បាត​ យើង​សង្កេត​ឃើញ​មាន​ជំងឺ​ខ្លះ​ដែល​ជា​ជំងឺ​​បន្ទាន់​បញ្ជូន​មក​ដល់​មន្ទីរពេទ្យ​​យឺត​បណ្ដាល​ឲ្យ​មាន​​កុមារ​ស្លាប់។ លោក​បន្ត​ថា​ ទារក​ទើប​​កើត​កំពុង​មាន​អត្រា​​ស្លាប់​ច្រើន​ ដែល​បញ្ហា​នេះ​វា​ទាក់ទង​មក​ពី​កត្តា​ជា​ច្រើន​ដូចជា​ម្ដាយ​​មិន​បាន​សម្រាល​ដោយ​ឆ្មប​ជំនាញ​ ការ​មិន​បាន​ពិនិត្យ​ផ្ទៃពោះ​​ និង​ទារក​​កើត​មិន​គ្រប់​គីឡូ​ជា​ដើម។
លោក​បន្ត​ថា​ ជំងឺ​​ដែល​ប្រទះ​ឃើញ​ញឹកញាប់​​ជាង​គេ​ក្នុង​មន្ទីរពេទ្យ​​ និង​​បណ្ដាល​ឲ្យ​កុមារ​ស្លាប់​​ច្រើន​ជាង​គេ​មាន​ជំងឺ​​រលាក​ផ្លូវ​ដង្ហើម​ ជំងឺ​រាករូស​ជំងឺ​គ្រុន​ឈាម​ ជំងឺ​​ហឺត​ ជំងឺ​កង្វះ​អាហារូបត្ថម្ភ​ជា​ដើម។
លោក​បន្ត​ថា​ ទោះ​​ជា​​យ៉ាង​ណា​អត្រា​ស្លាប់​របស់​កុមារ​កំពុង​មាន​និន្នាការ​ថយ​ចុះ​ ដោយ​មាន​អត្រា​ស្លាប់​ចន្លោះ​១​ទៅ​១,៣​ភាគរយ​ប៉ុណ្ណោះ​ក្នុង​មន្ទីរពេទ្យ​នា​ពេល​បច្ចុប្បន្ន​នេះ។
ការ​ចាក់​ថ្នាំ​បង្ការ​ក៏​រួម​ចំណែក​កាត់​បន្ថយ​អត្រា​ស្លាប់​របស់​កុមារ​មួយ​ចំនួន​ធំ​ផង​ដែរ។
លោក​សាស្ត្រាចារ្យ​ សាន់​ ច័ន្ទសឿន​ នាយក​កម្មវិធី​ជាតិ​ចាក់ថ្នាំ​បង្ការ ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា​ ការ​ផ្ដល់​វ៉ាក់សាំង​បង្ការ​ចំនួន​៧​មុខ​ ដែល​គ្រប​ដណ្ដប់​៩០​ភាគរយ​លើ​កុមារ​ បាន​ចូល​រួម​កាត់បន្ថយ​​អត្រា​មរណភាព​របស់​កុមារ​​យ៉ាង​ច្រើន។ លោក​បន្ត​ថា​ នៅ​ឆ្នាំ​២០១០​ខាង​មុខ​នេះ​ កម្មវិធី​ជាតិ​ចាក់​ថ្នាំ​​បង្ការ​នឹង​ដាក់​ថ្នាំ​បង្ការ​​នឹង​ដាក់​បញ្ចូល​វ៉ាក់សាំង​ហ៊ីព​បន្ថែម​មួយ​មុខ​ទៀត​ នៅ​ក្នុង​កម្មវិធី​ចាក់​ថ្នាំ​​បង្ការ​ដែល​វ៉ាក់សាំង​នេះ​អាច​ការពារ​កុមារ​ពី​ជំងឺ​​រលាក​សួត​និង​រលាក​ស្រោម​ខួរ​ដល់​កុមារ៕
ផលិតផល​ចំនួន​៤​នៅ​កម្ពុជា​​បាន​រក​ឃើញ​ថា​ ប្រើ​កម្លាំង​កុមារ​ទាមទារ​​ឲ្យ​មាន​ការ​លុប​បំបាត់
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​
យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ថ្ងៃ​ទី​១១​ កញ្ញា​ បាន​ឲ្យ​ដឹង​​ថា​ ការិយាល័យ​កិច្ចការ​ពលកម្ម​អន្តរជាតិ​របស់​ក្រសួង​​ការងារ​សហរដ្ឋអាមេរិក​ បាន​ចេញ​របាយការណ៍​ចំនួន​៣​ស្ដី​ពី​ពលកម្ម​កុមារ​ និង​ពលកម្ម​ដោយ​ការ​បង្ខិតបង្ខំ​នៅ​តាម​ប្រទេស​នានា​ជុំវិញ​ពិភពលោក​នៅ​ថ្ងៃ​ទី​១០​កញ្ញា។ ឯកសារ​នេះ​រួម​មាន​ "បញ្ជី​ដំបូងៗ​នៃ​ផលិតផល​ដែល​ផលិត​ដោយ​ពលកម្ម​កុមារ​ ឬ​ពលកម្ម​ដោយ​ការ​បង្ខិតបង្ខំ​ "ដែល​ទាមទារ​ដោយ​ច្បាប់​ឆ្នាំ​២០០៥​ ស្ដី​ពី​ការ​ផ្ដល់​សិទ្ធិ​អំណាច​ឡើង​វិញ​ដល់​ការ​ការពារ​ជន​រងគ្រោះ​ដោយ​ការ​ជួញដូរ​ (Trafficking Victims Protection Reauthorization Act of 2005TVPRA)
បញ្ជី​ដែល​ទាមទារ​ដោយ​ច្បាប់​ TVPRA មាន​និយាយ​លំអិត​ស្ដី​ពី​មុខ​ទំនិញ​ចំនួន​ ១២២​ របស់​ប្រទេស​ចំនួន​៥៨​ ដែល​ការិយាល័យ​កិច្ចការ​ពលកម្ម​អន្តរជាតិ​​របស់​ក្រសួង​ការងារ​អាមេរិក​មាន​ហេតុផល​ជឿ​ថា​ ត្រូវ​បាន​ផលិត​ដោយ​ប្រើ​ពលកម្ម​ដោយ​ការ​បង្ខិតបង្ខំ​ ពលកម្ម​កុមារ​ ឬ​ទាំង​ពលកម្ម​កុមារ​​ ទាំង​ពលកម្ម​ដោយ​ការ​បង្ខិតបង្ខំ​ដោយ​រំលោភ​លើ​បទដ្ឋាន​អន្តរជាតិ។ ការិយាល័យ​កិច្ចការ​ពលកម្ម​អន្តរជាតិ​របស់​ក្រសួង​​ការងារ​អាមេរិក​ថែម​ទាំង​បាន​ចេញ​ព័ត៌មាន​ថ្មីៗ​តាម​ការ​ស្នើ​សុំ​ទៅ​ក្នុង​ "បញ្ជី​នៃ​ផលិតផល​ដែល​ផលិត​ដោយ​ពលកម្ម​កុមារ​ ដោយ​ការ​បង្ខិតបង្ខំ​ ឬ​តាម​កិច្ច​ព្រមព្រៀង​ជា​កុងត្រា "(បញ្ជី​ EO) និង​ "លទ្ធផល​រក​ឃើញ​ប្រចាំ​ឆ្នាំ​របស់​ខ្លួន​ស្ដី​ពី​ទំរង់​ធ្ងន់ធ្ងរ​បំផុត​នៃ​​ពលកម្ម​កុមារ"​ ដូច​ដែល​​តំរូវ​ដោយ​ច្បាប់​អភិវឌ្ឍន៍​ និង​ពាណិជ្ជកម្ម​ឆ្នាំ​២០០០​ (Trade and Development Act of 2000) ស្ដី​ពី​ការ​ខិតខំ​របស់​ដែនដី​ និង​ប្រទេស​ចំនួន​១៤១ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​កេងប្រវ័ញ្ច​ពលកម្ម​កុមារ។
គោលបំណង​ចម្បង​នៃ​បញ្ជី ​TVPRA គឺ​​ដើម្បី​លើ​ក​កំពស់​ការ​យល់​ដឹង​របស់​សាធារណជន​លើ​ករណី​ពលកម្ម​កុមារ​ និង​ពលកម្ម​ដោយ​ការ​បង្ខិតបង្ខំ​​ក្នុង​ការ​ផលិត​ទំនិញ​នៅ​តាម​ប្រទេស​ដែល​មាន​ក្នុង​បញ្ជី​ និង​ដើម្បី​ជំរុញ​ការ​ខិតខំ​ក្នុង​ការ​លុប​បំបាត់​ការ​ប្រព្រឹត្ត​បែប​នេះ។
របាយការណ៍​នេះ​លើក​ឡើង​នូវ​របស់​ចំនួន​៤​មុខ​ នៅ​កម្ពុជា​ ដែល​ត្រូវ​បាន​សង្ស័យ​ថា​ ត្រូវ​បាន​ផលិត​ឡើង​តាមរយៈ​ការ​ប្រើ​ពលកម្ម​កុមារ​ គឺ​ ឥដ្ឋ​ ក្បឿង​ បង្គា​ កៅស៊ូ​ និង​ អំបិល។ សហរដ្ឋអាមេរិក​មាន​ការ​ទាក់ទង​យ៉ាង​សកម្ម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ ក្នុង​ការ​ខិតខំ​ដើម្បី​កាត់បន្ថយ​ការ​ប្រើ​ពលកម្ម​កុមារ​នៅ​តាម​កន្លែង​ទាំង​នេះ​ និង​ក្នុង​សេដ្ឋកិច្ច​ទាំងមូល។ រាជរដ្ឋាភិបាល​​កម្ពុជា​​បាន​ធ្វើ​ឲ្យ​​មាន​ភាព​​​ជឿនលឿន​មក​ហើយ​ក្នុង​រឿង​នេះ​​ ដូចជា​បាន​តាក់តែង​ផែនការ​សកម្មភាព​ថ្នាក់​ជាតិ​មួយ​ស្ដី​ពី​ទំរង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​ (ឆ្នាំ​២០០៨-២០១២)។ ផែនការ​​សកម្មភាព​នេះ​មាន​បំណង​កាត់បន្ថយ​ចំនួន​កុមារ​ស្ថិត​ក្នុង​អាយុ​ពី​៥ ទៅ​១៧​ឆ្នាំ​ ដែល​កំពុង​​ធ្វើ​ការ​នៅ​ប្រទេស​កម្ពុជា​ឲ្យ​នៅ​ត្រឹម​​ចំនួន​១០.៦% ក្នុង​ឆ្នាំ​២០១០ និង​នៅ​ត្រឹម​ចំនួន​៨%​ ត្រឹម​ឆ្នាំ​២០១៥។ រាជរដ្ឋាភិបាល​កម្ពុជា​ ក៏​បាន​ចូល​រួម​ផង​ដែរ​ក្នុង​កម្មវិធី​មួយ​ចំនួន​ដែល​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក​ដើម្បី​បញ្ចប់​ទំរង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​នៅ​តាម​វិស័យ​ដូច​ដែល​មាន​និយាយ​ក្នុង​របាយការណ៍​នេះ​ ដែល​ចេញ​ដោយ​ក្រសួង​ការងារ​សហរដ្ឋអាមេរិក។
សហរដ្ឋអាមេរិក​សង្ឃឹម​ថា​ កិច្ចសហប្រតិបត្តិការ​ជា​បន្ត​ក្នុង​រឿង​នេះ​ នៅ​ទី​បំផុត​នឹង​ធ្វើ​ឲ្យ​លែង​មាន​ការ​ប្រើ​ពលកម្ម​កុមារ​ នៅ​ប្រទេស​កម្ពុជា​ហើយ​សង្ឃឹម​ថា​ នឹង​មាន​ការ​កាត់បន្ថយ​ក្នុង​គ្រប់​ទំរង់​ទាំងអស់​នៃ​ការ​កេងប្រវ័ញ្ច​ និង​ការ​ជួញដូរ​មនុស្ស៕
សម្ដែង​សិល្បៈ​វប្បធម៌​កម្ពុជា​ ដើម្បី​រួម​គ្នា​លើក​កម្ពស់​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​
អង្គការ​ទស្សនៈ​ពិភព​លោក​កម្ពុជា​ World Vision ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ទី​២៩​ ខែ​សីហា​ ឆ្នាំ​២០០៩​នេះ នឹង​ ប្រារព្ធ​ពិធី​រាត្រី​វប្បធម៌ យើង​រួម​គ្នា​លើក​កម្ពស់​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ គោលបំណង​​ ដើម្បី​លើក​ទឹក​ចិត្ត​ទេសចរណ៍​ជាតិ ​និង​អន្តរជាតិ​ឲ្យ​ចូល​រួម​បង្កើត​បរិយាកាស​រស់​នៅ​ប្រកប​ដោយ​សុវត្ថិភាព​ សម្រាប់​កុមារ​ដោយ​គ្មាន​ការ​រំលោភ​បំពាន​ និង​ការ​កេងប្រវ័ញ្ច​ផ្លូវ​ភេទ​លើ​កុមារ​ ដែល​ប្រព្រឹត្ត​ធ្វើ​ ឡើង​នៅ​ជិត​ផ្សារ​ចាស់​ ក្នុង​ខេត្ត​សៀមរាប។
នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ការ​​ សម្ដែង​សិល្បៈ​វប្បធម៌​កម្ពុជា​ត្រូវ​បាន​អភិរក្ស​រួម​មាន​ របាំ ​និង​ល្ខោន​ស្បែក​តូច​ នឹង​រៀប​ចំ​ធ្វើ​ឡើង​ដើម្បី​ បង្ហាញ​នូវ​មោទនភាព​វប្បធម៌​ដ៏​មាន​តម្លៃ​របស់​ខ្លួន។ ជាមួយ​គ្នា​នោះ​ផង​ដែរ​ ដើម្បី​បញ្ជូន​សារ​ទៅ​កាន់​ទស្សនិកជន​ទាំងអស់​ឲ្យ​បាន​ជ្រាប​ថា​ អ្នក​ទាំង​អស់​គ្នា​​ គឺ​ជា​តួអង្គ​ដ៏​សំខាន់​ ដើម្បី​ការពារ​កុមារ​ពី​ទេសចរ​ផ្លូវភេទ។
លោក​បន្ត​ទៀត​ថា​ ការ​ចូល​រួម​របស់​ពួក​គេ​ ដើម្បី​បញ្ឈប់​ទេសចរណ៍​ផ្លូវ​ភេទ​លើ​កុមារ​និង​ផ្ដល់​ឲ្យ​កុមារ​ នូវ​ក្ដី​សង្ឃឹម​ក្នុង​ការ​រស់​នៅ​ប្រកប​ដោយ​ជីវិត​ពេញ​បរិបូរណ៍​។
យោង​តាម​របាយការណ៍​របស់​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ នៅ​ក្នុង​ឆ្នាំ​២០០៨​ មាន​១២​ករណី​​ ដែល​ ពាក់ព័ន្ធ​នឹង​ទេសចរណ៍​ផ្លូវ​ភេទ​លើ​កុមារ​ ដែល​ក្នុង​នោះ​ជន​ល្មើស​ទាំងអស់​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ ការ​ប្រព្រឹត្ត​អនាចារ​លើ​កុមារ​ ករណី​ទាំង​នេះ​រក​ឃើញ​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​និង​ ខេត្ត​សៀម​រាប​ ដោយមាន​កុមារ​៣២​នាក់ ​បាន​ក្លាយ​ជា​ជន​រងគ្រោះ​ដោយ​អំពើ​នេះ​។
លោក ​ផង់​ ចិន្ដា​ បាន​ឲ្យ​ដឹង​ទៀត​ថា​ "វា​មិន​ងាយ​ស្រួល​ទេ​ ក្នុង​ការ​កំណត់​ថា​ តើ​នរណា​ជា​ទេសចរ​ ដែល​មាន​បំណង​បំពាន​ផ្លូវភេទ​លើ​កុមារ​ ពីព្រោះ​តែ​ពួកគេ​មាន​ការ​ប្រព្រឹត្ត​ដូច​ទេសចរ​ដទៃ​ទៀត​ដែរ។ ប៉ុន្តែ​តាមរយៈ​កិច្ចសហប្រតិបត្តិការ​ក្នុង​ចំណោម​វិស័យ​ដែល​ពាក់ព័ន្ធ​ រួមមាន​រដ្ឋាភិបាល​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ អ្នក​ផ្ដល់​សេវាកម្ម​ទេសចរ​ អាជ្ញាធរ​មូលដ្ឋាន​ ប្រជាពលរដ្ឋ​ និង​ទេសចរ​ យើង​ អាច​បញ្ឈប់​ទេសចរ​ដែល​មាន​បំណង​បំពាន​ផ្លូវភេទ​លើ​កុមារ"។
គួរ​បញ្ជាក់​ថា​ នេះ​ជា​ព្រឹត្តិការណ៍​ទី៣​ហើយ​ ដែល​គម្រោង​ទប់​ស្កាត់​ទេសចរ​ផ្លូវ​ភេទ​លើ​កុមារ​របស់​ អង្គការ​ទស្សនៈ​ពិភពលោក​បាន​រៀបចំ​ឡើង។ ព្រឹត្តិការណ៍​ជា​សាធារណៈ​ចំនួន​២​លើក​ ចុងក្រោយ​ មកនេះ​ដែល​ផ្ដោត​លើ​ប្រជាពលរដ្ឋ​ខ្មែរ គឺ​ជា​ការ​ប្រគំ​តន្ត្រី​ផ្សព្វផ្សាយ​ដែល​ធ្វើ​ឡើង​ក្នុង​ខេត្ត​សៀម​រាប​កាល​ពី​ខែ​កញ្ញា​ ឆ្នាំ២០០៨​ និង​ក្នុង​ខេត្ត​ព្រះសីហនុ​ កាល​ពី​ខែ​មេសា​ ឆ្នាំ​២០០៩៕
ទិវា​ពិភពលោក​ប្រឆាំង​​​ពលកម្ម​កុមារ​១២​មិថុនា​ "ផ្ដល់​ឱកាស​ឲ្យ​កុមារី​​ដើម្បី​បញ្ចប់​ពលកម្ម​កុមារ"
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​
ភ្នំពេញ​៖ ខណៈ​ស្គរ​កុមារ​ឈាន​​មុខ​ (កាយឫទ្ធិ) បាន​បន្លឺ​ឡើង​យ៉ាង​ពីរោះ​​នោះ​ កុមារា​ កុមារី​បាន​ប្រមូល​ផ្ដុំ​គ្នា​​​ឈរ​លើក​បដា​​ជា​ច្រើន​ដែល​មាន​អត្ថន័យ​ថា​ "បញ្ឈប់​ការ​ជួញដូរ​កុមារ" "ផ្ដល់​ឱកាស​​ដល់​កុមារី​បញ្ឈប់​ពលកម្ម​កុមារ" "យើង​រួបរួម​គ្នា​លុបបំបាត់​​ពលកម្ម​កុមារ" "ពលកម្ម​កុមារ​គឺ​មិន​យុត្តិធម៌​សម្រាប់​កុមារ" "ការងារ​​មិន​មែន​ចាំបាច់​សម្រាប់​កុមារ​ទេ​ ការ​សិក្សា​ទើប​វា​ចាំបាច់​សម្រាប់​កុមារ"។ បដា​ទាំងនេះ​បាន​​ត្រូវ​លើក​បញ្ឈរ​ឡើង​​នៅ​ក្នុង​ពិធី​ព្យុហយាត្រា​អបអរសាទរ​ខួប​លើក​ទី​៨​នៃ​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា​២០០៩។
ទិវា​ពិភពលោក​ប្រឆាំង​​ពលកម្ម​កុមារ​​លើក​ទី​៨​នេះ​ ប្រារព្ធ​ធ្វើ​ឡើង​នៅ​ពហុកីឡាដ្ឋាន​ជាតិ​អូឡាំពិក​ កាល​ពី​ព្រឹក​ថ្ងៃ​សុក្រ​​១២​មិថុនា​ ដោយ​មាន​ការ​ចូល​រួម​ពី​កុមារ​ លោកគ្រូ​ អ្នក​គ្រូ​ ព្រះសង្ឃ​ព្រម​ទាំង​មន្ត្រី​ថ្នាក់​ដឹកនាំ​នៃ​ក្រសួង​អប់រំ​​ដូច​ជា​លោក ​ណុះ​ ស្លេះ​ អនុរដ្ឋលេខាធិការ​​ក្រសួង​អប់រំ​ជា​ដើម។ ជា​ពិសេស​ទៅ​ទៀត​នោះ​​ក៏​មាន​ការ​ចូល​រួម​របស់​លោក​ ហ៊ូ​ ស្រ៊ី​ សមាជិក​រដ្ឋសភា​ជាតិ​ និង​​ជា​សមាជិក​​គណៈកម្មការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ លោក​ ម៉ៅ​ សម្បត្តិ​ អនុរដ្ឋលេខាធិការ​​ក្រសួង​​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ព្រម​ទាំង​លោក​ ចូសេហ្វ​ ប្រធាន​អង្គការ​ពលកម្ម​អន្តរជាតិ។
លោក​ ណុះ​ ស្លេះ​ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​​និង​កីឡា​ បាន​មាន​ប្រសាសន៍​ថា​ ទិវា​ពិភពលោក​ប្រឆាំង​​ពលកម្ម​កុមារ​១២​មិថុនា​​នោះ​ គឺ​ជា​​សារ​ដ៏​សំខាន់​ ដើម្បី​ផ្សព្វផ្សាយ​អំពី​ការ​ប្រឆាំង​ពលកម្ម​កុមារ​ ការ​កេងប្រវ័ញ្ច​លើ​ពលកម្ម​កុមារ​ ដែល​មិនមែន​កើត​មាន​តែ​ក្នុង​កម្ពុជា​ទេ​ គឺ​នៅ​ពិភពលោក​ផង​ដែរ​ ពិភពលោក​ក៏​បាន​យក​ចិត្ត​ទុកដាក់​ចំពោះ​​បញ្ហា​នេះ​ដែរ​ ជា​ពិសេស​រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​យក​ចិត្ត​​ទុកដាក់​យ៉ាង​ខ្ពស់​ ដើម្បី​ឈាន​ទៅ​លុប​បំបាត់​ការ​កេងប្រវ័ញ្ច​ ការ​រំលោភ​លើ​កម្លាំង​ពលកម្ម​កុមារ​ និង​លើក​កម្ពស់​សិទ្ធិ​កុមារ។
នៅ​ក្នុង​ឱកាស​នេះ​ សម្ដេច​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ក៏​បាន​ផ្ញើ​សារ​លិខិត​មក​ចូល​រួម​ដែរ​ ដែល​មាន​ខ្លឹមសារ​ថា​ នៅ​ក្នុង​ឱកាស​​ខួប​ទី​៨​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​១២​មិថុនា​នេះ​ ក្នុង​នាម​រាជរដ្ឋាភិបាល​កម្ពុជា​ និង​ក្នុង​នាម​ខ្លួន​ខ្ញុំ​ព្រះករុណា​ខ្ញុំ​ផ្ទាល់​សូម​សម្ដែង​នូវ​ក្ដី​រំភើប​រីករាយ​ជា​អតិបរមា​ចំពោះ​ការ​ប្រារព្ធ​ទិវា​ដ៏​មាន​សារសំខាន់។ ខ្ញុំ​សូម​សម្ដែង​​នូវ​ការ​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​​ចំពោះ​សកម្មភាព​ទាំងឡាយ​ដែល​កំពុង​អនុវត្ត​លើ​ទឹក​ដី​កម្ពុជា​ ក្នុង​ទិសដៅ​ដោះស្រាយ​តម្រូវ​ការ​ចាំបាច់​ជា​មូលដ្ឋាន​​របស់​កុមារ​ ដូច​ដែល​មាន​ចែង​​ក្នុង​អនុសញ្ញា​អន្តរជាតិ​​ស្ដី​ពី​សិទ្ធិ​សម្រាប់​​កុមារ​​កម្ពុជា​ និង​កុមារ​គ្រប់​សញ្ជាតិ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា។
ដើម្បី​ឧត្ដម​ប្រយោជន៍​របស់​កុមារ​​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​ស្ដី​ពី​សិទ្ធិ​កុមារ​​នៅ​ថ្ងៃ​១៥​តុលា​១៩៩២​ ហើយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ឆ្នាំ​១៩៩៣​ចែង​ថា​ រដ្ឋ​ធានា​រក្សា​ការពារ​សិទ្ធិ​កុមារ​ដែល​​មាន​ចែង​ក្នុង​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​ ជា​ពិសេស​​សិទ្ធិ​រស់រាន​មាន​ជីវិត​សិទ្ធិ​ក្នុង​ការ​អភិវឌ្ឍន៍​ សិទ្ធិ​ក្នុង​ការ​ចូល​រួម​ សិទ្ធិ​ទទួល​បាន​ការ​ការពារ។ រដ្ឋ​គាំទ្រ​ប្រឆាំង​នឹង​ការងារ​​ទាំងឡាយ​ដែល​អាច​ធ្វើ​ឲ្យ​ខូច​ដល់​ការ​អប់រំ​ និង​​ការ​រៀនសូត្រ​របស់​កុមារ​ ឬ​ដែល​នាំ​ឲ្យ​អន្តរាយ​ដល់​សុខភាព​​ ឬ​សុខុមាលភាព​​របស់​កុមារ។ ជា​បន្តបន្ទាប់​កម្ពុជា​​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា​អន្តរជាតិ​មួយ​ចំនួន​ទៀត​ដូចជា​ អនុសញ្ញា​របស់​អង្គការ​​អន្តរជាតិ​ស្ដី​ពី​ការ​រក​កម្រិត​​អាយុ​អប្បបរមា​សម្រាប់​ចូល​ធ្វើ​ការងារ​ ការ​ហាម​ប្រាម​ និង​​សកម្មភាព​បន្ទាន់​សម្រាប់​លុបបំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ក៏​មាន​អនុសញ្ញា​អំពី​ការ​ទប់ស្កាត់​ ការ​បង្ក្រាប​ ការ​ដាក់​ទណ្ឌកម្ម​ ការ​ជួញដូរ​មនុស្ស​ ជា​ពិសេស​ស្ត្រី​ និង​​កុមារ​​ជា​ពិសេស​ក៏​មាន​អនុសញ្ញា​ទី​ក្រុង​​ឡាអេ​ស្ដី​ពី​កិច្ចការ​​ការពារ​កុមារ​ និង​សហប្រតិបត្តិការ​ទាក់ទង​នឹង​ស្មុំ​កូន​អន្តរប្រទេស។
ទន្ទឹម​នឹង​ការ​ផ្ដល់​សច្ចាប័ន​រាជរដ្ឋាភិបាល​ក៏​​បាន​ផ្ដោត​​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ការ​ផ្ដល់​​សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច​​ និង​សង្គម​​កិច្ច​ដែល​រាជរដ្ឋាភិបាល​ចាត់​ទុក​ថា​ ជា​ការងារ​​ដ៏​មាន​សារសំខាន់​​ខ្លាំង​ណាស់​នៅ​ក្នុង​របៀប​វារៈ​នៃ​អភិវឌ្ឍន៍​របស់​​ខ្លួន។
រាជរដ្ឋាភិបាល​បាន​ខិតខំ​ជំរុញ​បន្ថែម​ទៀត​ឲ្យ​មាន​ការ​យក​ចិត្ត​ទុកដាក់​ចំពោះ​កុមារ​គ្រប់​រូប​ ពិសេស​កុមារី​មាន​ឱកាស​​ទទួល​ការ​អប់រំ​មូលដ្ឋាន​៩​ឆ្នាំ​ ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ ឬ​អាច​បន្ត​ការ​សិក្សា​បាន​ខ្ពង់ខ្ពស់​ ដើម្បី​ក្មួយៗ​មាន​ចំណេះដឹង​ មាន​សមត្ថភាព​ និង​អាច​រក​​ការងារ​​ធ្វើ​សម្រាប់​​អនាគត និង​បញ្ចៀស​បាន​នូវ​​ការ​កេងប្រវ័ញ្ច​ពលកម្ម​កុមារ។
លោក​ អេមភី​ ចូសេហ្វ​ ប្រធាន​ទីប្រឹក្សា​បច្ចេកទេស​អង្គការ​ ILO/IPEC បាន​និយាយ​ថា​ វិបត្តិ​សេដ្ឋកិច្ច​​និង​ហិរញ្ញវត្ថុ​ពិភពលោក​បាន​ជំរុញ​​ឲ្យ​មាន​​ការ​កើន​ឡើង​នៃ​ចំនួន​កុមារ​ជា​ពិសេស​​ធ្លាក់​ចូល​ទៅ​ក្នុង​ពលកម្ម​កុមារ។ តាម​ការ​ប៉ាន់​ប្រមាណ​ជា​សកល​ ពលកម្ម​កុមារ​មាន​ការ​ធ្លាក់​ចុះ​តែ​វិបត្តិ​សេដ្ឋកិច្ច​​ពិភពលោក​ថ្មីៗ​នេះ​​បាន​គំរាមកំហែង​​ដល់​ការងារ​រីកចម្រើន​នៃ​ការ​​លុបបំបាត់​ពលកម្ម​កុមារ​នេះ។
របាយការណ៍​ថ្មីៗ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​បាន​​បង្ហាញ​ថា​ មាន​កុមារី​ច្រើន​ជាង​១០០​លាន​នាក់​នៅ​ក្នុង​ពិភពលោក​ស្ថិត​នៅ​ក្នុង​ពលកម្ម​កុមារ​​ហើយ​កុមារ​ទាំង​នេះ​កំពុង​ធ្វើ​ការងារ​ស្ថិត​​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​ ជា​ពិសេស​កុមារី។
បញ្ហា​ដែល​ត្រូវ​ប្រុងប្រយ័ត្ន​សម្រាប់​​កុមារី​ គឺ​ការងារ​ណា​ដែល​អាថ៌កំបាំង​ពី​សាធារណជន​ កុមារ​បម្រើ​តាម​ផ្ទះ​ និង​កុមារី​ចេញ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស៕
សមាគម​នារី​អាស៊ាន​កម្ពុជា​អំពាវនាវ​រក​ជំនួយ​សប្បុរសធម៌​ សម្រាប់​ជួយ​ដល់​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ​នៅ​ខេត្ត​កំពង់ស្ពឺ
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​
ភ្នំពេញ៖ សមាគម​នារី​អាស៊ាន​កម្ពុជា​បាន​អំពាវនាវ​ដល់​សប្បុរសជន​នានា ក្នុង​នោះ​មាន​នារី​ជា​សមាជិក​សមាគម និង​នារី​មក​ពី​ស្ថានទូត​នៃ​បណ្ដា​ប្រទេស​អាស៊ាន​ប្រចាំ​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​​ស្វែងរក​ជំនួយ​មនុស្សធម៌​ទោះបី​ជា​ថវិកា ឬ​ក៏​សម្ភារៈ​ក៏ដោយ​សម្រាប់​ជួយ​ដល់​កុមារ​កំព្រា​ជាង​១០០​នាក់ ដែល​រស់នៅ​ក្នុង​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង​ស្ថិតនៅ​ភូមិ​១ ក្នុង​ឃុំ​ត្រែង​ត្រយឹង ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ។
សេចក្ដី​អំពាវនាវ​នេះ​ត្រូវ​បាន​ធ្វើឡើង​នៅ​ក្នុង​ពិធី​លៀង​តែ​ស្និទ្ធស្នាល​មួយ​កាល​ពី​ពេល​ថ្មីៗ​នេះ​នៅ​សណ្ឋាគារ ​អ៊ីមភើរៀលហ្ដាឌិនវីឡា ក្រោម​អធិបតីភាព​លោក​ស្រី​ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។
លោក​ស្រី ស៊ុន សាភឿន រដ្ឋលេខាធិការ​ក្រសួងការបរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ និង​ជា​ប្រធាន​សមាគម​នារី​អាស៊ាន​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា មណ្ឌល​កុមារ​កំព្រា​នៅ​ខេត្ត​កំពង់ស្ពឺ ឈ្មោះ​អង្គការ​បណ្ដុះបណ្ដាល និង​ថែរក្សា​កុមារ​កំព្រា​ជា​មជ្ឈមណ្ឌល​​ក្រ​ខ្សត់ខ្សោយ​ណាស់ ហើយ​ត្រូវការ​ជំនួយ​ទាំង​ថវិកា និង​សម្ភារៈ​ដើម្បី​បាន​បន្ត​ដំណើរការ​សមស្រប។ ពួកគេ​ត្រូវ​ការ​ជំនួយ​ពី​សប្បុរស​ដើម្បី​ធ្វើការ​រស់នៅ​របស់​ពួកគេ​កាន់​តែ​ល្អ​ប្រសើរ។ លោក​ស្រី​បាន​បន្ត​ទៀត​ថា គណៈកម្មាធិការ​សមាគម​នារី​អាស៊ាន​កម្ពុជា​គិត​ថា ថវិកា​របស់​សមាគម​មាន​កម្រិត ពុំ​អាច​ដក​យក​ទៅ​ជួយ​កុមារ​កំព្រា​បាន​ ហេតុ​នេះ​ក្នុង​នាម​គណៈកម្មាធិការ​សមាគម​នារី​អាស៊ាន​កម្ពុជា​ ខ្ញុំ​សូម​អំពាវនាវ​ជំនួយ​សប្បុរសធម៌​ពី​លោកជំទាវ លោកស្រី​ឧកញ៉ា ​លោក​ស្រី​ទាំង​អស់ សូម​មេត្តា​ពិនិត្យ​លទ្ធភាព​ជួយ​សម្រាល​បន្ទុក​ដល់​កុមារ​កំព្រា​នេះ​ផង (​ដែល​បច្ចុប្បន្ន​កុមារ​កំព្រា​ចំនួន​១០៥​នាក់​ក្នុង​នោះ​មាន​ស្រី​៣៧​នាក់ និង​ប្រុស​៦៨​នាក់)។
លោក​ស្រី​ម៉ែន សំអន បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ផ្ដួចផ្ដើម​រៀបចំ​ឲ្យ​មាន​កម្មវិធី​នេះ ហើយ​លោក​ស្រី​បាន​មាន​ប្រសាសន៍​ថា ខ្ញុំ​សូម​គាំទ្រ​ដល់​សមាគម​នារី​អាស៊ាន​កម្ពុជា ហើយ​ខ្ញុំ​សង្ឃឹម​ថា សមាគម​នារី​អាស៊ាន​កម្ពុជា នឹង​ពង្រឹង​គោលដៅ​បទពិសោធន៍ ក៏​ដូចជា​ពង្រឹង​វប្បធម៌​ប្រពៃណី​របស់​កម្ពុជា​នៅ​ក្នុង​តំបន់​អាស៊ាន​ថែមទៀត។ លោក​ស្រី​មាន​ប្រសាសន៍​ថា កម្មវិធី​នេះ​មិន​ត្រឹម​តែ​ជួយ​គ្នា​ផ្សព្វផ្សាយ​អំពី​ប្រពៃណី ទំនៀមទម្លាប់​វប្បធម៌ និង​ការ​យោគយល់​គ្នា​ទៅវិញទៅមក​រវាង​ប្រទេស​នីមួយៗ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ការ​រួមចំណែក​ក្នុង​ការងារ​មនុស្សធម៌ ដើម្បី​ជួយ​ដល់​ជន​ងាយ​រងគ្រោះ​នៅ​កម្ពុជា សំដៅ​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​កម្ពុជា​ផង​ដែរ៕
បណ្ដាញ​កុមារ​អ្នក​តស៊ូ​មតិ ​ជួប​គ្នា​និយាយ​ពី​ការងារ​​របស់​ពួក​គេ
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

Description: http://women.open.org.kh/files/images/children_speak1_0.jpgលោក​ មាស​ សំណាង​ (រូបតូច) អគ្គលេខាធិការ​ គ.អ.ស.ក​ភ្នំពេញ៖ កាល​ពី​ពាក់​កណ្ដាល​ខែ​មីនា​កន្លង​ទៅ​នេះ​ តំណាង​កុមារ​មក​ពី​ខេត្ត​ក្រុង​ចំនួន​១១​ បាន​ជួប​ប្រជុំ​គ្នា​នៅ​ទី​ក្រុង​​ភ្នំពេញ​ នា​ទី​ស្នាក់​ការ​​កណ្ដាល​​របស់​គណៈកម្មាធិការ​​មិនមែន​​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ​ (គ.អ.ស.ក)។ កិច្ច​ប្រជុំ​នេះ​ធ្វើ​ឡើង​ដើម្បី​អាច​ឲ្យ​តំណាង​កុមារ​​បាន​ជួប​ពិភាក្សា​អំពី​បញ្ហា​កុមារ​ក្នុង​សហគមន៍​ រាយការណ៍​អំពី​សកម្មភាព​របស់​ក្រុម​កុមារ​ និង​បញ្ហា​ប្រឈម​ព្រម​ទាំង​ពិចារណា​រក​ដំណោះស្រាយ​ផង​ដែរ។
នៅ​ក្នុង​កិច្ច​ប្រជុំ​ប្រចាំ​ត្រី​មាស​ទី​១​ របស់​បណ្ដាញ​កុមារ​អ្នក​តស៊ូ​មតិ​របស់​គ.អ.ស.ក​ (គណៈកម្មាធិការ​អង្គការ​​មិនមែន​រដ្ឋាភិបាល​ ដើម្បី​សិទ្ធិ​កុមារ) នេះ​មាន​​ការ​ចូល​រួម​ពី​តំណាង​កុមារ​មក​ពី​រាជធានី​ភ្នំពេញ​ ខេត្ត​ព្រះសីហនុ​ ខេត្ត​កំពង់ចាម​ តាកែវ​ ពោធិ៍សាត់​ ព្រៃវែង​ រតនគីរី​ ស្វាយរៀង​ កណ្ដាល​ បាត់ដំបង​ និង​សៀមរាប។
លោក​ មាស​ សំណាង​ អគ្គលេខាធិការ​ គ.អ.ស.ក​ បាន​និយាយ​ថា​ កិច្ច​ប្រជុំ​បែប​នេះ​ធ្វើ​ឡើង​​រៀងរាល់​៣​ខែ​ម្ដង​ហើយ​ថ្លៃ​​ធ្វើ​ដំណើរការ​ស្នាក់​នៅ​ និង​អាហារ​ គឺ​ គ.អ.ស.ក​ ដែល​ទទួល​ជំនួយ​ពី​អង្គការ​​ភ្លែន​អន្តរជាតិ​កម្ពុជា​ និង​អង្គការ​ន័រវេស្ស​សង្គ្រោះ​កុមារ​ ជា​អ្នក​ឧបត្ថម្ភ។ គោលបំណង​នៃ​កិច្ច​ប្រជុំ​នេះ​គឺ​ផ្ដល់​សេចក្ដី​រាយការណ៍​ពី​សកម្មភាព​របស់​កុមារ​​នៅ​គ្រប់​ខេត្ត​ ក្រុង​ចំនួន​​១១​ និង​លើក​យក​ បញ្ហា​ដែល​ទាក់ទង​នឹង​កុមារ​ និង​ដែល​សម្គាល់​​ឃើញ​ដោយ​ក្រុម​កុមារ​ អ្នក​តស៊ូ​មតិ​ក្នុង​​សហគមន៍​នៃ​​ខេត្ត​ក្រុង​នីមួយៗ​ ដើម្បី​កំណត់​អនុសាសន៍​ពី​ក្រុមប្រឹក្សា​ឃុំ​សង្កាត់។ ជា​ពិសេស​កិច្ច​ប្រជុំ​នេះ​ ក៏​មាន​បំណង​ដើម្បី​​កសាង​សមត្ថភាព​ក្រុម​កុមារ​​លើ​ការងារ​តស៊ូ​មតិ​ផង​ដែរ។
នៅ​ក្នុង​កិច្ច​ប្រជុំ​បណ្ដាញ​កុមារ​អ្នក​តស៊ូ​មតិ​នេះ​ កុមារ​មក​ពី​គ្រប់​ខេត្ត​ក្រុង​១១​បាន​រាយការណ៍​ពី​សកម្មភាព​របស់​គេ​រៀងៗ​ខ្លួន​នៅ​តាម​​សហគមន៍​របស់​ខ្លួន។
កុមារ​មក​ពី​ខេត្ត​ស្វាយរៀង​​ក្លឹប​របស់​ប្អូន​ធ្វើ​ការ​ទាក់ទង​នឹង​ការ​​អប់រំ​ការ​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ​ ការ​អប់រំ​ទាក់ទង​លទ្ធិប្រជាធិបតេយ្យ​ និង​ពី​បញ្ហា​ចំណាក​ស្រុក​ទៅ​វៀតណាម។ ក្លឹប​របស់​ប្អូន​ ក៏​មាន​បង្កើត​ថ្នាក់​ភាសា​អង់គ្លេស​ និង​ចិន​ផង​ដែរ។
កុមារី​សារិទ្ធ​មក​ពី​ក្លឹប​កុមារ​យុវវ័យ​ ខេត្ត​ព្រៃវែង​ បាន​រាយការណ៍​អំពី​​សិទ្ធិ​កុមារ​ពលកម្ម​កុមារ​ និង​​បាន​ធ្វើការ​​ដង្ហែ​ក្បួន​ផ្សព្វផ្សាយ​ពី​សិទ្ធិ​កុមារ​ និង​ពលកម្ម​កុមារ។ ចំណែក​កុមារី​ ឡែង​ ឡែន​ មក​ពី​​អង្គការ​ភ្លែន​ខេត្ត​កំពង់ចាម​បាន​រាយការណ៍​ពី​សិទ្ធិ​កុមារ​ និង​ធ្វើ​សកម្មភាព​មិត្ត​អប់រំ​មិត្ត​​ទាក់ទង​អំពី​បញ្ហា​សុខភាព​ និង​ការ​ជួញដូរ​មនុស្ស​ និង​អំពើហិង្សា​ក្នុង​គ្រួសារ​​ ព្រម​ទាំង​បណ្ដាញ​ការពារ​សុវត្ថិភាព​គ្រួសារ។
កុមារ​សុជាតិ​មក​ពី​បាត់ដំបង​រាយការណ៍​ពី​​សកម្មភាព​របស់​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​របស់​ប្អូន។ អង្គការ​​នេះ​អប់រំ​ក្មេង​​ខិលខូច​ឲ្យ​យល់​ដឹង​ពី​ច្បាប់​​អប់រំ​ក្មេង​បោះបង់​សិក្សា​ និង​លួច​ទ្រព្យ​​សម្បត្តិ​ ព្រមទាំង​អញ្ជើញ​មាតាបិតា​មក​បង្រៀន​ច្បាប់​ ដើម្បី​ឲ្យ​ពួក​គាត់​​អប់រំ​កូនៗ​បន្ត។
ប្អូន​ប្រុស​ខេមរិទ្ធ​​ មក​​ពី​បណ្ដាញ​អ្នក​តស៊ូ​មតិ​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា​ អង្គការ​បាន​បង្កើត​បណ្ណាល័យ​ចល័ត​សម្ដែង​រឿង​អប់រំ​ពី​ការ​លំបាក​របស់​សហគមន៍​សិទ្ធិ​កុមារ​ បំណិន​ជីវិត​ និង​​ផ្សព្វផ្សាយ​សិទ្ធិ​របស់​កុមារ​ ព្រម​ទាំង​បណ្ដុះបណ្ដាល​កុំព្យូទ័រ​ និង​ភាសា។ រីឯ​កុមារ​វីរៈ​មក​ពី​ខេត្ត​រតនគីរី​ បាន​រៀបរាប់​សកម្មភាព​ទាក់ទង​នឹង​​ការ​​បើក​បណ្ណាល័យ​ចល័ត​ ដែល​មាន​ការ​បណ្ដុះបណ្ដាល​ពី​អង្គការ​ក្រៅ​រដ្ឋាភិបាល។
កុមារី​ ថោង​ សុភឿន​ មក​ពី​ខេត្ត​តាកែវ​ បាន​និយាយ​ថា​ ក្លឹប​របស់​ប្អូន​បង្កើត​បណ្ដាញ​ភូមិ​សុវត្ថិភាព​ ដែល​​ក្នុង​គោលបំណង​ចង់​ឲ្យ​កុមារ​ និង​មនុស្ស​ចាស់​មាន​ភាព​ជិតស្និទ្ធ​នឹង​គ្នា​ និង​អប់រំ​ការ​ជួញដូរ​កុមារ​ ព្រម​ទាំង​បើក​វគ្គ​បង្រៀន​បាន​១៩​វគ្គ។
កុមារ​ទាំងអស់​ក៏​បាន​លើក​បញ្ហា​ដែល​កើត​​មាន​នៅ​ក្នុង​សហគមន៍​ដូចជា​​ឪពុកម្ដាយ​មិន​ទាន់​ យល់ដឹង​ពី​សិទ្ធិ​កុមារ​ អំពើហិង្សា​ក្នុង​គ្រួសារ​ ការ​ជួញដូរ​កុមារ​ ភាព​ក្រីក្រ​ អំពើហិង្សា​ក្នុង​ក្រុម​ក្មេង​ស្ទាវ​ ល្បិចកល​ជន​ខិលខូច​ករណី​មនុស្ស​ចាស់​មិន​យល់​ពី​ការ​ចូល​រួម​របស់​កុមារ​ បញ្ហា​គ្រឿង​ញៀន​ពលកម្ម​ធ្ងន់ធ្ងរ​ និង​ការ​កេងប្រវ័ញ្ច​លើ​កុមារ​ កុមារ​បោះបង់​ចោល​ការ​សិក្សា​ និង​ចំណាកស្រុក​របស់​កុមារ។ ប្អូនៗ​ក៏​បាន​ត្អូញត្អែរ​ពី​ការ​លំបាក​ក្នុង​ការ​ធ្វើ​សកម្មភាព​ ព្រោះ​ខ្វះ​ការ​សហការ​ពី​នាយក​សាលា​មួយ​ចំនួន។ ខ្វះ​ការ​​សហការ​ពី​អាជ្ញាធរ​ដែនដី។ ឪពុកម្ដាយ​មិន​យល់​ពី​សារប្រយោជន៍​នៃ​ការ​ចូល​រួម​របស់​កុមារ៕
តម្លៃ​នៃ​ការ​ចូលរួម​របស់​កុមារ​ក្នុង​ការងារ​អភិវឌ្ឍន៍​សង្គម
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​
ភ្នំពេញ៖ កុមារ​ដែល​ជា​ទូទៅ​ត្រូវ​បាន​កំណត់​ថា​ ជា​ក្រុម​មនុស្ស​ដែល​មាន​​អាយុ​ក្រោម​១៨​ឆ្នាំ។ ជា​រឿយៗ​ក្រុម​នេះ​ស្ថិត​ក្នុង​ស្ថានភាព​ដែល​ងាយ​រងគ្រោះ​ និង​ពុំ​សូវ​ត្រូវ​បាន​ផ្ដល់​ឱកាស​ឲ្យ​មាន​ការ​ចូល​រួម​នៅ​ក្នុង​សង្គម។
លោក​ កែវ​ ផល្លា​ មន្ត្រី​ផ្នែក​​ការ​ចូល​រួម​របស់​កុមារ​​នៃ​អគ្គលេខាធិការដ្ឋាន​​របស់​គណៈកម្មាធិការ​​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដើម្បី​សិទ្ធិ​កុមារ​បាន​ឲ្យ​ដឹង​តាមរយៈ​បទពិសោធន៍​ការងារ​កន្លង​មក​ថា​ ថ្វី​ត្បិត​តែ​ស្ថិត​ក្នុង​ស្ថានភាព​មួយ​ល្អ​ប្រសើរ​ជាង​មុន​ ក៏​ការ​ឲ្យ​តម្លៃ​​លើ​ការ​ចូល​រួម​របស់​កុមារ​​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​​ពុំ​ទាន់​មាន​លក្ខណៈ​ទូលំទូលាយ​នៅ​ឡើយ។ មនុស្ស​ចាស់​ភាគ​ច្រើន​ពុំ​​បាន​​ឲ្យ​តម្លៃ​ពេញលេញ​ដល់​គំនិត​ទស្សនៈ​របស់​កុមារ​ ដោយ​យល់​ឃើញ​ថា​ កុមារ​នៅ​មាន​ភាព​ក្មេង​ខ្ចី​ទាំង​វ័យ​ ចំណេះដឹង​ និង​បទពិសោធន៍​ជីវិត។ ពួក​គាត់​ពុំ​បាន​​មើល​ឃើញ​ពី​តម្លៃ​ និង​ប្រយោជន៍​ដែល​កុមារ​អាច​ចូល​រួម​ចំណែក​ចំពោះ​ការ​អភិវឌ្ឍន៍​សង្គម​ជាតិ​ឡើយ។ លោក​ ផល្លា​ បាន​បន្ត​ឲ្យ​ដឹង​ថា​ ជា​ឧទាហរណ៍​ជាក់ស្ដែង​ សុភាសិត​បុរាណ​មួយ​ឃ្លា​ដែល​ពោល​ថា​ "មិន​ជឿ​ចាស់​ស្រឡះ​ដៃ​ធេង​ បើ​ជឿ​​ក្មេង​រលីង​សក់​ក្បាល"​ នៅ​​តែ​ដក់​ជាប់​ក្នុង​គំនិត​ទស្សនៈ​របស់​មនុស្ស​​ចាស់​មួយ​ចំនួន​ធំ។ ទស្សនៈ​នេះ​បាន​ និង​កំពុង​បង្ក​ជា​ឧបសគ្គ​ដ៏​ធំធេង​ដល់​ដំណើរការ​លើក​កម្ពស់​​ការ​ចូល​រួម​របស់​កុមារ​នៅ​ប្រទេស​កម្ពុជា។
បើ​តាម​ទស្សនៈ​របស់​លោក​ការ​ផ្សព្វផ្សាយ​ឲ្យ​មាន​ការ​យល់​ដឹង​​ច្បាស់លាស់​អំពី​សិទ្ធិ​ និង​តម្លៃ​​នៃ​ការ​​ចូលរួម​របស់​កុមារ​ និង​អប់រំ​ឲ្យ​មាន​ការ​យល់​គ្នា​បាន​ល្អ​​រវាង​មនុស្ស​ចាស់​ និង​កុមារ​ ជា​វិធីសាស្ត្រ​ល្អ​មួយ​សម្រាប់​ជួយ​ដល់​ការ​លើក​កម្ពស់​​ការ​ចូល​រួម​របស់​​កុមារ។ ការ​ចូល​រួម​របស់​កុមារ​​បាន​ផ្ដល់​នូវ​តម្លៃ​ និង​អត្ថប្រយោជន៍​ជា​ច្រើន​សម្រាប់​កុមារ​​ផ្ទាល់​ និង​សង្គម​ជាតិ​ទាំង​​មូល​ រួម​មាន​ដូចជា​ ជួយ​រួម​ចំណែក​ដល់​​ការ​អភិវឌ្ឍន៍​ទាំង​ផ្នែក​រាងកាយ​ និង​បញ្ញា​ស្មារតី​របស់​កុមារ​ ដើម្បី​អាច​​ឲ្យ​ពួកគេ​បាន​បំពេញ​តួនាទី​ជា​កូន​ល្អ​​ សិស្ស​ល្អ​ មិត្ត​ល្អ​ និង​ពលរដ្ឋ​ល្អ​នៅ​ថ្ងៃ​អនាគត​ជា​ដើម។ ម្យ៉ាង​ទៀត​ការ​ផ្ដល់​ឱកាស​​ឲ្យ​កុមារ​​បាន​ចូល​រួម​មាន​ន័យ​ថា​ បាន​ផ្ដល់​ឱកាស​​ឲ្យ​ពួក​គេ​បាន​ចូល​រួម​ចំណែក​កសាង​សង្គម​ និង​បាន​ត្រៀម​ខ្លួន​ដើម្បី​​ក្លាយ​ខ្លួន​ជា​អ្នក​​ដឹកនាំ​​សង្គម​នៅ​ថ្ងៃ​ខាង​មុខ។
កន្លង​មក​ រាជរដ្ឋាភិបាល​ ជា​ពិសេស​​ក្រសួង​សង្គម​កិច្ច​ អតីត​យុទ្ធជន​ និង​យុវនីតិ​សម្បទា​​ដែល​មាន​ក្រុម​ប្រឹក្សា​​ជាតិ​ដើម្បី​កុមារ​ជា​សេនាធិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​​ជាតិ​ និង​អន្តរជាតិ​​ជា​ច្រើន​បាន​ចូល​រួម​យ៉ាង​សកម្ម​ក្នុង​កិច្ច​​ការ​លើក​កម្ពស់​ស្ថានភាព​​នៃ​ការ​ចូល​រួម​របស់​កុមារ​នៅ​ក្នុង​សង្គម​កម្ពុជា។ ជាក់ស្ដែង​​តាមរយៈ​គម្រោង​​តស៊ូ​មតិ​ដើម្បី​ការ​ចូល​រួម​របស់​កុមារ​របស់​គណៈកម្មាធិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ​ ដែល​ឧបត្ថម្ភ​ដោយ​អង្គការ​​ភ្លែន​អន្តរជាតិ​កម្ពុជា​ (PLAN International Cambodia) និង​អង្គការ​ន័រវេស្ស៍​សង្គ្រោះ​កុមារ​នៅ​កម្ពុជា​ (Save the Children Norway in Cambodia) កុមារ​​ដែល​ជា​សមាជិក​ក្លឹប​កុមារ​ចំនួន​​ជាង​​២០០​ក្លឹប​នៅ​១១​ខេត្ត​-ក្រុង​ បាន​ទទួល​នូវ​ការ​បណ្ដុះបណ្ដាល​ពង្រឹង​​សមត្ថភាព​​ទាំង​ចំណេះដឹង​ទូទៅ​ និង​ចំណេះដឹង​​ជំនាញ​ជា​ប្រចាំ​ពី​អង្គការ​សាមី​ និង​គណៈកម្មាធិការ​អង្គការ​មិនមែន​​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ។ ក្លឹប​កុមារ​​ដែល​សម្របសម្រួល​ដោយ​អង្គការ​​មិនមែន​រដ្ឋាភិបាល​​ជាតិ​ និង​អន្តរជាតិ​​ទាំង​នេះ​បាន​ចងក្រង​ជា​បណ្ដាញ​មួយ​ឈ្មោះ​ថា​ បណ្ដាញ​​កុមារ​​អ្នក​តស៊ូ​មតិ។ បណ្ដាញ​នេះ​ត្រូវ​​បាន​ផ្ដួចផ្ដើម​​ចងក្រង​​ដោយ​គណៈកម្មាធិការ​អង្គការ​មិនមែន​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ​ (គ.អ.ស.ក) ក្នុង​គោល​បំណង​​ពង្រឹង​សមត្ថភាព​ក្រុម​កុមារ​ឲ្យ​​មាន​សមត្ថភាព​​គ្រប់គ្រាន់​ក្នុង​ការងារ​​តស៊ូ​មតិ​ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​បញ្ហា​របស់​កុមារ​​ទាំង​ក្នុង​សហគមន៍​ ថ្នាក់​ជាតិ​​ និង​អន្តរជាតិ។ ជា​សក្ខីភាព​ កុមារ​ដែល​ត្រូវ​បាន​បោះឆ្នោត​​ឲ្យ​ធ្វើ​ជា​តំណាង​​បណ្ដាញ​តាម​ខេត្ត​ក្រុង​នីមួយៗ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូល​រួម​ក្នុង​សិក្ខាសាលា​ថ្នាក់​ជាតិ​ស្ដី​ពី​ការ​ផ្ដល់​អនុសាសន៍​លើ​របាយការណ៍​របស់​រដ្ឋាភិបាល​​ស្ដី​ពី​ការ​អនុវត្តន៍​សិទ្ធិ​កុមារ​​នៅ​កម្ពុជា​កាល​ពី​ពេល​កន្លង​មក។ ក្រុម​កុមារ​ដែល​ជា​សមាជិក​អ្នក​ដឹកនាំ​បណ្ដាញ​កុមារ​អ្នក​តស៊ូ​មតិ​ទាំង​នោះ​ ក៏​ធ្លាប់​បាន​​ចូល​រួម​ជា​តំណាង​​ឲ្យ​កុមារ​កម្ពុជា​ក្នុង​សន្និបាត​ថ្នាក់​តំបន់​ និង​ថ្នាក់​ពិភពលោក​ស្ដី​ពី​ការ​រៀបចំ​ផែនការ​ និង​គោលនយោបាយ​ដែល​ពាក់ព័ន្ធ​​នឹង​បញ្ហា​កុមារ​ផង​ដែរ។
កុមារា​ ជា​ សុជាតិ​ អាយុ​១១​ឆ្នាំ​​ជា​អនុ​ប្រធាន​បណ្ដាញ​កុមារ​អ្នក​តស៊ូ​មតិ​ប្រចាំ​ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​​បាន​បង្ហាញ​ពី​អារម្មណ៍​សប្បាយ​រីករាយ​​របស់​ខ្លួន​ដែល​ទទួល​បាន​នូវ​ចំណេះដឹង​ជា​ច្រើន​នា​ពេល​កន្លង​មក​ តាមរយៈ​អង្គការ​សហគមន៍​សុវត្ថិភាព​កុមារ​ CCBO និង​ គ.អ.ស.ក រួម​មាន​​ដូចជា​​ចំណេះដឹង​​ស្ដី​ពី​សិទ្ធិ​កុមារ​ ការ​ចូល​រួម​របស់​កុមារ​ ពលកម្ម​កុមារ​ អំពើហិង្សា​លើ​កុមារ​ មិត្ត​អប់រំ​មិត្ត​ ការ​តស៊ូ​មតិ​ និង​ភាព​​ជា​អ្នក​ដឹកនាំ​ជា​ដើម។ ជាមួយ​នឹង​ចំណេះដឹង​​ដ៏​មាន​សារសំខាន់​ទាំង​នេះ​ សុជាតិ​តែង​តែ​ឆ្លៀត​ឱកាស​​ផ្សព្វផ្សាយ​ចែក​រំលែក​ដល់​សមាជិក​ក្នុង​គ្រួសារ​​ និង​មិត្ត​​ភក្ដិ​នៅ​សាលា​ជា​រឿយៗ។ សុជាតិ​បាន​និយាយ​ថា​ "ពេល​ណា​ខ្ញុំ​បាន​មក​រៀន​ ពេល​ត្រឡប់​ដល់​​ផ្ទះ​វិញ​ អ៊ំ​និង​បងៗ​តែង​ជជីក​សួរ​ខ្ញុំ​ថា​ តើ​ឯង​ទៅ​រៀន​បាន​ចេះ​អ្វី​ខ្លះ? ហើយ​ពួក​គាត់​បាន​ឲ្យ​ខ្ញុំ​និយាយ​​រៀបរាប់​ពី​អ្វី​ដែល​ខ្ញុំ​បាន​​រៀន​​ឲ្យ​ពួក​គាត់​ស្ដាប់"។ សុជាតិ​​មិន​ត្រឹម​តែ​បាន​ចែក​រំលែក​ការ​យល់​ដឹង​របស់​ខ្លួន​​ទៅ​ដល់​គ្រួសារ​ និង​កុមារ​ក្នុង​សហគមន៍​​ប៉ុណ្ណោះ​ទេ​ គេ​ថែម​​ទាំង​បាន​​ប្រើប្រាស់​ចំណេះដឹង​ទាំង​នេះ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​កុមារ​ក្នុង​សហគមន៍​​ទៀត​ផង។ "ខ្ញុំ​ធ្លាប់​​ជួយ​កុមារ​ម្នាក់​នៅ​ក្បែរ​ផ្ទះ​ដែល​ខ្ញុំ​រស់នៅ"។
តាម​ការ​រៀបរាប់​របស់​សុជាតិ​មាន​កុមារ​ម្នាក់​រស់នៅ​ក្បែរ​ផ្ទះ​របស់​ប្អូន​ក្នុង​ភូមិ​កំពេញ​ ស្រុក​ស្ទឹងហាវ​ ខេត្ត​ព្រះសីហនុ​ ដែល​ធ្លាប់​ជា​សិស្ស​ឆ្នើម​មួយ​រូប​ក្នុង​ថ្នាក់​ បាន​ធ្លាក់​ខ្លួន​រៀនសូត្រ​ពុំ​បាន​​លទ្ធផល​ល្អ​ ដោយសារ​តែ​ពុំ​ទទួល​បាន​ការ​លើក​ទឹកចិត្ត​ពី​ម្ដាយ​ និង​តែង​ទទួល​​នូវ​ការ​វាយ​ធ្វើ​បាប​ជា​ញឹកញាប់។ សុជាតិ​​បាន​ជួយ​ដោះស្រាយ​បញ្ហា​របស់​មិត្ត​ខ្លួន​តាមរយៈ​ការ​ស្វែង​​រក​ពេលវេលា​ទំនេរ​ ដើម្បី​ជជែក​​លេង​ជាមួយ​ម្ដាយ​របស់​កុមារ​នោះ​ ដើម្បី​ព្យាយាម​ពន្យល់​គាត់​​ឲ្យ​យល់​​ពី​តម្រូវ​ការ​ភាព​កក់ក្ដៅ​ និង​ការ​លើក​ទឹកចិត្ត​​របស់​កុមារ​ និង​បាន​បង្ហាញ​ពី​អត្ថប្រយោជន៍​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​​លើ​ផ្លូវ​ចិត្ត​របស់​កូន​ដែល​មិន​ត្រឹម​ធ្វើ​​ឲ្យ​កូន​សប្បាយ​ចិត្ត​​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​​អាច​ជា​ឈ្នួន​ជួយ​​ដល់​ការ​សិក្សា​របស់​កុមារ​ទៀត​ផង។ សុជាតិ​ ក៏​បាន​ពន្យល់​ម្ដាយ​កុមារ​​ឲ្យ​យល់​​ពី​សញ្ញាណ​នៃ​សិទ្ធិ​កុមារ​ផង​ដែរ។ ទន្ទឹម​នឹង​នេះ​ សុជាតិ​ក៏​មិន​ភ្លេច​ណែនាំ​​មិត្ត​របស់​ខ្លួន​ កុំ​ឲ្យ​ធ្វើ​កិច្ចការ​​ដែល​ម្ដាយ​​មិន​សប្បាយ​ចិត្ត​ និង​ព្យាយាម​​ស្ដាប់​​ដំបូន្មាន​របស់​គាត់​ផង​ដែរ។
ជា​ការ​ពិត​គំនិត​​ និង​សម្ដី​​របស់​កុមារ​​អាយុ​ជាង​​១០​ឆ្នាំ​រូប​នេះ​ ពុំ​ទទួល​​បាន​ការ​យក​ចិត្ត​ទុក​ដាក់​ស្ដាប់​ និង​ពិចារណា​ពី​ម្ដាយ​​របស់​កុមារ​​ភ្លាមៗ​ឡើយ។ ទោះ​យ៉ាង​ណា​ក៏​ដោយ​ ការ​ព្យាយាម​​និង​ភាព​ប៉ិនប្រសប់​ របស់​សុជាតិ​​បាន​ជួយ​ឲ្យ​គេ​ទទួល​បាន​ជោគជ័យ​ក្នុង​កិច្ចការ​សប្បុរសធម៌​របស់​ខ្លួន​នៅ​ពេល​ក្រោយ​មក។ "រហូត​មក​ដល់​ពេល​នេះ​ ខ្ញុំ​បាន​សង្កេត​ឃើញ​ថា​ មីង​ដែល​នៅ​ក្បែរ​ផ្ទះ​របស់​ខ្ញុំ​នេះ​ លែង​​សូវ​វាយ​ជេរ​ស្ដី​​មិត្ត​របស់​ខ្ញុំ​ទៀត​ហើយ​ ហើយ​មិត្ត​ខ្ញុំ​​ក៏​ចាប់​ផ្ដើម​រៀន​បាន​ពូកែ​​ឡើង​វិញ​ដែរ"។ នេះ​​បើ​តាម​សម្ដី​របស់​សុជាតិ​ ទង្វើ​របស់​កុមារ​សុជាតិ​ជា​គំរូ​ល្អ​មួយ​ដែល​បង្ហាញ​ពី​តម្លៃ​នៃ​ការ​ចូល​រួម​​របស់​កុមារ​​ក្នុង​ការ​ដោះស្រាយ​បញ្ហា​កុមារ​ក្នុង​សហគមន៍។
ជាមួយ​គ្នា​នេះ​ កុមារ​នៅ​អាច​​ចូល​រួម​ក្នុង​ដំណើរ​ការ​នៃ​ការ​ធ្វើ​សេចក្ដី​​សម្រេច​ចិត្ត​ទាក់ទង​​នឹង​បញ្ហា​កុមារ​ក្នុង​សហគមន៍​របស់​ខ្លួន​ផង​ដែរ។ ជាក់ស្ដែង​តំណាង​បណ្ដាញ​កុមារ​អ្នក​តស៊ូ​​មតិ​មក​ពី​ភូមិ​ជីចេះ​ ភូមិ​ស្វាយ​សរ​ និង​ភូមិ​ថ្មី​ ឃុំ​ស្នាអន្សា​ ស្រុក​ក្រគរ​ ខេត្ត​ពោធិ៍សាត់​ បាន​ចូល​ជួប​តំណាង​ក្រុមប្រឹក្សា​​ឃុំ​ និង​តំណាង​អាជ្ញាធរ​មូលដ្ឋាន​ស្នាអន្សា​ ក្នុង​កិច្ច​ប្រជុំ​មួយ​កាល​ពី​ពេល​កន្លង​មក​ ដើម្បី​លើក​ពី​បញ្ហា​កុមារ​ដែល​​កំពុង​​កើត​មាន​ក្នុង​សហគមន៍​ ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​អន្តរាគមន៍​ពី​ក្រុមប្រឹក្សា​ឃុំ​ និង​អាជ្ញាធរ​មូលដ្ឋាន។ បញ្ហា​ចម្បងៗ​ដែល​កុមារ​បាន​លើក​ឡើង​​នា​ឱកាស​​នោះ​មាន​ដូចជា​ កុមារ​ប្រកប​មុខរបរ​​ឡើង​ត្នោត​ និង​កុមារ​បោះបង់​ការ​សិក្សា​ទៅ​រក​ការងារ​ធ្វើ​​នៅ​ទី​ក្រុង​ និង​ខេត្ត​ផ្សេងៗ។
លោក​ មេ​ឃុំ​ និង​ជំទប់​បាន​ប្រាប់​តំណាង​​កុមារ​ថា​ លោក​ក៏​បាន​ដឹង​ពី​​រឿង​នេះ​ដែរ​ ថែម​ទាំង​ធ្លាប់​​បាន​ចុះ​​និយាយ​អប់រំ​ឪពុក​ម្ដាយ​កុមារ​ទាំង​នោះ​​ទៀត​ផង​ ហើយ​បច្ចុប្បន្ន​លោក​កំពុង​​តែ​ស្វែង​​រក​អង្គការ​​ដែល​មាន​បណ្ដុះបណ្ដាល​ជំនាញ​ផ្នែក​ត្បាញ​កន្ទេល​ ហូល​ ស៊ឹង​ ក្រមា​ ភ្លេង​ការ​ ភ្លេង​ពិណពាទ្យ...​ដើម្បី​​លើក​កម្ពស់​​ជីវភាព​​ប្រជាជន​ និង​​ទប់ស្កាត់​​ការ​ធ្វើ​​ចំណាក​ស្រុក។ លោក​ក៏​មាន​គម្រោង​សហការ​ជាមួយ​​នាយក​សាលា​គ្រប់​ភូមិ​គោលដៅ​ ដើម្បី​ផាកពិន័យ​ឪពុក​ម្ដាយ​ណា​ ដែល​មិន​ឲ្យ​​កូន​ទៅ​រៀន​ ឬ​ប្រើប្រាស់​​​អំពើហិង្សា​លើ​កុមារ។ លោក​ក៏​ធ្លាប់​បាន​ចុះ​ណែនាំ​​អប់រំ​ដល់​ប្រជាជន​ក្នុង​ភូមិ​ឲ្យ​​យល់​ពី​តម្លៃ​កុមារ​ គុណ​ប្រយោជន៍​នៃ​ការ​សិក្សា​​របស់​កុមារ​ ផល​ប៉ះពាល់​អាក្រក់​នៃ​ការ​​កេងប្រវ័ញ្ច​លើ​ពលកម្ម​កុមារ​ និង​ការ​​ប្រើប្រាស់​អំពើហិង្សា​​លើ​កុមារ។ ជាមួយ​នឹង​សកម្មភាព​ទាំងនេះ​ លោក​មេឃុំ​បាន​​ជួប​រឿង​ព្រៃផ្សៃ​ជាក់ស្ដែង​​មួយ​ ដែល​គ្រួសារ​​មួយ​បាន​ប្រើ​អំពើហិង្សា​លើ​កូន​​បង្កើត​របស់​ខ្លួន​ដោយ​ចង​ព្យួរ​ជើង​ឡើង​លើ​វាយ​ធ្វើ​បាប​ដូច​សត្វ​ធាតុ។ លោក​បាន​ចុះ​ណែនាំ​​ពន្យល់​ហេតុ​ផល​​ដើម្បី​ឲ្យ​​គ្រួសារ​នោះ​បញ្ឈប់​អំពើ​ព្រៃផ្សៃ​បែប​នេះ​ ទី​បំផុត​​គ្រួសារ​​នោះ​បាន​ធ្វើ​ចំណាកស្រុក​ចេញ​ឆ្ងាយ​ពី​ឃុំ​របស់​លោក។ លោក​មេឃុំ​ក៏​​បាន​អំពាវនាវ​សុំ​ឲ្យ​កុមារ​​នៅ​តាម​ក្លឹប​ជួយ​តាម​ដាន​ និង​រាយការណ៍​រាល់​បញ្ហា​ទាំងឡាយ​​ណា​ដែល​បាន​ជួប​ប្រទះ​ ដើម្បី​ងាយស្រួល​ដល់​ក្រុមប្រឹក្សា​ឃុំ​ចាត់​វិធានការ​​អន្តរាគមន៍​ទាន់​ពេល​​ ជា​ពិសេស​សូម​ឲ្យ​កុមារ​នៅ​ក្នុង​ក្លឹប​​ជួយ​ណែនាំ​ដល់​មិត្ត​​ភក្ដិ​ដែល​ឈប់​រៀន​ ឲ្យ​ចូល​សាលារៀន​វិញ​ផង។ គួរ​បញ្ជាក់​ថា​ កិច្ច​ប្រជុំ​ស្រដៀង​គ្នា​នេះ​ តែងតែ​​ត្រូវ​បាន​រៀបចំ​ជា​រឿយៗ​នៅ​តាម​ខេត្ត​-ក្រុង​ទាំង​១១​ដែល​ប្រតិបត្តិការ​​ដោយ​ គ.អ.ស.ក​ និង​អង្គការ​ដៃ​គូ។
នៅ​ក្នុង​បរិបទ​ជា​ច្រើន​ គេ​សង្កេត​​ឃើញ​​​​មាន​ការ​ផ្ដល់​ឱកាស​​ឲ្យ​កុមារ​​បាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​ធំៗ​របស់​សង្គម ​ប៉ុន្តែ​​ក៏​មាន​ការ​ចូល​រួម​ជា​ច្រើន​ធ្វើ​ឡើង​​គ្រាន់​តែ​​យក​កុមារ​​ឲ្យ​ចូល​រួម​ដើម្បី​ល្អ​​មើល​ ដោយ​ពុំ​បាន​ផ្ដល់​នូវ​ការ​ចូល​រួម​ដ៏​ពេញលេញ​មួយ​ដល់​ពួក​គេ។ លោក​ កែវ​ ផល្លា​ បាន​ធ្វើ​ការ​កត់សម្គាល់​ផ្ទាល់​​ខ្លួន​ថា​ នៅ​មាន​ការ​យល់​ពុំ​ច្បាស់លាស់​នៅ​ឡើយ​ក្នុង​សង្គម​កម្ពុជា​​សព្វថ្ងៃ​​ពី​អត្ថន័យ​ពិត​នៃ​ការ​ចូល​រួម​របស់​កុមារ។ លោក​បាន​បង្ហាញ​ថា​ ការ​ចូល​រួម​របស់​កុមារ​ពិត​គឺ​ជា​ដំណើរការ​ដែល​កុមារ​​អាច​ចូល​រួម​សម្ដែង​គំនិត​ ទស្សនៈ​ ដែល​គំនិត​ទស្សនៈ​ទាំង​នោះ​ ត្រូវ​បាន​គេ​យក​ទៅ​ពិចារណា​​ថ្លឹងថ្លែង​ ដើម្បី​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ក្នុង​គោលបំណង​​ការពារ​​ឧត្ដម​ប្រយោជន៍​របស់​កុមារ។
គណៈកម្មាធិការ​​អង្គការ​​មិនមែន​រដ្ឋាភិបាល​ដើម្បី​សិទ្ធិ​កុមារ​បាន​ធ្វើ​ការ​អំពាវនាវ​ថា​ ប្រសិន​ជា​មាន​អ្វី​ដែល​ទាក់ទង​ទៅ​ដល់​កុមារ​ គឺ​អាច​ទំនាក់ទំនង​​មក​គណៈកម្មាធិការ​នេះ​បាន​តាមរយៈ​លោក​ពិសី​មន្ត្រី​នៃ​អង្គការ​​នេះ​ដែល​មាន​លេខ​ទំនាក់ទំនង​ ០២៣​ ៨៨២​ ៤១២៕
កុមារ​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​មាន​ការ​កើន​ឡើង
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​
ភ្នំពេញ៖ របាយការណ៍​ថ្មី​មួយ​ពី​វិទ្យាស្ថាន​ស្ថិតិ​បាន​រក​ឃើញ​ថា​ កុមារ​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​មាន​ការ​កើន​ឡើង​ ហើយ​ជំងឺ​ផ្សេង​ទៀត​ ដែល​កើត​ក្នុង​ចំណោម​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ ក៏​កើន​ឡើង​ដែរ។
លទ្ធផល​នៃ​ការ​ស្ទាបស្ទង់​ថ្នាក់​ជាតិ​ ដើម្បី​កំណត់​ឥទ្ធិពល​នៃ​តម្លៃ​ស្បៀង​អាហារ​ខ្ពស់​បាន​រក​ឃើញ​សុខភាព​កុមារ​មិន​មាន​ភាព​ប្រសើរ​ឡើង​ទេ​ ដោយ​កុមារ​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​បាន​កើន​ពី​៨,៤​ភាគរយ​ កាល​ពី​ឆ្នាំ​២០០៥​ ដល់​៨,៩​ភាគរយ​ក្នុង​ឆ្នាំ​២០០៨​ ដែល​ជា​ការ​ចង្អុល​បង្ហាញ​ដ៏​សំខាន់​មួយ​ផ្អែក​តាម​សមាមាត្រ​ទម្ងន់​ និង​កម្ពស់។ ការ​សិក្សា​នេះ​ ក៏​បាន​រក​ឃើញ​ផង​ដែរ​ថា​ ការ​រាលដាល​ជំងឺ​គ្រុនក្ដៅ​ក្នុង​ចំណោម​កុមារ​ ដែល​មាន​អាយុ​តិច​ជាង​៤​ឆ្នាំ​បាន​កើន​ដល់​៥៨,៩​ភាគរយ​ក្នុង​ឆ្នាំ​២០០៨​ ធៀប​នឹង​៣៩,៦​ភាគរយ​កាល​ពី​ឆ្នាំ​២០០៥។
ប៉ុន្តែ​ការ​សិក្សា​នេះ​ ក៏​បាន​ឃើញ​លទ្ធផល​វិជ្ជមាន​មួយ​ចំនួន​ផង​ដែរ​ នៅ​ក្នុង​ស្ថានភាព​អាហារូបត្ថម្ភ​របស់​ស្ត្រី​ និង​កុមារ​អាយុ​ក្រោម​២​ឆ្នាំ។
លោក​សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត​ គុំ​ កាណាល់​ នាយក​មជ្ឈមណ្ឌល​គាំពារ​មាតា​ និង​ទារក​បាន​ឲ្យ​សួរ​សំណួរ​ទាក់ទង​បញ្ហា​នេះ​ ទៅ​អ្នក​ចេញ​របាយការណ៍​នោះ។
លោកស្រី​ សុខ​ កញ្ញា​ អនុប្រធាន​នាយកដ្ឋាន​ផែនការ​ និង​ព័ត៌មាន​សុខាភិបាល​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ​ថា​ ប្រទេស​យើង​ក្រីក្រ​ ហើយ​ជីវភាព​សេដ្ឋកិច្ច​មាន​ការ​ធ្លាក់​ចុះ​ ដែល​ធ្វើ​ឲ្យ​កម្មករ​ជា​ច្រើន​គ្មាន​ការងារ​ធ្វើ​ ហើយ​ប្រជាជន​មួយ​ចំនួន​គ្មាន​ដីស្រែ​គ្រប់គ្រាន់​ ធ្វើ​ឲ្យ​គាត់​មាន​ការ​ខ្វះខាត​ខាង​ជីវភាព​ ដូច្នេះ​ធ្វើ​ឲ្យ​ការ​ផ្ដល់​ម្ហូប​អាហារ​ដល់​កូន​របស់​ពួក​គេ​មិន​គ្រប់គ្រាន់។
នៅ​ពេល​សួរ​ថា​ តើ​គម្រោង​កម្មវិធី​សមធម៌​របស់​រដ្ឋាភិបាល​បរាជ័យ​ទេ​ នៅ​ពេល​ស្ថានភាព​សុខភាព​ប្រជាជន​មាន​ការ​ធ្លាក់​ចុះ​ លោក​ស្រី​សុខ​ កញ្ញា​បាន​ទទូច​ថា​ «កម្មវិធី​មូលនិធិ​សមធម៌​មិន​បរាជ័យ​ទេ​ ព្រោះ​កម្មវិធី​នេះ​ផ្ដល់​សេវា​បង់​ថ្លៃ​ចំពោះ​អ្នក​ជំងឺ​ មិន​មែន​សម្រាប់​ទិញ​ស្បៀង​ជូន​អ្នក​ក្រីក្រ​ទេ»
លោកស្រី​បន្ត​ថា​ ការងារ​នេះ​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​ពី​ដៃ​គូរ​អភិវឌ្ឍន៍​ ពិសេស​អង្គការ​ស្បៀង​អាហារ​ពិភពលោក​ ដើម្បី​ផ្ដល់​អាហារ​ដល់​ប្រជាជន​ ដោយ​លោក​ស្រី​បាន​សំណូម​ពរ​ឲ្យ​ការ​ផ្ដល់​ជំនួយ​ជូន​ចំពោះ« អ្នក​ឃ្លាន​ កុំ​ផ្ដល់​ជូន​អ្នក​អត់​ឃ្លាន​ បើ​មិន​ដូច្នេះ​គម្រោង​របស់​ខ្លួន​មិន​ជោគជ័យ​ និង​ចំ​ទិសដៅ​ទេ»
លោក​វេជ្ជបណ្ឌិត​ ហេង​ តៃគ្រី​ មិន​អាច​ទំនាក់ទំនង​បាន​ទេ​ ប៉ុន្តែ​លោក​បាន​និយាយ​ប្រាប់​ព្រឹត្តិបត្រ​ឌឹឃេមបូឌាដេលី​កាល​ពី​ថ្ងៃ​ចន្ទ​ លោក​មិន​បាន​ដឹង​ពី​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ​ទេ​ ប៉ុន្តែ​លោក​បាន​សង្ស័យ​ថា​ ម្ហូប​អាហារ​ឡើង​ថ្លៃ​ខ្ពស់​ប្រហែល​មិន​ប៉ះពាល់​ដល់​សុខភាព​កុមារ​ទេ។
លោក​បន្ត​ថា​« ឥឡូវ​ប្រជាជន​កម្ពុជា​មាន​ស្តង់ដារ​រស់​នៅ​ប្រសើរ​ជាង​មុន​ ពួក​គេ​អាច​បរិភោគ​អាហារ​គ្រប់គ្រាន់»
កម្មវិធី​ស្ទាបស្ទង់​ខាង​លើ​ ស្ថិត​ក្រោម​ការ​ឧបត្ថម្ភ​ពី​អង្គការ​យូនីសេហ្វ​ និង​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ​បាន​ធ្វើ​ការ​សាកសួរ​ស្ត្រី​ និង​កុមារ​ចំនួន​៧.៥០០​នាក់​ ដើម្បី​វាស់​ស្ទង់​ពី​ឥទ្ធិពល​នៃ​តម្លៃ​អាហារ​ខ្ពស់។ វិទ្យាស្ថាន​ស្ថិតិ​បាន​រក​ឃើញ​ថា​ អំឡុង​ឆ្នាំ​២០០៨​ តម្លៃ​មាន​ការ​កើន​ឡើង​១០​ភាគរយ​ ខ្ពស់​ជាង​តម្លៃ​ទំនិញ​ប្រើប្រាស់​ផ្សេងៗ​ទៀត។
លោក​ ចូល​ កុនកល​ (Joel Konkle) អ្នក​ពិគ្រោះ​យោបល់​នៅ​វិទ្យាស្ថាន​ជាតិ​ស្ថិតិ​បាន​មាន​ប្រសាសន៍​ប្រាប់​ព្រឹត្តិបត្រ​ដដែល​ថា​ ការ​រាលដាល​ជំងឺ​ដូច​ជា​ជំងឺ​រាករូស​ គ្រុនក្ដៅ​ និង​រលាក​ផ្លូវ​ដង្ហើម​ធ្ងន់ធ្ងរ​ក្នុង​ចំណោម​កុមារ​តូចៗ​មាន​ការ​កើន​ឡើង​ ដែល​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ស្រាវជ្រាវ​បន្ថែម​ទៀត​ ដើម្បី​កំណត់​ពី​ទំហំ​ជំងឺ​នេះ។
លោក​បន្ត​ថា​ អាហារូបត្ថម្ភ​ និង​ស្ថានភាព​សុខភាព​កុមារ​ដែល​កាន់​តែ​ធ្ងន់ធ្ងរ​នេះ​ ប្រហែលជា​បង្ក​ឡើង​ដោយ​សារ​តម្លៃ​ស្បៀង​អាហារ​ខ្ពស់​ ព្រោះ​ការ​ស្រាវជ្រាវ​បង្ហាញ​នូវ​ការ​ធ្លាក់​ចុះ​ក្នុង​ការ​ប្រើប្រាស់​អាហារ​ដែល​មាន​តម្លៃ​ថ្លៃ​ ដូច​ជា​សាច់​ និង​ត្រី​ជា​ដើម។ លោក​បន្ត​ថា​ កង្វះ​អាហារូបត្ថម្ភ​ក្នុង​ចំណោម​កុមារ​ ធ្វើ​ឲ្យ​កុមារ​ងាយ​ទទួលរង​ជំងឺ​យ៉ាង​ឆាប់​រហ័ស។
លោក​ Joel Konkle បាន​ព្រមាន​ថា​ កុមារ​ក្រីក្រ​ស្ថិត​ក្នុង​ទីក្រុង​ស្ថិត​ក្រោម​ស្ថានភាព​សង្គ្រោះ​បន្ទាន់​ ដោយ​សារ​ការ​កើន​ឡើង​នៃ​កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ ដែល​ខ្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​ ដោយ​កើន​ពី​៩,៦​ភាគរយ​នៅ​ឆ្នាំ២០០៥​ ដល់​១៥,៩​ភាគរយ​នៅ​ឆ្នាំ​​២០០៨។
លោក​ស្រី​ វី​ អូរីកា​ ប៊ើដាហ្កា​ (VroricaBerdaga) ប្រធាន​កម្មវិធី​សង្គ្រោះ​ និង​អភិវឌ្ឍន៍​កុមារ​នៃ​អង្គការ​យូនីសេហ្វ​បាន​មាន​ប្រសាសន៍​ថា​ មាន​ការ​ភ្ញាក់​ផ្អើល​ថា​ កង្វះ​អាហារូបត្ថម្ភ​ធ្ងន់ធ្ងរ​កំពុង​កើន​ឡើង​ក្នុង​ចំណោម​កុមារ​ដែល​មាន​អាយុ​តិច​ជាង​២​ឆ្នាំ។ លោក​ស្រី​បាន​បន្ត​ថា​ អ្នក​ជាប់​ពាក់ព័ន្ធ​ក្នុង​សន្តិសុខ​ស្បៀង​អាហារ​គួរ​តែ​ជួប​ប្រជុំ​ឲ្យ​បាន​ឆាប់​ និង​ចាត់​វិធានការ​ឲ្យ​បាន​លឿន​តាម​ដែល​អាច​ធ្វើ​បាន៕
Ombudsman សម្រាប់​កុមារ​គឺ​ជា​អ្វី?
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​
ភ្នំពេញ​៖ ដោយ​មាន​ការ​ឧបត្ថម្ភ​ពី​អង្គការ​​ណ័រវ៉េស្ស​សង្គ្រោះ​កុមារ​ប្រចាំ​​នៅ​កម្ពុជា​ និង​សហការ​ពី​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា​ (LAC) សិក្ខាសាលា​មួយ​​ស្ដី​ពី​ Ombudsman​ សម្រាប់​កុមារ​​បាន​ត្រូវ​ប្រារព្ធ​ធ្វើ​ឡើង​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​១៦​ តុលា​ នៅ​ឯ​​សណ្ឋាគារ​សាន់វ៉េ​ដោយ​មាន​ការ​ចូល​រួម​ពី​មន្ត្រី​នៃ​ក្រសួង​មហាផ្ទៃ​ សង្គមកិច្ច​ យុត្តិធម៌​ កិច្ចការ​នារី​ ក្រសួង​អប់រំ​ ព្រម​ទាំង​អគ្គនាយក​ និង​បុគ្គលិក​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល។
គោលបំណង​នៃ​អង្គ​សិក្ខាសាលា​នេះ​គឺ​ដើម្បី​ផ្សព្វផ្សាយ​ស្ដី​ពី​គោលគំនិត​​អត្ថន័យ​ និង​សារសំខាន់​របស់​អំប៊ូតស្មាន់​ (Ombudsman) សម្រាប់​កុមារ​ដល់​មន្ត្រី​រាជការ​ អង្គការ​មិនមែន​រដ្ឋាភិបាល​​ និង​អង្គការ​សង្គម​ស៊ីវិល។
វាគ្មិន​សំខាន់​នៅ​ក្នុង​កម្មវិធី​នេះ​មាន​លោកស្រី​ ចាន់​ សុទ្ធាវី​ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ អ្នកស្រី​ ពឹង​ យក់ហៀប​ នាយិកា​ប្រតិបត្តិ​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​នៃ​កម្ពុជា ​​និង​លោក​ នុតហារ៉ាល់ យូលែន​ ប្រធាន​អង្គការណ័រវ៉េស្ស​សង្គ្រោះ​កុមារ​ប្រចាំ​កម្ពុជា។
ដោយ​ថ្លែង​​បើក​កម្មវិធី​ អ្នកស្រី ​ពឹង​ យក់ហៀប​ បាន​មាន​ប្រសាសន៍​ថា​ នេះ​ជា​​ឱកាស​មួយ​ដ៏​ល្អ​ប្រពៃ​ និង​មាន​សារសំខាន់​ដែល​មាន​​ការ​ចូល​រួម​ពី​មន្ត្រី​តាំង​ពី​ថ្នាក់​រដ្ឋាភិបាល​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល​​ជា​ប្រយោជន៍​ដើម្បី​បាន​ជជែក​ពិភាក្សា​អំពី​ការ​ផ្សព្វផ្សាយ​អំពី​Ombudsman​ សម្រាប់​កុមារ​ និង​ក៏​ជា​​ឱកាស​មួយ​ដើម្បី​ រួម​គ្នា​ពិចារណាថា​ តើ​គួរ​បង្កើត​Ombudsman​ សម្រាប់​កុមារ​​នៅ​កម្ពុជា​ដែរ​ឬ​ទេ?
នេះ​​ជា​ប្រធានបទ​ថ្មី​ ដូច្នេះ​ទាមទារ​​ឲ្យ​យើង​​ជួយ​ផ្សព្វផ្សាយ​ក្នុង​បំណង​ជួយ​លើក​ទឹកចិត្ត​លើក​កម្ពស់​សិទ្ធិ​របស់​កុមារ។
ជាមួយ​គ្នា​នេះ​ លោក​ នុតហារ៉ាល់​ យូលែន​ បាន​ថ្លែង​ថា​ Ombudsman​ កុមារ​ ត្រូវ​បង្កើត​មុន​ដំបូង​នៅ​ប្រទេស​ន័រវ៉េស្ស​នា​ឆ្នាំ​១៩៨១។​ បច្ចុប្បន្ន​នេះ​មាន​ប្រទេស​ជាង​៤០​ហើយ​ដែល​បាន​បង្កើត​ការិយាល័យ​ Ombudsman​ កុមារ។ ទោះ​ជា​ការិយាល័យ​នីមួយៗ​​រៀបចំ​ផ្សេងៗ​គ្នា​​ក៏​ដោយ​តែ​ការិយាល័យ​ទាំងនោះ​មាន​លក្ខណៈ​រួម​សំខាន់ៗ​ដូច​ជា​ ឯករាជ្យភាព​ មាន​អាណត្តិ​ និង​អំណាច​ច្បាស់លាស់​ និង​ជា​អ្នក​នាំ​ពាក្យ​សម្រាប់​កុមារ​​ទាំងអស់។
Ombudsman​ កុមារ​ ត្រូវ​មាន​ឯករាជ្យ​ពី​រដ្ឋាភិបាល​​ប្រព័ន្ធ​ច្បាប់​ និង​សង្គម​ស៊ីវិល។ មាន​ន័យ​ថា​ Ombudsman​ អាច​ស៊ើប​អង្កេត​​ និង​និយាយ​ដោយ​សេរី​អំពី​រឿង​ទាំងឡាយ​ដែល​មាន​ចែង​​ក្នុង​រង្វង់​អាណត្តិ​របស់​ខ្លួន។ តួនាទី​ និង​ការ​ទទួល​ខុសត្រូវ​​របស់​ Ombudsman​ កុមារ​មាន​សរសេរ​ច្បាស់លាស់​​នៅ​ក្នុង​ច្បាប់​ដែល​អនុម័ត​ដោយ​អង្គ​នីតិបញ្ញត្តិ។ អាណត្តិ​នេះ​ផ្ដោត​លើ​ការ​លើក​កម្ពស់​និង​ការពារ​សិទ្ធិ​កុមារ។ Ombudsman​ កុមារ​ត្រូវ​តំណាង​ឲ្យ​ឧត្តម​ប្រយោជន៍​របស់​កុមារ​​ទាំងឡាយ។ នៅ​ប្រទេស​ខ្លះ​អាណត្តិ​របស់​ Ombudsman​ រួម​មាន​ការ​ទទួល​ពាក្យ​បណ្ដឹង​ពី​កុមារ​ម្នាក់ៗ។
លោក​ប្រធាន​អង្គការណ័រវ៉េស្ស​ សង្គ្រោះ​កុមារ​បាន​មាន​ប្រសាសន៍​បន្ថែម​ថា​ ដើម្បី​បាន​ Ombudsman​ កុមារ​ទទួល​ជោគជ័យ​ គឺ​ទាល់​តែ​មាន​ការ​ចូល​រួម​ពី​អង្គការ​ជាតិ-អន្តរជាតិ​ មន្ត្រី​ផ្នែក​ច្បាប់​ និង​មន្ត្រី​រដ្ឋាភិបាល។ កុមារ​ងាយ​នឹង​រងគ្រោះ​ណាស់​ ដូច្នេះ​​យើង​ត្រូវ​តែ​ការពារ​ពួក​គេ ​និង​ធ្វើ​ឲ្យ​ជីវិត​របស់​កុមារ​កាន់​តែ​ល្អ​ប្រសើរ។
អ្នក​ស្រី​ ចាន់​ សុទ្ធាវី​ បាន​មាន​​ប្រសាសន៍​ថា​ Ombudsman​​ សម្រាប់​​កុមារ​ មាន​សារសំខាន់​​ណាស់​សម្រាប់​ជួយ​ដោះស្រាយ​បញ្ហា​របស់​កុមារ​ និង​ជា​ការ​គាំទ្រ​លើកទឹកចិត្ត​​និង​ការពារ​កុមារ។ កុមារ​​ជា​អ្នក​ស្នង​​ត្រកូល​​របស់​សង្គម​ពួក​គេ​ងាយ​ទទួល​រងគ្រោះ​ថ្នាក់​ពី​ទង្វើ​ផ្សេងៗ​ ដូច្នេះ​យើង​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ពួក​គេ​លើក​ស្ទួយ​ លើកទឹកចិត្ត​ និង​ធ្វើ​ឲ្យ​គេ​មាន​ជីវិត​ល្អ​ប្រសើរ។ តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ ការ​បង្កើត​ Ombudsman​ សម្រាប់​កុមារ​ គឺ​មិនមែន​​ងាយស្រួល​ទេ​ ដោយ​ទាមទារ​ពេលវេលា​ និង​ការ​ខិតខំ​ប្រឹងប្រែង​ ហើយ​រដ្ឋាភិបាល​និង​ NGO ត្រូវ​រួម​គ្នា​ដោះស្រាយ​បញ្ហា​កុមារ​​លើក​ស្ទួយ​ការពារ​​កុមារ។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ការ​បង្កើត​ Ombudsman​ សម្រាប់​កុមារ​ ក៏​ត្រូវ​ការ​វិធានការ​ល្អៗ​ផង​ដែរ។
  • តើ​ Ombudsman​ សម្រាប់​កុមារ​ជា​អ្វី?
ទាក់ទង​គោល​គំនិត​ប្រវត្តិ​សាវតារ​នៃ​ Ombudsman​ នេះ​ លោក​ស្រី​ អាណេ​ ម៉ាហ្គ្រេតហ្គ្រោសលែន​ ទីប្រឹក្សា​បច្ចេកទេស​សិទ្ធិ​កុមារ​នៃ​អង្គការ​​ន័រវ៉េស​សង្គ្រោះ​កុមារ​ (SCN) បាន​ពន្យល់​ថា​ Ombudsman​ គឺ​ជា​ពាក្យ​មួយ​ដែល​មាន​ដើម​កំណើត​នៅ​ក្នុង​ប្រទេស​ប្រើ​ភាសា​ស្កេនសដេវៀន។ ដំបូង​ឡើយ​ពាក្យ​នេះ​ ជា​សារ​ពី​ព្រះមហាក្សត្រ​មក​ប្រជារាស្ត្រ​ តែ​បច្ចុប្បន្ន​ក្លាយ​​ជា​សារ​ពី​ប្រជារាស្ត្រ​ថ្វាយ​ជូន​ព្រះមហាក្សត្រ​វិញ។
Ombudsman​ សម្រាប់​កុមារ​គឺ​ជា​​តំណាង​ឲ្យ​ឧត្តម​ប្រយោជន៍​របស់​កុមារ​ជា​អ្នក​ការពារ​សិទ្ធិ​របស់​កុមារ។ Ombudsman​ មាន​តួនាទី​ការពារ​បម្រើ​ផលប្រយោជន៍របស់​កុមារ​ ហើយ​វា​ជា​​មធ្យោបាយ​សម្រាប់​លើក​កម្ពស់​​ទឹក​ចិត្ត​ និង​ដោះស្រាយ​បញ្ហា​កុមារ​ ហើយ​ Ombudsman​ ក៏​មាន​នាទី​​ទទួល​ពាក្យ​បណ្ដឹង​ពី​កុមារ​ម្នាក់ៗ។ Ombudsman​ ក៏​ត្រូវ​តស៊ូ​មតិ​ និង​ត្រួតពិនិត្យ​ជីវភាព​កុមារ។
  • ហេតុ​អ្វី​ចាំបាច់​បង្កើត​ Ombudsman​ កុមារ?
លោក​ អុប​ វិបុល​ ប្រធាន​កម្មវិធី​ យុត្ដិធម៌​កុមារ​នៃ​ LAC បាន​មាន​​ប្រសាសន៍​ថា​ មូលហេតុ​ដែល​ចង់​បង្កើត​ Ombudsman​ នេះ​ គឺ​បណ្ដាល​មក​ពី​កុមារ​​ជា​ជន​ងាយ​រងគ្រោះ​ គំនិត​របស់​កុមារ​កម្រ​នឹង​​ត្រូវ​បាន​គេ​យក​មក​ពិចារណា​កុមារ​ពិបាក​ក្នុង​ការ​ទទួល​យក​ដំណើរ​ការ​​ខាង​នយោបាយ​ពិបាក​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​យុត្តិធម៌​ ហើយ​​ការ​ផ្ដល់​អាទិភាព​របស់​កុមារ​​នៅ​មាន​កម្រិត​ទាប។
ប្រសិន​បើ​មាន​ Ombudsman​ វា​នឹង​​ជួយ​បង្កើន​ការ​យល់​ដឹង​អំពី​បញ្ហា​របស់​កុមារ​ បង្កើន​ការ​គោរព​ ទំនាក់ទំនង​សម្រាប់​កុមារ​ បង្កើន​ថវិកា​ និង​សម្រាប់​កុមារ។
ដើម្បី​អាច​បង្កើត​ Ombudsman​ កុមារ​ និង​ធ្វើ​ឲ្យ​បាន​ឯករាជ្យ​ និង​ជោគជ័យ​ទៅ​បាន​ គឺ​ត្រូវ​មាន​​ធនធាន​​គ្រប់គ្រាន់​ មាន​តម្លាភាព​ ការ​ទទួល​ខុសត្រូវ​ សហការ​ជាមួយ​ស្ថាប័ន​ដទៃ​ទៀត។
  • តើ​អ្វី​ជា​ឧបសគ្គ​នៃ​ការ​បង្កើត​ Ombudsman​
បច្ចុប្បន្ន​ស្រុក​ខ្មែរ​យើង​ វា​មាន​ឱកាស​សម្រាប់​បង្កើត​ Ombudsman​ បាន​ព្រោះ​យើង​មាន​សភា​ដំណើរការ​អាណត្តិ​ថ្មី​ រាជរដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​លើ​កុមារ​​ និង​បាន​ផ្ដល់​សច្ចាប័ន​លើ​ UNCRC មាន​​រដ្ឋធម្មនុញ្ញ​ស្ដី​ពី​សិទ្ធិ​កុមារ​មាន​ NGO និង​អង្គការ​អន្តរជាតិ​ផ្សេងៗ​ដែល​ធ្វើ​ការ​​ទាក់ទង​កុមារ​​ មាន​ច្បាប់​ប្រឆាំង​ការ​ជួញដូរ​កុមារ​ និង​ស្ត្រី​ និង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ តែ​ទោះ​យ៉ាង​ណា​ក៏​ដោយ​ Ombudsman​ កុមារ​​ប្រឈម​មុខ​នឹង​​ឧបសគ្គ​មួយ​ចំនួន​ ដូចជា​ថវិកា​ជាតិ​នៅ​មាន​កម្រិត​ ធនធាន​មនុស្ស​ក៏​នៅ​មាន​កម្រិត។ ការ​យល់​ដឹង​ពី​ Ombudsman​ នៅ​មាន​កម្រិត​ទាប​ ពិបាក​រក​ឯករាជ្យ​ភាព​ គ្មាន​គំនិត​ផ្ដួចផ្ដើម​និង​សកម្មភាព​អភិបាល​កិច្ច​នៅ​មាន​​ការ​ផ្សព្វផ្សាយ​អំពី​ Ombudsman​ តាមរយៈ​បណ្ដាញ​សារព័ត៌មាន​ឲ្យ​បាន​ទូលំទូលាយ៕
ផ្សព្វផ្សាយ​ផែនការ​ជាតិ​ដល់​ខេត្ត​-ក្រុង​ចំនួន​បី​ អំពី​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​
ខេត្តកំពត​៖ នៅ​មន្ទីរ​ការងារ​​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ នា​ព្រឹក​ថ្ងៃ​ទី​២៩​ខែ​សីហា​ឆ្នាំ​២០០៨​ មាន​បើក​កិច្ច​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ជាតិ​ស្ដី​ពី​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ​មក​ពី​ក្រុង​ព្រះសីហនុ​ ក្រុងកែប​ និង​ខេត្ត​កំពត។
លោក​ អ៊ុក​ ស៊ីសុវណ្ណ​ មន្ត្រី​ជាន់​ខ្ពស់​ ILO-IPEC ពន្យល់​អំពី​ខ្លឹមសារ​នៃ​ទិវា​​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ​ថា​ បញ្ហា​ពលកម្ម​កុមារ​បាន​កើត​មាន​ស្ទើរ​តែ​គ្រប់​ប្រភេទ​នៅ​លើ​សកល​លោក​ដូច្នេះ​ហើយ​ទើប​រដ្ឋ​ជា​សមាជិក​នៃ​អង្គការ​​ពលកម្ម​​អន្តរជាតិ​សម្រេច​ជា​ឯកច្ឆន្ទ​យក​ថ្ងៃ​ទី​១២​មិថុនា​រៀងរាល់​ឆ្នាំ​ ជា​ទិវា​ពិភពលោក​ប្រឆាំង​ពលកម្ម​កុមារ។ ម្យ៉ាង​ទៀត​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​​នៃ​ពលកម្ម​កុមារ​​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ការ​អនុវត្តន៍​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ​ និង​អនុសញ្ញា​ស្នូល​ទាំង​៨​របស់​អង្គការ​​អន្តរជាតិ​ខាង​ការងារ។ ពិសេស​ទៅ​ទៀត​ខ្លឹមសារ​នៃ​ទិវា​នេះ​មាន​គោល​បំណង​ផ្សព្វផ្សាយ​ និង​លើក​កម្ពស់​ការ​យល់​ដឹង​ដល់​ក្រសួង​ស្ថាប័ន​ពាក់​​ព័ន្ធ​សហជីព​និយោជក​មាតាបិតា​ សហគមន៍​លោក​គ្រូ​ អ្នក​គ្រូ​ ពិសេស​កុមារ​​ឲ្យ​យល់​​ដឹង​កាន់​តែ​​ច្បាស់​ពី​បញ្ហា​ពលកម្ម​កុមារ។
លោក​ ឃី​ សារិន​ អនុប្រធាន​នាយកដ្ឋាន​ការងារ​បាន​ផ្សព្វផ្សាយ​ និង​​ពន្យល់​ដល់​សមាជិក​នៃ​អង្គ​ប្រជុំ​អំពី​ផែនការ​​ជាតិ​ស្ដី​ពី​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​ថា​ ក្របខ័ណ្ឌ​ការងារ​ថ្នាក់​ជាតិ​ ឬ​គោល​នយោបាយ​ជាតិ​ស្ដី​ពី​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​លុប​បំបាត់​ពលកម្ម​កុមារ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​បញ្ជាក់​ពី​តួនាទី​ ការ​ទទួល​ខុសត្រូវ​ និង​ការ​​ប្ដេជ្ញា​ចិត្ត​របស់​ស្ថាប័ន​​ពាក់ព័ន្ធ​ ដែល​បាន​​ស្នើ​ឡើង​នៅ​ក្នុង​ផែនការ​ជាតិ។ ជា​ទស្សនៈ​វិស័យ​រាជរដ្ឋាភិបាល​កម្ពុជា​​ឆ្លើយ​តប​ចំពោះ​កុមារ​ និង​បញ្ហា​​ពលកម្ម​កុមារ​ គឺ​ថា​កុមារ​គ្រប់ៗ​រូប​រីករាយ​នឹង​សិទ្ធិ​ជា​មូលដ្ឋាន​មាន​ឱកាស​​ពេញលេញ​សម្រាប់​ធ្វើ​ឲ្យ​ខ្លួន​មាន​ការ​អភិវឌ្ឍន៍​ល្អ​ប្រសើរ​ឡើង។ នៅ​កម្ពុជា​សកម្មភាព​​ខុស​ច្បាប់​ដែល​ចាត់​ទុក​ថា​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​​ដូចជា​​ការ​ជួញដូរ​កុមារ​ និង​ស្ត្រី​ កុមារ​ត្រូវ​បាន​ប្រើប្រាស់​ ជា​ពេស្យាចារ​ និង​រូបភាព​​អាសអាភាស​កុមារ​ប្រើប្រាស់​ក្នុង​ការ​​ផលិត​និង​ការ​ជួញដូរ​គ្រឿង​ញៀន។ កុមារ​​ដែល​ប្រើប្រាស់​គ្រឿង​ញៀន​មិន​មែន​ស្ថិត​នៅ​ក្នុង​ពលកម្ម​កុមារ​​ទេ​ ក៏​ប៉ុន្តែ​បញ្ហា​នេះ​គួរ​តែ​ ត្រូវ​បាន​ដោះស្រាយ​ជា​ផ្នែក​​មួយ​នៅ​ក្នុង​អន្តរាគមន៍​ផ្នែក​សុខភាព​ កំណត់​ផ្នែក​អាទិភាព។
ទាក់​ទិន​ផែនការ​សិក្សា​ស្រាវជ្រាវ​លោក​ ឃី​ សារិន​ បាន​លើក​ឡើង​ថា​ ត្រូវ​ស្វែង​យល់​ឲ្យ​បាន​ស៊ី​ជម្រៅ​នូវ​វិសាល​ភាព​នៃ​បញ្ហា​ពលកម្ម​កុមារ​ ដើម្បី​កំណត់​គោលដៅ​ដ៏​ប្រសើរ​ និង​ការ​ធ្វើ​បទ​អន្តរាគមន៍​នានា។ ត្រូវ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​គោលនយោបាយ​ដែល​មាន​ស្រាប់​ស្ដី​​ពី​ពលកម្ម​កុមារ​​និង​បង្កើត​នូវ​គោលនយោបាយ​ថ្មី​ ដើម្បី​ដោះស្រាយ​ការ​ខ្វះ​ចន្លោះ​នានា​ និង​ពង្រឹង​នូវ​សមត្ថភាព​អនុវត្ត។ ពិសេស​ត្រូវ​បង្កើន​ចលនា​សង្គម​ឲ្យ​អនុវត្ត​ទប់​ស្កាត់​អំពី​បញ្ហា​ពលកម្ម​កុមារ​តាមរយៈ​ការ​ផ្សព្វផ្សាយ​ដើម្បី​កែប្រែ​ឥរិយាបថ​ផ្នត់​គំនិត​និង​ផ្ដល់​អំណាច​ដល់​សហគមន៍​គ្រប់​ជាន់​ថ្នាក់។ ម្យ៉ាង​ទៀត​ការ​បង្កើន​ និង​ជំរុញ​ការ​យល់​ដឹង​ពី​បញ្ហា​យេនឌ័រ​តាម​រយៈ​ការ​បញ្ជ្រាប​ចូល​ និង​ការ​ផ្សព្វផ្សាយ​ជា​រឿង​សំខាន់​បំផុត៕
ការ​លើក​កំពស់​សុវត្ថិភាព​កុមារ​ ក្នុង​វិស័យ​ទេសចរណ៍
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

Description: http://women.open.org.kh/files/images/tourism.jpgទិដ្ឋភាព​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ការ​លើក​កំពស់​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍ភ្នំពេញ​ ៖សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​ បាន​សហការ​ជាមួយ​ក្រសួង​ទេសចរណ៍​រៀបចំ​សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្ដីពី​ "ការ​លើក​កំពស់​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍"​ នា​ព្រឹក​ថ្ងៃ​ទី​ ១៨​ ខែ​ កក្កដា​ ឆ្នាំ​ ២០០៨​ ក្រោម​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ អ៊ិច សេង​ សាកល​វិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​ លោក​ ហោ សារុន​ អគ្គនាយកដ្ឋាន​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ទេសចរណ៍​ លោក​ ព្រំ វុត្ថា​ ប្រធាន​ការិយាល័យ​ការពារ​អនីតិជន​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​អគ្គស្នងការ​នគរបាល​ជាតិ​កម្ពុជា​ និង​និស្សិត​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​ ជា​ច្រើន​កុះករ។
លោក​ អ៊ិច សេង​ បាន​មាន​ប្រសាសន៍​ថា​ ការ​រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្ដីពី​ការ​លើក​កំពស់​សុវត្ថិភាព​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​នេះ​ឡើង​ ក្រោម​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​ ក្នុង​គោលបំណង​ផ្ដល់​នូវ​ចំណេះដឹង​ពី​តួនាទី​កុមារ​ក្នុង​វិស័យ​ទេសចរណ៍​ក៏​ដូចជា​ចែក​រំលែក​នូវ​ព័ត៌មាន​ និង​បទពិសោធន៍​ធ្វើ​យ៉ាង​ណា​ដើម្បី​លើក​កំពស់​សុវត្ថិភាព​កុមារ​ឲ្យ​កាន់​តែ​ប្រសើរ​ក្នុង​វិស័យ​ទេសចរណ៍​ និង​ទប់ស្កាត់​ការ​ជួញដូរ​កុមារី​ និង​ស្ត្រី​ពី​ការ​កេងប្រវ័ញ្ច​កំលាំង​ពលកម្ម​ និង​ផ្លូវ​ភេទ​នៅ​កម្ពុជា។
លោក​ ហោ សារុន​ អគ្គនាយក​រដ្ឋបាល​ និង​ហិរញ្ញវត្ថុ​នៃ​ក្រសួង​ទេសចរណ៍​បាន​មាន​ប្រសាសន៍​លើក​ឡើង​ឲ្យ​ដឹង​ពី​ស្ថានភាព​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា។​ ព្រះរាជាណាចក្រ​កម្ពុជា​គឺ​ជា​ប្រទេស​មួយ​ដែល​សំបូរ​ទៅ​ដោយ​សក្ដានុពល​ទេសចរណ៍​វប្បធម៌​ និង​ធម្មជាតិ​សំបូរ​បែប​ដូច្នេះ​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ផ្អែក​លើ​សក្ដានុពល​ទេសចរណ៍​ដែល​មាន។​ ហេតុនេះ​ទើប​រាជរដ្ឋាភិបាល​បាន​ធ្វើ​ការ​កំណត់​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​ជា​ទេសចរណ៍​វប្បធម៌​ និង​ធម្មជាតិ​ និង​ប្រឆាំង​ដាច់ខាត​ចំពោះ​ទេសចរណ៍​ផ្លូវ​ភេទ​លើ​កុមារ​នៅ​ក្នុង​វិស័យ​ទេសចរណ៍​នេះ។
លោក​ ហោ សារុន​ បាន​ឲ្យ​ដឹង​ទៀត​ថា​ ដើម្បី​ធ្វើ​ការ​អភិវឌ្ឍន៍​លើ​វិស័យ​ទេសចរណ៍​យើង​បាន​កំណត់​ប៉ូល​សក្ដានុពល​សំខាន់​ៗ​ចំនួន​៤​គឺ​ទី​១.​ តំបន់​សៀមរាប​អង្គរ​ ទី​២.​ តំបន់​ភ្នំពេញ​ និង​ជុំវិញ​ភ្នំពេញ​ ទី​៣.​ តំបន់​ឆ្នេរ​ដែល​លាតសន្ធឹង​ក្នុង​ខេត្ត​ចំនួន​៤​ខេត្ត​ គឺ​ កោះកុង​ កំពង់សោម​ កំពត​ និង​ក្រុម​កែប​ និង​ទី​៤.​ តំបន់​ភូមិ​ភាគ​ឦសាន​ (ខាង​ជើង​ឆៀង​ខាង​កើត)​ ដែល​ជា​តំបន់​មួយ​សំបូរ​ដោយ​ជនជាតិ​ភាគតិច​ ហើយ​មាន​សក្ដានុពល​ធម្មជាតិ​ភាគតិច​ ហើយ​មាន​សក្ដានុពល​ធម្មជាតិ​ស្រស់​បំព្រង​ទឹក​ជ្រោះ​ ជាពិសេស​នៅ​ទន្លេ​មេគង្គ​ដែល​យើង​មាន​សត្វ​ផ្សោត​ទឹកសាប​នៅ​ក្នុង​ខេត្ត​ក្រចេះ​ និង​ខេត្ត​ស្ទឹងត្រែង។
លោក​ អ៊ិច​ សេង​ សកល​វិទ្យាធិការ​សាកលវិទ្យាល័យ​មេគង្គ​កម្ពុជា​ មាន​ជំនឿ​ថា​ តាមរយៈ​សិក្ខាសាលា​នេះ​ពិត​ជា​ត្រិះរិះ​ពិចារណា​ថ្លឹងថ្លែង​ និង​ពង្រីក​ឱកាស​ដល់​កុមារ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ដូចជា​កុមារ​នៅ​ទូទាំង​ពិភពលោក​ឲ្យ​ទទួល​បាន​សិទ្ធិ​សេរីភាព​ និង​ការ​បីបាច់​ថែរក្សា​ និង​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​ពី​គ្រប់​មជ្ឈដ្ឋាន​ដើម្បី​ឲ្យ​ពួក​គេ​ក្លាយ​ខ្លួន​ជា​ទំពាំង​ស្នង​ឫស្សី​ពិតប្រាកដ​នៅ​ពេល​អនាគត៕
កុមារ​កម្ពុជា​ចំនួន​ ៩៣%​ ទទួល​បាន​ការ​អប់រំ
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

Description: http://women.open.org.kh/files/images/Education---School-classroo.gifរូប​ថត៖ The Mekong Timesអនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ លោក​ ជ័យ​ ចាប​ ថ្លែង​នៅ​ក្នុង​ទិវា​អន្តរជាតិ​ប្រឆាំង​​ពលកម្ម​កុមារ​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ នៅ​ទី​ក្រុង​​ភ្នំពេញ​ថា​ យោង​តាម​របាយការណ៍​របស់​អង្គការ​យូណេសស្កូ​ គឺ​​ប្រទេស​កម្ពុជា​មាន​កុមារ​ទទួល​បាន​ការ​អប់រំ​​ចំនួន​ ៩៣%។
លោក​ ជ័យ​ ចាប​ បញ្ជាក់​ថា៖ "តួ​លេខ​នេះ​បង្ហាញ​ថា​ ប្រទេស​កម្ពុជា​ស្ថិត​នៅ​ជា​ប្រទេស​ជាប់​ចំណាត់​ទី​២១​ ក្នុង​ចំណោម​ប្រទេស​​១២៩​ ដែល​ទទួល​បាន​ការ​អប់រំ​ខ្ពស់"។ លោក​ ជ័យ​ ចាប​ បាន​លើក​ឡើង​ថា​ ការ​អប់រំ​ជា​ដំណោះស្រាយ​សមស្រប​បំផុត​​សម្រាប់​កុមារ។ ក្នុង​នោះ​លោក​ក៏​បាន​អំពាវនាវ​​ដល់​លោក​គ្រូ​ អ្នក​គ្រូ​ និង​មាតាបិតា​របស់​កុមារ​​កម្ពុជា​ទាំងអស់​ជំរុញ​ឲ្យ​កុមារ​​បាន​ចូល​រៀន​គ្រប់ៗ​គ្នា។ ប៉ុន្តែ​ទោះ​ជា​យ៉ាង​នេះ​ក្ដី​ លោក​ ជ័យ​ ចាប​ មិន​​បាន​បង្ហាញ​​ពី​អត្រា​កុមារ​ដែល​បោះបង់​ចោល​ការ​សិក្សា​នោះ​ទេ។
បើ​តាម​សេចក្ដី​ថ្លែង​​ការណ៍​របស់​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ លោក​ រ៉ុង​ ឈុន​ គឺ​នៅ​កម្ពុជា​​ ការ​ប្រើ​ពលកម្ម​​កុមារ​និង​កុមារ​មិន​បាន​ទទួល​ការ​អប់រំ​មាន​អត្រា​​ខ្ពស់។ លោក​ រ៉ុង​ ឈុន​ បាន​សរសេរ​ថា៖ "កុមារ​កំពុង​ធ្វើ​ពលកម្ម​ និង​មិន​បាន​ទៅ​​សាលា​រៀន​មាន​ប្រមាណ​ជិត​ ២​ លាន​នាក់​ហើយ​ករណី​នេះ​ គឺ​ដោយសារ​តែ​គ្រួសារ​របស់​​ពួក​គេ​ក្រីក្រ។ ស្រប​ពេល​ដែល​តម្លៃ​ទំនិញ​​នៅ​លើ​ទី​ផ្សារ​កាន់​តែ​ហក់​ឡើង​​ខ្ពស់​ផង​នោះ​កុមារ​ជា​ច្រើន​ត្រូវ​បាន​ឪពុកម្ដាយ​របស់​ពួក​គេ​ដក​ហូត​ចេញ​ពី​សាលារៀន​ដើម្បី​ទាញ​យក​ពលកម្ម​ពី​កុមារ"។ លោក​ រ៉ុង​ ឈុន​ បន្ថែម​ទៀត​ថា៖ "អត្រា​ពលកម្ម​កុមារ​កម្ពុជា​ស្ថិត​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​ គឺ​មាន​នៅ​តាម​រោងចក្រ​ ឡឥដ្ឋ​ អូស​រទេះ​ ស្រែ​អំបិល​ នេសាទ​ ចម្ការ​កៅស៊ូ​ និង​ភោជនីយដ្ឋាន។ អត្រា​ខ្ពស់​នេះ​​ គឺ​បណ្ដាល​មក​ពី​រាជរដ្ឋាភិបាល​​មិន​បាន​អនុវត្តន៍​យុទ្ធសាស្ត្រ​កាត់​បន្ថយ​ភាព​ក្រីក្រ​ និង​អំពើ​ពុករលួយ​ ហើយ​រដ្ឋាភិបាល​​មិន​បាន​គោរព​ប្រតិបត្តិ​តាម​​អនុសញ្ញា​ស្ដី​ពី​សិទ្ធិ​កុមារ"។ សេចក្ដី​ថ្លែង​ការណ៍​របស់​លោក​​ រ៉ុង​ ឈុន​ ក៏​បាន​តម្រូវ​ឲ្យ​រដ្ឋាភិបាល​អនុវត្តន៍​ទៀងទាត់​នូវ​បទបញ្ញត្តិ​ដែល​មាន​ចែង​នៅ​ក្នុង​សិទ្ធិ​កុមារ​ដើម្បី​ឲ្យ​កុមារ​ទទួល​បាន​នូវ​ការ​អប់រំ។ សេចក្ដី​ថ្លែង​ការណ៍​បញ្ជាក់​ថា៖ "ការ​បន្ត​ឲ្យ​កុមារ​ធ្វើ​ពលកម្ម​ធ្ងន់ធ្ងរ​ គឺ​នាំ​ឲ្យ​ប៉ះពាល់​​ដល់​សេដ្ឋកិច្ច​ជាតិ"។
មន្ត្រីILO បង្ហាញ​ថា​ នៅ​លើ​ពិភពលោក​មាន​កុមារ​កំពុង​ធ្វើ​ពលកម្ម​ប្រមាណ​ ៧៥​លាន​នាក់​ ហើយ​ពួក​គេ​ទាំង​នោះ​មិន​បាន​ទទួល​ការ​អប់រំ​នោះ​ទេ។ លោក​ Juan Somavia អគ្គនាយក​ ILO បាន​ថ្លែង​​ថា៖ "យើង​ត្រូវ​ធ្វើ​ការងារ​សម្រាប់​សិទ្ធិ​កុមារ​​នោះ​គឺ​ការ​ផ្ដល់​​ការ​អប់រំ​ដល់​ពួក​គេ។ ពួក​គេ​​មិន​ត្រូវ​មាន​​ភារកិច្ច​ធ្វើ​ការងារ​ចិញ្ចឹម​គ្រួសារ​ទេ​ ពោល​គឺ​ពួក​គេ​ត្រូវ​តែ​ទទួល​បាន​ការ​អប់រំ​មួយ​ដែល​មាន​គុណភាព"។ បើ​តាម​ករ​ឲ្យ​ដឹង​របស់​អង្គភាព​ពលកម្ម​អន្តរជាតិ​ នៅ​ក្នុង​ទិវា​​អន្តរជាតិ​ប្រឆាំង​​ពលកម្ម​កុមារ​ថ្ងៃ​ទី​១២​ ខែ​មិថុនា​ ជា​រៀងរាល់​ឆ្នាំ​ មាន​ប្រទេស​ចំនួន​ ៦០​ នៅ​លើ​ពិភពលោក​ បាន​រៀបចំ​ពិធី​ដង្ហែ​ជា​ក្បួន​ ដោយ​ផ្ដោត​ទៅ​លើ​ការ​ប្រឆាំង​នឹង​ពលកម្ម​កុមារ។
ចំណែក​នៅ​ប្រទេស​កម្ពុជា​ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​ មាន​កុមារា​ កុមារី​ប្រមាណ​ជា​ ៣០០​នាក់​ ដង្ហែ​ក្បួន​ដ៏​ខ្លី​មួយ​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ។ នៅ​ក្នុង​ពិធី​ដង្ហែ​នោះ​កុមារ​មាន​​លើក​បដា​ពាក្យ​ស្លោក​ជា​ច្រើន​ដែល​ទាក់ទង​ទៅ​នឹង​​ការ​ប្រឆាំង​ពលកម្ម​កុមារ។ ក្នុង​នោះ​ មាន​​ពាក្យ​ស្លោក​ដូចជា​ "គ្មាន​ពលកម្ម​កុមារ​ គ្មាន​ភាព​ក្រីក្រ​ ឪពុក​ម្ដាយ​បញ្ជូន​កូន​ទៅ​រៀន​ មិន​មែន​​បញ្ជូន​កូន​​ទៅ​​កន្លែង​ធ្វើ​ការ​ តម្រូវ​ការ​ជា​មូលដ្ឋាន​របស់​កុមារ​ គឺ​​ការ​ផ្ដល់​​អាហារូបត្ថម្ភ​ ការ​ថែទាំ​ និង​ការពារ​សុខភាព​ឲ្យ​បាន​ប្រសើរ​ និង​គិត​គូរ​ដល់​ប្រយោជន៍​កុមារ​​ គឺ​រួម​ចំណែក​​កសាង​​សង្គម​ជា​ដើម"។ ការ​បង្ហាញ​នូវ​ពាក្យ​ស្លោក​ក្នុង​ពិធី​ដង្ហែ​នោះ​ គឺ​ក្នុង​គោល​បំណង​​ជា​សារ​ផ្ដល់​ជូន​សាធារណជន​ឲ្យ​ជួយ​លើក​តម្កើង​កុមារ​​ ពោល​គឺ​ដើម្បី​ជំរុញ​ និង​ផ្ដល់​ការ​អប់រំ​ដល់​កុមារ​ឲ្យ​បាន​គ្រប់ៗ​គ្នា"៕
កម្ពុជា​នឹង​លុបបំបាត់​ទំរង់​​ពលកម្ម​កុមារ​ធ្ងន់ធ្ងរ​ឲ្យ​អស់​ទាំង​ស្រុង​ នៅ​ឆ្នាំ​២០១៦
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​
ភ្នំពេញ​៖ មន្ត្រី​រាជរដ្ឋាភិបាល​ និង​​អង្គការ​ពលកម្ម​អន្តរជាតិ​​ (ILO) បាន​សន្យា​ថា​ នៅ​ឆ្នាំ​​២០១៦​ ខាង​មុខ​នេះ​នឹង​អាច​លុប​បំបាត់​ពលកម្ម​កុមារ​ស្ថិត​ក្នុង​ទំរង់​ពលកម្ម​ធ្ងន់ធ្ងរ​បាន​ទាំង​ស្រុង។
ការ​សន្យា​បែប​នេះ​ត្រូវ​​បាន​ធ្វើ​ឡើង​នៅ​ក្នុង​សន្និសីទ​កាសែត​​ស្ដី​ពី​ការ​លុបបំបាត់​ពលកម្ម​កុមារ​នៅ​កម្ពុជា​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១០​ ខែ​មិថុនា​ ឆ្នាំ​២០០៨​ នៅ​ស្ទូឌីយោ​ទូរទស្សន៍​ជាតិ​កម្ពុជា។
លោក​ស្រី​ ប្រាក់​ ចន្ថា​ រដ្ឋលេខាធិការ​ក្រសួង​​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​​បាន​និយាយ​​ថា​ បច្ចុប្បន្ន​នេះ​នៅ​កម្ពុជា​កុមារ​ពាក់ព័ន្ធ​ទៅ​នឹង​​ការងារ​មាន​ចំនួន​ ១,៥​ លាន​នាក់​ ក្នុង​នោះ​មាន​កុមារ​ចំនួន​ ២៥ ​ម៉ឺន​នាក់​ស្ថិត​ក្នុង​​ទំរង់​ពលកម្ម​កុមារ​ធ្ងន់ធ្ងរ។
លោក​ MP Joseph ប្រធាន​ទី​ប្រឹក្សា​បច្ចេកទេស​នៃ​អង្គការ​ពលកម្ម​អន្តរជាតិ​​បាន​និយាយ​ថា​​ នៅ​លើ​ពិភពលោក​​​តាម​​ការ​ប៉ាន់ស្មាន​មាន​ប្រហែល​ជា​ ១៦៥​ លាន​នាក់​នៃ​កុមារ​​ដែល​មាន​​អាយុ​ចន្លោះ​ពី​ ៥​ ទៅ​ ១៥ ​ឆ្នាំ​ មាន​ការ​ពាក់ព័ន្ធ​នឹង​ពលកម្ម​កុមារ។ លោក​បាន​និយាយ​បន្ត​ថា​ នៅ​ប្រទេស​កម្ពុជា​មាន​ ១៦ ​វិស័យ​ដែល​កុមារ​ស្ថិត​នៅ​ក្នុង​ពលកម្ម​កុមារ​ទំរង់​ធ្ងន់ធ្ងរ​​ដូច​ជា​កុមារ​ធ្វើ​ការ​នៅ​តាម​ឡ​ឥដ្ឋ​ កុមារ​ធ្វើ​ការ​នៅ​ចម្ការ​កៅស៊ូ​ កុមារ​​ធ្វើ​ការ​​លីសែង​នៅ​ប៉ោយប៉ែត​ ធ្វើ​ការ​​នៅ​ស្រែ​អំបិល​ កុមារ​នេសាទ​ កុមារ​បម្រើ​តាម​​ផ្ទះ​ជា​ដើម។ លោក​ MP Joseph ​បាន​និយាយ​​ឲ្យ​ដឹង​​ទៀត​ថា​ នៅ​កម្ពុជា​​កុមារ​ ១,៥​ លាន​នាក់​​ដែល​ធ្វើ​ការ​មិនមែន​ស្ថិត​ក្នុង​ទំរង់​ពលកម្ម​ធ្ងន់ធ្ងរ​នោះ​ទេ​ គឺ​មាន​តែ​ ២៥​ ម៉ឺន​នាក់​ប៉ុណ្ណោះ។
លោក​បាន​បញ្ជាក់​ថា​ ការងារ​កុមារ​​ដែល​ស្ថិត​ក្នុង​ទំរង់​ពលកម្ម​ធ្ងន់ធ្ងរ​ គឺ​សំដៅ​លើ​កុមារ​​ដែល​ធ្វើ​ការ​ចាប់​ពី​ ៨​ ម៉ោង​ទៅ​ដោយ​មិន​បាន​ចូល​សាលា​និង​ប៉ះពាល់​​ដល់​សុខភាព​​ផ្លូវ​កាយ​ និង​សតិបញ្ញា​ស្មារតី។
លោក​ស្រី​ ប្រាក់​ ចន្ថា​ បាន​និយាយ​ថា​ លើក​ទី​មួយ​នៅ​ឆ្នាំ​២០០១​-២០០៤​ យើង​បាន​ដក​ហូត​​កុមារ​ចេញ​ពី​ទំរង់​ពលកម្ម​ធ្ងន់ធ្ងរ​ចំនួន​ជាង​ ៤០០០​ នាក់។ លើក​ទី​ពីរ​២០០៤​-២០០៨​ យើង​បាន​ដក​ហូត​កុមារ​ចំនួន​១៨០០០​នាក់​​លើស​ផែនការ​​កំណត់​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​​ដែល​តម្រូវ​ឲ្យ​តែ​១៦០០០​នាក់។ នេះ​គឺ​​ជា​ជោគជ័យ​មួយ​របស់​យើង​ដែល​បាន​ធ្វើ​លើស​ផែនការ។ លោក​ស្រី​ សង្ឃឹម​ថា​ នៅ​ដំណាក់​កាល​ទី​បី​ដែល​​ត្រូវ​អនុវត្ត​ចាប់​ពី​ខែ​​មករា​ ឆ្នាំ​២០០៩​ អង្គការ​​ពលកម្ម​​អន្តរជាតិ​នឹង​​អនុម័ត​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​​ដំណាក់​កាល​ទី​បី​នឹង​ធ្វើ​នៅ​តាម​ខេត្ត​ក្រុង​ចំនួន​១៥។
តាម​គោលដៅ​អភិវឌ្ឍន៍​សហស្សវត្ស​របស់​កម្ពុជា​បាន​កំណត់​កាត់​បន្ថយ​​ពលកម្ម​កុមារ​ឲ្យ​ស្ថិត​នៅ​ត្រឹម​តែ​ ៨​ ភាគរយ​នៅ​ឆ្នាំ​២០១៥។ លោក​ស្រី​ ប្រាក់​ ចន្ថា​ និង​លោក​ MP Joseph បាន​សន្យា​ថា​ នឹង​​លុបបំបាត់​​ពលកម្ម​កុមារ​ស្ថិត​ក្នុង​ទំរង់​ពលកម្ម​ធ្ងន់ធ្ងរ​ឲ្យ​អស់​​ទាំង​ស្រុង​​នៅ​ឆ្នាំ​២០១៦​លោក​ស្រី​ ប្រាក់​ ចន្ថា​ បាន​និយាយ​ថា​ ការ​​ដក​ហូត​កុមារ​ចេញ​ពី​ពលកម្ម​កុមារ​ គឺ​យើង​​បាន​ឲ្យ​កុមារ​បាន​ចូល​សាលារៀន​ដែល​ខុស​ពី​មុន​កុមារ​ត្រូវ​ជួយ​ធ្វើ​ការងារ​​ឪពុកម្ដាយ​ដោយ​មិន​បាន​​ចូល​សាលា ​និង​ប៉ះពាល់​ដល់​សុខភាព។ ដូចនេះ​យើង​ត្រូវ​ធ្វើ​ការ​អប់រំ​ផ្សព្វផ្សាយ​​ស្ដី​ពី​ពលកម្ម​កុមារ​ដល់​ឪពុក​​ម្ដាយ​ និង​ថៅកែ​អាជីវកម្ម​បាន​យល់​ដឹង​​លោកស្រី​បន្ត​ថា​ បើ​ពួក​គាត់​បាន​យល់​ដឹង​ហើយ​​និង​អាច​ជួយ​រួម​ចំណែក​ដក​ហូត​​កុមារ​​ចេញ​ពី​ពលកម្ម​ទំរង់​ធ្ងន់ធ្ងរ។
លោក​ កឹម​ គុណវឌ្ឍន៍​ អគ្គនាយក​ទូរទស្សន៍​ជាតិ​កម្ពុជា​​​ និង​ជា​អ្នក​នាំ​ពាក្យ​ស្ដី​ពី​ពលកម្ម​កុមារ​ក្នុង​ប្រទេស​កម្ពុជា​បាន​និយាយ​ថា​ សន្និសីទ​នេះ​គឺ​ជា​​សារ​មួយ​សម្រាប់​​ឲ្យ​អ្នក​សារព័ត៌មាន​​បាន​យល់​ដឹង​​ពី​បញ្ហា​ពលកម្ម​កុមារ​នៅ​ក្នុង​ប្រទេស​កម្ពុជា​​ដើម្បី​យក​ទៅ​ផ្សព្វផ្សាយ​ឲ្យ​ប្រជាពលរដ្ឋ​បាន​យល់​ដឹង​ ដើម្បី​ឲ្យ​ពួក​គាត់​ចូល​រួម​លុប​បំបាត់​ពលកម្ម​កុមារ៕
ឆ្នាំ​២០០៧​មាន​កុមារ​៤០៧​នាក់​ស្លាប់​ និង​ឈឺ​ចំនួន​៣៩.៨៥១​ករណី​ត្រូវ​បាន​រក​ឃើញ
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​
ភ្នំពេញ​ ៖ការ​ផ្ទុះ​ជំងឺ​គ្រុនឈាម​ក៏​អាក្រក់​ក្នុង​ឆ្នាំ​២០០៧ ​បាន​បញ្ចប់​ទៅ​ដោយ​ធ្វើ​ឲ្យ​កុមារ​ចំនួន​៤០៧​នាក់​បាន​ស្លាប់​ និង​កុមារ​ឈឺ​ដោយសារ​ជំងឺ​នេះ​ចំនួន​៣៩.៨៥១​ករណី។
លោក​វេជ្ជបណ្ឌិត​ងាន់ ចាន់ថា​នាយក​រង​មជ្ឈមណ្ឌល​ជាតិ​កម្ចាត់​ជំងឺ​គ្រុនចាញ់​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​នា​ព្រឹក​ថ្ងៃ​អង្គារ​ ទី​៨​ មករា​នេះ​ថា​ ការ​ផ្ទុះ​ជំងឺ​គ្រុនឈាម​ដ៏​អាក្រក់​បាន​បណ្ដាល​ឲ្យ​កុមារ​កម្ពុជា​ឈឺ​ និង​ស្លាប់​ច្រើន។​ ប៉ុន្តែ​លោក​បន្ត​ដោយ​ទទួល​ស្គាល់​ថា​ ចំនួន​កុមារ​ស្លាប់​ពិត​ប្រាកដ​មាន​ចំនួន​ច្រើន​ជាង​នេះ​ ព្រោះ​កុមារ​ខ្លះ​ត្រូវ​បាន​ស្លាប់​នៅ​តំបន់​ជនបទ​ដាច់ស្រយាល​ និង​កុមារ​ខ្លះ​ត្រូវ​បាន​បញ្ជូន​មក​គ្លីនិក​ឯកជន​ដែល​មិន​បាន​ផ្ដល់​របាយការណ៍​មក​កម្មវិធី​ជាតិ។
លោក​ងាន់ ចាន់ថា​ បាន​បន្ត​ឲ្យ​ដឹង​ថា​ នៅ​ឆ្នាំ​២០០៧​នេះ​ លោក​វេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​ចេញ​លិខិត​ណែនាំ​ឲ្យ​សេវា​ឯកជន​ទាំងអស់​ផ្ញើ​ចំនួន​អ្នក​ជំងឺ​មក​កម្មវិធី​ជាតិ​ ប៉ុន្តែ​ពួក​គេ​មិន​បាន​ផ្ញើ​មក​ទេ។​ លោក​បញ្ជាក់​ថា​ កាល​ពី​ពេល​មុន​នេះ​គឺ​នៅ​ក្រោយ​ការ​ចេញ​ សេចក្ដី​ជូន​ដំណឹង​ដំបូង​ ពួក​គេ​ធ្លាប់​បាន​ផ្ញើ​មក​ឲ្យ​កម្មវិធី​ជាតិ​ តែ​ពេល​នេះ​ពុំ​មាន​ទេ។
លោក​បន្ថែម​ថា​ «ប៉ុន្តែ​របាយការណ៍​របស់​មន្ទីរ​ពហុ​ព្យាបាល​ឬ​គ្លីនិក​ឯកជន​ភាគច្រើន​មិន​ពិត​ទេ​ ជួនកាល​កុមារ​មិន​កើត​ជំងឺ​គ្រុនឈាម​ ក៏​ពួក​គេ​ដាក់​ក្នុង​របាយការណ៍​ជា​ជំងឺ​គ្រុនឈាម​ដែរ»។​ រហូត​មក​ដល់​ពេល​នេះ​ជំងឺ​គ្រុនឈាម​មាន​ចំនួន​ជាង​១០០​ករណី​ក្នុង​មួយ​ខែ​ ខណៈ​ដែល​ឆ្នាំ​២០០៦​កន្លង​មក​ក្នុង​អំឡុង​រដូវ​នេះ​ជំងឺ​គ្រុនឈាម​មាន​ជាង​៨០០​ករណី​ក្នុង​មួយ​ខែ​ក្នុង​ទូទាំង​ប្រទេស។
លោក​បន្ត​ឲ្យ​ដឹង​ថា​ ការ​ចំណាយ​របស់​កម្មវិធី​ជាតិ​លើ​ការ​ប្រយុទ្ធ​ជំងឺ​គ្រុនឈាម​កាល​ពី​ឆ្នាំ​មុន​ចំនួន​ប្រមាណ​ជាង​៣​លាន​ដុល្លារ​អាមេរិក។
នៅ​ពេល​លើក​ឡើង​ពី​ការ​ត្រៀម​វិធានការ​ទប់ស្កាត់​សម្រាប់​ឆ្នាំ​ថ្មី​នា​ពេល​ខាង​មុខ​នេះ​ លោក​វេជ្ជបណ្ឌិត​ងាន់ ចាន់ថា​ បាន​មាន​ប្រសាសន៍​ថា​ កម្មវិធី​ជាតិ​មិន​ដែល​ព្រងើយ​កន្តើយ​ទេ។​ ប៉ុន្តែ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​បញ្ហា​ថវិកា​ដែល​ទាមទារ​ឲ្យ​មាន​ជំនួយ​បន្ថែម​ទៀត​ និង​ការ​ចូលរួម​ពី​អង្គការ​ក្នុង​ស្រុក​ចូល​រួម​ផង​ដែរ។​ លោក​បន្ថែម​ថា​ ប៉ុន្តែ​ទន្ទឹម​នឹង​នោះ​ឪពុក​ម្ដាយ​អាណាព្យាបាល​ត្រូវ​តែ​គិត​ថា​ ការ​ដែល​កូន​កើត​ជំងឺ​ជា​កាតព្វកិច្ច​របស់​ខ្លួន​ មិន​ត្រូវ​ចាំ​តែ​ក្រសួង​សុខាភិបាល​ទេ​ ព្រោះ​យើង​ត្រូវ​ចូលរួម​ទាំងអស់​គ្នា​ ទើប​យើង​ប្រយុទ្ធ​ជំងឺ​អ្វីមួយ​បាន​ទទួល​ជោគជ័យ។
លោក​បន្ត​ថា​ ការ​អនាម័យ​ជុំវិញ​លំនៅ​ស្ថាន​ ជា​កាតព្វកិច្ច​ចាំ​បាច់​មួយ​ផង​ដែរ​ ព្រោះ​បើ​យើង​សម្អាត​ជុំវិញ​លំនៅ​ស្ថាន​បាន​ល្អ​ មិន​ឲ្យ​មូស​ខាំ​កូន​នោះ​ជា​ការ​កាត់បន្ថយ​ជំងឺ​គ្រុនឈាម​បាន​មួយ​ចំណែក​ធំ​ហើយ។
លោក​វេជ្ជបណ្ឌិត​សាន់ សារី​ប្រធាន​នាយកដ្ឋាន​មន្ទីរពេទ្យ​នៃ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា​ គ្រប់​សេវា​ឯកជន​ទាំងអស់​ ត្រូវ​ផ្ញើ​របាយការណ៍​ជំងឺ​មក​ឲ្យ​ក្រសួង​ បើ​ពួក​គេ​មិន​អនុវត្ត​តាម​សេចក្ដី​ណែនាំ​ម្ដង​ឬ​ពីរ​ដង​នៅ​ពេល​សេវា​ឯកជន​ទាំងនោះ​អស់​សុពលភាព​ ហើយ​មក​សុំ​ច្បាប់​បន្ត​អាជីវកម្ម​យើង​មិន​អនុញ្ញាត​ទេ។
លោក​វេជ្ជបណ្ឌិត​ម៉ម ប៊ុនហេង​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​បាន​មាន​ប្រសាសន៍​ថា​ សេវា​ឯកជន​ទាំងអស់​មិន​មែន​ត្រូវ​ផ្ញើ​តែ​របាយការណ៍​ជំងឺ​គ្រុនឈាម​ទេ​ គឺ​ផ្ញើ​របាយការណ៍​គ្រប់​ប្រភេទ​ជំងឺ​ទាំងអស់​មក​កាន់​តាម​កម្មវិធី​ជាតិ​ផ្សេងៗ​របស់​ជំងឺ​នីមួយៗ។​ លោក​បន្ត​ថា​ របាយការណ៍​នោះ​ក៏​មាន​ប្រភេទ​ជំងឺ​ត្រូវ​ផ្ញើ​បន្ទាន់​ដូចជា​ករណី​ជំងឺ​ផ្ដាសាយ​បក្សី​ និង​របាយការណ៍​ត្រូវ​ផ្ញើ​ប្រចាំ​ខែ​ផង​ដែរ។
លោក​បន្ត​ដោយ​គូស​បញ្ជាក់​ថា​ «ការ​ធ្វើ​បែប​នេះ​ ជា​កាតព្វកិច្ច​របស់​សេវា​ឯកជន​ទាំងនោះ​ ដើម្បី​រួមគ្នា​ត្រួត​ពិនិត្យ​ទប់ស្កាត់​ និង​ដឹង​ពី​ស្ថានភាព​ជំងឺ​ទូទៅ​ក្នុង​ប្រទេស»
ពេល​លើក​ឡើង​ តើ​ស្ថានភាព​ឆ្នាំ​នេះ​អាច​បង្ក​ឲ្យ​មាន​ការ​ផ្ទុះ​ជំងឺ​ដ៏​អាក្រក់​ក្នុង​ប្រទេស​ទៀត​ឬ​យ៉ាង​ណា​លោក​វេជ្ជបណ្ឌិត​ងាន់ ចាន់ថា​ បាន​មាន​ប្រសាសន៍​ថា​ មេរោគ​គ្រុនឈាម​មាន​ចំនួន​៤​ប្រភេទ​ ហើយ​ឆ្នាំ​២០០៧​កុមារ​កើត​ជំងឺ​គ្រុនឈាម​ភាគ​ច្រើន​ដោយ​សារ​មេរោគ​ប្រភេទ​ទី​៣​ ប៉ុន្តែ​បើ​ឆ្នាំ​នេះ​លេច​មេរោគ​ដដែល​នេះ​មិន​ផ្ទុះ​ធំ​ទេ​ ប៉ុន្តែ​បើ​វា​វិវត្តន៍​ទៅ​ជា​មេរោគ​ប្រភេទ​ទី​១​វា​អាច​ផ្ទុះ​ជំងឺ​ធំ​សា​ជា​ថ្មី​បាន៕
គណៈកម្មការ​ទី​៨​នៃ​ព្រឹទ្ធសភា​ និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ចុះ​ពិនិត្យ​សកម្មភាព​អនុវត្ត​គម្រោង​លុប​បំបាត់​ពលកម្ម​កុមារ​ក្រុង​កែប
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​
  •  ឆ្នាំ​២០១២​ ក្រុង​កែប​នឹង​គ្មាន​ពលកម្ម​កុមារ​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ

Description: http://women.open.org.kh/files/images/plan-childrenKK.jpgលោកស្រី​ខ្លូត ទងផ្កា​ ពិនិត្យ​សកម្មភាព​សិក្សា​ផ្នែក​កាត់ដេរក្រុង​កែប​ ៖​ លោក​រដ្ឋមន្ត្រី​ រួម​ជាមួយ​រដ្ឋ​លេខាធិការ​ក្រសួង​ការងារ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​ប្រធាន​គណៈកម្មការ​ទី​៨​ នៃ​ព្រឹទ្ធសភា​ នា​រសៀល​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ​ ឆ្នាំ​២០០៧​ បាន​ដឹកនាំ​ប្រតិភូ​ចុះ​ធ្វើ​ទស្សនកិច្ច​ពិនិត្យ​មើល​សកម្មភាព​អនុវត្ត​គម្រោង​របស់​គណៈកម្មការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​កុមារ​លើ​វិស័យ​នេសាទ​សមុទ្រ​ដែល​បាន​ដំណើរ​ការ​ជិត​ចប់​អាណត្តិ​ទៅ​ហើយ​ ។
ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​គណៈ​ប្រតិភូ​ព្រឹទ្ធសភា​ ដែល​ដឹកនាំ​ដោយ​លោក​ស្រី​ខ្លូត ទងផ្កា​ ប្រធាន​គណៈកម្មការ​ទី​៨​ និង​លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ វង សូត​ បាន​ចុះ​ទៅ​ពិនិត្យ​មើល​សកម្មភាព​ និង​សំណេះ​សំណាល​ជាមួយ​កុមារ​គោលដៅ​ និង​ក្រុម​ជួយ​ខ្លួន​ឯង​ជា​ច្រើន​កន្លែង​ក្នុង​នោះ​រួមមាន​ ពិនិត្យ​មើល​ជំនាញ​កាត់​ដេរ​នៅ​ភូមិ​សេះ​ស​ ព្រម​ទាំង​សំណេះ​សំណាល​ជាមួយ​ក្រុម​ជួយ​ខ្លួន​ឯង​សហគមន៍​សេះ​ស​ ពិនិត្យ​មើល​សកម្មភាព​សិក្សា​ជំនាញ​កែ​សម្ផស្ស​នៅ​ភូមិ​ដំណាក់​ចង្អើរ​ ចុះ​សួរ​សុខទុក្ខ​កុមារ​ដែល​បាន​ធ្វើ​សមាហរណកម្ម​ចូល​សាលា​ក្នុង​ប្រព័ន្ធ​នៅ​សាលា​បឋមសិក្សា​ភ្នំ​លាវ​ និង​ពិនិត្យ​ជំនាញ​កាត់​ដេរ​តាម​របៀប​បណ្ដុះ​បណ្ដាល​សហគមន៍​សង្កាត់​អង្កោល​ ។​ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ផង​ដែរ​ គណៈប្រតិភូ​បាន​ចែក​ជូន​នូវ​ម៉ាស៊ីន​ដេរ​ចំនួន​៥៥​គ្រឿង​ ដល់​កុមារ​ចំនួន​៥៥​នាក់​ ដែល​គណៈកម្មការ​លុប​បំបាត់​ពលកម្ម​កុមារ​ក្រុង​បាន​ដក​ហូត​ចេញ​ពី​ការងារ​នេសាទ​សមុទ្រ​នា​ពេល​កន្លង​មក​ និង​ចែក​ជូន​ដល់​យុវតី​សិក្សា​ជំនាញ​កែ​សម្ផស្ស​នូវ​សម្ភារៈ​សម្រាប់​តុបតែង​កាយ​ចំនួន​៤២​ត្រក​សម្រាប់​៤២​នាក់​ ។
មាន​មតិ​ស្វាគមន៍​គណៈប្រតិភូ​នៃ​ព្រឹទ្ធសភា​ និង​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ លោក​ហាស់ សារ៉េត​ អភិបាល​ក្រុង​កែប​បាន​មាន​ប្រសាសន៍​ថា​ នៅ​ក្រុង​កែប​តាម​គម្រោង​នៃ​កម្មវិធី​ផែនការ​កុមារ​គោលដៅ​ដែល​ត្រូវ​ដក​ហូត​ពលកម្ម​មាន​ចំនួន​១៥២០​នាក់​ និង​គ្រួសារ​គោលដៅ​ចំនួន​៤០០​គ្រួសារ​ ។​ ប៉ុន្តែ​គណៈកម្មការ​បាន​អនុវត្ត​ដោយ​ដកហូត​កុមារ​ពី​ទម្រង់​ធ្ងន់ធ្ងរ​នៃ​ពលកម្ម​ចំនួន​១៦៧៥​នាក់​ និង​គ្រួសារ​ចំនួន​៥៧១​ មាន​ន័យ​ថា​ លើស​នឹង​ផែនការ​របស់​គម្រោង​ ។​ ទោះបី​មន្ត្រី​នៃ​មន្ទីរ​អនុវត្ត​ និង​មន្ត្រី​នៃ​មន្ទីរ​ប្រតិបត្តិ​ពុំ​មាន​បទពិសោធន៍​ក៏​ដោយ​ ក៏​ពួក​គេ​មាន​ការ​យក​ចិត្ត​ទុកដាក់​ខ្ពស់​រហូត​ទទួល​លទ្ធផល​ដ៏​វិសេស​វិសាល​នេះ​ ។
ក្នុង​នោះ​ដែរ​ជា​ទិសដៅ​ទៅ​អនាគត​លោក​អភិបាល​ក្រុង​បាន​មាន​ប្រសាសន៍​ថា​ ក្នុង​នាម​អាជ្ញាធរ​ក្រុង​ និង​ក្នុង​នាម​ប្រធាន​គណៈកម្មការ​ពលកម្ម​កុមារ​ក្រុង​កែប​នឹង​បន្ត​ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​ នៃ​ពលកម្ម​កុមារ​គ្រប់​ប្រភេទ​នៅ​ក្នុង​ក្រុង​កែប​ឲ្យ​អស់​នៅ​ឆ្នាំ​២០១២​ ពោល​គឺ​ក្នុង​ឆ្នាំ​២០១២​ ក្រុង​កែប​នឹង​គ្មាន​ពលកម្ម​កុមារ​ក្នុង​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​ទៀត​ឡើយ​ ។​ ផ្អែក​លើ​អត្ថន័យ​នេះ​លោក​អភិបាល​ក្រុង​បាន​សំណូមពរ​ដល់​គណៈកម្មការ​ទី​៨​នៃ​ព្រឹទ្ធសភា​ លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​ និង​តំណាង​អង្គការ​ ILO-IPEC​ មេត្តា​បន្ត​គាំទ្រ​គម្រោង​លុប​បំបាត់​គ្រប់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​ក្នុង​ក្រុង​កែប​ពិសេស​សូម​អង្គការ​អន្តរជាតិ​នានា​ជួយ​ទៅ​លើ​កម្មវិធី​ផ្សេងៗ​ជាច្រើន​ទៀត​ដូចជា​ផ្នែក​សុខភាព​កុមារ​និង​ទារក​អាហារូបត្ថម្ភ​ជា​ដើម​ ៕
រួម​គ្នា​ខិត​ខំ​ប្រឹងប្រែង​ បង្កើត​ពិភពលោក​មួយ​សមស្រប​ សម្រាប់​កុមារ
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

លោក​អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ វិល​ត្រឡប់​ពី​កិច្ច​ប្រជុំ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ លើក​ទី​៦២​ (រូបថត​ ៖​ ប៊ុណ្ណា)ភ្នំពេញ​ ៖​ សម័យ​ប្រជុំ​លើក​ទី​៦២​ នៃ​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​ ដែល​ក្នុង​នោះ​កិច្ច​ប្រជុំ​ថ្នាក់​ខ្ពស់​ដើម្បី​ពិនិត្យ​ទៅ​លើ​លទ្ធផល​ នៃ​សម័យ​ប្រជុំ​ពិសេស​សម្រាប់​កុមារ​នៅ​ទីស្នាក់ការ​អង្គការ​សហប្រជាជាតិ​នា​ទីក្រុង​ញូវយ៉ក​បាន​ធ្វើ​ការ​ប្ដេជ្ញា​ចិត្ត​ ដើម្បី​ពន្លឿន​កិច្ច​ខិតខំ​ប្រឹងប្រែង​ឆ្ពោះ​ទៅ​ការ​បង្កើត​ពិភពលោក​មួយ​សម្រាប់​កុមារ​ ព្រម​ទាំង​បាន​អំពាវនាវ​ដល់​អង្គការ​ពាក់ព័ន្ធ​ទាំងអស់​រួម​ទាំង​សង្គម​ស៊ីវិល​រួបរួម​គ្នា​ដើម្បី​កុមារ​ និង​អំពាវនាវ​ដល់​ឪពុក​ម្ដាយ​ គ្រួសារ​អាណាព្យាបាល​ ស្របច្បាប់​ ភ្នាក់ងារ​ថែទាំ​ និង​សង្គម​ទាំងមូល​ សូម​ចូលរួម​ថែទាំ​កុមារ​ឲ្យ​ធំធាត់​ក្នុង​បរិស្ថាន​ប្រកប​ដោយ​សុវត្ថិភាព​ និង​ទទួល​ការ​គាំទ្រ​ពី​គ្រួសារ ។ ដោយ​ផ្ដល់​នូវ​អាទិភាព​ខ្ពស់​សម្រាប់​សិទ្ធិ​កុមារ​ សម្រាប់​ការ​រស់រាន​ការ​គាំពារ​ និង​ការ​អភិវឌ្ឍន៍​របស់​ពួក​គេ​ និង​បម្រើ​ផលប្រយោជន៍​ល្អ​បំផុត​សម្រាប់​គ្រប់​មនុស្ស​ជាតិ​ ។
សម័យ​ប្រជុំ​លើក​ទី​៦២​ នៃ​មហា​សន្និបាត​អង្គការ​សហប្រជាជាតិ​បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​១១​ ដល់​១២​ ខែ​ធ្នូ​ ឆ្នាំ​២០០៧​ នៅ​ទីក្រុង​ញូវយ៉ក ។ លោក​អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​ បាន​ដឹក​នាំ​គណៈប្រតិភូ​កម្ពុជា​ទៅ​ចូលរួម​ក្នុង​កិច្ច​ប្រជុំ​នេះ​ ក្នុង​ចំណោម​ប្រទេស​ដែល​ជា​សមាជិក​ចូលរួម​ចំនួន​១៣០​ប្រទេស​ និង​បាន​ធ្វើ​បទ​អន្តរាគមន៍​សម្រាប់​កិច្ច​ប្រជុំ​ពេញ​អង្គ​ និង​កិច្ច​ប្រជុំ​ពិភាក្សា​តុ​មូល ។ បទ​អន្តរាគមន៍​បាន​វាយតម្លៃ​ពី​ការ​រីកចម្រើន​ និង​ការ​លើក​កម្ពស់​ផ្នែក​សុខភាព​ ការ​ផ្ដល់​នូវ​ការ​អប់រំ​ដែល​មាន​គុណភាព​ ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​អេដស៍​ ជំងឺ​អេដស៍​ ការ​ការពារ​កុមារ​ប្រឆាំង​ និង​ការ​រំលោភ​ការ​កេងប្រវ័ញ្ច​ និង​អំពើ​ហិង្សា​ផ្សេងៗ​ និង​ការ​បន្ថយ​គ្រោះថ្នាក់​ដោយ​គ្រាប់​មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ ។
សម័យ​ប្រជុំ​លើក​ទី​៦២​បាន​ចេញ​នូវ​សេចក្ដី​ប្រកាស​មួយ​ចំនួន​រួម​មាន​វាយតម្លៃ​លើក​ទឹក​ចិត្ត​ពី​លទ្ធផល​ដែល​សម្រេច​បាន​តាំង​ពី​ឆ្នាំ​២០០២​ ក្នុង​ការ​បង្កើត​ពិភពលោក​សមស្រប​សម្រាប់​កុមារ​ ។​ កុមារ​មាន​អាយុ​ក្រោម​៥​ឆ្នាំ​ មាន​តិចតួច​ដែល​ទទួល​មរណភាព​ក្នុង​មួយឆ្នាំៗ ។ មាន​កុមារ​ច្រើន​ជាង​មុន​ បាន​ចូលរៀន​ក្នុង​សាលា​ ឱកាស​ទទួល​បាន​ការ​សិក្សា​អប់រំ​ស្មើ​គ្នា​សម្រាប់​កុមារា​ និង​កុមារី​ មាន​កាន់​តែ​ច្រើនឡើងៗ ។ ការ​ផ្ដល់​ឱសថ​សម្រាប់​កុមារ​ រួម​ទាំង​កុមារ​ដែល​ផ្ទុក​មេរោគ​អេដស៍​ -​ ជំងឺ​អេដស៍​មាន​កាន់​តែ​ច្រើន​ឡើង​ជាង​មុន ។ ច្បាប់​គោល​នយោបាយ​ និង​ផែនការ​ជាច្រើន​ត្រូវ​បាន​រៀបចំ​ឡើង​ដើម្បី​ការពារ​កុមារ​ពី​អំពើ​ហិង្សា​ ការ​រំលោភ​និង​ការ​កេងប្រវ័ញ្ច​ ។​ សកម្មភាព​ក្នុង​ពេល​បច្ចុប្បន្ន​ និង​អនាគត​ ត្រូវ​កសាង​ឡើង​ដោយ​ផ្អែក​លើ​លទ្ធផល​សំខាន់ៗ​ទាំងអស់​នេះ ។
សេចក្ដី​ប្រកាស​ក៏​បាន​បញ្ជាក់​ផង​ដែរ​ ការ​ប្រឈម​មុខ​នៅ​តែ​មាន​នៅ​ឡើយ​ ការ​លុបបំបាត់​ភាព​ក្រីក្រ​ គឺ​ជា​ការ​ប្រឈម​មុខ​ដ៏​ធំ​បំផុត​របស់​ពិភពលោក​ ដោយសារ​តែ​ភាព​ក្រីក្រ​នាំ​ឲ្យ​មាន​ការ​លំបាក​ក្នុង​ការ​ឆ្លើយ​តប​នូវ​សេចក្ដី​ត្រូវ​ការ​ការពារ​ និង​ការ​លើក​កម្ពស់​សិទ្ធិ​កុមារ​ទាំងអស់​ក្នុង​ពិភពលោក ។ ទោះបី​ជា​មាន​ការ​លើក​ទឹកចិត្ត​ពី​លទ្ធផល​​ដែល​ទទួល​បាន​នោះ​ក៏​ដោយ​ ក៏​កុមារ​ដែល​ទទួល​មរណភាព​មុន​អាយុ​៥​ឆ្នាំ​នៅ​តែ​មាន​កម្រិត​ខ្ពស់​នៅ​ឡើយ ។ កង្វះ​អាហារូបត្ថម្ភ​ ជំងឺ​រាតត្បាត​ រួម​មាន​មេរោគ​អេដស៍​ -​ ជំងឺ​អេដស៍​ ក៏​ដូចជា​ជំងឺ​គ្រុនចាញ់​ របេង​ និង​ជំងឺ​ដែល​អាច​បង្ការ​បាន​ដទៃ​ទៀត​ នៅ​តែ​ជា​ឧបសគ្គ​ចំពោះ​សុខភាព​កុមារ​រាប់​លាន​នាក់​ ។​ កង្វះ​ភាព​ទទួល​បាន​ការ​សិក្សា​អប់រំ​នៅ​តែ​ជា​ឧបសគ្គ​ដ៏​ចម្បង​ចំពោះ​ការ​អភិវឌ្ឍន៍​របស់​កុមារ​ ។​ កុមារ​ជា​ច្រើន​នៅ​តែ​ទទួល​រង​នូវ​អំពើ​ហិង្សា​ ការ​កេងប្រវ័ញ្ច​ និង​ការ​រំលោភ​បំពាន​ក៏​ដូចជា​វិសមភាព​ និង​ការ​រើសអើង​ជា​ពិសេស​ចំពោះ​កុមារី​ ។​ ដើម្បី​ជម្នះ​នូវ​ភាព​ក្រីក្រ​ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​អភិវឌ្ឍន៍​អន្តរជាតិ​ដែល​បាន​ព្រមព្រៀង​រួម​ទាំង​គោលដៅ​អភិវឌ្ឍន៍​សហស្ស​វត្សរ៍​បង្កើត​នូវ​បរិស្ថាន​មួយ​ដែល​សមស្រប​ដល់​សុខុមាលភាព​កុមារ​និង​ការ​យល់​ដឹង​នូវ​សិទ្ធិ​កុមារ​ ៕
បណ្ដាញ​សង្គម​ស៊ីវិល​ប្រឆាំង​ ពលកម្ម​កុមារ​ បាន​ដក​ហូត​កុមារ​ចេញ​ពី​ពលកម្ម​ការងារ​ធ្ងន់ធ្ងរ​ បាន​៧.៤៥៣​នាក់
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

Description: http://women.open.org.kh/files/images/civil-social-net.jpgគណៈអធិបតី​អង្គ​ប្រជុំ​របស់​បណ្ដាញ​សង្កម​ស៊ីវិល​ប្រឆាំង​ពលកម្ម​កុមារ​ មាន​មតិ​ក្នុង​អង្គ​ប្រជុំ​ (រូបថត​ ៖​ គន្ធា)ភ្នំពេញ​ ៖​ បណ្ដាញ​សង្គម​ស៊ីវិល​ប្រឆាំង​ពលកម្ម​កុមារ​ដែល​បង្កើត​ឡើង​ដោយ​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​ បាន​នាំ​គ្នា​គ្រប់​សមាសភាព​ទាំងអស់​ចូលរួម​ទប់ស្កាត់​ និង​កាត់បន្ថយ​ពលកម្ម​កុមារ​ នៅ​កម្ពុជា​ឲ្យ​បាន​ច្រើន​ជា​អតិបរមា​ដែល​អាច​ធ្វើ​ទៅ​បាន។
លោក​វណ្ណ ស៊ីធែន​ អគ្គលេខាធិការ​នៃ​បណ្ដាញ​អង្គការ​ ILO​ បាន​លើក​ឡើង​នៅ​ក្នុង​អង្គ​ប្រជុំ​មួយ​នៅ​មជ្ឈមណ្ឌល​ភ្នំពេញ​ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​ធ្នូ​នេះ​ថា​ កម្ពុជា​មាន​បរិមាណ​កុមារ​ចូល​ប្រឡូក​ការងារ​ពី​អាយុ​១០​ ទៅ​១៥​ឆ្នាំ​ច្រើន​ជាង​គេ​នៅ​អាស៊ី​បូព៌ា​ និង​អាស៊ី​អាគ្នេយ៍។​ ក្នុង​ចំណោម​កុមារ​ដែល​ធ្វើ​ការ​ទាំង​អស់​មាន​៦៧​ភាគរយ​ដែល​ធ្វើ​ការ​ចន្លោះ​ពី​១៥​ ទៅ​៣៤​ម៉ោង​ក្នុង​មួយ​សប្ដាហ៍​ ។​ ពួក​គេ​ភាគ​ច្រើន​ចូលរៀន​បាន​ពាក់​កណ្ដាល​ពេល​ក្នុង​មួយ​ថ្ងៃ​ ធ្វើ​ការ​កន្លះ​ថ្ងៃ ។ បណ្ដាញ​សង្គម​ស៊ីវិល​ប្រឆាំង​ពលកម្ម​កុមារ​បាន​សម្រេច​កាត់​បន្ថយ​ដក​ហូត​កុមារ​ចេញ​ពី​ពលកម្ម​ធ្ងន់ធ្ងរ​គិត​មក​ដល់​ខែ​តុលា​ ឆ្នាំ​២០០៧​ (មួយ​ឆ្នាំ​២០០៧)​ បាន​ ៧.៤៥៣​នាក់​ និង​ទប់ស្កាត់​បាន​ ៩.០៦៧​នាក់​នៅ​ក្នុង​គម្រោង​គោលដៅ​ចំនួន​១៦.៥២០​នាក់​នៅ​តាម​ខេត្ត​សំខាន់ៗ​ដូចជា​ ក្រុង​ព្រះសីហនុ​ ខេត្ត​កំពង់​ចាម​ និង​ខេត្ត​សៀមរាប​ ។​ ចំណែក​គ្រួសារ​ដែល​ត្រូវ​បំពេញ​ប្រាក់​ចំណូល​បន្ថែម​ដើម្បី​កុំ​ឲ្យ​ឪពុក​ម្ដាយ​បង្ខំ​ឲ្យ​ទៅ​ធ្វើការ​បាន​ចំនួន​៤.៣៤៩​ គ្រួសារ ។
ដើម្បី​ឆ្លើយ​តប​ថ្នាក់​ជាតិ​ចំពោះ​ពលកម្ម​កុមារ​ លោក​វណ្ណ ស៊ីធែន​ បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា​ ស្ថិត​នៅ​ក្នុង​ក្របខ័ណ្ឌ​គោលនយោបាយ​ថ្នាក់​ជាតិ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​បញ្ចូល​គោលដៅ​ការ​អភិវឌ្ឍន៍​សហស្ស វត្សរ៍​កម្ពុជា​សម្រាប់​កាត់​បន្ថយ​ពលកម្ម​កុមារ​ពី​ ១៦,៥​ភាគរយ​ ក្នុង​ឆ្នាំ​១៩៩៩​ ទៅ​១០,៦​ភាគរយ​ក្នុង​ឆ្នាំ​២០១០​ និង​ដល់​៨​ភាគរយ​ក្នុង​ឆ្នាំ​២០១៥​ ។​ ក្នុង​នោះ​មាន​កុមារ​បម្រើ​ក្នុង​វិស័យ​នេសាទ​ឡឥដ្ឋ​ចម្ការ​កៅស៊ូ​ និង​ស្រែ​អំបិល​ ៕
៧​ភាគរយ​នៃ​កុមារី​បម្រើ​ការងារ​តាម​ផ្ទះ​ មិន​ធ្លាប់​បាន​ទៅ​សាលារៀន
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​
ភ្នំពេញ​ ៖​ «៧​ភាគរយ​នៃ​កុមារី​ ​ដែល​បម្រើ​ការងារ​តាម​ផ្ទះ​ មិន​ដែល​ធ្លាប់​បាន​ទៅ​សាលារៀន​ឡើយ​ ដោយ​ប្រៀបធៀប​ទៅ​នឹង​កុមារា​ ដែល​មាន​ចំនួន​ត្រឹម​តែ​១,៣​ភាគរយ​ ។​ ស្ទើរ​តែ​៦៨​ភាគរយ​នៃ​កុមារា ដែល​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​តែ​បន្ត​ទៅ​សាលារៀន​ ដោយ​ប្រៀបធៀប​នឹង​កុមារី​មាន​តែ​៤៦​ភាគរយ​ប៉ុណ្ណោះ»​
នេះ​ជា​តួលេខ​ ដែល​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)​ បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​របាយការណ៍​និយាយ​ពី​ «ពលកម្ម​កុមារ​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​កម្ពុជា»​ ។​ របាយការណ៍​បាន​រៀបរាប់​ថា​ ជំនួស​ឲ្យ​ការ​សិក្សា​ កុមារ​ត្រូវ​ធ្វើ​ការ​ជា​ច្រើន​នៅ​ក្នុង​ផ្ទះ​ ហើយ​ជួនកាល​ត្រូវ​ធ្វើ​ការ​នៅ​កន្លែង​អាជីវកម្ម​របស់​ម្ចាស់​ផ្ទះ​ផង​ដែរ​ ។​ កុមារ​ភាគច្រើន​ត្រូវ​ធ្វើ​ការ​បោស​សម្អាត​ និង​ការ​បោកអ៊ុត​ លាង​ចាន​ឆ្នាំង​ ជូត​សម្អាត​ផ្ទះ​សម្បែង​ ទៅ​យក​អីវ៉ាន់​តាម​ផ្សារ​ ចម្អិន​អាហារ​ ហើយ​ និង​លាង​រថយន្ត​ ។​ កុមារ​ខ្លួន​ឯង​ផ្ទាល់​ទោះ​ជា​យ៉ាងណា​ ក៏​ត្រូវ​ថែ​ទាំ​កូន​ម្ចាស់​ផ្ទះ​ ឬ​ធ្វើ​ការ​ផ្សេងៗ​ជាច្រើន​ទៀត​សម្រាប់​ពួក​គេ​ផង​ដែរ​ ។​ ជា​រឿយៗ​កុមារ​តែងតែ​ត្អូញត្អែរ​ថា​ នេះ​ជា​កត្តា​មួយ​ដ៏​លំបាក​ពីព្រោះ​នៅ​ពេល​ដែល​ពួក​គេ​ឃើញ​កុមារ​ផ្សេងៗ​ទៀត​មាន​ការ​សប្បាយ​រីករាយ​នោះ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ ពួក​គេ​មិន​អាច​ចូលរួម​លេង​ជាមួយ​កុមារ​ទាំងនោះ​ឡើយ​ ។​ ជាមួយ​គ្នា​នោះ​ផង​ដែរ​ ពួក​គេ​ត្រូវ​យក​កូន​ម្ចាស់​ផ្ទះ​ទៅ​សាលារៀន​ និង​យក​មក​ផ្ទះ​វិញ​ ប៉ុន្តែ​ប្រហែល​ជា​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ខ្លួន​គេ​ផ្ទាល់​ទៅ​សាលារៀន​នោះ​ទេ​ ។
របាយការណ៍​បាន​បញ្ជាក់​ថា​ ទោះ​ជា​យ៉ាង​ដូចនេះ​ក៏​ដោយ​ កុមារ​បម្រើ​ការងារ​តាម​ផ្ទះ​ជា​ច្រើន​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ អាច​អាន​ និង​សរសេរ​បាន​ ។​ មាន​តែ​ប្រហែល​១៤​ភាគរយ​នៃ​កុមារ​ទាំងអស់​មិន​អាច​អាន​ ឬ​សរសេរ​បាន​ ។​ ជា​ការ​ពិត​ ៥៥​ភាគរយ​ នៃ​កុមារ​បាន​ និង​កំពុង​បន្ត​ការ​សិក្សា​បន្ថែម​ ទៅ​នឹង​ការងារ​ទាំងអស់​ដែល​ពួក​គេ​ត្រូវ​ធ្វើ​សម្រាប់​ម្ចាស់​ផ្ទះ​របស់​ពួក​គេ​ ។​ ទោះ​ជា​យ៉ាងណា​ក៏​ដោយ​ ៤០​ភាគរយ​ នៃ​កុមារ​ទាំងអស់​នោះ​បាន​បង់​សាលា​ ហើយ​ប្រហែល​ជា​៥​ភាគរយ​ទៀត​មិន​ដែល​ធ្លាប់​ចូលរៀន​ទាល់​តែ​សោះ​ ។​ នេះ​ជា​ការ​ខុស​គ្នា​យ៉ាង​ច្រើន​រវាង​កុមារា​ និង​កុមារី​ ។
របាយការណ៍​បាន​សង្កត់​ធ្ងន់​ដោយ​បញ្ជាក់​ថា​ «ភាគរយ​នៃ​កុមារី​ដែល​បម្រើ​ការងារ​តាម​ផ្ទះ​ មិន​ដែល​ធ្លាប់​បាន​ទៅ​សាលារៀន​ឡើយ​ ដោយ​ប្រៀបធៀប​ទៅ​នឹង​កុមារ​ ដែល​មាន​ចំនួន​ត្រឹម​តែ​១,៣​ភាគរយ​ ។​ ស្ទើរ​តែ​៦៨​ភាគរយ​នៃ​កុមារ​ដែល​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​តែ​កំពុង​បន្ត​ទៅ​សាលារៀន​ ដោយ​ប្រៀបធៀប​នឹង​កុមារី​មាន​តែ​៤៦​ភាគរយ​ប៉ុណ្ណោះ»​
របាយការណ៍​បាន​បន្ថែម​ឲ្យ​ដឹង​ទៀត​ថា​ ក្នុង​ខណៈ​ពេល​ដែល​ចំនួន​កុមារី​ច្រើន​ជាង​កុមារា​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​បឋមសិក្សា​ (ស្មើ​នឹង​៦៤,៤​ភាគរយ​ ដោយ​ប្រៀបធៀប​នឹង​៤៧,៧​ភាគរយ)​ ហើយ​កុមារា​មាន​ចំនួន​ច្រើន​ជាង​កុមារី​ដែល​បាន​បញ្ចប់​ការ​សិក្សា​ត្រឹម​កម្រិត​មធ្យម​សិក្សា​ (ស្មើ​នឹង​៤៧,៧​ភាគរយ​ដោយ​ប្រៀបធៀប​ទៅ​នឹង​២៦,៧​ភាគរយ)​ ដែល​នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា​កុមារី​ជា​ច្រើន​បាន​ចាកចេញ​ពី​សាលារៀន​មុន​ ហើយ​បាន​បញ្ចប់​នូវ​កម្រិត​សិក្សា​ទាប​ ។
«យើង​គួរ​ពិចារណា​ថា​ តើ​កុមារ​ទាំង​នោះ​នឹង​ក្លាយ​ទៅ​ជា​អ្វី​នៅ​ពេល​អនាគត...»​ -សំណួរ​ចោទ​ឡើង​ក្នុង​របាយការណ៍​ ។​ របាយការណ៍​បាន​ធ្វើ​ការ​ពន្យល់​ជុំវិញ​សំណួរ​នេះ​ថា​ -ប្រសិន​បើ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ទទួល​នូវ​ជម្រើស​ក្នុង​ការ​សិក្សា​ដ៏​ចំហ​សម្រាប់​ពួក​គេ​ទេ​នោះ​ ពួក​គេ​មិន​អាច​ទទួល​ប្រភេទ​នៃ​ការ​បណ្ដុះបណ្ដាល​ដែល​ផ្ដល់​ឱកាស​ដ៏​ល្អ​សម្រាប់​ការងារ​ និង​ការ​រីកចម្រើន​ ហើយ​ក៏​មិន​បាន​ទទួល​កម្រៃ​ដើម្បី​សន្សំ​ និង​ចំណាយ​ផ្សេងៗ​សម្រាប់​អនាគត​របស់​ពួក​គេ​ដែរ​ មិន​តែ​ប៉ុណ្ណោះ​ជម្រើស​ទាំងនោះ​ត្រូវ​បាន​ដក​ហូត​យ៉ាង​មាន​ប្រសិទ្ធភាព​ថែម​ទៀត​ផង​ ៕
អក្ខរកម្ម​វិជ្ជាជីវៈ​ និង​ការ​កាត់បន្ថយ​ពលកម្ម​កុមារ​លីសែង​ទំនិញ​នៅ​ប៉ោយប៉ែត
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

Description: http://women.open.org.kh/files/images/child-pp.jpgភ្នំពេញ​ ៖​ «កុមារ ខន​ អាយុ​១៥​ឆ្នាំ​ ។​ គេ​ប្រកបរបរ​អូស​រទេះ​ដឹក​អ្នក​ដំណើរ​ឆ្លងកាត់​ទៅ​មក​ព្រំដែន​ខ្មែរ​ថៃ​ ។​ មួយ​ថ្ងៃៗ​ គេ​ខំប្រឹង​ប្រែង​ធ្វើ​យ៉ាង​ណា​អូស​រទេះ​ឲ្យ​បាន​លឿន​បំផុត​ដើម្បី​បាន​ប្រាក់​ច្រើន​ ដោយ​មិន​គិត​ពី​ការ​ហត់នឿយ​ ។​ ពី​ព្រោះ​ ខន​ ត្រូវ​ចិញ្ចឹម​ប្អូនៗ​ ម្ដាយ​មេម៉ាយ​ និង​ជីដូន​ចាស់​ជរា​ ។​ ខន​ អាច​រក​ប្រាក់​បាន​ពី​៦០​ -​ ៨០​បាន​ក្នុង​មួយ​ថ្ងៃ​ ។​ គេ​មាន​បំណង​ចង់​ផ្លាស់​ប្ដូរ​មុខរបរ​ដែរ​ ប្រសិន​សន្សំ​បាន​លុយ​ច្រើន​ ។​ កន្លង​មក​ ខន​ បាន​រៀន​ដែរ​ តែ​លទ្ធភាព​គឺ​រៀន​បាន​ត្រឹម​តែ​ថ្នាក់​ជិត​ឌីប្លូម​ក៏​ឈប់​រៀន​ទៅ​ ដោយ​សារ​បញ្ហា​ជីវភាព»​
នេះ​ជា​ករណី​ពលកម្ម​កុមារ​មួយ​ ក្នុង​ចំណោម​ករណី​ពលកម្ម​កុមារ​លីសែង​ទំនិញ​ជា​ច្រើន​ទៀត​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយ​មានជ័យ​ ។​ ករណី​ពលកម្ម​កុមារ​លីសែង​ទំនិញ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នេះ​ ត្រូវ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​ «ពលកម្ម​កុមារ​ និង​ការ​អប់រំ»​ ដែល​ចងក្រង​ឡើង​ក្រោម​កិច្ច​សហការ​រវាង​អង្គការ​ ILO/IPEC,​ មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា​ និង​ក្រសួង​ការងារ​ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ ។
លោក​សរ ចំរុង​ អតីត​អភិបាល​ស្រុក​អូរជ្រៅ​ ហើយ​បច្ចុប្បន្ន​ជា​អភិបាល​រង​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​និយាយ​នៅ​ក្នុង​របាយការណ៍​នេះ​ថា​ នៅ​ច្រក​ទ្វារ​ប៉ោយប៉ែត​ ស្រុក​អូរជ្រៅ​ ខេត្ត​បន្ទាយ​មានជ័យ​ មាន​កុមារ​ជាច្រើន​ប្រកបរបរ​ចិញ្ចឹម​ជីវិត​ជា​អ្នក​រែក​ពុន​អីវ៉ាន់​ អូស​រទេះ​ដឹក​អ្នក​ដំណើរ​លាងចាន​ ធ្វើ​កម្មករ​ និង​ឆ្លង​ទៅ​សុំទាន​នៅ​ប្រទេស​ថៃ​ ។​ ឈ្មួញ​ចូលចិត្ត​ប្រើ​កុមារ​ឲ្យ​នាំ​ទំនិញ​ឆ្លងដែន​តាម​ច្រក​របៀង​ ឬ​ច្រក​ត្រង់​ ព្រោះ​ងាយ​ស្រួល​គេចវេស​ពី​ភ្នាក់ងារ​ត្រួតពិនិត្យ​ពន្ធ​ ។​ កុមារ​ធ្វើ​ការ​ភាគ​ច្រើន​មាន​អាយុ​ពី​១០​ -​ ១៥​ឆ្នាំ​ ។​ កុមារ​ខ្លះ​លី​អីវ៉ាន់​ ខ្លះ​អូស​ទាញ​រុញ​រទេះ​ទំនិញ​ធំៗ​ ជាមួយ​មនុស្ស​ចាស់​ ដែល​មាន​ចំណុះ​ស្មើ​នឹង​រថយន្ត​កាម៉ាស់​មួយ​ ឆ្លងដែន​ពី​ព្រំដែន​កម្ពុជា​ប៉ោយប៉ែត​ ទៅ​ផ្សារ​ឡុងកឿ​ ប្រទេស​ថៃ​លើ​ចម្ងាយ​ដី​ប្រមាណ​៣​គីឡូម៉ែត្រ​ ។​ ការ​ដឹក​ជញ្ជូន​បែប​នេះ​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សង្គម​ផង​ និង​បាត់​សោភ័ណភាព​ផង​ ។​ លោក​សរ ចំរុង​ បាន​បញ្ជាក់​ថា​ ដោយ​សារ​ការ​ចល័ត​ទី​លំនៅ​មិន​ពិត​ប្រាកដ​របស់​ឪពុក​ម្ដាយ ​​បាន​ធ្វើ​ឲ្យ​កុមារ​ទាំង​នោះ​មិន​បាន​ទៅ​សាលារៀន។
បើ​តាម​ការ​ឲ្យ​ដឹង​ កុមារ​ធ្វើ​ការ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ គ្មាន​ទី​ស្នាក់​អាស្រ័យ​ត្រឹមត្រូវ​ពិតប្រាកដ​ទេ​ ។​ កុមារ​មួយ​ចំនួន​បាន​ក្លាយ​ជា​ជន​ប្រព្រឹត្ត​អំពើ​លួច​ឆក់​ ឬ​ញៀន​ថ្នាំ​ស្រវឹង​ ។​ នៅ​ទី​នោះ​កុមារ​ធ្វើ​ការ​ដោយ​កម្លាំង​បាន​សុទ្ធសាធ​ ការ​ងារ​មាន​សភាព​ធ្ងន់ធ្ងរ​ហួស​ប្រមាណ​ និង​មិនបាន​ទៅ​រៀន​សូត្រ​ទាល់តែសោះ​ ។​ សង្គម​ទាំង​មូល​គប្បី​ធ្វើ​ការ​រួបរួម​គ្នា​ក្នុង​ការ​ចាត់​វិធាន​ការ​ដើម្បី​ទប់ស្កាត់​ពលកម្ម​ធ្ងន់ធ្ងរ​របស់​កុមារ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​នេះ​ ហើយ​ដក​យក​កុមារ​ចេញ​ពី​លក្ខខណ្ឌ​ការងារ​ប្រកបដោយ​គ្រោះថ្នាក់​ និង​ផ្ដល់​ដល់​កុមារ​ធ្វើ​ពលកម្ម​នូវ​ជម្រើស​សមស្រប​ផ្សេងៗ​ជា​ជំនួស​វិញ​ តាម​រយៈ​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​ និង​ជំនាញ​វិជ្ជាជីវៈ​ ។​ ពីព្រោះ​ថា​ ការ​ផ្ដល់​ការ​អប់រំ​វិជ្ជាជីវៈ​ជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់​ និង​លុប​បំបាត់​ពលកម្ម​ធ្ងន់ធ្ងរ​របស់​កុមារ​ ។
លោក​គ្រឿង សារុន​ ជំនួយ​ការ​អង្គការ​អភិវឌ្ឍន៍​កុមារ​ និង​ជន​ពិការ​កម្ពុជា​ (CCHDO)​ បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ខាង​លើ​ដែរ​ថា​ កុមារ​ធ្វើ​ការ​ហួស​កម្លាំង​នៅ​តំបន់​ប៉ោយប៉ែត​ភាគ​ច្រើន​មាន​អាយុ​ពី​១៤​ទៅ​១៨​ឆ្នាំ​ ហើយ​កុមារី​មាន​ច្រើន​ជាង​កុមារា​ ។​ ដើម្បី​កាត់បន្ថយ​ការងារ​ធ្ងន់ធ្ងរ​នេះ​ គឺ​យើង​ត្រូវ​ដក​ហូត​ពួក​គេ​ពី​ការងារ​ទាំងនោះ​ហើយ​ផ្ដល់​ឲ្យ​គេ​នូវ​ការ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​ និង​ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​ ។​ ក្រោយ​ពេល​ទទួល​បាន​ជំនាញ​វិជ្ជាជីវៈ​ និង​ដើម​ទុន​ខ្លះ​ពី​អង្គការ​ កុមារ​ទាំងនោះ​មិន​វិលត្រឡប់​ទៅ​រក​ការងារ​ធ្ងន់ធ្ងរ​វិញ​ទេ​ ។​ ពួក​គេ​មាន​លទ្ធភាព​យក​ជំនាញ​ និង​ដើមទុន​ទាំង​នោះ​ ទៅ​ប្រកប​មុខរបរ​បាន​ប្រសើរ​ជាង​មុន​ ។
ចំណែក​លោក​អ៊ិន ថេរ​ ប្រធាន​នាយកដ្ឋាន​អប់រំ​ក្រៅ​ប្រព័ន្ធ​នៃ​ក្រសួង​អប់រំ​យុវជន​ និង​កីឡា​ ក៏​បាន​និយាយ​នៅ​ក្នុង​របាយការណ៍​ «ពលកម្ម​កុមារ​ និង​ការ​អប់រំ»​ ផង​ដែរ​ថា​ អប់រំ​ក្រៅ​ប្រព័ន្ធ​ ជា​ប្រព័ន្ធ​អប់រំ​មួយ​ទទួល​អ្នក​ដែល​គ្មាន​លទ្ធភាព​រៀន​នៅ​ក្នុង​ប្រព័ន្ធ​ ដែល​សាលារៀន​ក្នុង​ប្រព័ន្ធ​ទៅ​មិនដល់​ ឬ​ក៏​កំព្រីកំព្រា​ឥត​ម៉ែ​ឪ​ គ្មាន​ទីពឹង​ ឬ​កុមារ​ក្រីក្រ​ធ្វើ​ពលកម្ម​ ។​ កុមារ​ក្រីក្រ​ប្រកប​របរ​រក​ទទួល​ទាន​នៅ​ពេល​ថ្ងៃ​ អាច​ទៅ​រៀន​នៅ​ពេល​យប់​បាន​ ។
លោក​បាន​បន្ថែម​ថា​ ការ​អប់រំ​ក្រៅ​ប្រព័ន្ធ​នេះ​ ត្រូវ​ផ្សារភ្ជាប់​ទៅ​នឹង​ការ​ផ្ដល់​ជំនាញ​ទៅ​តម្រូវ​ការ​ទីផ្សារ​ពលកម្ម​ និង​មាន​ប្រាក់​ឥណទាន​ជា​ដើម​ទុន​ ទើប​អាច​រួម​ចំណែក​ដកហូត​កុមារ​ចេញ​ផុត​ពី​ពលកម្ម​ និង​កាត់បន្ថយ​ភាព​ក្រីក្រ​របស់​ប្រជាជន​បាន​ ។
តាមរយៈ​អង្គការ​ CCHDO​ មាន​កុមារ​នៅ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ជា​ច្រើន​នាក់​ បាន​ផ្លាស់​ប្ដូរ​ពី​មុខ​របរ​លក់​កម្លាំង​ពលកម្ម​មក​ប្រកប​មុខរបរ​បាន​ល្អ​ប្រសើរ​ជាង​មុន​ ដែល​ក្នុង​នោះ​ក៏​មាន​កុមារី​រឹត សោភ័ណ​ អាយុ​១៧​ឆ្នាំ​ ផង​ដែរ​ ។​ ពី​មុន​នាង​ធ្លាប់​ប្រកប​របរ​ជា​អ្នក​អូស​រទេះ​ដឹក​អ្នក​ដំណើរ​ និង​ទូល​អីវ៉ាន់​ឲ្យ​ថៅកែ​ពី​ផ្សារ​ខ្មែរ​ទៅ​ប្រទេស​ថៃ​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត​ ។​ ក្នុង​មួយ​ថ្ងៃ​នាង​ត្រូវ​អូស​រទេះ​ត្រឡប់​ទៅ​ត្រឡប់​មក​ពី​៦​ទៅ​៧​ជើង​ ហើយ​ទទួល​បាន​ប្រាក់​ពី​៤០​ ទៅ​៥០​បាត​ អាស្រ័យ​ទៅតាម​បរិមាណ​អីវ៉ាន់​តិច​ ឬ​ច្រើន​ ។​ នាង​ត្រូវ​ស្ពាយ​អីវ៉ាន់​រត់​គេច​ពន្ធ​ ហើយ​ម្ដង​ម្កាល​ត្រូវ​ក្រឡាច់​ជើង​ដួល​ គ្រេច​ក​ជើង​ក៏​មាន​ដែរ​ ។​ ក្រោយ​ពី​បាន​រៀន​ដេរ​មួក​ និង​កាបូប​អស់​រយៈ​ពេល​៧​ខែ​ជាមួយ​អង្គការ​ CCHDO​ បាន​ក៏​បែរ​មក​ប្រកប​របរ​ដេរ​មួក​ និង​កាបូប​វិញ​ ។​ មួយ​ថ្ងៃ​នាង​អាច​រក​ប្រាក់​ចំណូល​បាន​ពី​៥០​ ទៅ​៦០​បាត​ ។​ មុខរបរ​ក្រោយ​នេះ​ បាន​ធ្វើ​ឲ្យ​នាង​សប្បាយ​ចិត្ត​ណាស់​ ព្រោះ​នាង​បាន​នៅ​ធ្វើ​ការ​ក្នុង​ផ្ទះ​ ជួបជុំ​ឪពុក​ម្ដាយ​ក្នុង​ម្លប់​ត្រជាក់​ប្រសើរ​ជាង​កាល​ពេល​មុន​ ដែល​នាង​ត្រូវ​ទូល​អីវ៉ាន់​ និង​អូស​រទេះ​ក្រោម​កម្ដៅ​ថ្ងៃ​ ៕
កុមារ​កម្ពុជា​ អាយុ​ក្រោម​៥​ឆ្នាំ​ ចំនួន​២០​ភាគ​រយ​ បាន​ស្លាប់​ដោយ​សារ​ កង្វះ​អនាម័យ
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

Description: http://women.open.org.kh/files/images/childrenunder5die1.jpgគណៈ​អធិបតី​ក្នុង​សន្និសីទ​កាសែត (រូបថត លាងគង់)កម្ពុជា​មួយ​ឆ្នាំ​មាន​តម្រូវ​ការ​បង្គន់​អនាម័យ​ចំនួន​៥០០០០០​បង្គន់​នៅ​ទូទាំង​ប្រទេស
ភ្នំពេញ ៖ មន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​បាន​និយាយ​ថា កុមារ​អាយុ​ក្រោម​៥​ឆ្នាំ​ចំនួន​២០​ភាគ​រយ​នៃ​ចំនួន​ស្លាប់​ប្រចាំ​ឆ្នាំ​បណ្ដាល​មក​ពី​កង្វះ​អនាម័យ ព្រោះ​ក្នុង​ចំណោម​ប្រជាជន​កម្ពុជា​ជាង​១៤​លាន​នាក់ មាន​១០​លាន​នាក់​មិន​មាន​បង្គន់​អនាម័យ​ប្រើប្រាស់ ។
ការ​បង្ហើប​ព័ត៌មាន​ដ៏​មាន​សារ​សំខាន់​នេះ ធ្វើ​ឡើង​ដោយ​លោក​យឹម ឆៃលី រដ្ឋលេខាធិការ​ក្រសួង​អភិវឌ្ឍន៍​ជនបទ ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ស្ដី​ពី​អនាម័យ​ជនបទ ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​វិមាន​រដ្ឋាភិបាល​កាល​ពី​សប្ដាហ៍​មុន​នេះ ។
លោក​រដ្ឋលេខាធិការ​បាន​បន្ត​ថា កម្ពុជា​មាន​កម្រិត​អនាម័យ​តាម​ទី​ជនបទ​ទាប​បំផុត​បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់ គឺ​ឆ្នាំ​១៩៩៨​មាន​កម្រិត​អនាម័យ​ត្រឹម​៩​ភាគ​រយ ហើយ​កើន​ដល់​១៦​ភាគ​រយ​នៅ​ឆ្នាំ​២០០៦​កន្លង​មក​នេះ ។
លោក​បន្ត​ដោយ​គូស​បញ្ជាក់​ថា «​ការ​យល់​ដឹង​និង​ទទួល​ស្គាល់​ពី​សារ​សំខាន់​អនាម័យ​របស់​ប្រជាជន​តាម​ជនបទ​មាន​កម្រិត​ទាប​ណាស់​»
លោក​យឹម ឆៃលី បាន​បន្ត​ថា​តាម​ការ​ស្រាវជ្រាវ​មួយ​បាន​បង្ហាញ​ថា​បើ​យើង​វិនិយោគ​ប្រាក់​ចំនួន​១​ដុល្លារ​ទៅ​លើ​ការ​លើក​កម្ពស់​អនាម័យ យើង​នឹង​ទទួល​ផល​មក​វិញ​បាន​២៣​ដុល្លារ ។ ប៉ុន្តែ​បើ​មិន​មាន​ការ​ធ្វើ​អនាម័យ​តាម​រយៈ​ការ​សាងសង់​បង្គន់​អនាម័យ​តាម​ទី​ជនបទ យើ​នឹង​ខាត​បង់​សេដ្ឋកិច្ច​និង​ពេល​វេលា ដូច្នេះ​ហើយ​ទើប​នៅ​ឆ្នាំ​២០១៥ ក្រសួង​អភិវឌ្ឍន៍​ជនបទ​ប្ដេជ្ញា​ចិត្ត​ធ្វើ​ឲ្យ​ប្រជាជន​នៅ​តាម​ទី​ជនបទ​៥០​ភាគរយ​មាន​ទឹក​ស្អាត​ប្រើប្រាស់ ។
លោក​បាន​និយាយ​ទៀត​ថា​អនាម័យ​ទឹក​ស្អាត​ដើរ​លឿន​ជាង​ការ​ធ្វើ​បង្គន់ ដូច​នេះ​ទាមទារ​ឲ្យ​មាន​ការ​ចូល​រួម​ពី​ដៃ​គូ​អភិវឌ្ឍន៍​និង​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ដើម្បី​ធ្វើ​ការងារ​នេះ ។ ដូច្នេះ​ទើប​ក្រសួង​អភិវឌ្ឍន៍​ជនបទ​នឹង​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​សំខាន់​ៗ​ចំនួន​៤ ដើម្បី​ធ្វើ​ការងារ​នេះ​ឲ្យ​មាន​ប្រសិទ្ធិភាព ។
យុទ្ធសាស្ត្រ​ទាំង​នោះ​រួម​មាន​ទី​១ រៀបចំ​យុទ្ធនាការ​ថ្នាក់​ជាតិ​ស្ដី​ពី​អនាម័យ​តាម​ជនបទ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជាជន​ទូទៅ​បាន​យល់​ដឹង​ទូលំ​ទូលាយ​ពី​អនាម័យ​ជនបទ ទី​២ ជ្រើសរើស​និង​ផ្សព្វ​ផ្សាយ​ពី​តម្លៃ​បង្គន់​អនាម័យ​ដែល​មាន​តម្លៃ​សមស្រប​អាច​ឲ្យ​ប្រជាជន​ទទួល​យក​បាន ទី​៣ បំផុស​ឲ្យ​មាន​ការ​សាងសង់​បង្គន់​អនាម័យ និង​អប់រំ​ប្រជាជន​កុំ​ឲ្យ​មាន​ការ​បន្ទោរ​បង់​ក្រៅ​បង្គន់​និង ទី​៤ សម្រប​សម្រួល​ជាមួយ​អង្គការ​ដែល​ធ្វើ​ការងារ​នេះ​ដើម្បី​សហការ​គ្នា​ក្នុង​ការ​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​បង្គន់​១០០​ភាគរយ ។
លោក​យឹម ឆៃលី បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ​មាន​អង្គការ​ខ្លះ​ធ្វើ​បង្គន់​ឲ្យ​ប្រជាជន​ចូល​រួម​ចំណាយ​ប្រាក់​៥០​ភាគ​រយ កន្លែង​ខ្លះ​៧០​ភាគ​រយ និង​កន្លែង​ខ្លះ​១០០​ភាគ​រយ ដូច្នេះ​ត្រូវ​មាន​ការ​ចូល​រួម​ពី​គណៈកម្មការ​អភិវឌ្ឍន៍​ភូមិ ដើម្បី​ធ្វើ​ការងារ​នេះ​ឲ្យ​មាន​តុល្យភាព គឺ​បើ​ជួយ​ប្រាក់​រួម​ចំណែក​ធ្វើ​បង្គន់​អនាម័យ​ដល់​ប្រជាជន​៥០​ភាគ​រយ គឺ​៥០​ភាគ​រយ​ទូទាំង​ប្រទេស​ស្មើ​ភាព​គ្នា ។
លោក​ស្រី អ៊ីហ្សាបែល អូស្ទីន (ISABBELLE AUSTIN) នាយក​រង​អង្គការ​យូនីសេហ្វ​ប្រចាំ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា នៅ​កម្ពុជា​មួយ​ឆ្នាំ ត្រូវ​ការ​សាងសង់​បង្គន់​អនាម័យ​ចំនួន​៥០​ម៉ឺន​បង្គន់ ដូច្នេះ​ដៃ​គូ​អភិវឌ្ឍន៍​មិន​ត្រឹម​តែ​ជួយ​លើ​ផ្នែក​ថវិកា​ទេ គឺ​ជួយ​លើ​ការងារ​ទំនាក់​ទំនង ដើម្បី​ឲ្យ​ការ​អនុវត្តន៍​ការ​សាងសង់​និង​ការ​ប្រើប្រាស់​បង្គន់​អនាម័យ​បាន​ល្អ​ប្រសើរ ។
លោក​ស្រី​បន្ត​ថា ប៉ុន្តែ​ដើម្បី​អនុវត្ត​ការងារ​នេះ​ត្រូវ​តែ​តម្រូវ​លើ​ទីផ្សារ​ផង​ដែរ ថា​តើ​មាន​លក់​សម្ភារៈ​សម្រាប់​សង់​បង្គន់​អនាម័យ​បាន​ក្នុង​តម្លៃ​ទាប ដែល​ប្រជាជន​អាច​ទិញ​យក​ទៅ​ប្រើប្រាស់​បាន​ដែរ​ឬ​អត់ ។ លោក​ស្រី​បាន​បន្ត​ដោយ​ផ្ដល់​អនុសាសន៍​ថា «​យើង​គួរ​ធ្វើ​បង្គន់​តាម​លក្ខណៈ​ជា​កាំ​ជណ្ដើរ គឺ​ធ្វើ​បង្គន់​ជា​លក្ខណៈ​ធម្មតា​អាច​ប្រើប្រាស់​បាន​និង​ឈាន​ទៅ​ទំនើប​ដូច​បង្គន់​អនាម័យ​នៅ​ទីក្រុង បើ​ជីវភាព​ប្រជាជន​បាន​ល្អ​ប្រសើរ​ហើយ​»
លោក​ស្រី​អ៊ីហ្សាបែល អូស្ទីន បាន​បន្ត​ដោយ​សង្កត់​ធ្ងន់​ថា «​មិន​មាន​អនាម័យ​បាន​ប៉ះពាល់​ដល់​ការ​រស់​មាន​ជីវិត និង​សុខភាព ពិសេស​កុមារ​បើ​ពួក​គេ​មិន​ឈឺ ក៏​គ្រោះថ្នាក់​ដល់​សុខភាព​ផង​ដែរ ហើយ​កុមារ​នឹង​មាន​ការ​លូតលាស់​មិន​បាន​ល្អ បើ​ពួក​គេ​រស់​ក្នុង​គ្រួសារ​កង្វះ​អនាម័យ​»
Description: http://women.open.org.kh/files/images/childrenunder5die2.jpgបង្គន់​អនាម័យ​គំរូ​ដែល​ត្រូវ​ដាក់​តាំង​ក្នុង​ពិធី (រូបថត លាងគង់)លោក​ស្រី​បន្ថែម​ថា បន្ថែម​បន្ទុក​ថែម​ទៀត ការ​ខ្វះ​បង្គន់​អនាម័យ​ក៏​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃថ្នូរ​របស់​មនុស្ស ពិសេស​ស្ត្រី​និង​ក្មេង​ស្រី ដែល​អាច​ប៉ះពាល់​ដល់​សន្តិសុខ​ផ្ទាល់​ខ្លួន​នៅ​ពេល​ពួក​គេ​ចេញ​ទៅ​បន្ទោរ​បង់​ឆ្ងាយ​ពី​ផ្ទះ ។
លោក​ស្រី​បាន​បន្ត​ដោយ​គូស​បញ្ជាក់​ទៀត​ថា ពី​មុន​មាន​ការ​គិត​ថា ការ​ធ្វើ​អនាម័យ​ជា​រឿង​កំប៉ិក​កំប៉ុក ប៉ុន្តែ​ធាតុ​ពិត​បញ្ហា​អនាម័យ​ជា​រឿង​ធំ វា​ប៉ះ​ពាល់​ដល់​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ប៉ុន្តែ​បើ​យើង​មាន​កម្រិត​អនាម័យ​ខ្ពស់ វា​ធ្វើ​ឲ្យ​ចំណេញ​សេដ្ឋកិច្ច ព្រោះ​យើង​មិន​ចំណាយ​លុយ​ព្យាបាល​ជំងឺ​ដែល​បណ្ដាល​មក​ពី​បញ្ហា​កង្វះ​អនាម័យ។
កុមារ​អាស៊ី​ត្រូវ​ពួក​ឧក្រិដ្ឋជន​ចាប់​លក់​ ឲ្យ​ធ្វើ​ជា​ទាសករ​នៅ​ក្នុង​ ចក្រភព​អង់គ្លេស
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

Description: http://women.open.org.kh/files/images/asian-children1_0.jpgពួក​ឧក្រិដ្ឋជន​តហរូវ​ប៉ូលិស​អង់គ្លេស​ចាប់បានពួក​ឧក្រិដ្ឋជន​ត្រូវ​ប៉ូលិស​អង់គ្លេស​ចាប់​បាន​ តាំង​ពី​ថ្ងៃ​២៣​ កញ្ញា​ ២០០៧​ ប៉ូលិស​អង់គ្លេស​សហការ​ជាមួយ​អង្គការ​សង្គម​ក្នុង​ស្រុក​បើក​យុទ្ធនាការ​មួយ​មាន​ឈ្មោះ​ថា​ យុទ្ធនាការ​ ECPAT​ ដើម្បី​បង្ក្រាប​ពួក​ឧក្រិដ្ឋជន​អង់គ្លេស​ដែល​ទិញ​កុមារ​អាស៊ី​យក​មក​ប្រើ​ជា​ទាសករ​ ។
ថ្ងៃ​ដំបូង​នៃ​យុទ្ធនាការ​ ECPAT​ ប៉ូលិស​អង់គ្លេស​រក​ឃើញ​សំបុក​ឧក្រិដ្ឋកម្ម​មួយ​ចំនួន​នៅ​ជាយ​ក្រុង​ឡុង​ ដែល​ទិញ​កុមារ​ពី​អាស៊ី​យក​មក​ប្រើ​ជា​ទាសករ​ ឲ្យ​ដាំ​ និង​មើល​ថែ​ចម្ការ​កញ្ឆា​លួចលាក់​របស់​ពួក​វា​ ។​ ចម្ការ​កញ្ឆា​ទាំង​នោះ​ឋិត​នៅ​តាម​តំបន់​មាន​ដើម​ឈើ​បិទបាំង​ខាងក្រៅ​ ឬ​នៅ​តាម​បន្ទប់​ក្រោម​ដី​របស់​ផ្ទះ​ដែល​មាន​ទី​ធ្លា​ធំ​ ។​ កុមារ​អាស៊ី​ត្រូវ​បង្ខាំង​ដូច​គោ​ក្របី​ សម្រាប់​ប្រើប្រាស់​ឲ្យ​ធ្វើ​ការ​ ។​ ពួក​វា​បង្ខាំង​ជនរងគ្រោះ​នៅ​តាម​កន្លែង​ងងឹតៗ​ហាម​ដើរ​ចេញ​ក្រៅ​ ឲ្យ​ស៊ី​ចុក​មិន​គ្រប់គ្រាន់​ ហើយ​ទាត់​ធាក់​ ស្រេច​តែ​ចិត្ត​ ។​ កុមារ​មួយ​ចំនួន​ធ្លាក់​ខ្លួន​ឈឺ​ មួយ​ចំនួន​ឡប់​សតិ​ទៅ​ជា​ស្រឡឺកឺ​ មាន​ទឹកមុខ​ស្លេកស្លាំង​ពោរពេញ​ដោយ​ភាព​តក់​ស្លុត​ ។
Description: http://women.open.org.kh/files/images/asian-children2_0.jpgចម្ការ​កញ្ឆា​មួយ​នៅ​ប្រទេស​អង់គ្លេសប៉ូលិស​ទីក្រុង​ឡុង​បាន​ឲ្យ​ដឹង​ថា​ កុមារ​ អាស៊ី​ចាប់​ពី​អាយុ​១៣​ឆ្នាំ​ ដល់​១៦​ឆ្នាំ​ ត្រូវ​ពួក​ឧក្រិដ្ឋជន​នៅ​អាស៊ី​បញ្ជូន​មក​លក់​ឲ្យ​ពួក​ឧក្រិដ្ឋជន​អង់គ្លេស​ ។
លោក​គ្រិស្ទីន បេដដូ​ អ្នក​ដឹកនាំ​យុទ្ធនាការ​ ECPAT​ ប្រាប់​អ្នក​យក​ព័ត៌មាន​កាសែត​ Independent​ នៅ​ទីក្រុង​ឡុង​ កាល​ពី​ថ្ងៃ​ទី​២៣​ កញ្ញា​ ២០០៧​ថា​ "មាន​ភស្តុតាង​ជា​ច្រើន​បង្ហាញ​ឲ្យ​ឃើញ​ថា​ កុមារ​អាស៊ី​ត្រូវ​ពួក​ឧក្រិដ្ឋជន​លួច​ចាប់​ខ្លួន​ក៏​មាន​ ទិញ​ថោកៗ​ក៏​មាន​ ហើយ​ដឹក​មក​លក់​ឲ្យ​ពួក​ឧក្រិដ្ឋជន​ដាំ​កញ្ឆា​លួចលាក់​ក្នុង​ប្រទេស​អង់គ្លេស​ ។​ កុមារ​ទាំងនោះ​ត្រូវ​ប្រើ​ឲ្យ​ធ្វើ​ការ​ដូច​សត្វ​ធាតុ​ដោយ​អត់​បាន​ទទួល​កម្រៃ​សូម្បី​មួយ​សេន"​ ។
មុន​ពេល​បើក​យុទ្ធនាការ​ ECPAT​ ប៉ូលិស​ទីក្រុង​ឡុង​ និង​ទីក្រុង​ធំៗ​ផ្សេងទៀត​ក្នុង​ប្រទេស​អង់គ្លេស​បាន​រក​ឃើញ​ជា​ញឹកញាប់​នូវ​ករណី​កុមារ​អាស៊ី​ ត្រូវ​ពួក​ឧក្រិដ្ឋជន​ទិញ​ លក់​ ដូច​ទិញ​លក់​ទាសករ​ពិតៗ​ ។
លោក​ភីថឺ ស្ដេនលី​ មន្ត្រី​មួយ​រូប​ដែល​ចូល​រួម​ក្នុង​យុទ្ធនាការ​ ECPAT​ ដែរ​នោះ​ បាន​ឲ្យ​ដឹង​ថា​ ពួក​ឧក្រិដ្ឋជន​នៅ​អង់គ្លេស​ ''កុម្ម៉ង់​ទំនិញ''​ ទៅ​ពួក​ឧក្រិដ្ឋជន​នៅ​អាស៊ី​អាគ្នេយ៍​ក្នុង​នោះ​មាន​វៀតណាម​ផង​ ។​ ពួក​ឧក្រិដ្ឋជន​អាស៊ី​ច្រើន​លួច​ចាប់​កុមារ​អភ័ព្វ​ស្ងាត់ៗ​ពិសេស​ក្មេង​ប្រុស​ ដើម្បី​បញ្ជូន​មក​លក់​ឲ្យ​ធ្វើ​ទាសករ​តាម​ចម្ការ​កញ្ឆា​លួចលាក់​ ។
កាសែត​ Independent​ លើក​ឡើង​ថា​ ផ្ទះ​ធំ​ណា​មួយ​នោះ​ដែល​មាន​ដី​ទូលាយ​ប្រហែល​ប៉ុន្មាន​រយ​ម៉ែត្រ​ក្រឡា​ បើ​គេ​ប្រែក្លាយ​ជា​ចម្ការ​កញ្ឆា​ ''ដាំ​កញ្ឆា​ក្នុង​ផើង​ឈើ​ ដាក់​តាម​បន្ទប់​ងងឹត...''​ នោះ​ក្នុង​១​ឆ្នាំ​អាច​រក​ប្រាក់​បាន​៣០០.០០០​ផោន​យ៉ាងតិច​ ។
មុន​នេះ​ (មុន​យុទ្ធនាការ​ ECPAT)​ ប្រការ​ដែល​ប៉ូលិស​អង់គ្លេស​ និង​អង្គការ​សង្គម​ខ្វាយខ្វល់​បំផុត​នោះ​ គឺ​រាល់​ពេល​ជួប​កុមារ​អាស៊ី​ណា​ម្នាក់​គួរ​ឲ្យ​សង្ស័យ​ ស្អែក​ឡើង​កុមារ​នោះ​បាត់​ខ្លួន​ឈឹង​តែ​ម្ដង​ ។​ ពិត​ជា​គួរ​ឲ្យ​តក់ស្លុត​មែន​ !​ នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ហ្គ័រដុន ប្រោន​ បាន​ទទួល​របាយការណ៍​រឿង​នេះ​ហើយ​ ។​ គាត់​ចង់​ឲ្យ​រឿង​អាក្រក់​នេះ​ត្រូវ​បាន​បញ្ចប់​ឆាប់ៗ​ ។
នាយ​ប៉ូលិស​មួយ​រូប​ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​ ECPAT​ និយាយ​ថា​ ចម្ការ​កញ្ឆា​លួច​លាក់​ជា​កន្លែង​ផលិត​លុយ​កាក់​ឲ្យ​ពួក​ឧក្រិដ្ឋជន​ ។​ បំផ្លាញ​ចម្ការ​កញ្ឆា​ទាំងនោះ​ មាន​ន័យ​ថា​ បាន​រំដោះ​កុមារ​អាស៊ី​ដែល​កំពុង​ក្លាយ​ជា​ទាសករ​ផង​ បាន​សំពង​មូលដ្ឋាន​សេដ្ឋកិច្ច​ហិរញ្ញវត្ថុ​ របស់​ពួក​ឧក្រិដ្ឋជន​ផង​ ។​ ការងារ​នេះ​ទាមទារ​កម្លាំង​ជា​ច្រើន​ចូលរួម​ និង​អនុវត្ត​យ៉ាង​ប្ដូរផ្ដាច់​បំផុត​ ៕
កុមារ​រស់នៅ​លើ​គំនរ​សំរាម​នៅ​ភូមិ​អណ្ដូង​ចេញ​ នឹង​ទទួល​បាន​ការ​ជួយ​ឧបត្ថម្ភ​ឲ្យ​រៀន​សូត្រ
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

Description: http://women.open.org.kh/files/images/com-ped-children-provice.jpgអង្គការ​ Com ped​ ចុះ​ស្រង់​ស្ថិតិ​កុមារ​រស់នៅ​លើ​គំនរ​សំម្រាម​ (រូបថត​ ៖​ ជាយដែន)ការ​សិក្សា​របស់​កុមារា​កុមារី​រស់​នៅ​លើ​គំនរ​សំរាម​ជួប​ការ​លំបាក​នៅ​ភូមិ​ចេញ​ ឃុំ​អូរ​ចារ​ ស្រុក​បាត់ដំបង​ នឹង​មាន​ក្ដី​សង្ឃឹម​ទៅ​ថ្ងៃ​អនាគត​ ក្រោយ​ពី​ពួក​គេ​បាន​ទទួល​ការ​យក​ចិត្ត​ទុកដាក់​ និង​គិត​គូរ​ទំនុក​បម្រុង​ពី​អង្គការ​កែច្នៃ​សំរាម​ និង​ការ​សិក្សា​នៅ​កម្ពុជា​ហៅ​កាត់​ថា​ (Com ped)​
លោក​សំ ផល្លា​ អ្នក​គ្រប់គ្រង​គម្រោង​អង្គការ​កែច្នៃ​សំរាម​ និង​ការ​សិក្សា​នៅ​កម្ពុជា​ហៅ​កាត់​ថា​ (Com ped)​ បាន​និយាយ​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១៨​ ខែ​វិច្ឆិកា​ នៅ​វាល​ចាក់​សំរាម​ថា​ អង្គការ​កំពុង​ស្រង់​ស្ថិតិ​ក្មេង​មួយ​ចំនួន​ធំ​ដែល​រស់​នៅ​លើ​គំនរ​សំរាម​ចាប់​ពី​អាយុ​៥​ ដល់​ ១០​ឆ្នាំ​ ឬ​១៥​ឆ្នាំ​ ដែល​ជួប​ការ​លំបាក​ខ្វះខាត​ជីវភាព​ ឪពុក​ម្ដាយ​ក្រីក្រ​ ហើយ​មក​រស់​នៅ​លើ​គំនរ​សំរាម​ដោយ​រើស​យក​សំរាម​ដែល​លក់​បាន​ឲ្យ​អ្នក​ប្រមូល​ទិញ​អេតចាយ​យក​លុយ​ផ្គត់ផ្គង់​ជីវភាព​ ហើយ​បោះបង់​ការ​រៀន​សូត្រ​ ដើម្បី​ស្វែងរក​សប្បុរស​ជន​ និង​ឪពុក​ម្ដាយ​ធម៌​ជា​ជនជាតិ​អាល្លឺម៉ង់​មក​ជួយ​ឧបត្ថម្ភ​ជា​ប្រយោល​ និង​ជា​អចិន្ត្រៃយ៍​ដល់​ពួក​គេ​ ។​ លោក​សំ ផល្លា​ បាន​បញ្ជាក់​បន្ថែម​ទៀត​ថា​ ក្មេងៗ​ដែល​ចាត់​ចូល​ជា​ក្មេង​ជួប​ការ​លំបាក​គឺ​មាន​ច្រើន​យ៉ាង​ គឺ​ក្មេង​ពិការ​ ក្មេង​ក្រីក្រ​ ក្មេង​គ្មាន​ទីពឹង​ ក្មេង​មាន​អាយុ​ច្រើន​បោះបង់​ការ​សិក្សា​ ហើយ​ចង់​រៀន​បន្ត​ ។ល។
លោក​សំ ផល្លា​ បាន​បន្ត​ទៀត​ថា​អំណោយ​ឧបត្ថម្ភ​ឪពុក​ម្ដាយ​ធម៌​ជនជាតិ​អាល្លឺម៉ង់​ គេ​តែងតែ​ផ្ញើ​ជា​ប្រាក់​ ជា​សម្ភារៈ​មក​ឲ្យ​កូន​ធម៌​គេ​នៅ​ប្រទេស​កម្ពុជា​ ។
គួរ​បញ្ជាក់​ថា​ ក្មេង​ៗ​រស់​នៅ​លើ​គំនរ​សំរាម​ជា​កូន​របស់​ប្រជាពលរដ្ឋ​ក្រីក្រ​រស់នៅ​ ភូមិ​អណ្ដូង​ចេញ​ ឃុំ​អូរ​ចារ​ ស្រុក​បាត់​ដំបង​នេះ​ ដោយ​សារ​ជីវភាព​ក្រីក្រ​ ពួក​គេ​មួយ​ចំនួន​ ឪពុក​ម្ដាយ​មិន​បញ្ជូន​ទៅ​សាលារៀន​ទេ​ នៅ​ពេល​ពួក​គេ​មាន​អាយុ​គ្រប់​ចូល​រៀន​ និង​មួយ​ចំនួន​ទៀត​បាន​ចុះ​ឈ្មោះ​ចូល​រៀន​ដែរ​ តែ​ត្រូវ​បាន​បោះបង់​ការ​សិក្សា​ទៅ​វិញ​ ក្រោយ​ពេល​ពួក​គេ​ដំណើរ​ការ​សិក្សា​បាន​មួយ​រយៈ​ពេល​រួច​មក​ហើយ​ ។
លោក​សំ ផល្លា​បាន​បន្ត​ថា​ ការ​ជួយ​ឧបត្ថម្ភ​របស់​ឪពុក​ម្ដាយ​ធម៌​ពី​ប្រទេស​អាល្លឺម៉ង់​ គឺ​ចង់​ជំរុញ​ឲ្យ​ក្មេង​ណា​ដែល​ចង់​រៀន​រហូត​បាន​ចប់​ថ្នាក់​ទី​១២​ ហើយ​ចង់​បន្ត​ទៀត​ បើ​សិន​ជា​ឪពុក​ម្ដាយ​ធម៌​នោះ​មាន​លទ្ធភាព​នឹង​ជួយ​បាន​ ៕
តាម​ឪពុក​ម្ដាយ​ទៅ​នេសាទ​ត្រី​ ពុំ​អាច​បន្ត​រៀន​សូត្រ​បាន
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​
រនាម​បឹង​ទន្លេសាប​ ៖ពួក​គេ​ពុំ​មែន​ជា​កុមារ​តែ​ពីរ​នាក់​គត់​ នៃ​គ្រួសារ​តែ​មួយ​គត់​ទេ​ ដែល​ក្រីក្រ​ និង​រស់​នៅ​បណ្ដោះអាសន្ន​នៅ​តំបន់​ទំនាប​រនាម​បឹង​ទន្លេសាប​ដោយ​ប្រកប​របរ​នេសាទ​ត្រី​ដើម្បី​ជីវភាព​ តែ​ធ្វើ​ឲ្យ​កូនៗ​បាត់​បង់​ឱកាស​រៀន​សូត្រ​ចំណេះ​វិជ្ជា​ ។
យុវតី​កាន ដែន​ មាន​អាយុ​២៤​ឆ្នាំ​ហើយ​ នាង​បាន​បាត់បង់​ឱកាស​រៀន​សូត្រ​តាំង​ពី​៦​ឆ្នាំ​មក​ម្ល៉េះ​ ។​ ឥឡូវ​នេះ​ប្អូន​ប្រុស​នាង​កាន គល់​ អាយុ​១២​ឆ្នាំ​ បាន​ជួប​វាសនា​អាក្រក់​បែប​នេះ​ទៀត​ ។​ យុវតី​ធ្លាប់​រៀន​ដល់​ថ្នាក់​ទី​៧​ក៏​បង្ខំ​បញ្ឈប់​ការ​រៀន​សូត្រ​ ឯ​ប្អូន​ប្រុស​នាង​នេះ​លែង​បាន​រៀន​សូត្រ​បន្ត​តាំងពី​ថ្នាក់​ទី​៦​ ។
ពូ​ខ្លូត​ អាយុ​៥៧​ឆ្នាំ​ ជា​ឪពុក​មាន​ទី​លំនៅ​ឃុំ​លលក​ស​ ស្រុក​សំពៅ​មាស​ ខេត្ត​ពោធិ៍​សាត់​ ហើយ​បាន​ផ្លាស់​លំនៅ​ទៅ​ភូមិ​ខ្សោយ​ ឃុំ​អន្លង់​វិល​ ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង​ កាល​ពី​៧​ឆ្នាំ​មុន​ ដោយ​ចាប់​យក​របរ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​នៅ​តាម​រដូវ​ ។​ គាត់​ និង​ប្រពន្ធ​ ព្រម​ទាំង​កូនៗ​ត្រូវ​ផ្លាស់​ប្ដូរ​ទីលំនៅ​បណ្ដោះ​អាសន្ន​ជា​ញឹកញាប់​នៅ​តំបន់​ទំនាប​ និង​រនាម​បឹង​ទន្លេសាប​ ។
ដោយ​សារ​ជីវភាព​ពី​ការ​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នេះ​ និង​ការ​ផ្លាស់​ប្ដូរ​លំនៅ​ស្នាក់​បណ្ដោះអាសន្ន​ជា​ញឹកញាប់​ ធ្វើ​ឲ្យ​កូនៗ​នៃ​គ្រួសារ​នេះ​ពុំ​អាច​រៀន​សូត្រ​បន្ត​បាន​ទេ​ ។
ពូ​ខ្លូត កាន​និយាយ​ថា​ «ខ្ញុំ​មាន​កំហុស​ចំពោះ​កូនៗ​ដែល​ពុំ​មាន​លទ្ធភាព​ឲ្យ​ពួក​គេ​រៀន​សូត្រ​ចប់​ចុង​ចប់​ដើម​ ។​ គឺ​ភាព​ក្រីក្រ​បង្ខំ​ឲ្យ​គ្រួសារ​ខ្ញុំ​ខុស​បែប​នេះ»​
បុរស​មេ​គ្រួសារ​នេះ​និយាយ​បន្ត​ថា​ «ប្រជា​នេសាទ​ជា​លក្ខណៈ​គ្រួសារ​នៅ​រនាម​បឹង​ទន្លេ​ដែល​មាន​ជីវភាព​ក្រីក្រ​ភាគច្រើន​រាប់​រយ​គ្រួសារ​ ក៏​គ្មាន​លទ្ធភាព​ឲ្យ​កូន​ចៅ​រៀន​សូត្រ​ដែរ​ព្រោះ​ទីតាំង​លំនៅ​បណ្ដោះ​អាសន្ន​នៅ​រនាម​ ឬ​ទំនាប​នោះ​ឆ្ងាយ​ពី​សាលា​ ។​ នៅ​រដូវ​វស្សា​ពិបាក​ធ្វើ​ដំណើរ​ នៅ​រដូវ​ប្រាំង​កាន់​តែ​ឆ្ងាយ​ពី​ភូមិ​អត់​ទឹក​លិច​ព្រោះ​គ្រួសារ​ត្រូវ​រំកិល​ចូល​ទៅ​កៀក​បឹង​ទន្លេសាប​ដែល​ជា​ហេតុ​នាំ​ឲ្យ​ចម្ងាយ​ផ្លូវ​មក​សាលារៀន​សម្រាប់​កូន​ចៅ​កាន់​តែ​ឆ្ងាយ​ ។
កន្លង​មក​រាជរដ្ឋាភិបាល​ក្រសួង​អប់រំ​ និង​ដៃគូ​ម្ចាស់​ជំនួយ​អន្តរជាតិ​ឬ​សប្បុរស​ជន​ធ្លាប់​ជួយ​កសាង​សាលារៀន​ មណ្ឌល​សុខភាព...​ដល់​ប្រជាពលរដ្ឋ​នៅ​តំបន់​ទំនាប​លិច​ទឹក​ និង​តំបន់​រនាម​ តំបន់​បឹង​ទន្លេសាប​ តែ​នៅ​ទី​ប្រជុំ​ជន​ «ទី​ប្រមូល​ផ្ដុំ​ផ្ទះ​ទឹក​របស់​ពលរដ្ឋ»​ ប៉ុណ្ណោះ​ ។​ ឯ​តំបន់​មាន​ពលរដ្ឋ​ និង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​គេ​ពុំ​អាច​សង់​សាលារៀន​ឲ្យ​បាន​ទេ​ ៕
ដក​ហូត​កុមារ​១៦០០០​នាក់​ចេញ​ពី​ការងារ​ប្រកប​ដោយ​គ្រោះថ្នាក់​ដើម្បី​ឲ្យ​កុមារ​បាន​ទៅ​រៀនសូត្រ
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​

Description: http://women.open.org.kh/files/images/save-16000-children.jpgកិច្ច​ប្រជុំ​លើក​ទី​៣ អាណត្តិ​ទី​៦ របស់​គណៈ​កម្មការ​ប្រឹក្សា​ការងារ (រូបថត ប៊ុណ្ណា)ភ្នំពេញ ៖ លោក​វង សូត រដ្ឋមន្ត្រី​ក្រសួង​ការងារ​និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បាន​មាន​ប្រសាសន៍​ថា​ក្រសួង​មាន​គោលដៅ​ដក​ហូត​កុមារ​១៦០០០​នាក់​រហូត​ដល់​ដំណាច់​ឆ្នាំ​២០០៨​ពី​ការងារ​ប្រកប​ដោយ​គ្រោះថ្នាក់​ដើម្បី​ឲ្យ​កុមារ​ទាំង​នោះ​ទទួល​បាន​ការ​រៀន​សូត្រ ការ​បណ្ដុះបណ្ដាល​ជំនាញ​ ការ​បង្កើត​មុខ​របរ​ដល់​កុមារ និង​ការ​ផ្ដល់​ឥណទាន​ដល់​ក្រុម​គ្រួសារ​របស់​កុមារ ដែល​ធ្វើ​ពលកម្ម​ចំនួន​៣១០០​គ្រួសារ​នៅ​តាម​វិស័យ​នេសាទ​សមុទ្រ ផលិតកម្ម​អំបិល សិប្បកម្ម​ឡ​ឥដ្ឋ និង​កុមារ​បម្រើ​តាម​ផ្ទះ​នៅ​ក្នុង​ខេត្ត​-​ក្រុង​គោលដៅ​ទាំង​៧ គឺ​កំពត កំពង់ចាម សៀមរាប បន្ទាយ​មានជ័យ ក្រុង​កែប ក្រុង​ព្រះសីហនុ និង​រាជធានី​ភ្នំពេញ រួម​ទាំង​គម្រោង​របស់​សហជីព​និង​និយោជក​ផង​ដែរ​ហើយ​គម្រោង​នេះ​ស្ទើរ​តែ​បញ្ចប់​ទាំង​ស្រុង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ។
លោក​រដ្ឋមន្ត្រី​ក្រសួង​ការងារ​បាន​មាន​ប្រសាសន៍​បែប​នេះ​នៅ​ក្នុង​កិច្ច​ប្រជុំ​គណៈកម្មការ​ប្រឹក្សា​ការងារ​អាណត្តិ​ទី​៦ លើក​ទី​៣ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ តុលា ឆ្នាំ​២០០៧ នៅ​នាយកដ្ឋាន​ពេទ្យ​ការងារ​ក្រោម​ប្រធានបទ​ដើម្បី​ពង្រឹង​វិសាលភាព​និង​ប្រសិទ្ធិភាព​នៃ​ការ​អនុវត្តន៍​ច្បាប់​ស្ដីពី​ការងារ​និង​ប្រការ​ទាំង​៦ ស្ដីពី​ពលកម្ម​កុមារ​ក្នុង​វិស័យ​ចម្ការ ស្រែ​អំបិល ឡ​ឥដ្ឋ រោងចក្រ​កាត់​ដេរ​សំលៀក​បំពាក់​ និង​ស្បែក​ជើង នេសាទ​សមុទ្រ និង​ការងារ​ស្រាល ដែល​អនុញ្ញាត​ឲ្យ​កុមារ​អាច​ធ្វើ​ការ​ពី​អាយុ​១២​ដល់​១៥​ឆ្នាំ ។
លោក​រដ្ឋមន្ត្រី​បាន​គូស​បញ្ជាក់​ផង​ដែរ​ថា ក្រសួង​បាន​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​ទោ​លើ​កត្តា​សំខាន់​ៗ​រួម​មាន ៖ ទី​១ ការ​លុប​បំបាត់​ទម្រង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ និង​កាត់​បន្ថយ​ពលកម្ម​កុមារ​នៅ​កម្ពុជា តាម​រយៈ​ការ​ដក​ហូត​កុមារ​ពី​ការងារ​ប្រកប​ដោយ​គ្រោះថ្នាក់ ផ្ដល់​ការ​អប់រំ​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ និង​ធ្វើ​សមាហរណកម្ម​កុមារ​ទៅ​ក្នុង​សង្គម​ជាតិ ។ ទី​២ កិច្ច​សហការ​ជាមួយ​សង្គម​ស៊ីវិល និង​ការ​ប្រយុទ្ធ​ប្រឆាំង​ការ​ជួញដូរ​កុមារ​និង​ស្ត្រី ។ លោក​រដ្ឋមន្ត្រី​បន្ត​ថា ចាប់​ពី​ពេល​អនុវត្ត​គម្រោង​កម្ម​វិធី​ដែល​ឧបត្ថម្ភ​ដោយ​ក្រសួង​ការងារ​អាមេរិក​តាម​រយៈ​អង្គការ​អន្តរជាតិ​ខាង​ការងារ​សម្រាប់​គាំទ្រ​ផែនការ​សកម្មភាព​ជាតិ ក្រសួង​បាន​សម្រេច​ដក​ហូត​កុមារ​ពី​ការងារ​ប្រកប​ដោយ​គ្រោះថ្នាក់​ចំនួន​៤២៧៥​នាក់​រវាង​ឆ្នាំ​២០០១​ដល់​ឆ្នាំ​២០០៤​នៅ​លើ​វិស័យ​បី​គឺ នេសាទ ផលិតកម្ម​អំបិល និង​ចម្ការ​កៅស៊ូ ។
នៅ​ក្នុង​កិច្ច​ប្រជុំ​នេះ​ដែរ ក៏​មាន​របៀប​វារៈ​ស្ដីពី​ការ​ផ្លាស់​ប្ដូរ​សមាជិកភាព​ពី​លោក​លី គាំ អតីត​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​និង​សេវាកម្ម​កម្ពុជា​ទៅ​លោក​អ៊ុន តារា វិញ ដោយ​មូលហេតុ​ចូល​ទៅ​បម្រើ​នយោបាយ​នៅ​គណបក្ស​សិទ្ធិ​មនុស្ស ៕
អង្គការ​ក្រៅ​រដ្ឋាភិបាល​ សហការក្នុង​ការ​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ពលកម្ម​កុមារ
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​
រាជធានី​ភ្នំពេញ ៖ អង្គការ​ទស្សនៈ​ពិភពលោក និង​អង្គការ​លីកាដូ បាន​ធ្វើ​ការ​ប្រកាស​ព័ត៌មាន​មួយ​កាល​ពី​ថ្ងៃ​ទី​១៧ សីហា​ ឱ្យ​ដឹង​ពី​ការ​ធ្វើ​យុទ្ធនាការ​ផ្សព្វ​ផ្សាយ​ការ​យល់​ដឹង​មួយ នៅ​បរិវេណ​សួន​ច្បារ​ផ្សា​រចាស់​ជិត​មាត់​ទន្លេ ចាប់​ពី​ម៉ោង​៣​និង​៣០​នាទី​រសៀល ដល់​ម៉ោង​៧​និង​៣០​នាទី​យប់ នា​ថ្ងៃ​ទី​១៨ ខែ​សីហា ដើម្បី​ជួយ​ទប់​ស្កាត់​ការ​រីក​រាល​ដាល​នៃ​គ្រោះ​ថ្នាក់​ពលកម្ម​កុមារ​នៅ​កម្ពុជា​។ យុទ្ធនាការ​នេះ​ មាន​គោល​បំណង​ជំរាប​ជូន​ និង​ផ្សព្វផ្សាយ​ដល់​សាធារណជន​ ជាពិសេស​ដល់​និយោជក មាតា​បិតា និង​កុមារ​ឱ្យ​បាន​ជ្រាប​អំពី​ផល​ប៉ះ​ពាល់​អាក្រក់​ដោយសារ​ការងារ ដែល​អាច​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព និង​សុខុមាលភាព​របស់​កុមារ​។
គ្រោះ​ថ្នាក់​ពលកម្ម​កុមារ​នៅ​តែ​ជា​បញ្ហា​រួម​ដ៏​ចម្បង​ដដែល​នៅ​កម្ពុជា បើ​ទោះ​បី​ជា​មាន​ការ​រីក​ចំរើន​ខ្លះ​ៗ​ក្ដី​ ចាប់​តាំង​ពី​ប្រទេស​កម្ពុជា​បាន​ផ្ដល់​សច្ចាប័ន​លើ​អនុសញ្ញា ILO លេខ​១៨២ ស្ដី​ពី​ទំរង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ ​កាល​ពី​ខែ​តុលា ឆ្នាំ​២០០៥​។ នៅ​ឆ្នាំ​២០០៦ វិទ្យាស្ថាន​សេដ្ឋកិច្ច​កម្ពុជា​បាន​ប៉ាន់​ប្រមាណ​ថា កុមារ​ចំនួន​១,៥​លាន​នាក់​ អាយុ​ចន្លោះ​ពី​៧​ទៅ​១៧​ឆ្នាំ មាន​ជាប់​ពាក់​​​​​​ព័ន្ធ​ក្នុង​ទំរង់​ពលកម្ម​កុមារ​។​ ដោយសារ​ឱកាស​មាន​តិច​តួច​ពេក គ្រួសារ​ជា​ច្រើន​បាន​បញ្ជូន​កូន​តូច​ៗ​របស់​ខ្លួន ទៅ​ធ្វើ​ការ​ដើម្បី​​អាច​មាន​អាហារ​ទទួល​ទាន​។ ភាគ​ច្រើន​នៃ​កុមារ​ទាំង​នោះ ​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​ ឬ​ត្រូវ​គេ​បង្ខំ​ឱ្យ​ស្ថិត​ក្នុង​ស្ថានភាព​ពលកម្ម​ធ្ងន់ធ្ងរ​ប្រកប​ដោយ​គ្រោះ​ថ្នាក់​ និង​ក្នុង​លក្ខខណ្ឌ​មាន​ការ​កេង​ប្រវ័ញ្ច​ពលកម្ម ដូច​ជា​ការងារ​បំរើ​តាម​ផ្ទះ​ សិប្បកម្ម​ផលិត​ឥដ្ឋ អាជីវកម្ម​ផ្លូវ​ភេទ​នៅ​តាម​កន្លែង​កំសាន្ត​នានា​ ឧស្សាហកម្ម​ផលិត​ត្រី ការងារ​វាយ​បំបែក​ថ្ម ចំការ​កៅស៊ូ និង​ជញ្ជូន​អីវ៉ាន់​នៅ​តាម​ព្រំដែន​ខ្មែរ-ថៃ​ជាដើម​។
ដើម្បី​បន្ថែម​លើ​ការ​ខិត​ខំ​របស់​រាជ​រដ្ឋាភិបាល​ អង្គការ​ទស្សនៈ​ពិភពលោក និង​អង្គការ​លីកាដូ​ នឹង​ធ្វើ​យុទ្ធនាការ​នេះ​ ដើម្បី​លើក​កំពស់​ការ​យល់​ដឹង​។ យុទ្ធនាការ​នេះ​នឹង​ចាប់​ផ្ដើម​ដោយ​ធ្វើ​ជា​ព្រឹត្តិការណ៍​មួយ​ដែល​មាន​ការ​ចូល​រួម​ពី​មន្ត្រី​រាជ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ពាក់​ព័ន្ធ កុមារ​ធ្វើ​ការ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​ ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ និង​មាតា​បិតា​របស់​កុមារ​ពលកម្ម​។ ក្រៅ​ពី​ការ​សំដែង​របស់​ក្រុម​កំប្លែង ការ​ប្រគំ​តន្ត្រី និង​សកម្ម​ភាព​ផ្សេងៗ​នោះ អ្នក​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍​នេះ​មាន​ពាក់​អាវ​យឺត​ និង​អ្នក​ទស្សនា​ដោយ​ទទួល​បាន​ប៉េង​ប៉ោង ប័ណ្ណ​ផ្នត់​ ផ្ទាំង​រូបភាព​ដែល​មាន​ភ្ជាប់​ខ្លឹមសារ​លើក​កំពស់​ និង​គាំទ្រ​ចំពោះ​ការ​ផ្លាស់​ប្ដូរ ការ​ប្រព្រឹត្ត​របស់​សង្គម​ របស់​សហគមន៍ និង​របស់​បុគ្គល​ម្នាក់​ៗ ឆ្ពោះ​ទៅ​រក​ការ​ទប់​ស្កាត់​ទំរង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​។ ខ្លឹម​សារ​ទាំង​នេះ​មាន​ដូច​ជា "ខ្ញុំ​ការពារ​កុមារ​ ចុះ​អ្នក​វិញ?" "និយោជក​ត្រូវ​ផ្ដល់​ឱកាស​ឱ្យ​កុមារ​ធ្វើ​ពលកម្ម​បាន​ទទួល​ការ​សិក្សា​" "មាតា​បិតា​ និង​អាណាព្យាបាល​ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ កុមារ​ធ្វើ​ពលកម្ម​ ពិត​ជា​បាន​ទទួល​ការ​សិក្សា" "និយោជក​ត្រូវ​តែ​ធ្វើ​ឱ្យ​មាន​បរិយាកាស​សុវត្ថិភាព​សំរាប់​កុមារ​ធ្វើ​ពលកម្ម" និង​ "​និយោជក​ មាតា​បិតា និង​អាណាព្យាបាល ត្រូវ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា កុមារ​ធ្វើ​ពលកម្ម​ ពិត​ជា​ទទួល​បាន​ការ​ថែទាំ​សុខភាព​ល្អ​សមរម្យ​"​​។
យោង​តាម​សុភាសិត​ខ្មែរ​មួយ​ឃ្លា​ដ៏​មាន​ប្រជាប្រិយ​ស្ដី​ពី​កុមារ​បាន​លើក​ឡើង​ថា "កុមារ​ជា​ទំពាំង​ស្នង​ឫស្សី" ឡោ​ មុនីរិទ្ធិ អ្នក​គ្រប់​គ្រង​គំរោង​ផ្នែក​ប្រឆាំង​ទំរង់​ធ្ងន់ធ្ងរ​បំផុត​នៃ​ពលកម្ម​កុមារ​របស់​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា បាន​ស្នើ​សុំ​ឱ្យ​គ្រប់​ផ្នែក​ទាំង​អស់​របស់​សង្គម​ធ្វើ​ការ​រួម​គ្នា​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​ទប់​ស្កាត់​កុមារ​ពី​ការ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ពលកម្ម​ដែល​អាច​មាន​គ្រោះ​ថ្នាក់​។ ឡោ​ មុនី​រិទ្ធិ មាន​ប្រសាសន៍​ថា​ "បើ​សិន​ជា​លោក​អ្នក​ឧបមា​ថា ទំពាំង​ស្អុយ តើ​វា​អាច​ក្លាយ​ជា​ឫស្សី​ល្អ​ឬ​ទេ? កញ្ញា​ណាលីពីឡូក នាយិកា​អង្គការ​លីកាដូ​បាន​មាន​ប្រសាសន៍​ថា "​កុមារ​មាន​សិទ្ធិ​ទទួល​បាន​ការ​ការពារ​ពី​ការងារ​កេង​ប្រវ័ញ្ច​ និង​មាន​គ្រោះ​ថ្នាក់​ ហើយ​គ្រប់​គ្នា​ក្នុង​សង្គម​ត្រូវ​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ​។
ច្បាប់​ការងារ​កម្ពុជា​បាន​កំណត់​អាយុ​អប្បបរមា​ដែល​អាច​ធ្វើ​ការងារ​បាន​គឺ ១៥​ឆ្នាំ ប៉ុន្តែ​បាន​អនុញ្ញាត​ឱ្យ​កុមារ​ដែល​មាន​អាយុ​ពី​ ១២​ទៅ​១៤​ឆ្នាំ អាច​ធ្វើ​ការងារ​ស្រាល​ៗ ដែល​មិន​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព ឬ​រំខាន​ការ​សិក្សា​របស់​ពួក​គេ។ ច្បាប់​នេះ​បាន​កំណត់​អាយុ​អប្បបរមា​ដែល​អាច​អនុញ្ញាត​ឱ្យ​ធ្វើ​ការ​សំរាប់​ប្រភេទ​ការងារ​ដែល​អាច​មាន​គ្រោះ​ថ្នាក់​ដល់​សុខភាព សុវត្ថិភាព​ ឬ​សីលធម៌ គឺ​ចាប់​ពី​អាយុ​១៨​ឆ្នាំ​ឡើង​ទៅ​។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ការ​ដាក់​ទណ្ឌកម្ម​ពី​បទ​រំលោភ​ច្បាប់​ការងារ​នៅ​មាន​កំរិត​ស្រាល​ មិន​ទាន់​សម​ល្មម​នៅ​ឡើយ ពោល​គឺ​តម្លៃ​ពិន័យ​ស្មើ​នឹង​កម្រៃ​នៃ​ការងារ​ប្រចាំ​ថ្ងៃ​ចំនួន​ពី​៣១​ទៅ​៦០​ថ្ងៃ​ប៉ុណ្ណោះ​៕
ការ​រំលោភ​ និង​ការ​កេញ​ប្រវ័ញ្ច ​ទៅ​លើ​កុមារ​បម្រើ​តាម​ផ្ទះ​នៅ​ភ្នំពេញ
Description: Send to friendDescription: កំណែ​ដែល​ងាយ​​ស្រួល​បោះពុម្ព​
ភ្នំពេញ ៖ អង្គការ​ពល​កម្ម​អន្តរជាតិ​(ILO) បាន​រក​ឃើញ​ថា កុមារ​បម្រើ​តាម​ផ្ទះ​បាន​ទទួល​រង​នូវ​ការ​រំលោភ​ជា​ច្រើន ដូច​ជា​ការ​ស្តី​បន្ទោស ការ​រំលោភ​ដោយ​ពាក្យ​សម្តី ការ​វាយ ទះ ការ​វាយ​ធ្វើ​បាប​ជា​ដើម ហើយ​ស្ទើរ​តែ​មាន​កុមារ​៣​នាក់​ ក្នុង​ចំណោម​កុមារ​៤​នាក់ ​ដែល​បម្រើ​ការងារ​តាម​ផ្ទះ​នៅ​ទីក្រុង​ភ្នំពេញ ​ពុំ​ទទួល​បាន​ប្រាក់​ខែ​នោះ​ទេ ។
ការ​រក​ឃើញ​នេះ ត្រូវ​បាន​អង្គការ​ពល​កម្ម​អន្តរជាតិ​បញ្ជាក់​ឲ្យ​ដឹង​នៅ​ក្នុង​របាយ​ការណ៍​និយាយ​ពី​ពល​កម្ម​កុមារ​បម្រើ​តាម​ផ្ទះ ​នៅ​ប្រទេស​កម្ពុជា ។ អង្គការ ILO បាន​រៀប​រាប់​ឲ្យ​ដឹង​ថា ក្នុង​ការ​ឆ្លើយ​តប​មក​វិញ សម្រាប់​ពល​កម្ម​របស់​កុមារ​ដែល​បម្រើ​ការ​ងារ​តាម​ផ្ទះ​របស់​អ្នក​ដទៃ​នោះ ពួក​គេ​ទទួល​បាន​នូវ​ការ​ហូប​ចុក និង​ទី​កន្លែង​ស្នាក់​អាស្រ័យ​ ប៉ុន្តែ​ពួក​គេ​ក៏​ទទួល​បាន​នូវ​អ្វី​ផ្សេង​ៗ​ដែល​ពួក​គេ​មិន​ចង់​បាន ឬ​ត្រូវ​ការ​ទៅ​វិញ ​ដូច​ជា​កុមារ​១១.៦៩៤​នាក់​បាន​និយាយ​ថា ពួក​គេ​តែង​ត្រូវ​បាន​ស្តី​បន្ទោស កុមារ​៦៧៤​នាក់​និយាយ​ថា ពួក​គេ​ត្រូវ​បាន​រំលោភ​យ៉ាង​ឃោរឃៅ ឬ​ពាក្យ​ប្រមាថ​មើល​ងាយ ​មើល​ថោក កុមារ​១.៩៧០​នាក់​និយាយ​ថា ពួក​គេ​ត្រូវ​វាយ​ទះ​ដោយ​ដៃ និង​កុមារ​៤៧០​នាក់​រាយ​ការណ៍​ថា ត្រូវ​បាន​វាយ​ធ្វើ​បាប​ដោយ​វត្ថុ​ផ្សេង​ៗ ។
អង្គការ ILO បាន​បន្ថែម​ថា ការ​ធ្វើ​អង្កេត​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ មិន​មាន​កុមារ​ណា​មួយ​ត្រូវ​បាន​រាយ​ការណ៍​ថា ត្រូវ​បាន​រំលោភ​ផ្លូវ​ភេទ​ដោយ​ម្ចាស់​ផ្ទះ ឬ​ក្រុម​គ្រួសារ​របស់​គាត់​នោះ​ទេ ប៉ុន្តែ​នេះ​ជា​កត្តា​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​ជា​និច្ច មិន​ត្រឹម​តែ​កុមារ​ដែល​ត្រូវ​បាន​លាក់​ខ្លួន​ទាំង​នោះ​ទេ ដែល​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​នៃ​ការ​រំលោភ​គ្រប់​បែប​យ៉ាង​នោះ សូម្បី​តែ​កុមារ​ដែល​មាន​ទំនាក់​ទំនង​ផ្សេង​ៗ ក៏​អាច​នឹង​មិន​ហ៊ាន​និយាយ​នូវ​រាល់​បញ្ហា​ផ្លូវ​ភេទ​ណា​មួយ​ដែល​បាន​កើត​ឡើង​ទៅ​លើ​ពួក​គេ​នោះ​ឡើយ ។
អង្គការ​ពល​កម្ម​អន្តរជាតិ​បាន​ឲ្យ​ដឹង​ទៀត​ថា យើង​ពុំ​មាន​មធ្យោបាយ​ណា​មួយ​ដែល​អាច​ដឹង​នូវ​ធាតុ​ពិត​នៃ​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​របស់​កុមារ​ទាំង​នោះ​ឡើយ ... ពី​ព្រោះ <<ទី​កន្លែង​ធ្វើ​ការ>> របស់​កុមារ​បម្រើ​ការ​ងារ​តាម​ផ្ទះ គឺ​ជា​ផ្ទះ​ឯក​ជន ហើយ​មិន​មែន​ជា​ប្រធាន​បទ​មួយ​សាមញ្ញ​ទៅ​នឹង​ស្តង់​ដារ​ពល​កម្ម​ ដើម្បី​ធ្វើ​ការ​ត្រួត​ពិនិត្យ ឬ​ច្បាប់​នានា​ដែល​ការ​ពារ​អ្នក​បម្រើ​ការ​ងារ​តាម​ផ្ទះ​នោះ​ទេ ។ អ្វី​ដែល​យើង​បាន​យល់​ដឹង​ពី​ប្រទេស​ផ្សេង​ៗ​ជា​ច្រើន​ទៀត គឺ​ថា​ឪពុក​ម្តាយ​ជា​ច្រើន​តែង​តែ​បញ្ជូន​កុមារ​ឲ្យ​ទៅ​បម្រើ​ការ​ងារ​តាម​ផ្ទះ ពី​ព្រោះ​ពួក​គេ​គិត​ថា កូន​របស់​គេ​នឹង​ត្រូវ​បាន​ការពារ​ដោយ​ក្រុម​គ្រួសារ​ម្ចាស់​ផ្ទះ ទោះ​បី​ជា​មិន​មែន​គ្រួសារ​ផ្ទាល់​របស់​ពួក​គេ​ក៏​ដោយ ។ ប៉ុន្តែ​យើង​ក៏​បាន​ដឹង​ដែរ​ថា មិន​មែន​ម្ចាស់​ផ្ទះ​ទាំង​អស់​ សុទ្ធ​តែ​មើល​ខុស​ត្រូវ​លើ​កុមារ​ ចាត់​ដូច​ជា​សមាជិក​គ្រួសារ​គេ​នោះ​ទេ តែ​ផ្ទុយ​ទៅ​វិញ ​បាន​មើល​ឃើញ​កុមារ​ដូច​ជា​<<របស់​ប្រើ​ប្រាស់>> របស់​ពួក​គេ​ទៅ​វិញ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ពេល​ដែល​គេ​យល់​ឃើញ​ថា​ចាំ​បាច់ ។ កត្តា​នេះ​អាច​រួម​មានទាំង​ការ​ផ្តល់​សេវា​ផ្លូវ​ភេទ​ផង​ដែរ ។ ជា​មួយ​គ្នា​នេះ​ផង​ដែរ ជួន​កាល​វា​មិន​មែន​ជា​ម្ចាស់​ផ្ទះ​ទេ​ ដែល​ជា​អ្នក​រំលោភ ប៉ុន្តែ​មាន​អ្នក​ណា​ម្នាក់​ផ្សេង​ទៀត​នៅ​ក្នុង​ផ្ទះ​នោះ រួម​មាន​ដូច​ជា​កូន​ធំ​ៗ ឬ​អ្នក​មក​លេង​ផ្ទះ ។ ជួន​កាល​សូម្បី​តែ​អ្នក​បម្រើ​ការងារ​ផ្សេង​ៗ​ទៀត​ដែល​នៅ​ក្នុង​ផ្ទះ ឧទាហរណ៍​ដូច​ជា​អ្នក​បម្រើ​ការងារ​ដែល​មាន​វ័យ​ធំ​ៗ​នៅ​តាម​ផ្ទះ​ជា​ដើម ។ ជា​ថ្មី​ម្តង​ទៀត វា​គឺ​ជា​ស្ថាន​ភាព​មើល​ងាយ មើល​ថោក​ដែល​កុមារ​កំពុង​ជួប​ប្រទះ លក្ខណៈ​អាថ៌កំបាំង​នៃ​ស្ថាន​ភាព​របស់​នាង ធ្វើ​ឲ្យ​នាង​ស្ថិត​ក្នុង​ភាព​ដ៏​គ្រោះ​ថ្នាក់​បំផុត​នៃ​ការ​រំលោភ​ផ្លូវ​ភេទ ។
អង្គការ​ខាង​លើ​បាន​និយាយ​ថា ស្ទើរ​តែ​មាន​កុមារ​៣​នាក់​នៃ​ចំណោម​កុមារ​៤​នាក់ ដែល​បម្រើ​ការ​ងារ​តាម​ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​​ ពុំ​ទទួល​បាន​ប្រាក់​នោះ​ទេ ។ អង្គការ​នេះ​បាន​និយាយ​ថា ជាមួយ​នឹង​អ្វី​ដែល​កុមារ​បាន​បំពេញ​ក្នុង​ភាព​គ្រោះ​ថ្នាក់​ផ្សេង​ៗ ដែល​កុមារ​ជួប​ប្រទះ ការ​លះ​បង់​ផ្សេង​ៗ​ដែល​ពួក​គេ​បាន​ធ្វើ និង​ការ​ងារ​ដែល​លំបាក​ដែល​ពួក​គេ​ត្រូវ​តែ​ធ្វើ​នោះ តើ​មាន​អ្វី​ខ្លះ​ដែល​ពួក​គេ​ទទួល​បាន​នូវ​ការ​តប​ស្នង​មក​វិញ ? ចម្លើយ​គឺ​ថា ស្ទើរ​តែ​មាន​កុមារ​៣​នាក់​នៃ​ចំណោម​កុមារ​៤​នាក់​ ដែល​បម្រើ​ការ​ងារ​តាម​ផ្ទះ​នៅ​ក្នុង​ទី​ក្រុង​ភ្នំពេញ​ពុំ​ទទួល​បាន​ប្រាក់​ខែ​នោះ​ទេ ។ នេះ​ក៏​ដោយ​សារ​តែ​កិច្ច​សន្យា​ដែល​ថា កុមារ​នឹង​ធ្វើ​ការ​ដើម្បី​ប្តូរ​សម្រាប់​ម្ហូប​អាហារ និង​ការ​ស្នាក់​នៅ​តែ​ប៉ុណ្ណោះ ។ ប៉ុន្តែ​កត្តា​នេះ មិន​មាន​យុត្តិធម៌​ទៅ​លើ​កុមារ​ទេ តែ​ផ្ទុយ​ទៅ​វិញ​ នេះ​គឺ​ជា​ការ​កេង​ប្រវ័ញ្ច ។ កុមារ​មិន​អាច​ទិញ​របស់​អ្វី​ៗ​ដែល​គេ​ចង់​បាន​នោះ​ទេ ហើយ​គេ​ក៏​មិន​មាន​ប្រាក់​សន្សំ​សម្រាប់​អនាគត​ផង​ដែរ ។ ដោយ​សារ​តែ​គេ​គ្មាន​លុយ​កាក់​នេះ​ហើយ ដែល​គេ​មិន​អាច​ចេញ​ពី​ផ្ទះ​របស់​ម្ចាស់​ផ្ទះ​បាន បើ​សិន​ជា​គេ​ចង់​ទៅ​បម្រើ​ការ​ងារ​តាម​ផ្ទះ​ផ្សេង​ទៀត គេ​ហាក់​មាន​អារម្មណ៍​ដូច​ជាប់​អន្ទាក់ ហើយ​យល់​ឃើញ​ថា ពួក​គេ​មិន​មាន​ជម្រើស​អ្វី ​ក្រៅ​តែ​ពី​ការ​ស្នាក់​នៅ​ជា​មួយ​ម្ចាស់​ផ្ទះ​របស់​គេ ទោះ​បី​ប្រសិន​បើ​ម្ចាស់​ផ្ទះ​បាន​កេង​ប្រវ័ញ​និង​រំលោភ​លើ​ពួក​គេ​ក៏​ដោយ ។ <<នៅ​ក្នុង​មធ្យោបាយ​ណា​ក៏​ដោយ អ្នក​ដែល​ទទួល​ផល​ប្រយោជន៍​ពី​ពល​កម្ម​បម្រើ​តាម​ផ្ទះ​នោះ ​គឺ​មិន​មែន​កុមារ​ទេ តែ​ផ្ទុយ​ទៅ​វិញ​ គឺ​ម្ចាស់​ផ្ទះ>>

No comments:

Post a Comment