Saturday, April 27, 2013


ម៉ានីល៖ ទីភ្នាក់ងារព័ត៌មាន ចិនស៊ិនហួរ ចុះផ្សាយនៅ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៣នេះថា រដ្ឋាភិបាល ហ្វីលីពីន បានប្រកាសឲ្យដឹងនៅ ថ្ងៃចន្ទថា នៅចុងខែនេះនឹងធ្វើការ នាំចេញផ្លែចេក (Cavendish) ទៅកាន់សហរដ្ឋអាមេរិក ។
អាជ្ញាធរសេដ្ឋកិច្ចនិង អភិវឌ្ឍន៍ជាតិ ហៅកាត់ (NEDA)បានឲ្យដឹងថា ផ្លែចេក Cavendish នឹងត្រូវ នាំចេញទៅកាន់ សហរដ្ឋអាមេរិក ហើយរំពឹងថានឹងពង្រីក កសិដ្ឋានដាំចេញ ប្រភេទនេះសម្រាប់នាំចេញ ជាបន្តបន្ទាប់ទៀត។
គួរបញ្ជាក់ថា ជាលើកដំបូងហើយដែលប្រទេសហ្វីលីពីន បាននាំចេញផ្លែចេក ដ៏ច្រើនសន្ធឹក សន្ធាប់ទៅកាន់ សហរដ្ឋអេមេរិក ។
លោក Emmanuel F. Esguerra អគ្គនាយករង NEDA និងទិន្នន័យដាច់ដោយឡែកមួយទៀត ចេញដោយអង្គការ ហ្វាវ (FAO)បានឲ្យដឹងថា សហរដ្ឋអាមេរិកជាប្រទេសដែលជាប់លំដាប់ លេខ២០ក្នុងចំណោម ប្រទេសនាំចូល ផ្លែចេក នៅទូទាំងពិភពលោក ។
លោកអគ្គនាយករងបានបញ្ជាក់ថា ហ្វីលីពីន ក៏នឹងកំពុងតែស្វែងរកមើល ទីផ្សារដេញថ្លៃស្ករស បងើ្កនផលិតកម្ម បន្ថែមទៀត សម្រាប់គ្រោងនាំចេញ នៅក្នុងឆ្នាំនេះ ។
រដ្ឋាភិបាលហ្វីលីពីន បានបន្ថែមថា យើងក៏មានការសម្របសម្រួលគ្នា ជាមួយកូរ៉េខាងត្បូង ឥណ្ឌា ឥណ្ឌូនេស៊ី និងបណ្តាប្រទេស នៅមជ្ឈិមបូព៌ា ដើម្បីបំពេញតម្រូវការរបស់ពួកគេដែរ ៕
Photo by DAP-News

No comments:

Post a Comment