ក្រុមការងារនៃអង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា បានកំពុងតែខិតខំប្រឹងប្រែងធ្វើការងារបម្រើសង្គមជាតិសាសនា ប្រកបដោយវិរិយភាពខ្ពស់បំផុត។
អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា(ព.អ.ក.)
Buddhism For Education of Cambodia(B.E.C)
អង្គការនេះត្រូវបានបង្កើតឡើងនៅ ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១២
ហើយត្រូវបានទទួលស្គាល់ជាផ្លូវការដោយក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រកម្ពុជា
តាមរយៈលិខិតលេខ ៨៨៩ សជណ ចុះថ្ងៃទី៤ ខែកក្កដា
ឆ្នាំ២០១២ដែលមានទីស្នាក់ការនៅផ្ទះលេខ ៦៣០
ភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយក្រុម ព្រះសង្ឃស្ម័គ្រចិត្តមួយក្រុមមានសមាជិកស្ថាបនិកចំនួន៥រូប ។ អង្គការនេះត្រូវបានបង្កើតឡើងក្នុង គោលបំណងដូចបានចែងខាងក្រោមនេះ
Buddhism For Education of Cambodia was founded by a group of
volunteer Buddhist Monks with five founder members on 25th March
2012 and officially registered by the Ministry of Interior of Cambodia through
an informed certificate No.884, dated on 4th July 2012; with
its permanent address #630, Kammakor village, Svaypor commune, Battambang town,
Battambang province.
This organization was founded aiming at the
goals as follow:
ទស្សនៈ´វិស័យ
Vision
-ចង់ឃើញវិស័យអប់រំផ្នែកព្រះពុទ្ធសាសនា
មានការលើកកម្ពស់គ្រប់បែបយ៉ាង និងចង់ឃើញប្រជាជនខ្មែរ យុវជន កុមារ មនុស្សចាស់ជរា ដែលគ្មានទីពឹង មានការគាំទ្រគ្រប់បែបយ៉ាងពីសង្គម
និងពុទ្ធសាសនាដោយគ្មានការរើសអើង ការកេងប្រវ័ព្ចា មានសុខភាពផ្លូវចិត្ត សុខុមាលភាព ប្រកបដោយភាពកក់ក្តៅ មានឱកាសគ្រប់គ្រាន់ក្នុងការរស់នៅ ការចូលរៀនសូត្រ ហើយប្រជាជនចេះគោរពសិទ្ធិមនុស្ស និងច្បាប់សង្គម។
-Buddhism for Education of Cambodia will commit to meet all
sorts of Buddhist Educational field are promoted and Cambodian people, youths,
children, aged people, who are down-and-out, are provided help from society and
Buddhism with no discrimination; no exploitation; warm harmony; adequate
occasion for living, attending school; and people follow human rights and
constitutional law.
បេសកកម្ម
Mission
-ទ្រទ្រង់វិស័យពុទ្ធិកសិក្សា
-Supporting Buddhist Educational field.
-អប់រំសីលធម៌ព្រះពុទ្ឋសាសនា និងសិទ្ធិមនុស្សដល់កុមារយុវជន និងមហាជនគ្រប់មជ្ឈដ្ឋាន។
-Teaching Buddhist morality and human rights to children, youths
and people in general.
-ជួយសង្គ្រោះមនុស្សចាស់ជរាឱ្យមានទីពឹង ព្រមទាំងក្មេងងាយនឹងរងគ្រោះគ្មានលទ្ឋភាព ឱ្យទទួល បានការអប់រំទាំងផ្នែកពុទ្ធចក្រនិងអាណាចក្រស្មើៗគ្នា។
-Providing aged people with dependable support and vulnerable
children who are incapable with both Buddhist and national education equally as
well.
-អប់រំមហាជនឱ្យចេះគោរពច្បាប់ គោរពសិទ្ធិមនុស្ស ចេះសន្សំសំចៃថវិកាពេលវេលា រក្សាវប្បធម៌ អរិយធម៌និងប្រពៃណីរបស់ខ្លួនឱ្យបានល្អប្រសើរ។
-Teaching people in general to comply with the law, obey human
right, afford money and time, conserve their own civilizations, cultures and
customs.
-ទប់ស្កាត់ការរំលោភបំពានការរើសអើងការជួញដូរ ការប្រើអំពើហិង្សាការសេពគ្រឿងញៀននិងចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។
-Preventing mistreatment, discrimination, illegal trafficking,
violence, drug abuse and participating in reduction of people’s poverty.
គោលដៅ
Goal
-អប់រំប្រជាពលរដ្ឋខ្មែរគ្រប់រូប
គ្រប់ស្រទាប់វណ្ណៈ ឱ្យរស់នៅក្នុងសង្គមប្រកបដោយក្រមសីលធម៌ មានសុខសន្តិភាព វឌ្ឍនភាព
សេចក្តីថ្លៃថ្នូរ សុខុមាលភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។
-Teaching
all classes of Khmer people to live in society with moral codes of conduct,
peace, development, dignity, harmony both bodily and mental.
ដើម្បីជាតម្លាភាព
អង្គការពុទ្ធសាសនាដើម្បីការអប់រំនៃកម្ពុជា និងព្យាយាម ខិតខំប្រឹងប្រែង អនុវត្តន៍នៅកិច្ចការងារ ដូចដែលបានចែកច្បាប់ទុកនៅក្នុងក្រសួងមហាផ្ទៃ
ជាពិសេសអង្គការនេះបានរៀបចំនូវផែនការយុទ្ធសាស្រ្ត សម្រាប់អនុវត្តន៍នៅការងាររបស់ខ្លួន ជាមួយសង្គម
ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ តាមការមើលឃើញជាក់ ស្តែងនៃការតម្រូវការរបស់សង្គម ដោយមិនប្រកាន់
ទៅលើបុគ្គលណាមួយឡើយ ។
In order to be transparent, Buddhism for Education of Cambodia
is taking effort in conducting the duties as the regulation submitted to the
Ministry of Interior. Moreover, this organization has made a strategic plan for
conducting its own duties with society both in Buddhist and national education
in accordance with what are clearly shown from the need of society without
individual discrimination.
No comments:
Post a Comment