ខេត្តបន្ទាយមានជ័យ ៖ ឧត្តមសេនីយ៍ទោ រត្ន័ ស៊្រាង មេបញ្ជាការរង អ ហ លើផ្ទៃប្រទេស និងជាមេបញ្ជា ការ អ ហ ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៣នេះ បានអញ្ជើញ ជាអធិបតី ក្នុងពិធីបើក ប្រកួតបាល់ទាត់ដណ្តើម ពានរង្វាន់ មហាជន នៅវិទ្យាល័យថ្មពួក ក្នុងស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
ពិធីនេះត្រួវបានប្រារពធ្វើឡើង នៅទីលានបាល់ទាត់ នៃវិទ្យាល័យស្រុកថ្មពួក ក្នុងនោះក៏មាន ការអញ្ជើញ ចូលរួមពីលោក ធាម ចាន់ពិសិទ្ធ ចៅក្រមសាលាដំបូង ខេត្តបន្ទាយមានជ័យ លោក ឈើយ ចាន់ណា ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត លោក ប្លែក វ៉ារី អភិបាលស្រុកថ្មពួក និលោក លោកស្រី មន្ត្រីរាជការ មកពីស្ថាប័នពាក់ពន្ធ័នានាជុំវិញខេត្តជាច្រើនរូបផងដែរ។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង បានថ្លែងថា ដោយមានការគាំទ្រពីលោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមការងារ ចុះជួយខេត្តបន្ទាយមានជ័យ និងការជ្រោមជ្រែង ពីនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយុទ្ធពលខេមរះភូមិន្ទ និងជាមេបញ្ជាការការ អ ហ លើផ្ទៃប្រទេស អាជ្ញាធរខេត្ត ស្ថាប័ន នានា ជុំវិញខេត្ត និងអ្នកដែលគាំទ្រវិស័យកីឡា បានធ្វើឲ្យ អ ហ ខេត្តបន្ទាយមានជ័យ មានកម្លាំងចិត្តខឹតខំ អភិវឌ្ឍន៍វិស័យកីឡាឲ្យកាន់តែ រីកចម្រើននិងកាន់តែផុលផុសបន្តទៀត។
លោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង បានបន្តថា ការប្រកួតកីឡាមហាជនថ្ងៃនេះមាន កីឡាករប្រុសស្រី សរុប១៨ក្រុម ស្មើ៣៩៦នាក់ ចំនួន១៦៥ប្រកួត មហាជន៨ក្រុម ស្មើ១៧៦នាក់ នារី៤ក្រុមស្មោះ៨៨នាក់ កុម៉ារអាយុក្រោម៨ឆ្នាំ មាន៤ ក្រុមស្មើ៨៨នាក់ ។ ដោយឡែកកីឡាករ ប្រកួតមិត្តភាពមាន០២ ក្រុមគឺក្រុមយុវជនស្មគ្រ័ចិត្ត សម្តេចតេជោ០១ ក្រុម មាន ២២នាក់ និងក្រុមគ្រួវិទ្យាល័យថ្មពួក០១ ក្រុម មាន ២២នាក់ ហើយការ ប្រកួតនេះមានរយះពេល៥ថ្ងៃ គឺចាប់ពីថ្ងៃទី២៦ ហើយបញ្ចប់នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ខាងមុខ។
ពិធីប្រកួតបាល់ទាត់ ដណ្តើមពានរង្វាន់មហាជន ដែលរៀបចំដោយ អ ហ ខេត្តបន្ទាយមានជ័យថ្ងៃនេះ សប្បុរសជនក្នុងខេត្តបានឧបត្ថមថវិកា៤៣០ដុល្លារ ១,២៦០,០០០រៀល និង១០០០បាត មន្ទីរអប់រំយុវជននិងកីឡាខេត្តឧបត្ថម្ភបាល ទាត់០៥គ្រាប់ ស្នាក់ការ អ ហ ៨៨៨ បានឧបត្ថម្ភទឹកសុទ្ធ២០យួរ លោកឧត្តមសេនីយ៍ទោ រ័ត្ន ស៊្រាង ឧបត្ថម្ភកៅអីបង់ថ្មចំនួន១០ ដល់វិទ្យាល័យខាងលើផងដែរ៕
No comments:
Post a Comment