Sunday, April 28, 2013


យូអិន៖ យោងតាមទីភ្នាក់ងារ ព័ត៌មានចិនស៊ិនហួ បានចេញផ្សាយ នៅថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០១៣ នេះថា លោកអគ្គលេខាធិការ នៃអង្គការសហប្រជាជាតិបាន សម្តែងនូវភាពក្រៀមក្រំ ជាពន់ពេកចំពោះ ការបាត់បង់អាយុជីវិត ប្រជាជនបង់ក្លាដែស ៣០៤នាក់ ដោយសារការរលំ អគាររោងចក្រកាត់ដេរ មួយនៅជាយរដ្ឋធានីដាកា កាល ពីថ្ងៃពុធ ទី២៤ ខែមេសា កន្លងទៅនេះ។
អ្នកនាំអគ្គលេខាធិការនៃអង្គការប្រជាជាតិ លោក ម៉ាទីន ណេស៊ឺគី បាននិយាយថា “លោកអគ្គលេខាធិការ មានសេចក្តីក្រៀមក្រំ យ៉ាងខ្លាំងចំពោះមនុស្ស ដែលបាត់បង់ ជីវិត ព្រមទាំងទទួលរង របួសនៅក្នុងហេតុការណ៍ រលំអគាររោងចក្រ នៅជាយទីក្រុង ដាកា កាលពីដើម សប្តាហ៍នេះ។ លោកអគ្គលេខាធិការ សូមចូលរួមរំលែកទុក្ខដល់ រដ្ឋាភិបាល និង ប្រជាជនបង់ក្លាដែស ទាំងអស់ផងដែរ។”
អ្នកនាំពាក្យខាងលើនេះ បានបន្តទៀតថា អង្គការសហប្រជាជាតិ បានត្រៀមខ្លួនរួចជា ស្រេចហើយ ដើម្បីជួយប្រទេស បង់ក្លាដែសតាម សំណើដែលរដ្ឋាភិបាល នេះចង់បាន។ ចំពោះអគាររោងចក្រ ខាងលើនេះ បានបាក់រលំចុះមក នៅពេលព្រឹកថ្ងៃពុធ សប្តាហ៍ នេះតែម្តង ដែលបានបណ្តាល ឲ្យមនុស្ស ៣០៤នាក់ស្លាប់ និង ២.៤០០នាក់ត្រូវក្រុម សង្គ្រោះ រំដោះបានពីគំនរអគារបាក់ ហើយភាគច្រើនបាននិង កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ ៕
Photo by DAP-News

No comments:

Post a Comment