បាងកកប៉ុស្តិ៍៖ ប្រធានាធិបតី រុស្ស៊ីលោក វ្លាឌីមៀ ពូទីន កាលពីថ្ងៃសុក្រ ទី២៦ ខែមេសា បាននិយាយថា រុស្ស៊ី អាចផ្លាស់ប្តូរ កិច្ចព្រមព្រៀង របស់ខ្លួនលើការ អនុម័តច្បាប់ដែល ពាក់ព័ន្ធគ្នារវាងរុស្ស៊ី និងបារំាង និងប្រទេសលោកខាងលិច ផ្សេងទៀត ដែលអនុម័តច្បាប់ឲ្យ មានការរៀប អាពាហ៍ពិពាហ៍ដោយស្របច្បាប់ របស់មនុស្សភេទទីបី។
យោងតាមគេហទំព័រ បាងកកប៉ុស្តិ៍ បានឲ្យដឹងកាលពីរាត្រីថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០១៣ ដោយស្រង់ ស្តីរបស់លោក ពូទីន ក្នុងកិច្ចប្រជុំជាមួយ សមាជិកសភារុស្ស៊ីថា «ខ្ញុំគិតពិចារណាថា វាត្រឹមត្រូវពេញលេញ ណាស់ ក្នុងការផ្លាស់ប្តូរឯកសារ សមស្របណាមួយ។ វាជាបញ្ហាថ្មីមួយ ហើយយើងត្រូវតែគិតអំពី បញ្ហា ដែលបានកើតឡើងនេះ»។
លោក ពូទីន បន្តថា «ប្រទេសផ្សេងទៀត ត្រូវតែគោរពវប្បធម៌ប្រពៃណី និងបទដ្ឋានសីលធម៌ របស់របស់ រុស្ស៊ី»។
គួរបញ្ជាក់ផងដែរថា ប្រតិកម្មរបស់ប្រធានាធិបតីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានកើតឡើងបន្ទាប់ពី ប្រទេស បារំាង កាលពីពេលថ្មីៗ បានអនុម័តឲ្យមានការរៀប អាពាហ៍ពិពាហ៍របស់ភេទទីបី ដោយស្របច្បាប់ ខណៈក៏ មានការរិះគន់ក្នុង ប្រទេសផងដែរនោះ ៕
No comments:
Post a Comment