Saturday, April 27, 2013

ទួរស័ព្ទទំនើបៗល្អៗ តើលោកអ្នកចង់ប្រើដែរទេ???????


អ៊េស្ពូ ហ្វាំងឡង់៖ ក្រុមហ៊ុន Nokia នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៣ បានប្រកាសអំពីផលិតផលិត ថ្មីមួយ ម៉ូដែលទៀតគឺ Nokia Asha 210 ដែលជា ទូរស័ព្ទបណ្តាញសង្គម និង មានតំលៃទាបសមរម្យ។ សមាជិកថ្មីនៃ សែស្រឡាយ Asha មួយនេះ មានទាំងម៉ូដែលស៊ីមមួយ និង ស៊ីមពីរ មានកម្មវិធី ថតរូប smart imaging, Wi-Fi និងមានប៊ូតុង WhatsApp ដាច់ដោយឡែកទៀតផង។
Nokia Asha 210 មានប៊ូតុងចុច ប្រភេទ QWERTY និងមានប៊ូតុង WhatsApp ជួយសម្រួលដល់ការទំនាក់ទំនងគ្នា តាមរយៈ Instant Messaging ។ រួមផ្សំជាមួយ នឹងកម្មវិធីបណ្តាញសង្គម Facebook និង Twitter, កម្មវិធីអ៊ីមែល ដូចជា Gmail ធ្វើឲ្យ Nokia Asha 210 ធានាបានថា អ្នកប្រើប្រាស់ អាចទាក់ទងជាមួយនឹងមិត្តភក្តិ និងក្រុម គ្រួសារបានភ្លាមៗ ដោយគ្រាន់តែចុចប៊ូតុងបញ្ជាតែពីរ ឬ បីដងប៉ុណ្ណោះ។ ដោយមានកាមេរ៉ា 2MP, Nokia Asha 210 អាចបញ្ជាថតរូបបានយ៉ាងឆាប់រហ័ស ទោះបីជាទូរស័ព្ទកំពុងជាប់សោក៏ដោយ។ ក្រៅពីនេះ វាមានកម្មវិធី smart camera ដែលផ្តល់ ជម្រើសជាច្រើនក្នុងការថតរូបភាព កែរូបភាព និង បញ្ចូលរូបភាពទៅក្នុងបណ្តាញសង្គម។
អ្នកប្រើប្រាស់ក៏អាចបញ្ជូនរូបភាព និងទិន្នន័យដទៃទៀត បានយ៉ាងឆាប់រហ័ស ជាមួយនឹងមុខងារ slam ដែលមាន ស្រាប់នៅក្នុង Nokia Asha 210។ ការផ្ទេររូបភាព ឬ វីដេអូទៅទូរស័ព្ទដទៃទៀតដែលមាន Bluetooth មានភាព ងាយស្រួល ដោយមិនចាំបាច់ ផ្គូរផ្គងទូរស័ព្ទទាំងសងខាង ហើយមិន តម្រូវទូរស័ព្ទម្ខាងទៀតមានមុខងារ slam ដូច គ្នាឡើយ។
ជាមួយនឹង Nokia Xpress Browser ផលិតផលថ្មីនេះជំរុញ ឲ្យអ៊ិនធឺណិតដំណើរការលឿន និងចំណាយតិច។ កម្មវិធី browser ខាងលើ ប្រើប្រាស់ បច្ចេកវិទ្យា Cloud របស់ Nokia ដែលមានសមត្ថភាពបង្រួម ទំហំទិន្នន័យរហូត ដល់ទៅ 90%។
ទូរស័ព្ទ Nokia Asha 210 មានច្រើនពណ៌ សំរាប់ជ្រើសរើសគឺពណ៌លឿង ពណ៌ខៀវស្រាល ពណ៌ផ្កាឈូកដិត និង ពណ៌ស។ ដោយនឹងត្រូវផ្គត់ផ្គង់ ទៅក្នុងទីផ្សារនៅក្នុងរង្វង់ត្រីមាសទីពីរ ឆ្នាំ2013 ខាងមុខនេះ ទូរស័ព្ទ Nokia Asha 210 ផ្តល់ជូនអតិថិជន ក្នុងតំលៃប្រមាណ $72 (តំលៃមិនទាន់គិត ពន្ធអាករនានា)៕

No comments:

Post a Comment