Tuesday, April 30, 2013

ប្រវត្តិទង់ព្រះពុទ្ធសាសនា



 ការបរិនិព្វាននៃព្រះសម្មាសម្ពុទ្ធជាម្ចាស់កន្លងផុតទៅ ២៤៩៣ ឆ្នាំមិនទាន់មានប្រទេសណាមួយបានបង្កើត ទង់ព្រះពុទ្ធសាសនាឲ្យមានរូបរាងប្រាកដនូវឡើយទេ ទើបតែថ្ងៃអង្គារ ៦រោចខែជេស្ឋ ឆ្នាំខាល ទោស័ក ព.ស.២៤៩៣ ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា ឆ្នាំ ១៩៥០ ពុទ្ធិកប្រទេស ២៩ មានប្រទេស ស្រីលង្កាជាដើមបាន បង្កើត ពុទ្ធិកសមាគមពិភពលោក ធ្វើសន្និសិទ លើកទី ១ នៅប្រទេសស្រីលង្កា ។ កាលនោះគណប្រតិភូតខ្មែរ មាសម្តេចសុមេធាធិបតី ជួន ណាត ជាប្រធានស្តេចយាងនិមន្តទៅចូលរួមប្រជុំផង ហើយបានមូលមតិបង្កើតទង់ព្រះពុទ្ធសាសនាឡើង ។ ទង់នេះមាន ៦ ពណ៌តម្រូវទៅនឹងឆព្វណ្ណរង្សីរបស់ព្រះពុទ្ធជាម្ចាស់ ។ ហើយប្រទេសកម្ពុជាបានទទួលយកនូវទង់នេះមកគោរពប្រតិបត្តិតាំងពីឆ្នាំ ១៩៥០រហូតមក ។
 









No comments:

Post a Comment