កូរ៉េខាងជើងថា មិនធានាសុវត្ថិភាពលើស្ថានទូតបរទេសក្រោយ ១០មេសា
កូរ៉េ
http://bit.ly/11NyDKM
ខាងជើង បានជូនដំណឹងឲ្យស្ថានទូតបរទេសក្នុង ទីក្រុងព្យុងយ៉ាង ពិចារណាជម្លៀសបុគ្គលិករបស់ខ្លួនចេញយ៉ាងយូរបំផុតត្រឹមថ្ងៃ ១០ មេសានេះ ព្រោះខ្លួនមិនហ៊ានធានាសុវត្ថិភាពក្រោយកាលបរិច្ឆេទខាងលើទេ។ ជំហានថ្មីនេះ ជាសញ្ញាមួយដែលបង្ហាញថា ផ្កាភ្លើងសង្គ្រាមរវាងកូរ៉េខាងជើង និងសហរដ្ឋអាមេរិកព្រមទាំងសម្ពន្ធមិត្តកូរ៉េខាងត្បូងខិតកាន់តែ ជិតហើយ។
ទោះជាមានការព្រមានបែបនេះ ក៏មិនទាន់មានស្ថានទូតណាមួយត្រៀមជម្លៀសបុគ្គលិកចេញនៅឡើយទេ។ ស្ថានទូតអង់គ្លេសប្រចាំទីក្រុងព្យុងយ៉ាងបញ្ជាក់ថា ខ្លួនមិនទាន់សម្រេចដកទូតចេញនៅឡើយទេ ដោយនិយាយថា ខ្លួនកំពុងពិភាក្សាជាមួយដៃគូអន្តរជាតិពីការវិវឌ្ឍចុងក្រោយនេះ។
ចំណែក ស្ថានទូត រុស្ស៊ីដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយទីក្រុងព្យុងយ៉ាងក៏មិន ទាន់ធ្វើសកម្មភាពជម្លៀសណាមួយដែរ ប៉ុន្តែបានសម្ដែងក្ដីបារម្ភចំពោះភាពតានតឹងដែលចេះតែកើនកម្ដៅពី មួយថ្ងៃទៅមួយថ្ងៃ។ រុស្ស៊ីបានបញ្ជាក់ថា ខ្លួននឹងពិភាក្សាជាមួយចិន អាមេរិក និងប្រទេសដទៃទៀតដែលមានឈ្មោះក្នុងបញ្ជីប្រទេសចំនួន ៦ ចរចាលើបញ្ហាកូរ៉េខាងជើងដើម្បីឲ្យច្បាស់ថា មានអ្វីនៅពីក្រោយនេះឲ្យប្រាកដ។
ក្រោយកូរ៉េខាងជើងបញ្ជូនមីស៊ីលទៅកាន់ឆ្នេរសមុទ្រភាគខាងកើត និងជូនដំណឹងដល់ស្ថានទូតបរទេសឲ្យត្រៀមចាកចេញមុនថ្ងៃទី ១០ មេសា កូរ៉េខាងត្បូងបានបញ្ចេញនាវាចម្បាំងពីរគ្រឿងដែលមានប្រព័ន្ធការពារ មីស៊ីលទៅកាន់ឆ្នេរសមុទ្រភាគខាងលិច និងខាងកើតដើម្បីធានាសុវត្ថិភាពអធិបតេយ្យភាពរបស់ខ្លួន។
ឆ្លើយតបនឹងការសាយភាយកម្ដៅក្នុងឧបទ្វីបកូរ៉េ គេសង្កេតឃើញប្រទេសមួយចំនួនបានរៀបចំបញ្ជូនយន្តហោះ និងនាវារបស់ពួកគេដើម្បីជម្លៀសប្រជាជនចេញពីកូរ៉េខាងត្បូង ដោយក្នុងនោះរួមមានថៃ និងអូស្ត្រាលី។ ដោយឡែក រដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក Albert del Rosario ដែលបានធ្វើដំណើរទៅកាន់ទីក្រុងសេអ៊ូលកាលពីថ្ងៃសៅរ៍សប្ដាហ៍មុន បានបញ្ជាក់ដែរថា ទីក្រុងម៉ានីលបានត្រៀមខ្លួនរួចរាល់យ៉ាងពេញលេញដើម្បីជម្លៀស ប្រជាជនរបស់ខ្លួនចំនួន ៤៣០០០ នាក់ដែលកំពុងធ្វើការនៅកូរ៉េខាងត្បូង ប្រសិនបើមានការប្រឈមណាមួយកើតឡើង៕

No comments:
Post a Comment