កូរ៉េខាងជើងបង្ហាញផែនការចូលលុកលុយក្រុងសេអ៊ូល និងចាប់ពលរដ្ឋអាមេរិកចំនួន ១៥,០០០០ ជាចំណាប់ខ្មាំង
http://www.smarter5.com/click/like.html
ឧបទ្វីបកូរ៉េ ៖ មេដឹកនាំប្រទេសកូរ៉េខាងជើងប្រាប់ពិភភពលោកថា ខ្លួនអាចចូលកាន់កាប់កូរ៉េខាងត្បូងក្នុងរយៈពេលតែបីថ្ងៃ ប៉ុណ្ណោះ ប្រសិនសង្គ្រាមរវាងប្រទេសទាំងពីរផ្ទុះឡើង។ នៅក្នុងរូបភាពវីឌីអូឃ្លីប ដែលមានរយៈពេល៤នាទី ហើយផលិតដោយទីក្រុងព្យុងយ៉ាង បានបង្ហាញរូបភាពរថយន្តពាសដែកជាច្រើនគ្រឿងបើកហុយដីទ្រលោម ដោយអមនឹងកង ទ័ពថ្មើជើង បានចុះជំរាលភ្នំនោះគឺជាកងទ័ពកូរ៉េខាងជើង ដែលបើកសមយុទ្ធ ដើម្បីចូលកាន់កាប់ក្រុងសេអ៊ូល ។
រូបភាពវីឌីអូឃ្លីប មានចំណងជើងថា សង្គ្រាមរយៈពេល៣ថ្ងៃ គឺចាប់ផ្ដើមការបាញ់កាំភ្លើងត្បាល់ និងគ្រាប់រ៉ូក្កែត ហើយមានយន្តហោះជួយការពារលើអាកាស វាបានបើកបរយ៉ាងកៀកនឹងព្រំដែន។ គោលដៅរបស់កូរ៉េខាងជើង គឺធ្វើសង្គ្រាមជាមួយអាមេរិក ហើយមានបំណងតែមួយគត់ គឺចូលលុកលុយក្រុងសេអ៊ូល និងចាប់ពលរដ្ឋអាមេរិកចំនួន១៥,០០០០ ដែលរស់នៅកូរ៉េខាងត្បូងជាចំណាប់ខ្មាំង។ រូបភាពវីឌីអូឃ្លីបនេះ ត្រូវបានគេបង្ហោះក្នុងវេបសាយ Uriminzokkiri ហើយត្រូវបានផ្សព្វផ្សាយ ដោយប្រព័ន្ធព័ត៌មានដែលរដ្ឋគ្រប់គ្រង។
ការគំរាមរបស់ទីក្រុងព្យុងយ៉ាងបាន ធ្វើឡើងខណៈអាមេរិក និងកូរ៉េខាងត្បូង បានកំពុងធ្វើសមយុទ្ធយោធា ប្រចាំឆ្នាំដែលមានរយៈពេលមួយខែ។ ក្រុងព្យុងយ៉ាងថាសមយុទ្ធនេះ នឹងបង្កសង្គ្រាមនៅលើឧបទី្វប។ បច្ចុប្បន្នទ័ពអាមេរិក នៅលើប្រទេសកូរ៉េខាងត្បូងមានចំនួនជិត៥ម៉ឺននាក់ ខណៈទ័ពកូរ៉េខាងត្បូងបានកើនឡើង៦សែន៣ម៉ឺន៩ពាន់នាក់ និងទ័ពបម្រុង២លាន៩សែននាក់ ហើយកងទ័ពប្រយុទ្ធកូរ៉េខាងជើងមានជាង១លាន ១សែន៦ម៉ឺននាក់ និងទ័ពបម្រុងជាង៨លាន២សែននាក់៕

No comments:
Post a Comment