Saturday, April 27, 2013


វ៉ាស៊ីនតោន៖ ទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៣ នេះដោយបដិសេធ ទៅលើការចោទ ប្រកាន់ដែលថា ខ្លួនកំពុងតែ ព្យាយាមធ្វើឲ្យមាន អស្ថិរភាពដល់ រដ្ឋាភិបាល វេណេស៊ុយអេឡា នោះ ហើយបានហៅ ជនជាតិអាមេរិកដែល ត្រូវបានប្រទេសអាមេរិក ខាងត្បូងមួយនេះ ចាប់ខ្លួនថា គ្រាន់តែជា រឿងឯកជនមួយ តែប៉ុណ្ណោះ។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកលោក ផាទ្រីក វែនទ្រែល បាននិយាយនៅក្នុង បទសង្ខេបព័ត៌មាន ប្រចាំថ្ងៃរបស់ខ្លួនថា រដ្ឋាភិបាលក្រុង វ៉ាស៊ីនតោនកំពុងតែស្វែងរក ព័ត៌មានបន្ថែមទៀតទាក់ទងទៅនឹង លោក ទីម៉ូស៊ី ហល្លែត ត្រាស៊ី ដែលជាផលិតករ ខ្សែភាពយន្តឯកសារ ត្រូវបានចាប់ខ្លួននៅក្នុង រដ្ឋធានីការ៉ាកាស កាលពីថ្ងៃពុធ សប្តាហ៍ នេះ ក្រោមបទចោទប្រកាន់ថាព្យាយាមធ្វើឲ្យមាន អស្ថិរភាពនៅ វេណេស៊ុយអេឡា។
រដ្ឋមន្ត្រីមហាផ្ទៃ និង យុត្តិធម៌ វេណេស៊ុយអេឡា មីគែល រ៉ូឌ្រីគែស បាននិយាយថា រដ្ឋាភិបាលរបស់លោក បានចាប់ខ្លួនជនជាតិអាមេរិក ម្នាក់ដែលសង្ស័យ ថាមានជាប់ ពាក់ព័ន្ធទៅនឹងអង្គការ ស៊ើបអង្កេតសម្ងាត់មួយចំនួន ពីព្រោះតែជន សង្ស័យនេះធ្លាប់ ត្រូវបានហ្វឹកហ្វឺន ព្រមទាំងដឹងពីរបៀបជ្រៀតចូល និងការប្រមូល យកព័ត៌មាន ទាក់ទងទៅនឹងបញ្ហា សន្តិសុខទៀតផង។
គួរបញ្ជាក់ថា នេះជាការចោទប្រកាន់របស់វេណេស៊ុយអេឡា ចំពោះអាមេរិក ដោយ ប្រការនេះបាននាំឲ្យមានការ ច្រានចោលភ្លាមៗពី សំណាក់រដ្ឋាភិបាល អាមេរិកផងដែរ។ កាលពីពេល កន្លងទៅនេះ អាមេរិកបានប្រកាសមិន ទទួលស្គាល់ប្រធានាធិបតីថ្មីរបស់ វេណេស៊ុយអេឡានោះទេ ដោយខ្លួនបានអះអាងថា ការបោះឆ្នោតនោះមិនត្រឹមត្រូវ ប៉ុន្តែវេណេស៊ុយអេឡា បានឆ្លើយតបវិញថា ខ្លួនមិនខ្វល់ពីការទទួលស្គាល់ ឬមិនទទួល ស្គាល់ពីសំណាក់ អាមេរិកនោះឡើយ ៕
Photo by DAP-News

ប្រធានយូអិន សម្តែងភាពក្រៀមក្រំ ចំពោះមនុស្សស្លាប់ នៅបង់ក្លាដែស

E-mailPrintPDF
យូអិន៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៣ នេះថា លោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិបាន សម្តែងនូវភាពក្រៀមក្រំ ជាពន់ពេកចំពោះ ការបាត់បង់អាយុជីវិត ប្រជាជនបង់ក្លាដែស ៣០៤នាក់ ដោយសារការរលំ អគាររោងចក្រកាត់ដេរ មួយនៅជាយរដ្ឋធានីដាកា កាល ពីថ្ងៃពុធ ទី២៤ ខែមេសា កន្លងទៅនេះ។
អ្នកនាំអគ្គលេខាធិការនៃអង្គការប្រជាជាតិ លោក ម៉ាទីន ណេស៊ឺគី បាននិយាយថា “លោកអគ្គលេខាធិការ មានសេចក្តីក្រៀមក្រំ យ៉ាងខ្លាំងចំពោះមនុស្ស ដែលបាត់បង់ ជីវិត ព្រមទាំងទទួលរង របួសនៅក្នុងហេតុការណ៍ រលំអគាររោងចក្រ នៅជាយទីក្រុង ដាកា កាលពីដើម សប្តាហ៍នេះ។ លោកអគ្គលេខាធិការ សូមចូលរួមរំលែកទុក្ខដល់ រដ្ឋាភិបាល និង ប្រជាជនបង់ក្លាដែស ទាំងអស់ផងដែរ។”
អ្នកនាំពាក្យខាងលើនេះ បានបន្តទៀតថា អង្គការសហប្រជាជាតិ បានត្រៀមខ្លួនរួចជា ស្រេចហើយ ដើម្បីជួយប្រទេស បង់ក្លាដែសតាម សំណើដែលរដ្ឋាភិបាល នេះចង់បាន។ ចំពោះអគាររោងចក្រ ខាងលើនេះ បានបាក់រលំចុះមក នៅពេលព្រឹកថ្ងៃពុធ សប្តាហ៍ នេះតែម្តង ដែលបានបណ្តាល ឲ្យមនុស្ស ៣០៤នាក់ស្លាប់ និង ២.៤០០នាក់ត្រូវក្រុម សង្គ្រោះ រំដោះបានពីគំនរអគារបាក់ ហើយភាគច្រើនបាននិង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ៕
Photo by DAP-News

No comments:

Post a Comment